សេនហ្វ្រេនស៊ីស្កូ ៖ នាយកប្រតិបត្តិក្រុមហ៊ុន ផលិតរថយន្តយក្សអាមេរិក Tesla លោក Elon Musk នឹងមិនចូលរួមជា មួយក្រុមប្រឹក្សាភិបាល របស់បណ្តាញផ្សព្វផ្សាយ សង្គមយក្សអាមេរិក Twitter ដូចដែលបានប្រកាស ពីមុននោះឡើយ បន្ទាប់ពីមហាសេដ្ឋី ដ៏មានឥទ្ធិពលនៅតែជាម្ចាស់ភាគហ៊ុនធំ ជាងគេរបស់ Twitter ។ នាយកប្រតិបត្តិ Twitter...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ថា ធនាគារពិភពលោកបានឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែន នឹងធ្លាក់ចុះជិតពាក់កណ្តាល ក្នុងឆ្នាំនេះ ដោយសារតែសង្រ្គាម ។លោក Anna Bjerde អនុប្រធានធនាគារ បានលើកឡើងថា អ៊ុយក្រែនត្រូវការ “ការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏ធំជាបន្ទាន់” ។ លោក Volodymyr Zelensky...
KRAMATORSK៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ថា ប្រទេសអ៊ុយក្រែនបានឲ្យដឹង កាលពីថ្ងៃអាទិត្យថា ខ្លួនបានរកឃើញសាកសព ជាង១.២០០នាក់ នៅក្នុងតំបន់ គៀវ ដែលជាកន្លែងនៃអំពើឃោរឃៅ ដែលត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តក្នុងអំឡុងពេល ការកាន់កាប់របស់រុស្ស៊ី កាលពីខែមុន ខណៈដែលអ្នកស្រុកនៅភាគខាងកើត របស់ប្រទេសនេះបានរារាំង ឬភៀសខ្លួនមុនពេលការរំពឹងទុក...
អាមេរិក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ ស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា អ្នកជំនួញមហាសេដ្ឋី៣នាក់បានចូលចត និងចូលស្ថានីយអវកាសអន្តរជាតិ ត្រូវបានគេសាទរថា ជាព្រឹត្តិការណ៍ដ៏សំខាន់ សម្រាប់ការរុករក អវកាសពាណិជ្ជកម្ម ។ ទន្ទឹមនឹងអវកាសយានិកណាសា ដែលចូលនិវត្តន៍ បុរសទាំងនោះបានបាញ់បង្ហោះ ពីរដ្ឋផ្លរីដាជាផ្នែកមួយ នៃការបាញ់បង្ហោះឯកជន SpaceX ។ បុរសទាំង៤នាក់ត្រូវបានស្វាគមន៍ នៅលើយន្តហោះ ISS...
អ៊ីស្ដង់ប៊ុល ៖ រដ្ឋមន្ត្រីការពារជាតិ នៃប្រទេសតួកគី អ៊ីតាលី និងអង់គ្លេស កាលពីថ្ងៃសុក្របានបើកកិច្ចប្រជុំមួយជុំវិញ វិបត្តិអ៊ុយក្រែន នៅទីក្រុងអ៊ីស្តង់ប៊ុល របស់ប្រទេសតួកគី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ក្រសួងការពារជាតិតួកគី បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីនឹងផ្លាស់ប្តូរទស្សនៈ ស្តីពីទំនាក់ទំនងរវាងប្រទេស របស់ពួកគេក្នុង វិស័យការពារជាតិ និងសន្តិសុខ និងបញ្ហាក្នុងតំបន់។...
គៀវ ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Ukrinform បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានសាទរ ចំពោះដំណើរទស្សនកិច្ច របស់ប្រធានគណៈកម្មការ អឺរ៉ុបលោកស្រី Ursula von der Leyen និងប្រធានគោលនយោបាយ ការបរទេស របស់សហភាពអឺរ៉ុបលោក Josep Borrell...
វ៉ាស៊ីនតោន ៖ អង្គការ NASA, Axiom Space និង SpaceX បានចាប់ផ្តើមបេសកកម្មអវកាសឯកជន លើកដំបូងទៅកាន់ស្ថានីយ៍ អវកាសអន្តរជាតិ (ISS) កាលពីថ្ងៃសុក្រ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ នាវិកពហុជាតិមាន ៤នាក់ មានមេបញ្ជាការលោក Michael López-Alegría និងអវកាសយានិក...
គៀវ៖ ទូរទស្ស៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ថា អ៊ុយក្រែន បានឲ្យដឹងថា មនុស្សជាង៣០នាក់បានស្លាប់ និង១០០នាក់រងរបួស បន្ទាប់ពីគ្រាប់រ៉ុក្កែត បានវាយប្រហារស្ថានីយរថភ្លើងក្នុងទីក្រុង Kramatorsk ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ។ មនុស្សរាប់ពាន់នាក់នៅស្ថានីយ៍នៅពេលនោះ ខណៈដែលពួកគេព្យាយាមរត់គេចពីការវាយប្រហាររបស់រុស្ស៊ី នេះបើយោងតាមអភិបាលតំបន់ Donetsk បានឲ្យដឹងដូច្នេះ ។ រុស្ស៊ីត្រូវបានគេជឿថា...
អង់គ្លេស ៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា អ្នកស្រាវជ្រាវអង់គ្លេស ប្រើប្រាស់ OpenAI បញ្ចេញឧបករណ៍ បច្ចេកវិទ្យាសិប្បនិម្មិត ដែលអាចបង្កើតរូបភាព ពេញលេញពីការពិពណ៌នា អត្ថបទ ឬសូម្បីតែបង្កើតមុំថ្មី សម្រាប់រូបភាពមានស្រាប់ ។ ត្រូវបានគេស្គាល់ថា DALL·E 2 ជំនាន់ទី 2 នៃអត្ថបទទៅជារូបភាព...
អាមេរិក ៖ អ្នកជំនាញបានព្រមានថា ទូរទស្សន៍ ដែលចាក់ផ្សាយតាមបែបប្រពៃណី នឹងគ្មានទស្សនិកជនរបស់ខ្លួន មើលតទៅទៀត ដោយនិយាយថា យុវវ័យចូលចិត្តទម្រង់ នៃការកម្សាន្ត បែបអន្តរកម្ម ដូចជា Metaverse ជាដើម ដែលធ្វើឲ្យពួកគេងាកមកកម្សាន្ត បែបនេះវិញ នេះបើយោងតាមការ ចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ អ្នកជំនាញបានបន្តថា នេះគឺជាការប្រមូលផ្ដុំនៃពិភពនិម្មិត...