តូក្យូ ៖ ក្រុមហ៊ុន Mitsubishi Motors Corp បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងពិចារណារួមគ្នាផលិតរថយន្តស្ព័រ ជាមួយ Nissan Motor Co នៅរោងចក្រ Nissan នៅអាមេរិក ក្នុងគោលបំណង ដើម្បីបន្ធូរបន្ថយផលប៉ះពាល់ នៃគោលនយោបាយពន្ធគយ របស់ប្រធានាធិបតីអាមេរិក Donald Trump យោងតាមការចេញផ្សាយពីគេហទំព័រ...
ថៃ ៖ យោងតាមការចេញ ផ្សាយពី គេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រសួងអប់រំ របស់ប្រទេសថៃ បានដាក់បម្រាម ទូទាំងប្រទេសលើ បារីអេឡិចត្រូនិច “vape” នៅគ្រប់សាលារៀន និង ការិយាល័យរដ្ឋាភិបាល ក្នុងគោលបំណងទប់ស្កាត់ ការកើនឡើង នៃការប្រើប្រាស់ផលិតផលបារី អេឡិចត្រូនិច ក្នុងចំណោមយុវវ័យ។...
ញូវយ៉ក ៖ ក្រុមពាណិជ្ជកម្ម តំណាងឲ្យក្រុមហ៊ុនផលិតរថយន្តក្រុង Detroit បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម ចុងក្រោយបំផុតរបស់រដ្ឋបាល Trump ជាមួយចក្រភពអង់គ្លេស បានដាក់ទណ្ឌកម្មដោយអយុត្តិធម៌ ដល់ក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិក ដែលបានសហការជាមួយ ប្រទេសកាណាដា និងម៉ិកស៊ិក។ នេះបើយោងតាមប្រធានក្រុមលោក Matt Blunt បានសេចក្តីថ្លែងការណ៍ដែលមានពាក្យសម្ដីយ៉ាងខ្លាំង ក្រុមប្រឹក្សាគោលនយោបាយរថយន្តអាមេរិក (AAPC) បាននិយាយថា...
វៀតណាម៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អាជ្ញាធរនៅភាគកណ្តាលប្រទេសវៀតណាមបានចាប់ខ្លួនជនជាតិចិន ២ នាក់ដែលសង្ស័យថា ពួកគេប៉ុនប៉ងលួចផ្នូររបស់អធិរាជវៀតណាមសតវត្សទី ១៥ បន្ទាប់ពីអាជ្ញាធរនៅតំបន់នោះរកឃើញមានសញ្ញានៃការរំខានស្ថិតជុំវិញផ្នូរ។ លោក Nguyen Van Hai មជ្ឈមណ្ឌលស្រាវជ្រាវប្រវត្តិសាស្ត្រ និងអភិរក្សបេតិកភណ្ឌ Thanh Hoa បាននិយាយថា ផ្នូររបស់ស្តេច Le Tuc...
សិង្ហបុរី ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អ្នកដំណើរជនជាតិអង់គ្លេសម្នាក់ កំពុងប្រឈមមុខនឹងការជាប់ពន្ធនាគារ បន្ទាប់ពីត្រូវបានចោទប្រកាន់ថា បានលួចទឹកអប់ ស្រា និងគ្រឿងសម្អាងតម្លៃជាង ២,៩០០ ដុល្លារសិង្ហបុរី (២,២៤៤ដុល្លារ) ពីអាកាសយានដ្ឋាន Changi ប្រទេសសិង្ហបុរី។ ប៉ូលីសបាននិយាយកាលពីថ្ងៃទី ៥ ខែឧសភាថា អាជ្ញាធរត្រូវបានជូនដំណឹងកាលពីថ្ងៃទី...
អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា បុគ្គលដែលមានជាងគេបំផុតទាំង ៥ នៅលើពិភពលោក សុទ្ធតែទទួលបានបណ្តុះបណ្តាល និងសិក្សានៅសាកលវិទ្យាល័យល្បីៗ ក្នុងនោះមហាសេដ្ឋី ៣ នាក់កំពុងសិក្សានៅស្ថាប័ន Ivy League ។ ១.លោក Elon Musk មានទ្រព្យសម្បត្តិសុទ្ធ ៣៤២ ពាន់លានដុល្លារ...
