បរទេស៖ប្រទេសថៃ បាននិយាយនៅថ្ងៃសៅរ៍នេះថា ខ្លួននឹងហាមឃាត់មនុស្ស ដែលធ្វើដំណើរ ពីប្រទេសអាហ្វ្រិកចំនួន៨ ដែលខ្លួនចាត់ទុកថាមានហានិភ័យខ្ពស់ សម្រាប់ជម្ងឺកូវីដ១៩ប្រភេទថ្មី Omicron នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។ មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលថៃ លោក Opas Karnkawinpong បាននិយាយប្រាប់សន្និសីទកាសែតមួយថា ដោយចាប់ផ្តើមពីក្នុងខែធ្នូតទៅ ការធ្វើដំណើរមកពីប្រទេសបុតស្វាណា ប្រទេសស្វាហ្ស៊ីឡង់ ប្រទេសឡេសូតូ ប្រទេសម៉ាឡាវី ប្រទេសម៉ូហ្សាំប៊ិក...
បរទេស៖មន្ត្រីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិកសម្រាប់តំបន់អាស៊ីបូព៌ា នឹងធ្វើទស្សនកិច្ចប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី និងប្រទេសថៃ ចាប់ពីចុងសប្ដាហ៍នេះ បន្ទាប់ពីលោកប្រធនាធិបតី ចូ បៃដិន បានប្តេជ្ញាបង្កើនការទាក់ទងជាមួយអាស៊ីអាគ្នេយ៍ ដែលជាសមរភូមិដ៏សំខាន់មួយក្នុងការប្រជែងយកឥទ្ធិពលជាមួយចិន។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Nasdaq នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា សេចក្តីថ្លែងការណ៍មួយពីក្រសួងការបរទេសអាមេរិក បាននិយាយថា លោក...
ទីក្រុងឡុងដ៍៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ស្ថាប័នគ្រប់គ្រងកីឡាគ្រីឃីតអង់គ្លេស នឹងបង្កើតអង្គភាពប្រឆាំងការរើសអើង និងធ្វើការពិនិត្យឡើងវិញនូវវប្បធម៌ នៃការស្លៀកពាក់ក្នុងបន្ទប់ ដើម្បីឆ្លើយតបទៅនឹងវិវរណៈថ្មីៗ អំពីការរើសអើងជាតិសាសន៍នៅក្នុងវិស័យប្រភេទកីឡាមួយនេះ។ ក្រុមប្រឹក្សាកីឡាគ្រីឃីត របស់ប្រទេសអង់គ្លេស និងវេលស៍កាលពីថ្ងៃសុក្រ បានចេញផ្សាយផែនការដ៏ទូលំទូលាយរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាលើកឡើងដោយអ្នកបញ្ចេញព័ត៌មាន Azeem Rafiq បានផ្ដល់សក្ខីកម្មនៅក្នុងសវនាការសភា អំពីការរើសអើងជាតិសាសន៍ លោកបានរងទុក្ខពេលកំពុងលេងនៅ Yorkshire ។...
កូឡាឡាំពួរ៖ ម៉ាឡេស៊ីបានរាយការណ៍ពីការឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៥៥០១ករណី គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រ ដែលនាំឱ្យចំនួនសរុបទូទាំងប្រទេសកើនឡើងដល់ ២,៦១៤,៤៨០ករណី នេះបើយោងតាមក្រសួងសុខាភិបាល។ ទិន្នន័យដែលបានចេញផ្សាយ =នៅលើគេហទំព័រ របស់ក្រសួងសុខាភិបាលម៉ាឡេស៊ី បានបង្ហាញថា ២៥ករណីថ្មីត្រូវបាននាំចូល ដោយ ៥៤៧៦ករណី គឺជាការចម្លងក្នុងស្រុក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រភពដដែលបានឲ្យដឹងទៀតថា ការស្លាប់ថ្មីមានចំនួន ៤៥នាក់ផ្សេងទៀត ត្រូវបានគេរាយការណ៍ថា...
វ៉ាស៊ីនតោន៖ កាសែត The New York Times បានធ្វើអត្ថាធិប្បាយថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងចាត់វិធានការជម្លោះក្នុងការអភិវឌ្ឍន៍ទំនាក់ទំនង ជាមួយទីក្រុងប៉េកាំង ដោយព្យាយាមទាញការដោះដូរ រវាងការចាត់ទុកប្រទេសចិន ជាសត្រូវ និងជាដៃគូ។ នៅក្នុងគំនិតមួយដែលបានចេញផ្សាយ នាពេលថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយបានចង្អុលបង្ហាញថា “លោក បៃដិន...
