គៀវ៖ ឧត្តមសេនីយអ៊ុយក្រែន បានព្រមានអំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដោយលើកឡើងថា ក្រុងគៀវ និងពិភពលោក “គួរតែព្រួយបារម្ភ”។ ក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយលោក Ian Pannell ប្រធានអ្នកឆ្លើយឆ្លងព័ត៌មានបរទេសរបស់ ABC News លោក Oleksandr Syrskiy ឧត្តមសេនីយកងទ័ពជើងគោក របស់អ៊ុយក្រែន ត្រូវបានសួរអំពីថាតើលោក...
បរទេស៖ វីដេអូថ្មីទៀត បានលេចចេញបង្ហាញពីអ្វី ដែលបានកើតឡើង មុនពេលដែលអតីតមេដឹកនាំចិនលោក ហ៊ូ ចិនតាវ ត្រូវបាននាំចេញពីសម័យប្រជុំមួយ ក្នុងអំឡុងពេលសមាជបក្សកុម្មុយនិស្ត កាលពីសប្តាហ៍មុននៅទីក្រុងប៉េកាំង។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា វាបង្ហាញឱ្យកាន់តែលម្អិត អំពីរបៀបដែលសមាជិក ការិយាល័យនយោបាយលោក Li Zhanshu អង្គុយនៅខាងឆ្វេងរបស់លោក...
ប្រធានផ្នែកកីឡារបស់ក្លឹប Sportin CP លោក Ruben Amorim បានធ្វើការលើកឡើង កាលពីថ្ងៃម្សិលមិញនេះ ថាក្តីស្រម៉ៃរបស់ក្លឹប ក្នុងការនាំយកកីឡាករ Cristiano Ronaldo ត្រឡប់មកក្លឹបវិញនោះ គឺជារឿងដ៏លំបាកបំផុតពីព្រោះថាតំរូវការទាមទារប្រាក់កម្រៃ របស់គាត់វាខ្ពស់លើស ពីសមត្ថភាពរបស់ក្លឹប។ ថ្លែងទៅកាន់សន្និសិទកាសែត មួយមុនពេលជំនួប Spurs ក្នុងការប្រកួតពានរង្វាន់ Champions League...
អាមេរិក៖ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែលបានប្រាប់ឲ្យដឹងថា លោក Bono បានធ្វើការសុំទោសជា សាធារណៈចំពោះអាល់ប៊ុម U2 មានចំណងជើងថា ‘Songs Of Innocence’ ដែលទាញយកដោយ ស្វ័យប្រវត្តិទៅកាន់គណនី iTunes របស់អ្នកប្រើប្រាស់ជាង ៥00 លាននាក់កាលឆ្នាំ ២០១៤ ដោយនិយាយថា លោកនឹងទទួលខុសត្រូវទាំងស្រុង ចំពោះកំហឹងដែលវាបានបង្កឡើង។...
អាមេរិក៖ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា គំនិតនៃរថយន្តហោះតម្លៃ ៣00,000 ដុល្លារមិនមែនជារឿងថ្មីនោះឡើយ ប៉ុន្តែក្រុមហ៊ុនអាមេរិកដែលមាន មហិច្ឆតាមួយកំពុងសម្រេចចិត្តថា ជាអ្នកដំបូងគេដែលនាំវា ទៅកាន់ទីផ្សារក្នុងរយៈពេលត្រឹមតែ ៣ ឆ្នាំប៉ុណ្ណោះ។ រថយន្ត Alef Model A បង្កើតឡើងដោយ Alef Aeronautics នៅ San...
