បរទេស៖ នៅក្នុងខណៈពេលធ្វើការហោះហើរ ចេញពីនាវាផ្ទុកយន្តហោះ HMS Queen Elizabeth របស់ទ័ពជើងទឹកអង់គ្លេស នៅព្រឹកថ្ងៃពុធសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ យន្តហោះចម្បាំងបំបាំងកាយជំនាន់ទី៥ F-35 បានធ្លាក់ចូលទៅក្នុងសមុទ្រមេឌីទែរ៉ានេ។ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា បើយោងទៅតាមក្រសួងការពារជាតិរបស់ប្រទេសអង់គ្លេស អ្នកបើកបរយន្តហោះចម្បាំងនោះ បានរួចជីវិតពីគ្រោះថ្នាក់នៅម៉ោងដ១០ព្រឹកនោះ ហើយការិយាល័យព័ត៌មានបានសរសេរបញ្ជាក់ថា...
បរទេស៖ នៅក្នុងអំឡុងពេលទស្សនកិច្ចក្នុងប្រទេសអ៊ុយក្រែន រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស Ben Wallace បានថ្លែងថាប្រទេសអង់គ្លេសគឺនៅតែមាន ជំហជានិច្ចក្នុងការគាំទ្រទៅដល់ប្រទេសអ៊ុយក្រែន ខណៈដែលប្រទេសនេះកំពុងមានភាពតាន តឹងតាមព្រំដែនជាមួយនឹងរុស្សី។ លោក Wallace បានបន្តទៀតថាអង់គ្លេសនឹងឈរកៀក ស្មាគ្នាជាមួយនឹងពលរដ្ឋអ៊ុយក្រែន ដើម្បីអាចបន្តការគាំទ្ររយៈពេលវែងរវាងគ្នា។ ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលទាំង ពីរបានឈានទៅដល់កិច្ចព្រមព្រៀង ក្នុងការដំណើរការគម្រោងរួមគ្នាអភិវឌ្ឍសមត្ថភាពទៅលើកងកម្លាំង ជើងទឹកអង់គ្លេសនិងអ៊ុយក្រែន។ កិច្ចព្រមព្រៀងយោធានេះ ក៏ត្រូវបានគេមើលឃើញដែរថាបានធ្វើឡើងតែប៉ុន្មាន ខែប៉ុណ្ណោះបន្ទាប៉ពីរដ្ឋាភិបាលអ៊ុយក្រែន...
បរទេស៖ វែបសាយ Washington Examiner បានរាយការណ៍កាលពីថ្ងៃពុធថា សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ ក្នុងរដ្ឋតិចសាស់ បានអំពាវនាវឱ្យសេតវិមានដើម្បីស្វែងរកនរណាម្នាក់ដើម្បីជំនួសអនុប្រធានាធិបតី គឺលោកស្រី Kamala Harris ជា អ្នកទទួលបន្ទុកបញ្ហា “ព្រំដែន” ដូច្នេះពួកគេអាចដោះស្រាយវិបត្តិជនចំណាកស្រុក ជាចុងក្រោយបាន។ យោងសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា...
វ៉ាស៊ីនតោន៖ World Politics Review (WPR) បានរាយការណ៍ថា សហរដ្ឋអាមេរិក នៅតែជាពិរុទ្ធជនដ៏ធំបំផុត សម្រាប់ការប្រែប្រួលអាកាសធាតុ ដូចដែលត្រូវបានយល់ជាទូទៅដោយអ្នកឯកទេសអាកាសធាតុ និងនៅតែកម្របានសង្កត់ធ្ងន់នៅក្នុងការគ្របដណ្តប់របស់សហរដ្ឋអាមេរិក។ នៅក្នុងអត្ថបទមួយដែលបានចេញផ្សាយកាលពីសប្តាហ៍មុន អ្នកបោះពុម្ពផ្សាយតាមអ៊ីនធឺណិតនៃព័ត៌មានស៊ីជម្រៅ និងការវិភាគអ្នកជំនាញលើកិច្ចការពិភពលោក បានឲ្យដឹងថា ភាពខុសគ្នាដ៏ធំនៃការបំភាយឧស្ម័នកាបូនិចរវាងសហរដ្ឋអាមេរិក និង “អ្នកចូលយឺតក្នុងយុគសម័យឧស្សាហកម្ម” ដូចជាប្រទេសចិន និងឥណ្ឌា បានចង្អុលបង្ហាញពីទំនួលខុសត្រូវផ្សេងៗគ្នា ដែលប្រទេសទាំងនេះត្រូវដាក់បន្ទុក។...
