បរទេស៖ពួកតាលីបង់ នៅថ្ងៃពុធនេះ បានព្រមានពីការមានផលវិបាកអវិជ្ជមាន ប្រសិនបើសហរដ្ឋអាមេរិក មិនឈប់ហោះហើរកូនដ្រូននៅលើដែនអាកាសអាហ្វហ្គានីស្ថានទេនោះ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The Indian Expresss។ នៅក្នុងសារបង្ហោះលើបណ្ដាញសង្គមធ្វីតធ័រ ពួកតាលីបង់ បាននិយាយថា សហរដ្ឋអាមេរិក បានរំលោភបំពានសិទ្ធិនិងច្បាប់អន្តរជាតិ ក៏ដូចជាការប្តេជ្ញារបស់ខ្លួន ដែលធ្លាប់បានធ្វើចំពោះពួកតាលីបង់ នៅក្នុងទីក្រុងដូហា ប្រទេសកាតា ដោយការធ្វើប្រតិបត្តិការកូនដ្រូន នៅអាហ្វហ្គានីស្ថាន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយលើបណ្ដាញសង្គមធ្វីតធ័រនោះ...
វ៉ាស៊ីនតោន ៖ ក្រុមបុរាណវិទូបាននិយាយថា ក្រុមអ្នកស្រាវជ្រាវមួយក្រុម ដែលធ្វើការនៅ Hell Creek Formation របស់ម៉ុនតាណា បានរកឃើញហ្វូស៊ីល របស់សត្វដាយណូស័រចំនួន ៤ ផ្សេងគ្នារួមទាំងមួយអាចជាប្រភេទថ្មី នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ក្រុមបុរាណវិទូ ដែលមកពីសាកលវិទ្យាល័យវ៉ាស៊ីនតោន និងសារមន្ទីរBurke បានរកឃើញអ៊ីល្យូម (ឆ្អឹងត្រគាក) នៃដាណូស័រ...
បរទេស៖នាយករដ្ឋមន្ត្រីក្រិកលោក Kyriakos Mitsotakis កាលពីល្ងាចថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសថារដ្ឋាភិបាលក្រុងអាតែននិងរដ្ឋាភិបាលក្រុងប៉ារីសនឹងឈាន ទៅដល់កិច្ចព្រមព្រៀងរវាងគ្នានៅព្រឹកថ្ងៃអង្គារនេះ ដើម្បីជម្រុញនិងធ្វើឲ្យស៊ីជម្រៅនៃ កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រទៅ លើវិស័យការពារជាតិ។ លោក Mitsotakis ដែលបានថ្លែងប្រាប់ទៅកាន់ទូរទស្សន៍ TV ERT នៅក្នុងអំឡុងពេលនៃទស្សនកិច្ចរបស់លោក នៅក្នុងរដ្ឋធានីក្រុងប៉ារីសទៀតថាពួកយើងមកដល់ពេលនេះ គឺកំពុងឆ្ពោះទៅមុខនៃការពង្រឹង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្រិកនិងបារាំងហើយកិច្ចព្រមព្រៀង មួយនឹងត្រូវប្រកាសនៅព្រឹក ថ្ងៃអង្គារជាមួយនឹងប្រធានាធិបតី បារាំងលោក...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ បានរៀបចំផែនការ ដើម្បីប្រឆាំងការគំរាមកំហែង របស់អ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ មន្រ្តីផ្លូវការដែលមានទំនាក់ទំនង ជាមួយទីស្នាក់ការកណ្តាល Khatam al-Anbia របស់អ៊ីរ៉ង់ បានឲ្យដឹងថា អ៊ីស្រាអែលនៅតែត្រូវបានចាត់ទុកថា ជាកន្លែងដំបូងនៃការគំរាមកំហែង និងអសន្តិសុខនៅក្នុងតំបន់អាស៊ីខាងលិច ដោយសារការគាំទ្រដែលខ្លួនទទួលបានពីសហរដ្ឋអាមេរិកនិងបណ្តាប្រទេសអឺរ៉ុបមួយចំនួន។ អ៊ីរ៉ង់ បានរៀបចំ“ សេណារីយ៉ូស៊ើបការណ៍...
ប៉េកាំង៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានគូសបញ្ជាក់ពីគ្រោះថ្នាក់លាក់កំបាំងចំនួនបី ដែលបង្កឡើងដោយកិច្ចសហប្រតិបត្តិការ ដែលស្នើឡើងដោយសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី លើបច្ចេកវិទ្យានាវាមុជទឹកនុយក្លេអ៊ែរ។ លោកវ៉ាង យី បានធ្វើអត្ថាធិប្បាយកាលពីថ្ងៃអង្គារតាមរយៈតំណភ្ជាប់វីដេអូ នៅពេលដែលលោក បានដឹកនាំកិច្ចប្រជុំសន្ទនាយុទ្ធសាស្ត្រកម្រិតខ្ពស់លើកទី ១១ រវាងចិន និងសហភាពអឺរ៉ុប (EU) រួមជាមួយលោក Josep...
