បរទេស៖សហភាពអឺរ៉ុប កំពុងតែពិចារណាបង្កើតកងកម្លាំងយោធាចម្រុះមានចំនួន ដល់ទៅ៥.០០០នាក់ នៅត្រឹមឆ្នាំ២០២៥ ដើម្បីធ្វើកិច្ចអន្តរាគមន៍នៅក្នុង ពេលមានវិបត្តិ និងដោយមិនចំាបាច់ពឹងផ្អែក លសហរដ្ឋអាមេរិក នេះបើយោងតាមផែនការព្រាងមួយ។ យោងតាមឯកសារសម្ងាត់២៨ទំព័រ ចុះថ្ងៃទី០៩ ខែវិច្ឆិកា និងឃើញដោយកាសែត Reuters បានឲ្យដឹងថា សមត្ថភាពកងកម្លាំងដាក់ពង្រាយរហ័សសហភាពអឺរ៉ុបនោះ គួរតែបង្កើតឡើងពីផ្នែកនៃកងទ័ពជើងគោក អាកាសនិងជើងទឹក ដែលអាចចល័តរហ័ស ដោយផ្អែកលើវិបត្តិនានា។ ក្រុមរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិសហភាពអឺរ៉ុប តាមសេចក្តីរាយការណ៍...
បរទេស ៖ ប្រទេសអារ៉ាប៊ីសាអូឌីត នៅសប្តាហ៍នេះ បានប្រកាសនឹងផ្តល់សញ្ជាតិ ទៅឲ្យក្រុមជនបរទេស ដែលមានសមត្ថភាព និងជំនាញខ្ពស់ៗ ដូចជាក្រុមពលរដ្ឋ ដែលមានអាជីព ជាដុកទ័រ ជាបុព្វជិតនិងជាសាស្ត្រាចារ្យ នៅតាមសកល វិទ្យាល័យជាដើម។ យោងតាមការ ចេញផ្សាយ របស់ទីភ្នាក់ងារ ព័ត៌មានរដ្ឋ SPA បានរាយការណ៍ថា សេចក្តីប្រកាសនេះ គឺត្រូវបានធ្វើឡើង...
បរទេស៖ប្រទេសអ៊ុយក្រែនបានប្រកាសនៅថ្ងៃសៅរ៍ម្សិលមិញនេះថា ខ្លួននឹងពន្លឿនដំណើរការសាងសង់មូលដ្ឋានទ័ពជើងទឹកមួយកន្លែង នៅកំពង់ផែនៃទីក្រុង Berdyans រារាំងការប៉ុនប៉ងរបស់ទីក្រុងមូស្គូ ជ្រៀតចូលមកគ្រប់គ្រងសមុទ្រ តាមរយៈតំបន់គ្រីមា ដែលជាឧបសម្ព័ន្ធរបស់រុស្ស៊ី។ រដ្ឋមន្ត្រីការពារជាតិទើបកាន់តំណែងថ្មីៗរបស់ប្រទេសអ៊ុយក្រែន បានប្រកាសគម្រោងនេះនៅក្នុងសប្ដាហ៍នេះ ក្រោយធ្វើដំណើរទៅកាន់កំពង់ផែ Berdyans’k បន្ទាប់ពីបណ្ដាប្រទេសលោកខាងលិចធ្វើការព្រមាន ពីចលនាកងទ័ពនិងភាពអាចមានការវាយប្រហាររបស់ប្រទេសរុស្ស៊ី នៅជិតព្រំដែនរបស់ប្រទេសអ៊ុយក្រែន។ ចំណែកប្រទេសរុស្ស៊ីបានច្រានចោលការព្រមាននោះ ដែលលើកឡើងថា ទីក្រុងមូស្គូអាចនឹងកំពុងពិចារណាធ្វើការវាយប្រហារមួយ និងបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន ពីបទមានទង្វើវាយលុកនៅក្នុងដែនសមុទ្រខ្មៅ ជាទីដែលប្រទេសអ៊ុយក្រែននិងសហរដ្ឋអាមេរិក ធ្វើសមយុទ្ធយោធារួមគ្នា...
កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Allkpopបានប្រាប់ឲ្យដឹងថា កាលថ្ងៃទី១២ ខែវិច្ឆិកា គណនីអ្នកគាំទ្រប្រេស៊ីលសម្រាប់នាង Leia របស់ Black Swan បានបង្ហោះសារឯកជនជាមួយសាច់ញាតិម្នាក់របស់ Leia។ ក្នុងសារនោះមានការអះអាងថា Leia ត្រូវបានសមាជិកម្នាក់របស់ Black Swan ឈ្មោះ Fatou ធ្វើបាប។ អ្នកនាំសារបានអះអាងថា Leia ត្រូវបានសម្លុតតាំងពីដើមខែតុលាជាមួយនឹងការគំរាមកំហែង...