បរទេស៖រដ្ឋាភិបាលរបស់ប្រទេសរុស្ស៊ី នៅពេលថ្មីៗនេះ បានធ្វើការឆ្លើយតបចំពោះការចោទប្រកាន់របស់សហរដ្ឋអាមេរិក ដែលថា ការតេស្តមីស៊ីលមួយនៅក្នុងទីអវកាស កម្ទេចចោលផ្កាយរបណចាស់មួយ បង្កគ្រោះថ្នាក់ដល់ជីវិតអវកាសយានិកជាច្រើននាក់ នៅលើស្ថានីយអវកាសអន្តរជាតិនោះ។ ប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បានធ្វើការបញ្ជាក់ថា ខ្លួនបានធ្វើតេស្តមីស៊ីលបាញ់កម្ទេចផ្កាយរណបមួយ ដែលហោះនៅក្នុងលំហអស់រយៈពេលជិត៤០ឆ្នាំ ប៉ុន្តែបានច្រានចោលការចោទប្រកាន់ ដែលថា ការធ្វើឲ្យមានកម្ទេចកម្ទីតូចៗ បង្កឲ្យមានការគម្រាមកំហែងដល់បុគ្គលិកស្ថានីយអវកាសអន្តរជាតិ។ មន្ត្រីសហរដ្ឋអាមេរិក បានហៅការធ្វើតេស្តរបស់រុស្ស៊ីនោះថា ជាទង្វើធ្វេសប្រហែសនិងគ្មានទំនួលខុសត្រូវ ដោយនិយាយថា បំណែកដ៏ធំំមួយនៃកម្ទេចកម្ទី...
បរទេស៖រដ្ឋាភិបាលអេស្តូនី នៅថ្ងៃពុធនេះ បានកោះហៅទាហានបម្រុងចំនួន១.៧០០នាក់ ដើម្បីឲ្យចូលរួមសមយុទ្ធមិនប្រកាសទុកមុនមួយ ដែលនឹងរួមមានទាំងការធ្វើរបងបន្លាលួស នៅតាមព្រំដែនមានប្រវែង៤០គីឡូម៉ែត្រ ជាប់នឹងប្រទេសរុស្ស៊ី ស្របពេលដែលវិបត្តិអន្តោប្រវេសន៍នៅក្នុងប្រទេសបេឡារុសកើនឡើង។ សហភាពអឺរ៉ុប នាពេលថ្មីៗនេះ បានចោទប្រកាន់ប្រទេសបេឡារុស ពីបទជំរុញលើកទឹកចិត្តឲ្យជនអន្តោប្រវេសន៍ មកពីតំបន់មជ្ឈិមបូព៌ានិងអាហ្វ្រិក ធ្វើដំណើរចូលមកទឹកដីខ្លួន ហើយជំរុញឲ្យពួកគេរាប់ពាន់នាក់ ធ្វើដំណើរឆ្លងចូលទៅប្រទេសជាសមាជិកសហភាពអឺរ៉ុបនិងអង្គការណាតូ គឺប្រទេសប៉ូឡូញ លីទុយអានី និងឡាតវី ដើម្បីជាការសងសឹកចំពោះទណ្ឌកម្ម ដែលបានដាក់រួចហើយលើទីក្រុង Minsk...
ក្រុងប៉េកាំង៖អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងឆ្នាំ ២០២២ “Beijing 2022 Olympic Winter Games” បានបញ្ចេញមុខម្ហូបចំនួន ៦៧៨មុខនឹងត្រូវបានបម្រើក្នុងអំឡុងពេលការប្រកួតដល់អត្តពលិកមកពីវប្បធម៌ចម្រុះយោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ អ្នករៀបចំបានបន្តថា បញ្ជីមុខម្ហូបត្រូវបានអនុម័តដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ត្រូវបានរៀបចំឡើងដើម្បីបំពេញតម្រូវការអាហារូបត្ថម្ភផ្សេងៗគ្នារបស់អត្តពលិក ទន្ទឹមនឹងការគិតគូរពីភាពចម្រុះនៃសាសនាផងដែរ។ មុខម្ហូបទាំង ៦៧៨នឹងត្រូវបានផ្តល់ជូនជាវេន ហើយចានប្រហែល ២០០នឹងមានសម្រាប់អត្តពលិកជារៀងរាល់ថ្ងៃនៅក្នុងតំបន់ប្រកួតប្រជែងចំនួន៣នៃទីក្រុងប៉េកាំង Yanqing និង Zhangjiakou។ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ស្របពេលជាមួយពិធីបុណ្យនិទាឃរដូវរបស់ប្រទេសចិន...
