ក្រសួងសុខាភិបាល របស់ប្រទេសមីយ៉ាន់ម៉ា បានបញ្ចាក់នូវករណីដំបូង នៃការឆ្លងជំងឺកូវីដ-១៩ ទម្រង់អូមីក្រុង ចំនួន ៤នាក់ ។ យោងតាមក្រសួងនេះ បានឱ្យដឹងថា វីរុសទម្រង់ថ្មីនេះ ត្រូវបានរក ឃើញនៅក្នុងគំរូសំណាក ចំនួនបួន របស់អ្នកដំណើរត្រឡប់មក ពីទីក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួម (UAE) ។ យ៉ាងណានៅក្នុងចំណោម អ្នកឆ្លងទាំងបួននាក់នោះ សុទ្ធតែស្ថិតក្នុងស្ថានភាព...
បរទេស៖ ទីភ្នាក់ងារព្រំដែនអ៊ុយក្រែន បាននិយាយនៅពេលថ្មីៗនេះថា សហរដ្ឋអាមេរិក នឹងផ្តល់ហិរញ្ញប្បទាន ដល់គម្រោងនានា ដោយរួមទាំងឧបករណ៍យកការណ៍ និងឧបករណ៍ឃ្លាំមើល ដើម្បីពង្រឹងព្រំដែន របស់ប្រទេសអ៊ុយក្រែន ជាប់នឹងប្រទេសរុស្ស៊ី និងបេឡារុស ស្របពេលមានភាពតានតឹងបន្តកើនឡើង ជាមួយទីក្រុងមូស្គូ។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក Lloyd Austin នៅសប្តាហ៍នេះ ត្រូវបានគេដឹងថា បានចេញបញ្ជាឲ្យនាវាផ្ទុកយន្តហោះចម្បាំង របស់អាមេរិកមួយគ្រឿង ព្រមទាំងក្រុមនាវាប្រយុទ្ធជាច្រើនគ្រឿងទៀត ក្នុងការបន្តមានវត្តមាន នៅក្នុងសមុទ្រមេឌីទេរ៉ាណេ ជាជាងការធ្វើដំណើរ ទៅកាន់តំបន់មជ្ឈឹមបូព៍ា ដោយសារបារម្ភពីសុវត្ថិភាព រវាងជម្លោះអ៊ុយក្រែន និងរុស្ស៊ី។ មន្ត្រីក្រសួងការពារជាតិអាមេរិក កាលពីថ្ងៃអង្គារបានបញ្ជាក់ទៀតថា ការសម្រេចចិត្ត ក្នុងការផ្លាស់ប្តូរពេលវេលានេះ ត្រូវបានធ្វើឡើងចំពោះនាវាផ្ទុកយន្តហោះចម្បាំង Harry...
អាមេរិក៖ យោងតាមការចេញផ្សាយ ពីគេហទំព័រBBC បានប្រាប់ឲ្យដឹងថា ជីវវិទូអាមេរិកលោក Edward Osborne Wilson ដែលជាអ្នកជំនាញធម្មជាតិ និងជាអ្នកអភិរក្សឈានមុខគេ របស់ពិភពលោក បានទទួលមរណភាពក្នុងអាយុ ៩២ឆ្នាំដោយគ្មានហេតុផលឡើយ ។ ហើយលោក Wilson ជាជីវវិទូ និងជាសាស្រ្តាចារ្យ ដែលទទួលបានពានរង្វាន់ នៅសកលវិទ្យាល័យ Harvard និង...
អាមេរិក៖ យោងតាមការចេញផ្សាយ ពីគេហទំព័រBBC បានប្រាប់ឲ្យដឹងថា លោក Richard Marcinko បានទទួលមរណៈភាព ក្នុងអាយុ ៨១ ឆ្នាំបានធ្វើសញ្ញាសម្គាល់ លើយោធាអាមេរិក ក្នុងនាមជាមេបញ្ជាការ បង្កើត Seal Team Six ជាអង្គភាព កងកម្លាំងពិសេសវរជនមួយ របស់អាមេរិក ដែលក្រោយមកនឹងធ្វើការ វាយឆ្មក់សម្លាប់...
អេស្ប៉ាញ៖ យោងតាមការចេញផ្សាយពីគេហទំព័រ BBC បានប្រាប់ឲ្យដឹងថា ជាច្រើនសតវត្សមកហើយ មនុស្សបានកាប់ដើមស្រល់ ដើម្បីទាញយកជ័រ ប៉ុន្តែនាខេត្តមួយ របស់ប្រទេសអេស្ប៉ាញ អ្នកស្រុកជឿថា ការអនុវត្តដែលមានអាយុនេះ អាចជួយសង្រ្គោះទីក្រុងជនបទ ខណៈពេលដែលជួយដល់ភពផែនដីផងដែរ។ លាតសន្ធឹងភាគខាងជើង ពីទីក្រុងម៉ាឌ្រីត តំបន់ Castilla y León ជាតំបន់ស្វយ័តរបស់ប្រទេសអេស្ប៉ាញ ភាគពាយ័ព្យ គឺជាតំបន់ជួរភ្នំដ៏ធំ...
