បរទេស៖កងទ័ពជើងអាកាសតៃវ៉ាន់ នៅថ្ងៃអង្គារនេះ បានផ្អាកធ្វើការហ្វឹកហាត់ប្រយុទ្ធ សម្រាប់កងយន្តហោះចម្បាំង F-16 របស់ខ្លួន ក្រោយម៉ូដែលទើបធ្វើទំនើបកម្មថ្មីៗរបស់យន្តហោះចម្បាំងនេះ បានធ្លាក់ចូលទៅក្នុងសមុទ្រ ក្នុងហេតុការណ៍គ្រោះថ្នាក់ជាបន្តបន្ទាប់។ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា យន្តហោះចម្បាំង F-16V ដែលជាប្រភេទដ៏ទំនើបបំផុតក្នុងកងយន្តហោះរបស់តៃវ៉ាន់ បានបាត់ពីប្រព័ន្ធរ៉ាដា ក្រោយធ្វើការហោះហើរចេញពីមូលដ្ឋានទ័ពអាកាស Chiayi ស្ថិតនៅលើកោះតៃវ៉ាន់ភាគខាងត្បូង សម្រាប់បេសកកម្មហ្វឹកហាត់មួយ ជុំវិញរយៈចម្ងាយបាញ់ប្រហារនៅដែនសមុទ្រ។ មន្ត្រីនាំពាក្យប្រធានាធិបតីតៃវ៉ាន់ តាមសេចក្តីរាយការណ៍ បាននិយាយថា លោកស្រីប្រធានាធិបតី...
សេអ៊ូល៖ ទិន្នន័យការិយាល័យគយបានបង្ហាញនៅថ្ងៃអង្គារនេះឲ្យដឹងថា ការនាំចេញរបស់កូរ៉េខាងត្បូង បានកើនឡើងពីរខ្ទង់ សម្រាប់រយៈពេល ១០ថ្ងៃដំបូងនៃខែមករា ដោយសារតែការបន្តការងើបឡើងវិញនៃតម្រូវការសកលពីជំងឺរាតត្បាតកូវីដ-១៩ ។ ការនាំចេញដែលមានប្រហែលពាក់កណ្តាលនៃសេដ្ឋកិច្ចជំរុញការនាំចេញមានចំនួន ១៣,៩ពាន់លានដុល្លារអាមេរិក ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១០ ខែមករា កើនឡើង ២៤,៤ភាគរយធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន នេះបើយោងតាមសេវាគយកូរ៉េ។ ការនាំចេញផលិតផល Semiconductor កើនឡើង ២៣,៣ភាគរយ ហើយការនាំចេញផលិតផលប្រេងបានកើនឡើងច្រើនជាងទ្វេដងក្នុងរយៈពេល...
បរទេស៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Ryabkov កាលពីថ្ងៃច័ន្ទ បានព្រមានសមភាគីអាមេរិក អំពីទម្រង់នៃការឆ្លើយតបផ្នែកយោធាមួយចំនួន ចំពោះសហរដ្ឋអាមេរិកដែលដាក់អាវុធទំនើបៗនៅអឺរ៉ុប ហើយវិធានការយោធា គឺអាចនឹងអាចធ្វើទៅបាននាពេលអនាគត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Sergey Ryabkov បានទទូចថា ប្រសិនបើអង្គការ NATO...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នំា២០២២ថា យោធាកូរ៉េខាងត្បូង និងឆ្មាំសមុទ្រជប៉ុន បានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោង នៅថ្ងៃអង្គារនេះ ដែលជាការបាញ់បង្ហោះគ្រាប់មីស៊ីល ជាក់ស្តែងជាលើកទី២ ក្នុងរយៈពេលតិចជាងមួយសប្តាហ៍ បន្ទាប់ពីមេដឹកនាំរដ្ឋផ្តាច់ខ្លួន ជំរុញឱ្យមានការរីកចម្រើនផ្នែកយោធាបន្ថែមទៀត ។ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង ហៅកាត់(JCS)...
បរទេស៖តុលាការយោធាមួយ នៅក្នុងប្រទេសមីយ៉ានម៉ា នៅថ្ងៃចន្ទនេះ បានកាត់ទោសមេដឹកនាំស៊ីវិល គឺលោកស្រី អ៊ុង សានស៊ូជី ឲ្យជាប់ពន្ធនាគារ៤ឆ្នាំថែមទៀត សម្រាប់ការដំណើរការខុសច្បាប់ នូវឧបករណ៍ទាក់ទងគ្នា និងការបំពានលើការរឹតបន្តឹងពាក់ព័ន្ធជម្ងឺកូវីដ១៩។ តាមសេចក្តីរាយការណ៍ នេះគឺជាការសម្រេចចិត្តលើកទី២ ដែលត្រូវបានធ្វើឡើងក្នុងដំណើរកាត់ក្តីជាបន្តបន្តាប់ ដោយរបបយោធាមីយ៉ានម៉ា ដែលបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិល កាលពីរយៈពេលជិតមួយឆ្នាំមុន។ លោកស្រី អ៊ុង សានស៊ូជី ដែលមានវ័យ៧៦ឆ្នាំ ក៏ធ្លាប់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ...
