Messi, Neymar និង Martinez អវត្តមានក្នុងក្រុមជម្រើសជាតិរបស់ពួកគេរៀងខ្លួន សម្រាប់ការចូលរួមជាមួយជម្រើសជាតិក្នុងខែមីនា នេះ។ យោងតាមការចេញផ្សាយរបស់ Fabrizio Romano បានឲ្យដឹងថា ខ្សែប្រយុទ្ធ Lautaro Martinez និង Leo Messi នឹងគ្មានឈ្មោះក្នុងក្រុមជម្រើសជាតិអាហ្សង់ទីនរបស់ខ្លួនទេ។ ស្របពេលដែល Neymar ក៏មិនឃើញមានឈ្មោះក្នុងក្រុមជម្រើសជាតិប្រេស៊ីលផងដែរសម្រាប់ការប្រមូលផ្ដុំនៅក្នុងការប្រកួតវគ្គសន្សំពិន្ទុជម្រុះ World...
ព្រុចសែល៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា សហភាពអឺរ៉ុបបានផ្គើននឹងការគំរាមកំហែងរបស់អាមេរិក ចំពោះការសងសឹកកាលពីថ្ងៃពុធ ដោយចោទប្រកាន់ក្រុមហ៊ុន Google ថា បានរំលោភលើច្បាប់ឌីជីថលរបស់ខ្លួនអាចបង្កឲ្យមានការផាកពិន័យយ៉ាងធ្ងន់ធ្ងរ និងបញ្ជាឲ្យ Apple ធ្វើឲ្យទូរស័ព្ទ iPhone របស់ខ្លួនធ្វើអន្តរកម្មកាន់តែប្រសើរឡើង ជាមួយឧបករណ៍របស់គូប្រជែង។ ការផ្លាស់ប្តូរនេះប្រថុយនឹងការបើកមុខមាត់ថ្មី ក្នុងទំនាក់ទំនងដ៏អាក្រក់រួចទៅហើយរវាង EU និងប្រធានាធិបតីអាមេរិក លោក...
ញូវយ៉ក៖ ក្រុមហ៊ុន Google បាននិយាយថា ខ្លួននឹងទិញយកវេទិកាសុវត្ថិភាពសន្តិសុខអ៊ីនធើណេត Wiz ក្នុងតម្លៃ ៣២ ពាន់លានដុល្លារ ដោយលើកឡើងពីតម្រូវការសម្រាប់ សមត្ថភាពសន្តិសុខអ៊ីនធើណេតកាន់តែច្រើន ខណៈប្រព័ន្ធបញ្ញាសិប្បនិម្មិតបង្កប់ខ្លួន នៅលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ ក្រុមហ៊ុនបាននិយាយក្នុងសេចក្តីថ្លែងការណ៍រួមថា កិច្ចព្រមព្រៀងសាច់ប្រាក់ទាំងអស់នាំក្រុមហ៊ុនWiz ចូលទៅក្នុងប្រតិបត្តិការ Google Cloud...
បរទេស៖ អគ្គីភ័យបានបំផ្លាញរថយន្តប្រហែល ២០០ គ្រឿង ដែលរឹបអូសនៅកន្លែងចតរថយន្ត របស់ការិយាល័យគយក្នុងស្រុក Mae Sot ប្រទេសថៃ កាលពីយប់ថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា អគ្គីភ័យបានឆាបឆេះបរិវេណគយថ្មី ដែលកំពុងសាងសង់នៅឃុំ Tha Sai Luat...
បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសបារាំងនឹងធ្វើឱ្យប្រសើរឡើង នូវមូលដ្ឋានទ័ពអាកាសដ៏សំខាន់មួយរបស់ខ្លួន នៅតាមព្រំដែនជាមួយប្រទេសអាល្លឺម៉ង់ ដើម្បីធ្វើជាម្ចាស់ផ្ទះសម្រាប់យន្តហោះចម្បាំង Rafale ដែលបំពាក់ដោយកាំជ្រួចនុយក្លេអ៊ែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា មូលដ្ឋាន Luxeuil-Saint-Sauveur ស្ថិតនៅភាគខាងកើតប្រទេសបារាំង មានអាវុធនុយក្លេអ៊ែររហូតដល់ឆ្នាំ ២០១១...
