បរទេស ៖ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសតួកគី កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការប្រកាសថា ប្រទេសរបស់លោក នឹងចាប់ផ្តើម ធ្វើការពិនិត្យ ទៅលើកិច្ចការងាររឹតបន្តឹង ការធ្វើដំណើរ ទាំងឡាយ ដោយកងកម្លាំងកងទ័ពជើងទឹក របស់រុស្សីចូលទៅកាន់សមុទ្រខ្មៅ ហើយក្រោយស្ថានភាព ជម្លោះជាមួយនឹងអ៊ុយក្រែន ហាក់ដូចជាមិនទាន់ធូរ ស្រាលនៅឡើយនោះ។ លោករដ្ឋមន្ត្រីបាន បញ្ជាក់ថា មកដល់ពេលនេះ វាមិនមែនជាការវាយប្រហារ...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រាប់នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson កាលពីថ្ងៃអាទិត្យថា “រយៈពេល 24 ម៉ោងបន្ទាប់” នឹងក្លាយជា “រយៈពេលប្រកបដោយគ្រោះថ្នាក់” សម្រាប់អ៊ុយក្រែន ខណៈដែលជម្លោះរបស់ខ្លួន ជាមួយរុស្ស៊ីនៅតែបន្ត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា...
ប៉េកាំង៖ ការិយាល័យព័ត៌មានក្រុមប្រឹក្សារដ្ឋ របស់ប្រទេសចិន បានចេញរបាយការណ៍ ស្តីពីការរំលោភសិទ្ធិមនុស្ស នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២១ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ របាយការណ៍បានឲ្យដឹងថា ស្ថានភាពសិទ្ធិមនុស្ស នៅសហរដ្ឋអាមេរិក ដែលមានកំណត់ត្រាល្បីល្បាញ បានកាន់តែអាក្រក់នៅឆ្នាំ២០២១ ។ ឧបាយកលនយោបាយរបស់ប្រទេសនេះ នាំឱ្យមានការកើនឡើងយ៉ាងខ្លាំង នៃការស្លាប់ដោយសារ ជំងឺកូវីដ-១៩ ខណៈពេលដែលការបាញ់ប្រហារ ស្លាប់នៅក្នុងប្រទេស...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសនៅថ្ងៃចន្ទថា កងកម្លាំងរុស្ស៊ី បានចូលកាន់កាប់តំបន់ជុំវិញរោងចក្រ ថាមពលនុយក្លេអ៊ែរ Zaporozhskaya ។ កាលពីសប្តាហ៍មុន ទីក្រុងមូស្គូបានគ្រប់គ្រងទីតាំង Chernobyl នៅក្នុងប្រទេសអ៊ុយក្រែន ផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា “កងកម្លាំងរុស្ស៊ី បានកាន់កាប់ទីក្រុង Berdyansk,...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នំា២០២២ថា យ៉ាងហោចណាស់មនុស្ស ១០នាក់បានស្លាប់ និងប្រហែល១៣.០០០នាក់ផ្សេងទៀត បានជម្លៀសខ្លួនចេញ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៦,១រ៉ិចទ័រ បានរំញ័រនៅខេត្តភាគខាងលិច ស៊ូម៉ាត្រា ស្ថិតនៅភាគខាងលិចនៃប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃសុក្រ ។ ប្រធានអង្គភាពប្រតិបត្តិការនៃការិយាល័យស្វែងរក និងជួយសង្គ្រោះនៃខេត្ត West Sumatra លោក Octavianto បានលើកឡើងថា...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នំា២០២២ថា ដោយសារការបិទដែនអាកាសរបស់សហភាពអឺរ៉ុប ទៅកាន់ប្រទេសរុស្ស៊ី ក្រសួងការបរទេសបារាំង កាលពីថ្ងៃអាទិត្យថា បានស្នើជនជាតិរបស់ខ្លួនឱ្យចាកចេញពីប្រទេសរុស្ស៊ីជាបន្ទាន់ ។ ក្រសួងការបរទេសបារាំង បានឲ្យដឹងនៅក្នុងសេចក្តីជូនដំណឹងអំពីការធ្វើដំណើរចុងក្រោយថា “ដោយសារតែការរឹតត្បិតកាន់តែខ្លាំងឡើងលើចរាចរណ៍ផ្លូវអាកាសរវាងរុស្ស៊ី និងអឺរ៉ុប ក្រសួងបានណែនាំយ៉ាងមុតមាំថា ជនជាតិបារាំងដែលមិនមែនជានិវាសនជននៅក្នុងប្រទេសរុស្ស៊ី រៀបចំការចាកចេញពីប្រទេសដោយមិនមានការពន្យារពេលដោយបណ្តាញភ្ជាប់ផ្លូវអាកាសដែលមានស្រាប់” ។ យោងតាមក្រសួង ក្រុមហ៊ុននៅអ៊ឺរ៉ុបភាគច្រើន រួមទាំងក្រុមហ៊ុន...