តូក្យូ៖ ប្រព័ន្ធផ្សព្វផ្សាយសង្គម បានក្លាយជាផ្នែកសំខាន់មួយ នៃជីវិតរបស់មនុស្សគ្រប់រូប ប៉ុន្តែមិនមែនគ្រប់វេទិកាទាំងអស់ ត្រូវបានបង្កើតឡើងស្មើគ្នានោះទេ នៅប្រទេសជប៉ុនអ្នកចង់រក្សា ទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមគ្រួសារ និងមិត្តភក្តិនឹងពេញចិត្ត ចំពោះកម្មវិធីផ្ញើសារ Line ខណៈអ្នកចង់ធ្វើជាមិត្តជាមួយ មនុស្សដែលក្លែងខ្លួនជា Yusaku Maezawa គួរតែមើលទៅមិនឆ្ងាយជាង Facebook នោះទេយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ បើនិយាយអំពី Facebook ជាមួយនឹងអ្នកប្រើប្រាស់...
កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា អតីតសមាជិកក្រុម DAY6 លោក Jae រងការរិះគន់ចំពោះការចោទប្រកាន់ថា បានបោះពាក្យប្រមាថទៅលើ Jamie + Jamie ឆ្លើយតប។ ក្នុងការផ្សាយផ្ទាល់របស់លោក Jae ថ្មីៗនេះ លោកបាននិយាយ ពាក្យប្រមាថទៅកាន់ Jamie “មិត្ត”...
បរទេស៖ ប្រទេសរុស្ស៊ី បាននិយាយនៅថ្ងៃអាទិត្យនេះថា ខ្លួននឹងមិនធ្វើសម្បទានណាមួយ ក្រោមសម្ពាធអាមេរិក នៅក្នុងកិច្ចពិភាក្សាស្តីពីវិបត្តិអ៊ុយក្រែន និងការទាមទារឲ្យមានការធានា សន្តិសុខពីលោកខាងលិចនោះថា និងថា មានហានិភ័យមួយ ដែលកិច្ចពិភាក្សាគ្នា អាចនឹងត្រូវបញ្ចប់ភ្លាមៗ។ តាមសេចក្តីរាយការណ៍ កិច្ចពិភាក្សាគ្នា នឹងត្រូវធ្វើឡើងនៅក្នុង ទីក្រុងហ្សឺណែវនិងទីក្រុងវីយែន ប៉ុន្តែទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA បានដកស្រង់សម្តី អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei...
ចិន៖ WeChat ជាកម្មវិធីផ្ញើសារមួយ មានអ្នកប្រើប្រាស់ ជាង១ពាន់លាននាក់ កំពុងកើនឡើងទ្វេដង នៅលើវេទិកាវីដេអូខ្លី របស់ជនជាតិដើមរបស់ខ្លួន ដោយប្រើប្រាស់ការរួមផ្សំគ្នា លើមុខងារផ្សេងទៀត លើប្រព័ន្ធអេកូ WeChat យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។ តាមតំណាងក្រុមហ៊ុននៅកម្មវិធី WeChat Open Class Pro 2022 បាននិយាយថា កិច្ចខិតខំប្រឹងប្រែងថ្មីដើម្បីពង្រឹងវត្តមានរបស់ឆានែលទើបតែបានបង្ហាញខ្លួនកាលពី២...
ចិន៖ យោងតាមទីភ្នាក់ងារ អវកាសចិន Manned Space Agencyបាននិយាយថា ក្រុមនាវិកបេសកកម្ម Shenzhou XIII របស់ប្រទេសចិនបានធ្វើតេស្ត ការចុះចតដែលគ្រប់គ្រង ពីចម្ងាយពីខាងក្នុង ស្ថានីយអវកាស Tiangong កាលពីថ្ងៃសៅរ៍ ។យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។ ទីភ្នាក់ងារនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅដើមដំបូងនៃការធ្វើតេស្តិ៍ប្រហែលម៉ោង ៦ ព្រឹក យានអវកាសដឹកទំនិញមនុស្សយន្ត...