តូក្យូ ៖ អតីតប្រធានក្រុមហ៊ុន Nissan Motor Co លោក Carlos Ghosn ដែលបានភៀសខ្លួន ចេញពីប្រទេសជប៉ុន កាលឆ្នាំ២០១៩ មុនពេលប្រឈមមុខ នឹងការកាត់ទោសជុំវិញ ការប្រព្រឹត្តិខុសផ្នែកហិរញ្ញវត្ថុ បានអះអាងសារជាថ្មី អំពីភាពគ្មានកំហុស របស់លោកនៅសន្និសីទ សារព័ត៌មាននិម្មិត និងបានរិះគន់ប្រព័ន្ធកាត់ទោស របស់ប្រទេសជប៉ុន ថា...
ស៊ីដនី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ថា លក្ខខណ្ឌអាកាសធាតុខ្លាំង កំពុងបន្តបំផ្លាញការបំផ្លិចបំផ្លាញ ក្នុងអំឡុងពេលដើមរដូវក្តៅ នៅក្នុងប្រទេសអូស្ត្រាលី ជាមួយនឹងគ្រោះទឹកជំនន់កើតឡើង នៅភាគខាងកើតរបស់ប្រទេស និងភ្លើងឆេះព្រៃនៅភាគខាងលិច ។ ការិយាល័យឧតុនិយម ហៅកាត់ថា (BoM) បានព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់បន្ថែមទៀត និងព្យុះផ្គររន្ទះខ្លាំងដែលអាចកើតមាន នៅទូទាំងភាគអាគ្នេយ៍នៃរដ្ឋ Queensland នៅថ្ងៃព្រហស្បតិ៍នេះ...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden នៅក្នុងជំនួបតាមទូរស័ព្ទ ជាមួយនឹងមេកដឹកនាំរុស្សី លោក Vladimir Putin បានសំដែងការព្រួយបារម្ភខ្លាំង សាជាថ្មីម្តងទៀតជុំវិញ បញ្ហាជាមួយនឹងអ៊ុយក្រែន។ កិច្ចសន្ទនាគ្នាតាមរយៈវិដេអូខល ប្រធានាធិបតីអាមេរិករូបនេះ បានព្រមានលោក Putin ចំៗថានឹងសម្រេចចិត្ត ដាក់ទណ្ឌកម្ម សេដ្ឋកិច្ចក្នុងទ្រង់ទ្រាយធ្ងន់ធ្ងរ នៅក្នុងស្ថានភាពបច្ចុប្បន្ននេះ។ គួរឲ្យដឹងដែរថា មុនកិច្ចប្រជុំភ្នាក់ងារ...
បរទេស៖ ឧទ្ធម្ភាគចក្រមួយគ្រឿង ដែលដឹកមេដឹកនាំ ការពារជាតិជាន់ខ្ពស់ របស់ប្រទេសឥណ្ឌា គឺលោក Bipin Rawat បានជួបគ្រោះថ្នាក់ធ្លាក់ នៅក្នុងរដ្ឋ Tamil Nadu ស្លាប់មនុស្សតិចបំផុត ចំនួន៤នាក់ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយ។ ទីភ្នាក់ងារសារព័ត៌មានឥណ្ឌា Prasar Bharati បាននិយាយថា មនុស្សចំនួន៤នាក់ បានស្លាប់បាត់បង់ជីវិត...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសនៅថ្ងៃនេះ បានឲ្យដឹងថា ប្រទេសជប៉ុន កាលពីថ្ងៃអង្គារម្សិលមិញ បានបើកដំណើរការសមយុទ្ធយោធា រដូវរងាមួយនៅលើដែនកោះ Hokkaido របស់ខ្លួន ដោយមានការចូលរួមពីសំណាក់ រថក្រោះនិងកងកម្លាំងយោធា ជាច្រើនផងដែរ។ ប្រភពដដែលបានឲ្យដឹងទៀតថា ការបង្ហាញកម្លាំងយោធារបស់រដ្ឋាភិបាល ទីក្រុងតូក្យូ នៅពេលនេះគឺធ្វើឡើង នៅចំពេលដែលកំពុងមានការកើនឡើង នៃកំដៅនិងហនិភ័យ ដែលបង្កឡើងដោយមហាអំណាចរុស្ស៊ី និងចិន ជាមួយនឹង...
បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ប្រើប្រាស់កិច្ចពិភាក្សាតាមវីដេអូខលជាមួយលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន នៅថ្ងៃអង្គារនេះ ប្រាប់លោកថា ប្រទេសរុស្ស៊ីនឹងទទួលរងទណ្ឌកម្មធ្ងន់ធ្ងរបំផុត ប្រសិនបើធ្វើការឈ្លានពានប្រទេសអ៊ុយក្រែន។ ក្រុមមន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា ទណ្ឌកម្មដែលប្រភពមួយនិយាយថា អាចនឹងផ្តោតគោលដៅលើធនាគារដ៏ធំបំផុតរបស់រុស្ស៊ី និងសមត្ថភាពរបស់ទីក្រុងមូស្គូក្នុងការប្តូរប្រាក់រូបទៅជាប្រាក់ដុល្លារ និងរូបិយប័ណ្ណដទៃផ្សេងទៀតនោះ គឺត្រូវបានរៀបចំឡើង ដើម្បីបង្អាក់លោក ពូទីន មិនឲ្យប្រើប្រាស់កងទ័ពរាប់ពាន់នាក់ ដែលប្រមូលផ្តុំនៅជិតព្រំដែនប្រទេសអ៊ុយក្រែន។ វិមានក្រឹមឡាំង...
ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ថា អភិបាលរដ្ឋហាវ៉ៃ លោក David Ige កាលពីថ្ងៃចន្ទ បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន ខណៈដែលព្យុះរដូវរងាដ៏ខ្លាំងមួយបានទម្លាក់ទឹកភ្លៀងដែលមានទំហំលើសពី៣០សង់ទីម៉ែត្រទៅលើផ្នែកខ្លះនៃរដ្ឋហាវ៉ៃ ហើយត្រូវបានគេរំពឹងថា នឹងបន្តកើតឡើងទៀត ។ អភិបាលរូបនេះបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តនេះនឹងអនុញ្ញាតឱ្យរដ្ឋហាវ៉ៃប្រើប្រាស់មូលនិធិដើម្បីផ្តល់ “ការសង្គ្រោះយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពនៃការរងទុក្ខ ការខូចខាត និងការខាតបង់ដែលបណ្តាលមកពីទឹកជំនន់ និងផលប៉ះពាល់ផ្សេងទៀតនៃភ្លៀងធ្លាក់ខ្លាំង”...
បរទេស ៖ រដ្ឋាភិបាលចិន បានបង្ហាញនូវប្រតិកម្មខ្លាំងៗ នៅថ្ងៃអង្គារម្សិលមិញនេះ ចំពោះលោកប្រធានាធិបតី អាមេរិក ចូ បៃដិន បញ្ជាឲ្យធ្វើពហិកា ការទូតចំពោះកីឡាអូឡាំពិក រដូវរងានៅប៉េកាំង ក្នុងខែកុម្ភៈ ដែលមានន័យថា គ្មានមន្ត្រីឬក៏ឥស្សរជនអាមេរិក នឹង ចូលរួមក្នុងការប្រកួតនោះទេ ។ មន្ត្រីនាំពាក្យ របស់ក្រសួងការបរទេស នៃប្រទេសចិន លោក...
ស៊ីដនី ៖ លោកនាយករដ្ឋមន្ត្រី Scott Morrison បានមានប្រសាសន៍ នៅថ្ងៃពុធនេះថា ប្រទេសអូស្ត្រាលី នឹងមិនបញ្ជូនមន្ត្រី ទៅចូលរួមព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង នាពេលខាង មុខនោះទេ ដោយចូលរួម ជាមួយការធ្វើពហិកា ការទូតរបស់សហរដ្ឋអាមេរិក ចំពោះព្រឹត្តិការណ៍ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ លោក Morrison...
សេនហ្វ្រេនស៊ីស្កូ ៖ ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយ សង្គមយក្សអាមេរិក Instagram កាលពីថ្ងៃអង្គារ បានរឹតបន្តឹង ការការពារសម្រាប់ក្មេងជំទង់ នៅមុនថ្ងៃសវនាការ របស់ព្រឹទ្ធសភា អំពីថា តើវាជាពុលសម្រាប់អ្នកប្រើប្រាស់ វ័យក្មេង យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ នាយកប្រតិបត្តិលោក Adam Mosseri បាននិយាយនៅក្នុងសារបង្ហោះថា ជារៀងរាល់ថ្ងៃខ្ញុំឃើញ ឥទ្ធិពលវិជ្ជមានដែល...