ប្រេស៊ីល៖ប៉ុន្មានខែបន្ទាប់ពីការស៊ូទ្រាំនឹងទឹកជំនន់បានបំផ្លាញដំណាំ និងលិចទឹកដល់សហគមន៍ទាំងមូលរាប់ពាន់គ្រួសារនៅអាម៉ាហ្សូនប្រេស៊ីលនាពេលនេះកំពុងប្រឈមមុខនឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរដែលយ៉ាងហោចណាស់នៅតំបន់ខ្លះអាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ ព្រោះកម្រិតទាបនៃទន្លេអាម៉ាហ្សូនស្ថិតនៅចំកណ្តាលនៃប្រព័ន្ធលូទឹកដ៏ធំបំផុតលើពិភពលោកបានធ្វើឲ្យក្រុងរាប់សិបនាក់ស្ថិតក្នុងការប្រុងប្រយ័ត្នយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ យោងតាម Luna Gripp អ្នកស្រាវជ្រាវភូមិសាស្ត្រតាមដានកម្រិតទឹកទន្លេអាម៉ាហ្សូនភាគខាងលិចសម្រាប់ការស្ទាបស្ទង់ភូមិសាស្ត្រប្រេស៊ីល បាននិយាយថា កម្រិតទឹកទន្លេស្រក់ចុះយ៉ាងឆាប់រហ័ស ដោយសារតែទឹកភ្លៀងទាបជាងការរំពឹងទុកក្នុងអំឡុងខែសីហា និងខែកញ្ញា។ រដ្ឋ Amazonas ភាគច្រើនមិនត្រូវបានតភ្ជាប់ដោយផ្លូវថ្នល់ កង្វល់ចម្បងគឺកង្វះអាហារ ប្រេងឥន្ធនៈ និងទំនិញផ្សេងទៀតដែលជាធម្មតាដឹកជញ្ជូនតាមផ្លូវទឹក។ នៅទីក្រុង Tefe ជាទីក្រុងដែលមានមនុស្ស ៦0,000 នាក់នៅមាត់ទន្លេអាម៉ាហ្សូនមានកប៉ាល់ធំៗមិនអាចទៅដល់កំពង់ផែទីប្រជុំជនបានទេ។...
បរទេស ៖ សហរដ្ឋអាមេរិក អង់គ្លេស និងបារាំង កាលពីថ្ងៃអាទិត្យ បានរួមគ្នាច្រានចោលការអះអាង របស់រុស្ស៊ីដែលថា អ៊ុយក្រែនកំពុងរៀបចំ ប្រើគ្រាប់បែកវិទ្យុសកម្ម ហើយបានព្រមានក្រុងម៉ូស្គូ កុំឱ្យប្រើលេសណាមួយ សម្រាប់ការបង្កើនជម្លោះ។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក...
បឺលីន៖ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz កាលពីថ្ងៃចន្ទបានប្តេជ្ញាផ្តល់ជំនួយដ៏ទូលំទូលាយក្នុងការកសាងអ៊ុយក្រែនឡើងវិញ រួមទាំងជំនួយសម្រាប់វិស័យកសិកម្ម វិស័យសុខាភិបាល និងការស្តារបណ្តាញថាមពលរបស់ប្រទេសនេះឡើងវិញ។ លោក Scholz បានឲ្យដឹងនៅឯការបើកវេទិកាធុរកិច្ចអាល្លឺម៉ង់-អ៊ុយក្រែន នៅទីក្រុងប៊ែកឡាំងថា “រួមគ្នាជាមួយដៃគូរបស់យើង យើងនឹងគាំទ្រអ៊ុយក្រែន ដរាបណាចាំបាច់” ។ លោកបានបន្តថា ការស្តារប្រទេសឡើងវិញនឹងក្លាយជា “កិច្ចការជំនាន់មួយ”។ ការកសាងអ៊ុយក្រែនឡើងវិញនឹងត្រូវចំណាយប្រាក់ ៣៤៩ពាន់លានដុល្លារអាមេរិក នេះបើតាមការវិភាគចេញផ្សាយកាលពីខែមុនដោយធនាគារពិភពលោក...
ស្ដុកហូម៖ អ្នកការទូតកំពូលរបស់ប្រទេសនេះ បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសស៊ុយអែត នឹងបំពេញតម្រូវការទាំងអស់ក្រោមកិច្ចព្រមព្រៀងជាមួយប្រទេសតួកគី ដើម្បីចូលរួមជាមួយណាតូ ហើយនឹងទម្លាក់ចោល “គោលនយោបាយការបរទេសស្ត្រីនិយម” របស់រដ្ឋបាលមុននេះ។ រដ្ឋមន្ត្រីការបរទេសលោក Tobias Billstrom បានលើកឡើងថា រដ្ឋាភិបាលស៊ុយអែត ចែករំលែកការព្រួយបារម្ភរបស់តួកគី អំពីគណបក្សពលករឃឺដ ឬ PKK ដែលត្រូវបានចាត់ទុកថា ជាអង្គការភេរវករ នៅក្នុងប្រទេសតួកគី អឺរ៉ុប...
កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា បន្ទាប់ពីនាង Nana បង្ហាញស្នាមសាក់ជាលើកដំបូងរួចមក មានការពិភាក្សាជាច្រើនថា តើពួកគេសាក់ពិតឬអត់ កាលពីខែមុន Nana បានបញ្ជាក់ថា ស្នាមសាក់របស់នាងគឺពិតប្រាកដ ហើយនាងបានជ្រើសរើស យកវាដោយខ្លួនឯង ។ កាលថ្ងៃទី ២៤ ខែតុលា នាង...