អាមេរិក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា តារាសម្តែងដែលដើរតួជា Big Mama Thornton ក្នុងខ្សែភាពយន្តប្រចាំឆ្នាំនេះ អំពី Elvis Presley ត្រូវបានគេប្រទះឃើញស្លាប់ ក្នុងបន្ទប់ដេក នៅផ្ទះរបស់នាង ។ តារាចម្រៀង និងជាតារាសម្តែង Shonka Dukureh ដែលសម្តែងជាតារាចម្រៀងក្រុម...
តូក្យូ ៖ រដ្ឋាភិបាលជប៉ុន បានឲ្យដឹងនៅក្នុងរបាយការណ៍ ការពារជាតិប្រចាំឆ្នាំ ដែលបានចេញផ្សាយ នៅព្រឹកថ្ងៃសុក្រនេះថា ការឈ្លានពានរបស់រុស្ស៊ី ដែលកំពុងបន្តលើអ៊ុយក្រែន អាចនាំឱ្យទំនាក់ទំនងយោធា កាន់តែរឹងមាំរវាងចិន និងរុស្ស៊ី ។ កាសែតសរបស់ក្រសួងការពារជាតិ បានឲ្យដឹងនៅក្នុងជំពូកថ្មីមួយ ដែលផ្តោតលើបញ្ហានោះថា “សម្រាប់ប្រទេសរុស្ស៊ី ដែលមានភាពឯកោ ជាអន្តរជាតិ និងបានអស់កម្លាំងទៅហើយ ដោយសារតែការឈ្លានពាន ប្រឆាំងនឹងអ៊ុយក្រែន...
ប៉េកាំង ៖ របាយការណ៍ស្រាវជ្រាវថ្មីមួយ ដែលចេញផ្សាយដោយអង្គភាព សិក្សារបស់ចិនបានឲ្យដឹងថា កិច្ចសហប្រតិបត្តិការ នាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែរ AUKUS បានកំណត់គំរូ ដ៏គ្រោះថ្នាក់ សម្រាប់ការផ្ទេរ ដោយខុសច្បាប់នូវសារធាតុ នុយក្លេអ៊ែរ កម្រិតអាវុធ ហើយដូច្នេះបង្កើត បានជាទង្វើមិនច្បាស់លាស់ នៃការរីកសាយភាយ នុយក្លេអ៊ែរ។ សហរដ្ឋអាមេរិក និងអង់គ្លេស បានឲ្យដឹងកាលពីខែកញ្ញាមុនថា...
បរទេស ៖ ប៉ូលិស នៅប្រទេសចិន ចាប់បានចោរម្នាក់ តាមវិធីសាស្រ្តយ៉ាងគួរឲ្យចាប់អារម្មណ៍ ។ ពួកគេបានប្រទះ ឃើញមូសងាប់ នៅផ្ទះដែលការលួច នោះបានកើតឡើង ហើយបានប្រើប្រឡាក់ឈាមលើជញ្ជាំង ដើម្បីតាមដានគាត់តាម DNA របស់ចោរ។ របាយការណ៍មួយនៅក្នុងកាសែត Global Times បាននិយាយថា ចោរបានវាយសត្វមូស ខណៈដែលចាកចេញពីផ្ទះ ។...
ប្រធានចារកម្មបរទេស របស់អង់គ្លេសបានថ្លែងថា រុស្ស៊ីនឹងតស៊ូ ដើម្បីរក្សាក្រុមយោធារបស់ខ្លួន ហើយអ៊ុយក្រែន អាចនឹងវាយបកមកវិញ។ នេះបើតាមការចុះផ្សាយ របស់សារព័ត៍មាន BBC នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២២។ លោក Richard Moore មេ MI6 ដែលជាក្រុមចារកម្មកំពូល របស់អង់គ្លេស បានបញ្ជាក់ថា ប្រទេសរុស្ស៊ីបានទទួលបរាជ័យ...
