បរទេស ៖ អតីតប្រធានាធិបតីរុស្សី លោក Dmitry Medvedev កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការលើកឡើងថា រុស្សីកំពុងតែធ្វើពង្រឹង និងបង្កើនក្បាលគ្រាប់ និងអាវុធរបស់ខ្លួន ជាច្រើនទៀត បូករួមទាំងរថក្រោះមីស៊ីលដ្រូន និងគ្រាប់កាំភ្លើង គ្រប់ធុនផងដែរ។ សេចក្តីថ្លែងការណ៍ របស់គាត់បានធ្វើឡើង បន្ទាប់ពីអតីតប្រធានាធិបតីរូបនេះ បានធ្វើដំណើរទៅទស្សនកិច្ចសិក្សា ជាមួយនឹងរោងចក្រផលិតអាវុធ និងធំជាងគេបំផុតមួយ របស់ប្រទេសរុស្សី...
អង់គ្លេស ៖ លោក Cheddar Man ត្រូវបានគេគិតថា បានរស់នៅជាង ១០,០០០ឆ្នាំមុន គឺជាជនជាតិអង់គ្លេសដំបូងគេត្រូវគេស្គាល់ថា មានពូជពង្សចម្រុះ មកពីក្រុម ២ រកឃើញ ថា ទំនងជាបានធ្វើចំណាកស្រុក ទៅចក្រភពអង់គ្លេស បន្ទាប់ពីផ្ទាំងទឹកកករលាយ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។ DNA ចំណាស់ជាងគេបំផុតមិនទាន់បានស្រង់ចេញពីអដ្ឋិធាតុមនុស្ស...
រុស្ស៊ី៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា កម្មវិធីរបស់លោកបានចាក់ផ្សាយ កាលពីសប្តាហ៍មុន លោក Anton Krasovsky បាននិយាយថា កុមារដែលចាត់ទុកកងកម្លាំងរុស្ស៊ី ជាអ្នកកាន់កាប់នៅក្រោមសហភាពសូវៀត គួរតែត្រូវបានបោះចូលទៅក្នុងទន្លេ ដោយមានចរន្តខ្លាំង” ។ Russia Today ត្រូវបានគេចោទប្រកាន់ពីបទញុះញង់ ឲ្យមានការប្រល័យពូជសាសន៍ បន្ទាប់ពីអ្នកធ្វើបទបង្ហាញម្នាក់ បាននិយាយថា កុមារអ៊ុយក្រែនបានឃើញកងកម្លាំងរបស់ទីក្រុងម៉ូស្គូ ជាអ្នកកាន់កាប់នៅក្រោមសហភាពសូវៀត...
តូក្យូ៖ សមាជិកសភាជាន់ខ្ពស់ គណបក្សកាន់អំណាចបានឲ្យដឹងថា កញ្ចប់សេដ្ឋកិច្ចថ្មីមួយ ដែលត្រូវបានចងក្រង ដើម្បីជួយគ្រួសារ ដែលជួបបញ្ហាប្រឈមនឹងអតិផរណា និងគាំទ្រសេដ្ឋកិច្ចទំនង ជានឹងឈានដល់ ២៦ពាន់ពាន់លានយ៉េន (១៧៤ពាន់លានដុល្លារ)។ នាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា បានណែនាំដល់មន្ត្រីឱ្យបង្កើតកញ្ចប់ថ្មី ដែលផ្តោតលើជំហាន ដើម្បីបន្ធូរបន្ថយការឈឺចាប់នៃតម្លៃខ្ពស់លើគ្រួសារ ជំរុញកំណើនប្រាក់ឈ្នួល និងធ្វើឱ្យសេដ្ឋកិច្ច ដែលនៅតែងើបឡើងវិញ ពីជំងឺរាតត្បាតកូវីដ-១៩ ។...
