គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ថា ក្រុង គៀវ បានបញ្ចេញប្រតិកម្មចំពោះរុស្ស៊ី ដែលប្រកាសដកខ្លួនចេញពីក្រុង Kherson ភាគខាងត្បូងប្រទេស ដោយជំរុញឱ្យមានការតស៊ូបន្តទៀត រហូតដល់អ៊ុយក្រែនរំដោះទីក្រុងទាំងអស់ដែលកាន់កាប់ដោយរុស្ស៊ី ។ គួរបញ្ជាក់ថា ការសម្រេចចិត្តរបស់ក្រុងម៉ូស្គូ ក្នុងការដកកងទ័ពចេញពីរដ្ឋធានីក្នុងតំបន់ដែលខ្លួនបានកាន់កាប់កាលពីដើមទីក្នុងសង្គ្រាមដែលបានកើតឡើងនៅគ្រាដែលសហរដ្ឋអាមេរិក បានប៉ាន់ប្រមាណថា បុគ្គលិកយោធារុស្ស៊ីជាង១០០.០០០...
អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា លោក Elon Musk ត្រូវបានសមាជិកម្នាក់ក្នុងចំណោមបុគ្គលិកផ្ទាល់ខ្លួនរបស់លោកមានការជំទាស់ បន្ទាប់ពីលោកបាននិយាយថា លោកបាន “សម្លាប់” ស្លាក “ផ្លូវការ” ថ្មីសម្រាប់គណនី Twitter ជាក់លាក់។ ប៉ុន្មានម៉ោងបន្ទាប់ពីសំណើនេះក្លាយជាសាធារណៈ លោកបានប្រាប់ថា វាមិនដំណើរការទេ។ គំនិតនេះគឺដើម្បីប្រើប្រាស់ស្លាកផ្លូវការដើម្បីសម្គាល់គណនីរបស់មន្ត្រីរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយ និងបុគ្គលសាធារណៈផ្សេងទៀត នៅពេលការផ្លាស់ប្តូរទៅលើសញ្ញាធីកពណ៌ខៀវរបស់វេទិកាចូលជាធរមាន។ លោក...
អាមេរិក៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Channel news Asia បានប្រាប់ឲ្យដឹងថាតារាសម្តែង លោក Sean Penn កំពុងផលិតភាពយន្តឯកសារអំពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន បានខ្ចីអូស្ការ “Oscar”មួយក្នុងចំណោមពានរង្វាន់ទាំង២របស់លោកទៅឲ្យប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ហើយបានប្រាប់លោកថានៅពេលអ្នកឈ្នះ ចូរយកវាមក Malibu វិញ។ ការិយាល័យរបស់ Zelenskyy នៅថ្ងៃទី ៩ ខែវិច្ឆិកាបានចេញផ្សាយវីដេអូនៃការជួបគ្នាក្នុងអំឡុងពេលដំណើរទស្សនកិច្ចចុងក្រោយបំផុតរបស់លោក...
អាមេរិក៖លោក Ramon Abbas បានប្រើគណនី Instagram របស់លោកដើម្បីបង្ហាញ ពីរបៀបរស់នៅដ៏ប្រណិត ប៉ុន្តែវាត្រូវបានផ្តល់មូលនិធិ ដោយឧក្រិដ្ឋកម្ម ហើយតារាប្រព័ន្ធផ្សព្វផ្សាយសង្គម ជាអ្នកក្លែងបន្លំអន្តរជាតិដ៏ធំម្នាក់ ដែលព្រះរាជអាជ្ញានិយាយថាបានសមគំនិតដើម្បីលាងលុយរាប់សិបលានដុល្លារ លួចសម្រាប់ការឆបោក តាមអ៊ីនធើណេតផ្សេងៗ យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។ អ្នកមានឥទ្ធិពលលើ Instagram ត្រូវបានជាប់គុកជាង ១១ ឆ្នាំ ជុំវិញការឆបោកតម្លៃរាប់លានដុល្លារជាសកល ដែលកំណត់គោលដៅក្លិប Premier League ។ លោកRamon Abbas ត្រូវបានគេស្គាល់ថា ជាអ្នកដើរតាមរបស់គាត់ថា Ray Hushpuppi ត្រូវបានកាត់ទោសដោយចៅក្រមរដ្ឋកាលីហ្វ័រញ៉ា ឲ្យជាប់ពន្ធនាគារចំនួន ១៣៥ខែ និងបង្គាប់ឲ្យបង់ប្រាក់លើសពី ១.៧លានដុល្លារដល់ជនរងគ្រោះនៃការបោកប្រាស់២នាក់។ ជនជាតិនីហ្សេរីយ៉ារូបនេះ ត្រូវបានផ្ទេរទៅសហរដ្ឋអាមេរិកដើម្បីត្រូវបានចោទប្រកាន់ កាលពីជាង ២ ឆ្នាំមុនបន្ទាប់ពីការចាប់ខ្លួនរបស់លោក ដោយប៉ូលីសឌូបៃ ក្នុងអំឡុងពេលការវាយឆ្មក់លើផ្ទះរបស់លោក មានឈ្មោះថា ប្រតិបត្តិការ Fox Hunt 2 ។ លោកAbbas បានសារភាពថា មានកំហុសចំពោះការឃុបឃិតមួយ ក្នុងការចូលរួមការលាងលុយកខ្វក់កាលខែមេសា ឆ្នាំ ២០២១ ដោយបានកំណត់គោលដៅជនរងគ្រោះអាមេរិក និងអន្តរជាតិជាមួយនឹងការបោកប្រាស់តាមអ៊ីនធើណេត។ លោក Don Alway ជាជំនួយការនាយកទទួលបន្ទុក ការិយាល័យ FBI នៃទីក្រុង Los Angeles បានពណ៌នាតារាល្បី លើអ៊ីនធើណេតអាយុ ៤០ ឆ្នាំថា ជាអ្នកលាងលុយដ៏ច្រើនម្នាក់នៅលើពិភពលោក។ លោកបានប្រើការតាមដានដ៏សន្ធឹកសន្ធាប់របស់លោកប្រហែល ២.