រដ្ឋផ្លរីដា ៖ ក្រុមហ៊ុនអវកាសយក្ស អាមេរិក SpaceX បានពង្រីកក្រុម តារានិករ របស់ខ្លួននៃផ្កាយរណប គោចរជុំវិញ ផែនដី ទាបជាមួយនឹងការបាញ់ បង្ហោះផ្កាយរណប Starlink ចំនួន ៥៣ ពីរដ្ឋផ្លរីដា នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។ គ្រាប់រ៉ុក្កែត Falcon 9...
អាមេរិក ៖ រូបថតដ៏គួរឲ្យភ្ញាក់ផ្អើល នៃភពព្រហស្បតិ៍ ដែលថតដោយយានអវកាស Juno របស់អង្គការអវកាសយក្ស អាមេរិក ណាសា បានបង្ហាញពី Mocha Swirls នៃពពកនៅក្នុងរយៈទទឹងពាក់កណ្តាល ភាគខាងត្បូងនៃឧស្ម័នយក្ស នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ យន្តJuno ត្រូវបន្តសិក្សាបរិយាកាស របស់ភពព្រហស្បតិ៍រហូតដល់ឆ្នាំ ២០២៥ បានចាប់យកទិដ្ឋភាព...
បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin បានថ្លែងនៅក្នុងបទសំភាសមួយ កាលពីថ្ងៃអាទិត្យថាគាត់បដិសេធ មិនទទួលយកសំណើ របស់ក្រសួងការពារជាតិ ដើម្បីប្រឈមមុខកងកម្លាំងយោធា ជាមួយនឹងយោធារបស់ណាតូ ក្នុងតំបន់សមុទ្រខ្មៅដោយលោកបញ្ជាក់ថា មិនចង់បង្កើនសំពាធថែមទៀត ជាមួយនឹងណាតូនោះឡើយ។ កន្លងមកថ្មីៗនេះប្រទេសរុស្ស៊ី ធ្លាប់បានទិះតៀនរួចមកហើយ ចំពោះសកម្មភាពយោធាដែលត្រូវបានបង្កើនឡើង ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងតំបន់សមុទ្រខ្មៅ ថាជារឿងដ៏គ្រោះថ្នាក់បំផុត ដោយក្នុងនោះមានទាំងការហោះហើរ យន្តហោះស៊ើបការណ៍របស់អ៊ឺរ៉ុប និងយុទ្ធទំលាក់គ្រាប់បែក...
គៀវ៖ ក្រសួងការពារជាតិអ៊ុយក្រែន បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា កងទ័ពជើងទឹកអ៊ុយក្រែន បានធ្វើសមយុទ្ធឆ្លងកាត់ (PASSEX) នៅក្នុងសមុទ្រខ្មៅ ជាមួយកងកម្លាំងជើងទឹក នៃរដ្ឋសមាជិក នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដូចជាសហរដ្ឋអាមេរិក តួកគី និងរូម៉ានី។ សមយុទ្ធកងទ័ពជើងទឹកនេះ ពាក់ព័ន្ធនឹងនាវាចំនួន ៧គ្រឿង រួមទាំងទូកល្បាតលំដាប់កោះ “Sloviansk” នៃកងទ័ពជើងទឹកអ៊ុយក្រែន និងនាវាចម្បាំង...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី ដែលដកស្រង់សម្តីលោក Dmitry Shugayev ជាប្រធានទីភ្នាក់ងារ សហប្រតិបត្តិការយោធារុស្ស៊ី បានរាយការណ៍ នៅថ្ងៃអាទិត្យនេះថា ប្រទេសរុស្ស៊ី នាពេលថ្មីៗនេះ បានចាប់ផ្តើមធ្វើការផ្គត់ផ្គង់ ឲ្យប្រទេសឥណ្ឌា នូវប្រព័ន្ធមីស៊ីល ការពារដែនអាកាស S-400។ ការផ្គត់ផ្គងមីស៊ីលនេះ ធ្វើឲ្យប្រទេសឥណ្ឌាប្រថុយ នឹងទណ្ឌកម្មពីសហរដ្ឋអាមេរិក ក្រោមច្បាប់អាមេរិកឆ្នាំ២០១៧ ដែលមានគោលបំណង ទប់ស្កាត់ប្រទេស...
បរទេស៖ កងកម្លាំងអាកាសរុស្ស៊ីបានរកឃើញ ការកើនឡើងយ៉ាងខ្លាំង នៅក្នុងការហោះហើរឈ្លបយកការណ៍ របស់អង្គការណាតូ នៅជិតព្រំដែនសមុទ្ររបស់រុស្ស៊ី ក្នុងសមុទ្រខ្មៅកាលពីថ្ងៃសៅរ៍ ដោយក្រសួងការពារជាតិ បានព្រមានថា សកម្មភាពរបស់ប្លុកនេះ បង្ក “ការគំរាមកំហែងដល់សន្តិសុខ ក្នុងតំបន់ និងស្ថិរភាពយុទ្ធសាស្ត្រ”។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា យន្តហោះស៊ើបការណ៍ Lockheed...