តូក្យូ៖យោងតាមប្រភពការដឹងពីសំណើនេះបាននិយាយថា ក្រុមហ៊ុន Honda Motor Co បានស្នើសុំអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់សំខាន់ៗរបស់ខ្លួនឲ្យសម្រេចបាននូវការបំភាយកាបូនឌីអុកស៊ីតសុទ្ធត្រឹមសូន្យនៅឆ្នាំ ២០៥០ ធ្វើឲ្យក្រុមហ៊ុនផលិតរថយន្តក្លាយជាក្រុមហ៊ុនដំបូងគេក្នុងប្រទេសជប៉ុនដែលដាក់ចេញនូវផែនការកាត់បន្ថយរយៈពេលវែងសម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់ទាំងមូលយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ប្រភពបាននិយាយថា ក្រុមហ៊ុន Honda បានស្នើថា ចាប់ផ្តើមពីអ្នកផ្គត់ផ្គង់សារពើពន្ធឆ្នាំ ២០២៥កាត់បន្ថយការបំភាយឧស្ម័ន CO2 ចំនួន៤ ភាគរយជារៀងរាល់ឆ្នាំបើធៀបនឹងសារពើពន្ធឆ្នាំ២០១៩ ។ អ្នកផ្គត់ផ្គង់នីមួយៗនឹងកំណត់គោលដៅមួយដោយអនុលោមតាមទំហំ និងផលិតផលសាជីវកម្មរបស់ខ្លួន ហើយបន្ទាប់មកដាក់ផែនការកាត់បន្ថយឆ្ពោះទៅរកគោលដៅនៃការបំភាយឧស្ម័នសូន្យឆ្នាំ ២០៥០។...
ចិន៖យោងតាមរបាយការណ៍ របស់វិទ្យាស្ថានស្រាវជ្រាវឧស្សាហកម្មពាណិជ្ជកម្មចិន បាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei នាំមុខគេក្នុងបញ្ជីក្រុមហ៊ុនឈានមុខគេក្នុង ឧស្សាហកម្មដែលកំពុងរីកចម្រើនជាយុទ្ធសាស្ត្ររបស់ប្រទេសនៅឆ្នាំ ២០២១ យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ ក្រុមហ៊ុន China Mobile និង China Telecom ដណ្តើមបានចំណាត់ថ្នាក់លេខ ២ និងទី៣ ក្នុងបញ្ជីដែលផ្តោតលើបច្ចេកវិទ្យាព័ត៌មានជំនាន់ថ្មី សម្ភារៈថ្មី និងការផលិតឧបករណ៍កម្រិតខ្ពស់។ បញ្ជីនេះត្រូវបានបង្កើតឡើងដោយផ្អែកលើប្រាក់ចំណូលអាជីវកម្មប្រចាំឆ្នាំរបស់ក្រុមហ៊ុន។ចាំមើលថា...
កូរ៉េខាងត្បូង ៖ និយតករប្រឆាំងការទុកចិត្ត របស់កូរ៉េខាងត្បូង បាននិយាយនៅថ្ងៃពុធនេះថា ខ្លួនបានសម្រេចចិត្ត ដាក់ការផាកពិន័យ សរុបចំនួន ១៦,៩ ពាន់លានវ៉ុន (១៤,៣លានដុល្លារ) លើប្រតិបត្តិករវេទិកាទូទាត់ ប្រាក់តាមទូរស័ព្ទចំនួន ៤សម្រាប់ការឃុបឃិតគ្នា ក្នុងការយកថ្លៃហួសហេតុលើ អ្នកប្រើប្រាស់ ដែលប្រព្រឹត្តខុស យោងតាមការចេញ ផ្សាយពីគេហទំព័រ The Korea Herald...