អាល្លឺម៉ង់៖យោងតាម របាយការណ៍ថ្មីមួយ ដែលគាំទ្រដោយគណៈកម្មការអឺរ៉ុប បានបង្ហាញថា កម្រិតទឹកសមុទ្រពិភពលោក កំពុងកើនឡើងក្នុងអត្រាគួរឲ្យព្រួយបារម្ភ ០,១២ អ៊ីញក្នុងមួយឆ្នាំដោយសារទឹកកក រលាយមានផ្ទៃទឹកកកស្មើនឹង ៦ ដងនៃទំហំដែលប្រទេស អាល្លឺម៉ង់បាត់បង់ចាប់តាំងពីឆ្នាំ ១៩៧៩ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ នេះគឺជារបាយការណ៍ Ocean Stateលើកទី ៥ ត្រូវបានចេញផ្សាយ ដោយសេវាកម្ម Ocean...
កាប៊ុល៖រដ្ឋាភិបាល នៃប្រទេសអាហ្គានីស្ថានកាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការអំពាវនាវមួយឲ្យកងកម្លាំង យោធារបស់ប្រទេសក្នុងការបញ្ចប់ទៅនៃកម្មភាព ហោះឃ្លាំមើលដោយយន្តហោះដ្រូនពី លើដែនអាកាសរបស់ប្រទេស។ មន្ត្រីរដ្ឋាភិបាលម្នាក់ ដែលមិនបានបញ្ចេញអត្តសញ្ញាណនិងត្រូវ បានយកមកចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Bakhtar បានបន្តទៀតថា ទាំងអាមេរិក និងបណ្តាប្រទេសផ្សេងទៀតមិនគួរបង្ហាញ សកម្មភាពដូចគ្នានេះនោះដែរពីលើដែនអាកាស របស់ខ្លួនអាហ្គានីស្ថាន។ មន្ត្រីរូបនេះបានបន្តថាអាមេរិកកាលពី ពេលថ្មីៗនេះបានធ្វើការរំលោភបំពានទៅលើដែនអធិបតេយ្យ របស់អាហ្គានីស្ថានតាមរយៈការហោះហើរយន្តហោះដ្រូនឃ្លាំមើល ប្រទេសអាហ្គានីស្ថានជាញឺកញាប់។ សកម្មភាពហោះហើរបែបនេះ គឺជាភាពខុសច្បាប់ទៅលើច្បាប់...
អាមេរិក៖យានអវកាស របស់ អង្គការអវកាសណាសា នឹងត្រៀមបាញ់បង្ហោះ Psyche ដែលមានតម្លៃជាង ១០.០០០ពាន់ពាន់ដុល្លារ នៅឆ្នាំ ២០២២ នឹងត្រូវបានបំពាក់ ដោយឧបករណ៍ជំរុញអគ្គិសនីនាពេលអនាគត ដែលបញ្ចេញពន្លឺពណ៌ខៀវ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ យានអវកាសនេះកំពុងត្រូវបានអភិវឌ្ឍដោយ មន្ទីរពិសោធន៍ Jet Propulsion Laboratory របស់អង្គការណាសានៅទីក្រុងប៉ាសាដាណា រដ្ឋកាលីហ្វ័រញ៉ាដើម្បីស្វែងយល់ពីដុំថ្មមិនធម្មតា ដែលអ្នកវិទ្យាសាស្ត្រខ្លះជឿថា អាចជាស្នូលនៃភពត្រូវបានបំផ្លាញតាំងពីយូរយារណាស់មកហើយតាំងពីប្រវតិ្តសាស្រ្តនៃប្រព័ន្ធព្រះអាទិត្យ។...
លោក Moon Jae-in ប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង កំពុងធ្វើការពិចារណា ហាមឃាត់បរិភោគសាច់សត្តសុនខ នៅក្នុងប្រទេសរបស់លោក។ នេះបើយោងតាមការចុះផ្សាយរបស់ BBC ក្នុងថ្ងៃនេះ។ ប្រធានាធិបតីរូបនេះ ដែលត្រូវបានគេស្គាល់ថា ជាអ្នកស្រលាញ់សត្វសុនខ បានលើកឡើង នៅក្នុងជំនួបប្រចាំសប្ដាហ៍ជាមួយលោកនាយករដ្ឋមន្ត្រី Kim Boo-kyum កាលពីថ្ងៃច័ន្ទ ម្សិលមិញនេះថា វាគួរតែដល់ពេល ដែលគិតគូរដល់ការហាមឃាត់បរិភោគសាច់សត្វសុនខហើយ។ តាមពិតទៅសាច់សត្វសុនខជាប្រភេទសាច់សត្វមួយប្រភេទ...
បរទេស៖ប្រទេសតួកគី តាមសេចក្តីរាយការណ៍ បានបញ្ជូនកងកម្លាំងជំនួយ ទៅកាន់ទីកន្លែងពួកឧទ្ទាមកាន់កាប់ចុងក្រោយ នៅប្រទេសស៊ីរីភាគពាយព្យ ស្របពេលដែលរុស្ស៊ី បង្កើនការវាយប្រហារតាមអាកាសនៅទីនោះ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ នៅមុនពេល៣ថ្ងៃ ដែលមេដឹកនាំទំាងពីរ គឺលោក វ៉្លាឌីមៀរ ពូទីន និងលោក Tayyip Erdogan នឹងត្រូវជួបពិភាក្សាគ្នា។ ប្រភពពីប្រជាពលរដ្ឋ ក៏ដូចជាក្រុមប្រឆំាងនិងយោធា បាននិយាយថា យន្តហោះរុស្ស៊ី បានទម្លាក់គ្រាប់បែកលើភូមិនានា...