អាមេរិក៖ក្នុងការបង្ហោះលើ Instagram តារាចម្រៀងប៉ុបរូបនេះថា នាងបានសម្រេចចិត្តមិនចេញបទចម្រៀងថ្មីជាមធ្យោបាយដើម្បីតបស្នងចំពោះមនុស្សដែលធ្វើឲ្យនាងឈឺចាប់ ដោយ Britney Spears បាននិយាយថា មនុស្សមិនដឹងពីរឿងអាក្រក់ដែលបានធ្វើចំពោះខ្ញុំនៅក្រោមការឃ្លាំមមើលរបស់ឪពុកនាងយោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។ សារដែលបានបង្ហោះ Instagram តារាប៉ុបវ័យ ៤0 ឆ្នាំបានបន្តថា ពេលវេលាដែលបានចំណាយក្រោមការរៀបចំដ៏ចម្រូងចម្រាសពិតជាធ្វើឲ្យខ្ញុំឈឺចាប់ ហើយត្រូវបានបង្កើតឡើងដើម្បីធ្វើឲ្យខ្ញុំបរាជ័យ។កាលពីខែមុន ចៅក្រមមួយរូបបានបញ្ចប់ការអ្នកឃ្លាំមមើលបានធ្វើឲ្យឪពុករបស់តារាចម្រៀងរូបនេះគ្រប់គ្រងជីវិត និងប្រាក់កាសអស់រយៈពេលជាងមួយទសវត្សរ៍។ នាងបានហៅការគ្រប់គ្រងការផ្លាស់ប្តូរជីវិតថា ជាថ្ងៃល្អបំផុតមិនធ្លាប់មាន។ មេធាវីដែលដើរតួជំនួសឪពុករបស់នាងបានអំពាវនាវឲ្យនាងបន្តបង់ថ្លៃផ្លូវច្បាប់របស់គាត់ដោយអះអាងថា លោកបានឡើងដើម្បីការពារនាងពីភាគីឱកាសនិយម...
៦. កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpopបានប្រាប់ឲ្យដឹងថា តារាចម្រៀងស្រីកូរ៉េ ដែលមានសម្រស់ស្អាត និងមានកេរ្តិ៍ឈ្មោះល្បីល្បាញនាង IU បានបង្ហាញឃ្លីបការសម្ដែងផ្ទាល់របស់នាងសម្រាប់បទ “Next Stop” បន្ទាប់ពីនាងបានជាសះស្បើយពីជំងឺ COVID-19 ។ក្នុងឃ្លីបផ្ទាល់នាង IU សម្ដែងបទភ្លេងរំជួលចិត្តជាមួយនឹងហ្គីតាសូរស័ព្ទ និងក្រុមតន្ត្រីផ្ទាល់ ចំណែកបទចម្រៀង”Next Stop” គឺជាបទដែលចេញមុនពីអាល់ប៊ុមចងក្រងនាពេលខាងមុខរបស់តារាចម្រៀង-អ្នកនិពន្ធបទចម្រៀង ‘Pieces’ ដែលចេញនៅថ្ងៃទី ២៩...
កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpopបានប្រាប់ឲ្យដឹងថា អ្នកនិយមលេងអ៊ីនធើណេតកំពុងនិយាយគ្នាយ៉ាងក្តៅគគុកលើបណ្តាញផ្សព្វផ្សាយសង្គមអំពីមិត្តភាពជិតស្និទ្ធរវាងនាង Jennie សមាជិកក្រុមតារាចម្រៀងស្រី BLACKPINK និងលោក Song Min Ho សមាជិកក្រុមតារាចម្រៀង WINNER ។ អ្នកនិយមលេងអ៊ីនធើណេតម្នាក់បានចូលទៅក្នុងវេទិកាសហគមន៍អនឡាញដ៏ពេញនិយមមួយ ហើយបានបង្កើតការបង្ហោះមួយដែលមានចំណងជើងថា “Song Min Ho និង Jennie ត្រូវតែជិតស្និទ្ធនឹងគ្នា”...
អាមេរិក ៖ ការសិក្សាថ្មីមួយ បានអះអាងថា ទម្រង់ជីវិតមនុស្សក្រៅភព មិនដូចអ្វីដែលយើងធ្លាប់ឃើញ អាចរស់នៅប្រៀបដូច ស្ថិតក្នុងហោប៉ៅ អាចរស់នៅបានក្នុងពពក របស់ភពសុក្រ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ជាមួយនឹងបរិយាកាសដ៏ក្រាស់ ជាមួយនឹងកាបូនឌីអុកស៊ីត និងផ្ទៃក្តៅល្មម នឹងរលាយសំណ វាពិតជាពិបាក នឹងស្រមៃ មើលពិភពលោក ដែលមិនទទួលភ្ញៀវច្រើន ជាងប្រទេសជិតខាងភពផែនដី...