៨ លាននាក់នៅលើ Instagram ដើម្បីអួតអំពីទ្រព្យសម្បត្តិដ៏ច្រើនដែលលោកទទួលបាន ដោយការបោកប្រាស់អ៊ីម៉ែលអាជីវកម្ម ការលួចបន្លំធនាគារតាមអ៊ីនធើណេត និងការក្លែងបន្លំ តាមអ៊ីនធើណេតផ្សេងទៀត។ យោងតាមលោក Alway បានឲ្យដឹងថា ជនរងគ្រោះមួយចំនួនត្រូវបានទុកឲ្យខូចផ្នែកហិរញ្ញវត្ថុ ហើយប្រតិបត្តិការរបស់លោកថែមទាំងផ្តល់ជំនួយ ដល់របបកូរ៉េខាងជើងទៀតផង៕ ដោយ៖លី ភីលីព
ចិន៖យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី បានប្រាប់ឲ្យដឹងថា បុរសដែលជំរុញឲ្យមានការចូលរួម របស់ប្រទេសចិនសម្រាប់ព្រឹត្តិការណ៍ការរត់ម៉ារ៉ាតុងដោយបង្កើតកំណត់ត្រាចម្ងាយ៤២.១៩៥គីឡូម៉ែត្របានស្លាប់ក្នុងអាយុ៩៥ឆ្នាំ។កាសែត Jianghuai Morning Post បានរាយការណ៍ដោយដកស្រង់សម្តីលោក Wei Pulong នាយកសមាគមម៉ារ៉ាតុង Hefei ថា លោក Zhang Liangyou ជាអ្នកផ្តួចផ្តើមការប្រណាំងម៉ារ៉ាតុងលើកដំបូងរបស់ប្រទេសចិន បានទទួលមរណៈភាពក្នុងស្រុក Yizheng ខេត្ត Jiangsu ភាគខាងកើតប្រទេសចិនកាលពីថ្ងៃចន្ទ...
តូក្យូ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ប្រាក់ចំណេញ របស់ក្រុមហ៊ុន Nissan Motor Co បានធ្លាក់ចុះ ៦៨ ភាគរយនៅត្រីមាស ចុងក្រោយនេះ ដោយសារកង្វះខាត បន្ទះឈីបកុំព្យូទ័រ បានរារាំងដល់សមត្ថភាព របស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន នៃការចែកចាយរថយន្ត ដល់អតិថិជនរបស់ខ្លួន ។ Nissan...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានស្វាគមន៍ការសម្រេចចិត្ត របស់គណៈកម្មការអឺរ៉ុប ក្នុងការស្នើសុំកញ្ចប់ជំនួយ សម្រាប់អ៊ុយក្រែនរហូតដល់ ១៨ ពាន់លានអឺរ៉ូ (ប្រហែល ១៨ ពាន់លានដុល្លារ) សម្រាប់ឆ្នាំក្រោយ។ លោក ហ្សេឡិនស្គី បានសរសេរថា “សូមថ្លែងអំណរគុណ ចំពោះគណៈកម្មការអឺរ៉ុប និងប្រធានលោកស្រី Ursula von...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្រុមហ៊ុនមេ របស់ Facebook គឺ Meta បានប្រកាសថាខ្លួន នឹងធ្វើការកាត់បន្ថយចំនួន បុគ្គលិកដល់ទៅ១៣ភាគរយ នៅទូទាំងពិភពលោក ។ ការប្រកាសកាត់បន្ថយចំនួន បុគ្គលដែលអាចស្មើទៅនឹងចំនួន១១០០០នាក់នេះ នឹងក្លាយទៅជាព្រឹត្តិការណ៍ កាត់បុគ្គលិកច្រើនបំផុត មិនធ្លាប់មានរបស់ក្រុមហ៊ុន ខណៈដែលចំនួនបុគ្គលិក ទាំងអស់ នៅពេលបច្ចុប្បន្ន...
ម៉ូស្គូ៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានបញ្ជាឱ្យកងទ័ពរុស្ស៊ី ចាកចេញពីច្រាំងខាងស្តាំ ភាគខាងលិច នៃទន្លេ Dnieper និងពង្រឹងការការពារប្រឆាំងនឹងការវាយលុករបស់អ៊ុយក្រែន នៅច្រាំងខាងឆ្វេង។ លោក Shoigu បានប្រកាសពីការសម្រេចចិត្តនេះ បន្ទាប់ពីបានស្តាប់របាយការណ៍ពីលោក Sergei Surovikin មេបញ្ជាការនៃកងកម្លាំងរួមរបស់រុស្ស៊ី នៅអ៊ុយក្រែន ស្តីពីការអភិវឌ្ឍន៍ចុងក្រោយនៃប្រតិបត្តិការយោធាពិសេស។ លោក...
កូរ៉េ ៖ បើយោងតាម ចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្ត កូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀងកូរ៉េខាងត្បូង នាង Taeyeon ដែលជាតារាចម្រៀងម្នាក់ ស្ថិតជាសមាជិក ក្រុមតារាចម្រៀង កូរ៉េខាងត្បូងដ៏ល្បីល្បាញ Girls’ Generation បានធ្វើឲ្យអ្នកគាំទ្រ ព្រួយបារម្ភជាមួយនឹងការ បង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយ សង្គមសម្ងាត់របស់នាង ។...