ប្រ៊ុចស៊ែល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ថា បណ្តាប្រទេសនៅអ៊ឺរ៉ុប មួយចំនួនបានរឹតបន្តឹងការធ្វើដំណើរពីអាហ្វ្រិកខាងត្បូង ចំពេលមានការព្រួយបារម្ភ អំពីការប្រែប្រួលថ្មីនៃជំងឺកូវីដ-១៩ ។ វីរុសបំប្លែងខ្លួនថ្មីឈ្មោះថា B.1.1.529 ដែលត្រូវបានរកឃើញដំបូង នៅអាហ្វ្រិកខាងត្បូង ត្រូវបានគេរាយការណ៍ថា អាចឆ្លងបានច្រើនជាងមុន ហើយត្រូវបានចាត់ថ្នាក់ជា “វីរុសក្លាយពូជគួរឲ្យបារម្ភ” ប្រកាសដោយអង្គការសុខភាពពិភពលោក ។ សហភាពអឺរ៉ុប (EU)...
សាន់ទីអាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ថា ប្រទេសឈីលី បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា មានអ្នកឆ្លងជំងឺកូវីដ-១៩ លើសពី២.០០០ករណី បន្ទាប់ពីបានចុះបញ្ជី នៃអ្នកឆ្លងចំនួន ២.៦៤១នាក់ គិតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ សម្រាប់ករណីសរុបចំនួន១,៧៥១,៧៦៩ករណី ។ ក្រសួងសុខាភិបាលបានឲ្យដឹងដូច្នេះ ។ ក្រសួងបានឲ្យដឹងទៀតថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន៤៣នាក់ផងដែរ...
បរទេស៖ ប្រទេសជប៉ុន តាមសេចក្តីរាយការណ៍ គ្រោងនឹងបន្ថែមថវិកា ៦,៧៥ពាន់លានដុល្លារ ទៅលើការចំណាយយោធាប្រចាំឆ្នាំរបស់ខ្លួន ក្នុងដំណើរបង្កើនជំរុញកិច្ចការពារដែនអាកាស និងដែនសមុទ្រ ស្របពេលខ្លួនមានក្តីព្រួយបារម្ភកាន់តែខ្លាំង ស្តីពីការគម្រាមកំហែង បង្កឡើងដោយប្រទេសចិននិងកូរ៉េខាងជើង។ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Fumio Kishida នៅថ្ងៃសុក្រនេះ បានអនុម័តការចំណាយជាផ្នែក នៃកញ្ចប់ថវិកាបន្ថែម ហើយយោងតាមក្រសួងការពារជាតិជប៉ុន ស្របពេលដែលការបន្ថែម ចំពោះការចំណយលើការពារជាតិបែបនេះ ជាការចំណាយរូមនោះ ប្រាក់ចំនួន៧៧៤ពាន់លានយ៉េន...
បរទេស៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ នៅថ្ងៃសុក្រនេះថា ប្រទេសអ៊ីរ៉ង់ចង់ឲ្យមានការដកទណ្ឌកម្មទាំងអស់ ក្នុងដំណើរការអាចផ្ទៀងផ្ទាត់បាន នៅរយៈពេលប៉ុន្មានថ្ងៃ មុននៃការបន្តធ្វើកិច្ចពិភាក្សានុយក្លេអ៊ែ នៅក្នុងទីក្រុងវីយេន។ កិច្ចពិភាក្សាដោយប្រយោល នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ រវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ ដោយមានការចូលរួម ពីសំណាក់មហាអំណាចធំៗនោះ មានគោលដៅនាំប្រទេសទាំងពីរ ឲ្យចូលទៅអនុវត្តពេញលេញ តាមកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ ដែលទីក្រុងវ៉ាស៊ីនតោន បានបោះបង់ចោលកាលពីឆ្នាំ២០១៨ និងដាក់ទណ្ឌកម្ម...
ស៊ុយអែត ៖ ការសិក្សាថ្មីមួយ បានបង្ហាញថា អ្នកដែលជឿហោរាសាស្រ្ត និងជោគជតារាសីទំនង ជាមានចិត្តគំនិត និងមិនសូវឆ្លាតវៃ បន្ទាប់ពីអ្នកចិត្តសាស្រ្ត មកពីសាកលវិទ្យាល័យ Lund បានស្ទង់មតិ មនុស្សជាង ២៥០ នាក់ អំពីជំនឿ របស់ពួកគេលើ ហោរាសាស្រ្ត និងទម្រង់បុគ្គលិក លក្ខណៈរបស់ពួកគេ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល...