បរទេស៖ ក្រសួងការពារជាតិនៃប្រទេសរុស្សី កាលពីថ្ងៃពុធ ម្សិលមិញនេះ បានប្រកាសថាមីស៊ីល ប្រឆាំងនឹងនាវាចម្បាំងថ្មី មួយដែលមានឈ្មោះថា Otvet ឬមានន័យថា ជាអង់គ្លេសថា Answer នោះត្រូវបានធ្វើការបាញ់តេស្តសាកល្បង ហើយចេញពីនាវាចម្បាំង Marshal Shaposhnikov នៅក្នុងតំបន់ឈូងសមុទ្រនៃប្រទេសជប៉ុន។ យោងតាមការបញ្ជាក់ដោយក្រសួងដដែលបានឲ្យដឹងទៀតថា ការបាញ់សាកល្បងលើកនេះគឺបាន ប្រព្រឹត្តទៅដោយជោគជ័យហើយវាបាញ់ចំគោលដៅក្រោមទឹក១០០ភាគរយ តាមផែនការ។ វិដេអូនៃការធ្វើតេស្តត្រូវបានបង្ហាញជាសាធារណៈ ប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីរុស្សីលោក...
អាមេរិក៖ អតីតកីឡាករបាល់ឳបអាមេរិកម្នាក់ ដែលប៉ូលិសនិយាយថា បានបាញ់សម្លាប់មនុស្ស៦នាក់ កាលពីខែមេសា ត្រូវបានគេរកឃើញថា មានជំងែខួរក្បាលប្រភេទ CTE បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ BBC។ ក្រោយការធ្វើកោសល្យវិច័យ លើសាកសព Phillip Adams ដែលបានសម្លាប់ខ្លួនឯង បានបង្ហាញថា លោកមានជំងឺរលាកខួរក្បាលរ៉ាំរ៉ៃ។ ត្រូវបានគេស្គាល់ថា ជា CTE ជំងឺនេះត្រូវបានផ្សារភ្ជាប់...
ម៉ុស្គូ៖ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បន្តផ្តល់ជំនួយយោធាដល់អ៊ុយក្រែន ដែលគ្រាន់តែធ្វើឱ្យជម្លោះផ្ទៃក្នុងកាន់តែកើនឡើងក្នុងប្រទេសប៉ុណ្ណោះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យរបស់ក្រសួងលោកស្រី Maria Zakharova បានលើកឡើងថា “បណ្តាប្រទេសណាតូ កំពុងបង្កើនការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន បណ្តុះបណ្តាលបុគ្គលិកយោធារបស់ខ្លួន ហើយមិនធ្វើបែបនេះក្នុងគោលបំណងរក្សាស្ថិរភាព និងសន្តិសុខនោះទេ ប៉ុន្តែគ្រាន់តែបន្ថែមប្រេងទៅក្នុងភ្លើងតែប៉ុណ្ណោះ” ។ ក្នុងអំឡុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ លោកស្រីបានសម្តែងការព្រួយបារម្ភថា សកម្មភាពទាំងនេះអាចជំរុញប្រទេសអ៊ុយក្រែនចូលទៅក្នុងសង្រ្គាមស៊ីវិលទ្រង់ទ្រាយធំ។ យោងតាមការលើកឡើងរបស់លោកស្រីបានឲ្យដឹងថា...
បរទេស៖ក្នុងទង្វើដ៏កម្រមួយ ប្រទេសកូរ៉េខាងជើង គ្រោងនឹងប្រារព្ធធ្វើកិច្ចប្រជុំរដ្ឋសភាមួយ ហនៅក្នុងខែកុម្ភៈឆ្នាំក្រោយ ដើម្បីពិភាក្សាគ្នាអំពីកញ្ចប់ថវិកា និងច្បាប់ស្តីពីការថែទាំកុមារ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។ ដោយត្រូវប្រារព្ធធ្វើនៅក្នុងទីក្រុងព្យុងយ៉ាងនោះ កិច្ចប្រជុំធ្វើឡើងដោយសភាកូរ៉េនេះ នឹងប្រព្រឹត្តទៅស្ទើរតែមួយឆមាស ក្រោយប្រទេសកុម្មុយនិស្តឯកោនេះ ធ្លាប់បានធ្វើកិច្ចប្រជុំសមាជិកកំពូលរបស់រដ្ឋសភាខ្លួន នៅក្នុងខែកញ្ញា ឆ្នាំ២០២១នេះ។ គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃពុធ បាននិយាយថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នៅតែមានឆន្ទៈក្នុងការឆ្ពោះទៅមុខជាមួយនឹងការលក់យន្តហោះចម្បាំង F-35 ក៏ដូចជាយន្តហោះគ្មានមនុស្សបើក MQ-9B “Reaper” ទៅឱ្យប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE)។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា លោក...
