វ៉ាស៊ីនតោន ៖ ប្រធានអគ្គសេនាធិការចម្រុះលោក Mark Milley បានព្រមាន កាលពីថ្ងៃសុក្រថា ការបណ្តេញកងកម្លាំងរុស្ស៊ី ទាំងស្រុងចេញពីអ៊ុយក្រែន ក្នុងរយៈពេលនៃឆ្នាំ២០២៣ នឹងក្លាយជាកិច្ចការ ដ៏លំបាកបំផុតមួយ ។ ថ្លែងនៅក្នុងសន្និសីទ សារព័ត៌មាននៅឯមូលដ្ឋាន ទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់ លោក Milley បានលើកឡើងថា លោកជឿជាក់ថា...
គៀវ៖ កងកម្លាំងអ៊ុយក្រែនបានឲ្យដឹងថា ពួកគេបានបើកការវាយប្រហារលើមូលដ្ឋាន និងមន្ទីរពេទ្យវាលមួយកន្លែង ដែលទាហានរុស្ស៊ីកំពុងស្នាក់នៅ ជាមួយនឹងប្រភពអ៊ុយក្រែនបានឲ្យដឹងនៅលើ Twitter ថាមនុស្សជាង ១០០នាក់ត្រូវបានទុកចោលនៅក្រោមគំនរបាក់បែក។ កាលពីថ្ងៃអាទិត្យ នាយកដ្ឋានទំនាក់ទំនងយុទ្ធសាស្ត្ររបស់យោធាអ៊ុយក្រែន (AFU Stratcom) បានរាយការណ៍ថា កងកម្លាំងរបស់ខ្លួនបានបើកការវាយប្រហារលើអគារមន្ទីរពេទ្យនៃអតីតរោងចក្រផលិតម៉ាស៊ីននៅក្នុងទីក្រុង Kadiivka ដែលកាន់កាប់ដោយរុស្ស៊ី ចម្ងាយប្រហែល ៣០ម៉ាយភាគខាងត្បូងនៃទីក្រុង Lysychansk ។ AFU...
គៀវ៖ អ៊ុយក្រែនបានជំរុញអាល្លឺម៉ង់ និងសម្ព័ន្ធមិត្តអឺរ៉ុបឱ្យ “គិតឱ្យបានលឿនជាងមុន” អំពីការយល់ព្រមតាមសំណើរបស់ទីក្រុងគៀវ សម្រាប់រថក្រោះប្រយុទ្ធដ៏មានឥទ្ធិពល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។ កាលពីថ្ងៃសៅរ៍ លោក Mykhailo Podolyak ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែន លោក វូឡុឌីមៀ ហ្សេឡិនស្គី បានជំរុញឱ្យលោកខាងលិចបង្កើនការគាំទ្រផ្នែកយោធា សម្រាប់ប្រទេសនៅក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។ កិច្ចប្រជុំដ៏លំបាករបស់មន្ត្រីលោកខាងលិចកាលពីថ្ងៃសុក្រនៅឯមូលដ្ឋានអាកាស Ramstein...
វ៉ាស៊ីនតោន៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា ទីភ្នាក់ងារអវកាសណាសា “NASA”របស់សហរដ្ឋអាមេរិកកំពុងសហការជាមួយក្រុមហ៊ុនអាកាសចរណ៍យក្ស Boeing ដើម្បីបង្កើតយន្តហោះពាណិជ្ជកម្មជំនាន់ក្រោយ ដែលបញ្ចេញកាបូនតិច។ អង្គការណាសា ដែលទស្សនៈរបស់ខ្លួនក៏រួមបញ្ចូលនូវការស្រាវជ្រាវផ្នែកអាកាសចរណ៍នឹងវិនិយោគទឹកប្រាក់ ៤២៥ លានដុល្លារក្នុងរយៈពេល ៧ ឆ្នាំលើគម្រោង “Sustainable Flight Demonstrator” (SFD) ខណៈក្រុមហ៊ុន Boeing និងដៃគូរបស់ខ្លួននឹងចំណាយប្រាក់ប្រមាណ ៧២៥លានដុល្លារ។ប្រធានអង្គការ NASA...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ថា ប្រទេសអ៊ុយក្រែន កាលពីថ្ងៃសៅរ៍បាន រិះគន់ចំពោះ “ការសម្រេចចិត្តជាសកល” នៃសម្ព័ន្ធមិត្តរបស់ខ្លួន បន្ទាប់ពីប្រទេសអាល្លឺម៉ង់ បានជាប់គាំងក្នុងការផ្គត់ផ្គង់រថពាសដែក Leopard របស់ខ្លួន ដើម្បីពង្រឹងសមត្ថភាពប្រយុទ្ធរបស់ទីក្រុងគៀវ ក្នុងសង្រ្គាមជិត១ឆ្នាំជាមួយរុស្ស៊ី ។ គួររំលឹកថា កាលពីថ្ងៃសុក្រ...