ប្រទេសថៃ គ្រោងនឹងឯកភាពគ្នាលើច្បាប់ថ្មីមួយ ដែលអនុញ្ញាតឱ្យជនបរទេស ដែលមានលុយវាល់លានដុល្លារ អាចទិញដីនិងផ្ទះ ជាកម្មសិទ្ធផ្ទាល់ខ្លួនបាន នៅក្នុងប្រទេសនេះ។ នេះបើតាមការចុះផ្សាយ របស់កាសែត បាងកក ប៉ុស្តិ៍។ អ្នកនាំពាក្យរដ្ឋាភិបាល Thanakorn Wangboonkongchana បានបញ្ជាក់ឱ្យដឹងថា ច្បាប់ថ្មីមិនទាន់ដាក់ឱ្យប្រើនៅឡើយទេ ពោលគឺត្រូវរង់ចាំការឯកភាព ពីគណៈរដ្ឋមន្រ្តីថៃជាមុនសិន។ ប្រភពខាងលើបន្តថា ការអនុញ្ញាតឱ្យជនបរទេស មានលុយវាល់លានដុល្លារ អាចទិញដីនិងផ្ទះ...
អង់ការ៉ា៖ រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចព្រមព្រៀងមួយ ដើម្បីបន្តការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ ពីកំពង់ផែអ៊ុយក្រែន តាមរយៈសមុទ្រខ្មៅនឹងត្រូវចុះហត្ថលេខា នៅទីក្រុងរបស់តួកគី នៅថ្ងៃសុក្រនេះ ក្នុងគោលបំណង ដើម្បីដោះស្រាយវិបត្តិ ស្បៀងអាហារពិភពលោក។ លោក Cavusoglu បានសរសេរថា “ថ្ងៃស្អែក យើងនឹងបោះជំហានដំបូង នៅទីក្រុងអ៊ីស្តង់ប៊ុល ឆ្ពោះទៅរកដំណោះស្រាយ វិបត្តិស្បៀងអាហារ...
រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍ លោក Mario Draghi នាយករដ្ឋមន្ត្រីអ៊ីតាលី បានលាលែងពីតំណែងជាផ្លូវការ ដោយប្រគល់អាណត្តិរបស់លោក ទៅកាន់ដៃប្រធានាធិបតី និងបញ្ចប់រដ្ឋាភិបាល រួបរួមជាតិរបស់លោក បន្ទាប់ពីកាន់តំណែងរយៈពេល១៧ខែ ។ សេចក្តីថ្លែងការណ៍ពីអគ្គលេខាធិការ នៃប្រធានាធិបតី នៃសាធារណរដ្ឋ Ugo Zampetti...
អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់សុីន សុីណាវ៉ាត់ត្រា ប្រកាសវិលត្រឡប់មកកាន់ មាតុប្រទេសវិញ។ នេះបើតាមការចុះផ្សាយ របស់សារព័ត៍មាន បាងកកប៉ុស្តិ៍ នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២២។ “ពិតណាស់ ខ្ញុំនឹងត្រឡប់ ទៅកាន់ប្រទេសថៃវិញ” លោក ថាក់សុីន ថ្លែងតាមរយៈបណ្តាញសង្គម ClubHouse។ នេះអាចជាការឆ្លើយតប របស់លោកអតីតនាយករដ្ឋមន្រ្តី...
ហុងកុង៖នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែលបានប្រាប់ឲ្យដឹងថា សត្វខ្លាឃ្មុំផេនដាឈ្មោលដែលមានអាយុវែងជាងគេបំផុតលើពិភពលោកក្រោមការមើលថែរបស់មនុស្ស ឈ្មោះ An An បានទទួលមរណភាពក្នុងអាយុ ៣៥ឆ្នាំនៅសួនសត្វហុងកុង ជាកន្លែងសម្រាប់សត្វនេះបានចំណាយពេលស្ទើរតែពេញមួយជីវិតរបស់វាកាលពីថ្ងៃព្រហស្បតិ៍។ សេចក្តីថ្លែងការណ៍ពីសួនកម្សាន្ត និងសួនសត្វ Ocean Park បាននិយាយថា សុខភាពរបស់ An An បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះជាមួយនឹងការថយចុះយ៉ាងខ្លាំងនៃសកម្មភាពរាងកាយ និងចំណង់អាហារ ដោយពេទ្យសត្វកាលពីព្រឹកថ្ងៃព្រហស្បតិ៍។ ឧទ្យានបាននិយាយថា វាមានអាយុស្មើនឹងអាយុ១០៥ ឆ្នាំរបស់មនុស្ស...