កងទ័ពជើងគោកសហរដ្ឋអាមេរិក (U.S. Army) គឺជាស្ថាប័នយោធាដ៏សំខាន់មួយដែលបម្រើជាតិ និងការពារប្រជាជនអាមេរិក។ កងទ័ពនេះត្រូវបានណែនាំឱ្យស្គាល់តាមរយៈតម្លៃស្នូលចំនួនប្រាំពីរ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ទាហានគ្រប់រូប។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ទាហានទាំងនេះ ដើម្បីគាំទ្រដល់ការបំពេញភារកិច្ច និងជីវភាពរបស់ពួកគេ។ តម្លៃស្នូលរបស់កងទ័ពជើងគោកសហរដ្ឋអាមេរិក តម្លៃស្នូលទាំងប្រាំពីររបស់កងទ័ពជើងគោកសហរដ្ឋអាមេរិកត្រូវបានគេស្គាល់ថាជា “LDRSHIP” ដែលជាអក្សរកាត់មកពីពាក្យអង់គ្លេស៖ Loyalty (ភក្តីភាព) – ទាហានត្រូវបង្ហាញភក្តីភាពចំពោះប្រទេសជាតិ កងទ័ព និងមិត្តរួមការងារ។ Duty...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធប្រេស៊ីល Antony នឹងត្រៀមខ្លួនដើម្បីធ្វើការចរចា ជាមួយនឹងក្លឹបបិសាចក្រហម Man UTD ជុំវិញបញ្ហាអនាគតរបស់ខ្លួន ខណៈដែលជាក់ស្តែងកីឡាករ គឺមិនចង់ចាកចេញពី Real Betisនោះទេ។ បច្ចុប្បន្នកំពុងលេងខ្ចីជើងឲ្យ Real Betis នៅអេស្បាញកីឡាករខ្សែប្រយុទ្ធស្លាបរូបនេះ កំពុងមានទំរង់លេងឡើងខ្លាំងមែនទេ ហើយទទួលបានការពេញចិត្តពេញថ្លើម ពីសំណាក់គ្រូបង្វឹកនិងអ្នកគាំទ្រក្លឹបយ៉ាងខ្លាំង។ គួរឲ្យដឹងដែរថាកុងត្រារបស់Antony...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករBruno Fernandesប្រធានក្រុមបិសាចក្រហម Man UTD ត្រូវបានលើកទឹកចិត្តដោយអតីតកីឡាករ Joe Cole ដើម្បីចាកចេញពីក្លឹបនេះប្រសិនបើ គាត់ចង់ឈ្នះពានរង្វាន់នានាដូចគេដូចឯងដែរ។ Joe Cole និយាយថាប្រធានក្រុមរូបនេះមានលទ្ធភាពល្អ អាចលេងជាមួយនឹងក្លឹបផ្សេងបាន ប៉ុន្តែគាត់នៅទីនេះហាក់ដូចជាស្អិតជាមួយនឹង ស្ថានភាពដ៏អាក្រក់មួយទោះបីជាបានខិតខំយ៉ាងណាក្តី។ កីឡាករវ័យ២៩ឆ្នាំរូបនេះបានជួយស៊ុតបញ្ចូលទី ក្នុងការប្រកួតចុងក្រោយមួយរបស់ក្រុមយកឈ្នះ Leicester City...
អាមេរិក៖នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា វាមានរយៈពេលប្រហែល ៦ ខែសម្រាប់ iPhone 17 របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple នឹងត្រូវចេញផ្សាយជាផ្លូវការ ខណៈ Apple កំពុងធ្វើការផ្លាស់ប្តូរយ៉ាងខ្លាំងចំពោះកាមេរ៉ានៅលើស្មាតហ្វូនបន្ទាប់របស់ខ្លួន។ បើយោងតាមរូបភាពលេចធ្លាយចុងក្រោយនេះថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកំពុងធ្វើការផ្លាស់ប្តូរយ៉ាងខ្លាំង ទៅលើកញ្ចក់កាមេរ៉ានៅខាងក្រោយ ប៉ុន្តែពាក្យចចាមអារ៉ាមអំពី iPhone 17 មានទំហំក្រាស់ និងលឿន។ ការបែកធ្លាយរូបថតដែលបង្ហោះនៅលើបណ្តាញសង្គម...
បែលហ្ស៊ិក ៖ ព្រះរាជអាជ្ញាបែលហ្ស៊ិក បាននិយាយកាលពីថ្ងៃអង្គារថា មនុស្ស ៥ នាក់ត្រូវបានចោទប្រកាន់ ក្នុងការស៊ើបអង្កេតលើការសង្ស័យថា មានអំពើពុករលួយ ក្នុងសភាអឺរ៉ុប ដែលពាក់ព័ន្ធ នឹងបច្ចេកវិទ្យាយក្សរបស់ចិន Huawei Technologies ដោយបន្ថែមថា ការវាយឆ្មក់ថ្មីត្រូវបានធ្វើឡើង។ ជនសង្ស័យទំាងនេះត្រូវបានឃុំខ្លួន ជាលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍ នៅពេលប៉ូលិសរាប់សិបនាក់បានបើកការវាយឆ្មក់ក្នុងប្រទេសបែលហ្ស៊ិក និងព័រទុយហ្គាល់ ដោយស៊ើបអង្កេតការសង្ស័យថា មានអំពើពុករលួយនៅសភាសហភាពអឺរ៉ុប...