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នំា២០២២ថា កងកម្លាំងរុស្ស៊ី បានកម្ទេចយន្តហោះចម្បាំងរបស់អ៊ុយក្រែន An-225 Mriya ដែលជាយន្តហោះដឹកទំនិញដ៏ធំបំផុតរបស់ពិភពលោក នេះបើតាមក្រុមហ៊ុនការពារជាតិរបស់អ៊ុយក្រែន Ukroboronprom បានឲ្យដឹងកាលពីថ្ងៃអាទិត្យនៅលើបណ្តាញទំនាក់ទំនង Telegram ។ ក្រុមហ៊ុនអាកាសចរណ៍ Ukroboronprom បានឲ្យដឹងថា យន្តហោះនេះត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារដោយទាហានរុស្ស៊ី នៅអាកាសយានដ្ឋាន Hostomel នៅខាងក្រៅទីក្រុង...
អ៊ុយក្រែន៖ ប្រទេសអ៊ុយក្រែនបានទទួលប្រាក់រាប់លានផោន សម្រាប់ការបរិច្ចាគរូបិយប័ណ្ណគ្រីបតូ ដោយអ្នកនាំពាក្យរដ្ឋាភិបាលប្រាប់គេហទំព័រស្គាយញ៉ូវថា មូលនិធិនឹងត្រូវបានប្រើដើម្បីបំផ្លាញទាហានរុស្ស៊ីឲ្យបានច្រើនតាមដែលអាចធ្វើទៅបានចំពោះប្រទេសលោក ដើម្បីការពារទឹកដី យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។ អាសយដ្ឋានសម្រាប់កាបូប Bitcoin និង Ether ត្រូវបានចែករម្លែកនៅលើគណនី Twitter ផ្លូវការរបស់ប្រទេស ក៏ដូចជានៅលើប្រវត្តិរូបរបស់ឧបនាយករដ្ឋមន្ត្រី Mykhailo Fedorov ផងដែរ។ Vitalik Buterin ជាសហស្ថាបនិក Ethereum...
សេនហ្វ្រេនស៊ីស្កូ ៖ ប្រធានក្រុមហ៊ុន Meta លោក Mark Zuckerberg នៅសប្តាហ៍នេះ បាននិយាយអំពីកិច្ចខិតខំប្រឹងប្រែង របស់ក្រុមហ៊ុនរបស់លោក នៃការកសាង Metaverse ជាពិភពនិម្មិត ដ៏អស្ចារ្យ ដែលលោកបានគិតទុកថា ជាអនាគតមេរបស់ក្រុមហ៊ុនបណ្តាញ ផ្សព្វផ្សាយសង្គមអាមេរិក Facebook យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ មន្ទិលសង្ស័យបានវិលជុំវិញថា...
ហ្សាកាតា ៖ ប្រភពព័ត៌មានពីក្រសួង សុខាភិបាល បាន ឲ្យដឹងថា ប្រទេស ឥណ្ឌូណេស៊ី បាន បញ្ជាក់ ពី ករណី ឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៣៤,៩៧៦ ករណីនៅ ថ្ងៃ អាទិត្យ ដែល បាន បង្កើន ចំនួន...