បរទេស៖នៅថ្ងៃពុធនេះនាវាចម្បាំង មួយគ្រឿងរបស់ប្រទេសអាល្លឺម៉ង់ បានធ្វើដំណើរនៅក្នុងតំបន់សមុទ្រចិនខាងត្បូង ជាលើកដំបូងមិនធ្លាប់មានឡើយក្នុង រយៈពេល២០ឆ្នាំចុងក្រោយ នេះដើម្បីចូលរួមក្នុងសកម្មភាព ពង្រីកវត្តមានយោធារបស់ប្លុកលោកខាងលិច នៅក្នុងតំបន់ដែលមានជម្លោះ ជាមួយនឹងមហាយក្សចិន។ រំលឹកដែរថា តំបន់សមុទ្រចិនខាងត្បូងស្ទើរតែទាំងអស់ គឺកំពុងត្រូវបានប្រទេសចិនបន្តធ្វើការអះអាង ដើម្បីទាមទារយកពីបណ្តាប្រទេសដែលមានព្រំដែនជាប់ដូចជាវៀតណាម ហ្វីលីពីនជាដើមហើយរយៈពេលចុងក្រោយនេះចិនបានថែមទាំង បង្កើនចំនួនកងកម្លាំងយោធា របស់ខ្លួនជាច្រើននៅទីនេះផងដែរ។ អ្នកនាំពាក្យរបស់ក្រសួងការពារជាតិអាល្លឺម៉ង់ បានបញ្ជាក់ថានាវាចម្បាំង របស់អាល្លឺម៉ង់មួយគ្រឿងនេះ បានចាប់ផ្តើមធ្វើដំណើរចូលទៅកាន់តំបន់សមុទ្រមួយនេះដើម្បីឆ្ពោះទៅកាន់ ប្រទេសសិង្ហបុរី ហើយនឹងរំពឹងទុកថានឹងបន្តស្នាក់នៅទីនេះ...
អាមេរិក ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ BBC បានប្រាប់ឲ្យដឹងថា សីតុណ្ហភាពខ្ពស់បំផុត មិនធ្លាប់មាន នៅក្នុងអាកទិកមានរហូត ដល់៣៨អង្សាសេ ត្រូវបានបញ្ជាក់ជាផ្លូវការ ដោយបន្លឺសំឡេងកណ្តឹងរោទិ៍ជុំវិញ ការប្រែប្រួលអាកាសធាតុ របស់ផែនដីយើង នាពេលបច្ចុប្បន្ន ។ អង្គការឧតុនិយមពិភពលោក (WMO) កាលពីថ្ងៃអង្គារបានផ្ទៀងផ្ទាត់ កំណត់ត្រាដែលបានរាយការណ៍ នៅទីក្រុងស៊ីបេរីនៃ Verkhoyansk...
អាមេរិក ៖ បើតាមការចេញផ្សាយពីគេហទំព័រ ស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា អ្នកវិទ្យាសាស្ត្របានចែករម្លែក រូបភាពដ៏ជ្រៅបំផុត និងច្បាស់បំផុត ដែលមិនធ្លាប់មាន នៃតំបន់ជុំវិញប្រហោងខ្មៅដ៏ធំសម្បើម នៅចំកណ្តាលនៃ Milky Way ដែលជួយបង្ហាញពីម៉ាស់ និងទីតាំង ពិតរបស់វា ។ រូបភាពថ្មីដែលត្រូវបានថត ដោយ VLTI របស់ European...
អង់គ្លេស ៖ យោង តាមការចេញ ផ្សាយពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ច្រើនជាង ៩៩ភាគរយ នៃទូរស័ព្ទទាំងអស់ ដែលបានលក់នៅ ចក្រភពអង់គ្លេសដំណើរ ការលើប្រព័ន្ធប្រតិបត្តិការ iOS ជាកម្មសិទ្ធិ របស់ Apple ចំណែក Android ជាកម្មសិទ្ធិរបស់ Google មានន័យថា ក្រុមហ៊ុនទាំង២នេះអាចផ្អៀង...
បាងកក ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅរាត្រីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ថា ឧទ្ធម្ភាគចក្រថៃ១គ្រឿង ដែលជាជើងហោះហើរ ហ្វឹកហាត់ យោធា បានធ្លាក់កាលពីថ្ងៃអង្គារ ដោយបានបណ្តាល ឲ្យស្លាប់នាវិកទាំង២នាក់ នៅលើយន្តហោះនោះ ។ ឧទ្ធម្ភាគចក្រ ដែលហោះហើរ ជាមួយឧទ្ធម្ភាគចក្រផ្សេងទៀត នៅលើជើងហោះហើរហ្វឹកហាត់...