ញូវយ៉ក ៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា CNN ទៅ Washington Post របស់សហរដ្ឋអាមេរិក ដែលប្រព័ន្ធផ្សព្វផ្សាយ កំពុងប្រឈមមុខបាន នឹងជួបផលដ៏លំបាក ដោយសារតែហាងជាច្រើន បានប្រកាសការប្រកួត ជម្រុះក្នុងរដូវរងានេះ ចំពេលមានការភ័យខ្លាច នៃការធ្លាក់ចុះសេដ្ឋកិច្ច ។ Vox Media ដែលជាម្ចាស់គេហទំព័រ Vox...
អង់ការ៉ា៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានប្រាប់មេដឹកនាំអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី កាលពីថ្ងៃសុក្រថា លោកសុខចិត្តសម្រុះសម្រួលរវាង រុស្ស៊ី និងអ៊ុយក្រែន ដើម្បីបញ្ចប់សង្រ្គាមរវាងប្រទេសនានា។ ការិយាល័យប្រធានាធិបតីតួកគី បានឲ្យដឹងកាលពីថ្ងៃសុក្រថា នៅក្នុងការហៅទូរស័ព្ទមួយលោក Erdogan បានឲ្យដឹងថា លោកបានត្រៀមខ្លួនជាស្រេច ដើម្បីរួមចំណែកដល់សន្តិភាពអចិន្ត្រៃយ៍រវាងប្រទេស ដែលមានសង្រ្គាម។ លោកបានលើកឡើងថា ទីក្រុងអង់ការ៉ា បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការគាំទ្រ ផ្នែកការទូតដើម្បីធានាសន្តិភាពអចិន្ត្រៃយ៍រវាងរុស្ស៊ី...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រកាសបង្ហាញនូវផែនការជាតិមួយ សម្រាប់វិស័យការពារជាតិដើម្បីអាចប្រឈមមុខទៅនឹង ការគម្រាមកំហែងក្នុងសម័យកាល ប្រើប្រាស់អាវុធទំនើប ជាពិសេសដូចជាករណីជម្លោះនៅអ៊ុយក្រែនដោយរុស្សីជាដើម។ ប្រភពដដែលបានបញ្ចាក់ទៀតថា លោកប្រធានាធិបតីបានធ្វើការកត់សំគាល់និងបកស្រាយបង្ហាញ នូវផែនការថវិកាដែលមានទំហំរហូតទៅដ់៤១៣ពាន់លានអឺរ៉ូ ឬត្រូវជា៣៦០ពាន់លានផោនដើម្បីប្រើប្រាស់ក្នុងវិស័យការពារជាតិពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣០ ខណៈដែលកញ្ចប់ថវិកាកាលពីអាណត្តិមុន មានត្រឹមតែ២៩៥លានអឺរ៉ូប៉ុណ្ណោះ។ លោកប្រធានាធិបតីបានពន្យល់ទៀតថា កិច្ចការងារដំបូងចាំបាច់ដែលត្រូវធ្វើនោះគឺការជួសជុល និងរៀបចំស្តុកឡើងវិញចំពោះអាវុធដែលខ្លួនមាននិងធ្វើការអភិវឌ្ឍ និងកែប្រែបបន្ថែមផងដែរ។...
បរទេស៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហព័ន្ធ (BND) របស់ប្រទេសអាល្លឺម៉ង់ “មានការព្រួយបារម្ភ” ចំពោះការខាតបង់យ៉ាងធ្ងន់ធ្ងរ ដែលទទួលរងគ្រោះដោយកងទ័ពអ៊ុយក្រែន នៅក្នុងជម្លោះរវាងទីក្រុងគៀវ និងទីក្រុងមូស្គូ, នេះបើយោងតាមកាសែត Der Spiegel ប្រចាំសប្តាហ៍របស់ប្រទេសអាល្លែម៉ង់ បានរាយការណ៍កាលពីថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា កងទ័ពរុស្ស៊ី និងអ៊ុយក្រែនបច្ចុប្បន្នកំពុងប្រជែងគ្នាដើម្បីគ្រប់គ្រងទីក្រុង...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានជំរុញឱ្យមេដឹកនាំការពារជាតិ ចូលរួមកិច្ចប្រជុំមួយនៅឯមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់ ដើម្បីពន្លឿនការផ្គត់ផ្គង់អាវុធ ដល់អ៊ុយក្រែន។ លោក ហ្សេឡិនស្គី បានឲ្យដឹងនៅពេលថ្លែងទៅកាន់ កិច្ចប្រជុំតាមរយៈតំណភ្ជាប់វីដេអូថា “យើងត្រូវតែបង្កើនល្បឿន។ ពេលវេលាត្រូវតែក្លាយជា អាវុធសំខាន់របស់យើង ដូចជាការការពារដែនអាកាស កាំភ្លើងធំ រថពាសដែក និងរថក្រោះ” ។...