បរទេស៖ យោងតាមរបាយការណ៍របស់កាសែត Washington Post ចេញផ្សាយកាលពីថ្ងៃសុក្រ បានឱ្យដឹងថា ការការពារប្រឆាំងយន្តហោះរបស់អ៊ុយក្រែនបានតានតឹងដោយការកើនឡើងនៃការវាយប្រហារដោយកាំជ្រួច Cruise និង យន្តហោះគ្មានមនុស្សបើក kamikaze ដោយប្រទេសរុស្ស៊ី។ ពេលនេះប្រទេសនេះត្រូវបានគេរាយការណ៍ថា កំពុងស្ថិតក្នុងហានិភ័យនៃការអស់មីស៊ីលបាញ់ពីដីទៅអាកាសទាំងស្រុង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រព័ន្ធប្រឆាំងយន្តហោះចាស់ៗ ជាមរតកបន្សល់ទុក...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Shana ដែលជាប់ពាក់ព័ន្ធជាមួយក្រសួងប្រេងអ៊ីរ៉ង់ បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយប្រទេសរុស្ស៊ី ដើម្បីនាំចេញទួរប៊ីនឧស្ម័នក្នុងស្រុកចំនួន ៤០ ទៅកាន់ប្រទេសនេះ។ គេហទំព័រ Shana បានដកស្រង់សម្តីលោក Reza Noshadi ប្រធានក្រុមហ៊ុនវិស្វកម្ម និងអភិវឌ្ឍន៍ឧស្ម័នអ៊ីរ៉ង់ បានឲ្យដឹងថា ពេលនេះអ៊ីរ៉ង់មានលទ្ធភាពបំពេញតម្រូវការក្នុងស្រុករបស់ខ្លួនចំនួន ៨៥ ភាគរយសម្រាប់ឧបករណ៍ និងបរិក្ខារឧស្ម័ន...
ម៉ូស្គូ ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu និងរដ្ឋមន្ត្រីការពារជាតិ អាមេរិកលោក Lloyd Austin បានសន្ទនាតាមទូរស័ព្ទ អំពីសន្តិសុខអន្តរជាតិ ស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន ជាពិសេសកាលពីថ្ងៃសុក្រ។ នៅក្នុងការពិភាក្សាគ្នានេះ ភាគីរុស្ស៊ី មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមមន្ទីរបញ្ចកោណ លោក Austin...
បរទេស ៖ យោងតាមការព្យាករណ៍ ទុកដោយ The Axoi កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថា ការបន្តជួយជំនួយ របស់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ទំនឹង ជានឹងត្រូវកាត់ផ្តាច់ទាំងស្រុង ប្រសិនបើគណបក្សសាធារណៈ នឹងអាចគ្រប់គ្រងលើសភា ពេញលេញនៅពាក់កណ្តាល អាណត្តិនេះពីការបោះឆ្នោតថ្ងៃទី៨ខែវិច្ឆិកា ។ សមាជិកសភាមួយ រូប របស់បក្សសាធារណៈលោក Don Bacon...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានលើកឡើងថា ប្រសិនបើរុស្ស៊ីកំពុងរៀបចំផែនការ “វាយប្រហារភេរវកម្ម” លើទំនប់ធំមួយនៅក្នុងតំបន់ Kherson របស់អ៊ុយក្រែន វាមានន័យថា ប្រជាជនរុស្ស៊ី “ដឹងយ៉ាងច្បាស់” ថាពួកគេនឹងប្រឈមមុខនឹង ការខាតបង់នៅភាគខាងត្បូងនៃប្រទេស។ ការអត្ថាធិប្បាយរបស់លោក ហ្សេឡិនស្គិ បានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍មួយថ្ងៃ បន្ទាប់ពីវិទ្យាស្ថានសិក្សាសង្រ្គាម (ISW) បានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា កងកម្លាំងរុស្ស៊ី...
អ៊ីតាលី៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា លោកស្រី Meloni បានចូលទៅជិតគ្រិស្តបរិស័ទ និយមជ្រុលដើម្បីធ្វើជារដ្ឋមន្ត្រី របស់លោកស្រីសម្រាប់គ្រួសារ អត្រាកំណើត និងឱកាសស្មើគ្នាដែលធ្លាប់ហៅ អាពាហ៍ពិពាហ៍ភេទដូចគ្នាថា “ចុងបញ្ចប់នៃមនុស្សជាតិ”។ មេដឹកនាំស្តាំនិយមថ្មីរបស់អ៊ីតាលី បានបង្កើតរដ្ឋាភិបាលចម្រុះ និងក្លាយជានាយករដ្ឋមន្ត្រីស្ត្រី ដំបូងរបស់ប្រទេស។ មន្ត្រីវិមានប្រធានាធិបតីបានប្រកាសថា Giorgia Meloni និងគណៈរដ្ឋមន្ត្រីរបស់លោកស្រី នឹងស្បថចូលកាន់តំណែងនៅថ្ងៃសៅរ៍ ហើយវាជារដ្ឋាភិបាលដឹកនាំស្តាំជ្រុល...