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃអាទិត្យ ទី៤ ឧសភា ២០២៥ ថាលោកនឹងដាក់ពន្ធ ១០០% លើភាពយន្តទាំងអស់ដែលផលិតនៅក្រៅប្រទេស ដែលជាផ្នែកមួយនៃគោលនយោបាយពាណិជ្ជកម្មដ៏តឹងរ៉ឹងរបស់លោក ដែលបានពង្រីកទៅកាន់វិស័យកម្សាន្តជាលើកដំបូង។ ការប្រកាសនេះបានបង្កឱ្យមានការព្រួយបារម្ភអំពីផលប៉ះពាល់លើទីផ្សារភាពយន្ត និងសេដ្ឋកិច្ចសកល ខណៈសង្គ្រាមពាណិជ្ជកម្មរបស់លោកជាមួយប្រទេសផ្សេងៗ ជាពិសេសចិន កំពុងតែកើនឡើង។ យោងតាមសេចក្តីថ្លែងការណ៍នៅលើវេទិកា Truth Social របស់លោក...
វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា រដ្ឋាភិបាលវៀតណាមកំពុងពិចារណាលើការហាមឃាត់ការលក់ទិន្នន័យផ្ទាល់ខ្លួន ខណៈប្រទេសនេះជួបនឹងការកើនឡើងនៃហេតុការណ៍ការបោកប្រាស់ និងការវាយប្រហារតាមអ៊ីនធើណេតសំខាន់ៗ។ ឧបនាយករដ្ឋមន្ត្រី Le Thanh Long បានដាក់ចេញនូវសេចក្តីព្រាងច្បាប់មួយនៅរដ្ឋសភាកាលពីថ្ងៃចន្ទ ដែលនឹងលុបចោលឥរិយាបទទាក់ទងនឹងទិន្នន័យចំនួនប្រាំមួយ រួមមានការទិញ និងលក់ទិន្នន័យផ្ទាល់ខ្លួន ដំណើរការទិន្នន័យខុសច្បាប់ ការលេចធ្លាយទិន្នន័យ និងការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនសម្រាប់គោលបំណងខុសច្បាប់។ ខណៈក្រឹត្យបច្ចេកទេសហាមប្រាមការលក់ទិន្នន័យ ការអនុវត្តនៅខ្សោយ។ច្បាប់នេះមានគោលបំណងពង្រឹងក្របខ័ណ្ឌច្បាប់ និងទប់ស្កាត់ទីផ្សារងងឹតដែលកំពុងរីករាលដាលសម្រាប់ទិន្នន័យផ្ទាល់ខ្លួន...
បរទេស ៖ ក្រសួងមហាផ្ទៃឥណ្ឌា បានប្រកាស កាលពីថ្ងៃចន្ទម្សិលមិញថា ឥណ្ឌាបានបញ្ជាឱ្យរដ្ឋមួយចំនួន ធ្វើសមយុទ្ធសន្តិសុខនៅថ្ងៃទី៧ខែឧសភា ដើម្បីធានាឱ្យមានប្រសិទ្ធភាព ការពារជនស៊ីវិល ក្នុងករណីមានការ វាយប្រហារណាមួយ។ គេសង្កេតឃើញថាសមយុទ្ធយោធា ដែលពុំធ្លាប់ឃើញមាននេះកើតឡើង ចំពេលមានភាពតានតឹងរវាងឥណ្ឌា និងប៉ាគីស្ថាន បន្ទាប់ពីការវាយប្រហារភេរវកម្ម ខែមេសានៅតំបន់កាស្មៀរ ដែលបានសម្លាប់មនុស្សជាច្រើននាក់នោះរួចមក។ យោងតាមរបាយការណ៍បានឱ្យដឹងថា វិធានការណ៍នេះរួមមានការប្រើប្រាស់ស៊ីរ៉ែនព្រមានការវាយឆ្មក់តាមអាកាស ការបណ្តុះបណ្តាលជនស៊ីវិល និងនិស្សិតស្តីពីពិធីសារការពារជនស៊ីវិល...
ថៃ៖ នេះបើយោង តាមសេចក្តីរាយការណ៍ ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានប្រាប់ឲ្យដឹងថា អ្នកទេសចរជនជាតិរុស្សី ៧នាក់បានធ្លាក់ខ្លួនឈឺ បន្ទាប់ពីបានបរិភោគផ្លែឈើព្រៃ អំឡុងពេលទៅលេងឧទ្យាន ភាគខាងត្បូងប្រទេសថៃ ដោយ ៥នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express ។ នេះបើយោងតាមកាសែត Bangkok Post បាននិយាយថា ក្រុមនេះកំពុងទៅលេងឧទ្យាន...