អង់គ្លេស៖ ការសិក្សាស្រាវជ្រាវមួយ បានព្រមានថា ការស្តាប់បទចម្រៀង ជាមួយការបញ្ចេញក្បាច់ ឈិន ឡុង នៅក្នុងរថយន្តអាចបណ្តាលឲ្យ អ្នកមានបញ្ហាផ្លូវចិត្ត លើសទម្ងន់ ហើយប្រឈមនឹងកំហុស ឬដូចអ្នកបិទមាត់ តែបើកឡានទៅមុន តាមកាយវិការ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រ ឌៀលីម៉ែល។ ក្រុមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Brunel បានដាក់អ្នកស្ម័គ្រចិត្ត មនុស្សពេញវ័យចំនួន...
បរទេស៖ មន្ទីរប៉ង់តាហ្គោន របស់អាមេរិក បានប្រកាសកាលពីថ្ងៃច័ន្ទថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាស ប្រឆាំងមេដឹកនាំជាន់ខ្ពស់ ក្រុមភេរវករ អាល់កៃដា ដែលមានទីតាំងស្ថិតនៅ ក្នុងខេត្តអ៊ីដលីប ជាខេត្តភាគខាងជើង ប្រទេសស៊ីរី កាន់កាប់ដោយ កងទ័ពតួកគី និងក្រុមជីវពលឧទ្ទាមឥស្លាម ជ្រុលនិយម។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា...
បរទេស៖ ប្រទេសហ្វីលីពីន តាមសេចក្តីរាយការណ៍ កំពុងធ្វើការគាំទ្រ ចំពោះភាពជាដៃគូ ការពារជាតិថ្មីមួយ រវាងសហរដ្ឋអាមេរិក អង់គ្លេសនិងអូស្ត្រាលី ដោយសង្ឃឹមថា វានឹងអាចរក្សាតុល្យភាពអំណាច នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាទស្សនៈមួយ ដែលខុសគ្នា ជាខ្លាំងជាមួយនឹង ប្រទេសជិតខាងខ្លះ។ សម្ពន្ធភាពថ្មី ដែលមានឈ្មោះថា AUKUS នឹងឃើញប្រទេសអូស្ត្រាលី ទទួលបានបច្ចេកវិទ្យា ប្រើប្រាស់នាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែ...
ព្រះច័ន្ទចាប់ផ្តើមប្រមូលផល ត្រូវបានកំណត់ដើម្បីបំភ្លឺ ផ្ទៃមេឃពេលយប់ នៅថ្ងៃច័ន្ទទី ២០ ខែកញ្ញាដែលនឹងជាព្រះច័ន្ទពេញវង់ នៅជិតបំផុតនឹងអេក្វាទ័រ រដូវស្លឹកឈើជ្រុះ រហូតដល់នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២១ នៅអឌ្ឍគោលខាងជើង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រ ឌៀលីម៉ែល។ រដូវស្លឹកឈើជ្រុះ គឺជាពេលដែលព្រះអាទិត្យ លេចចេញពីលើខ្សែអេក្វាទ័រ សេឡេស្ទាល ត្រូវបានគេប្រារព្ធ ដើម្បីបញ្ចប់រដូវក្តៅ...
តើលោក ម៉ៅ សេទុង គឺជាអ្នកណា? លោកមានប្រវត្តិបែបណា និងបានធ្វើអ្វីខ្លះ ក្នុងអំឡុងពេលដែលលោក មានជីវិតរស់នៅ? លោក ម៉ៅ សេទុង គឺជាអ្នកដឹកនាំដ៏ល្បីល្បាញម្នាក់ នៅក្នុងសតវត្សទី២០។ លោកត្រូវបានមនុស្ស ទូទាំងពិភពលោកស្គាល់ ក្នុងនាមជាអ្នកបង្កើត លទ្ធិកុម្មុយនីស្តក្នុងទឹកដីចិន ដោយការផ្តួលរំលំ រដ្ឋាភិបាលចិន និងគណៈគ្រប់គ្រងជាតិ របស់សេនាប្រមុខ ចាង...
បរទេស៖ យោងតាមការចេញផ្សាយ របស់បរទេសកាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានសរសេរថាប្រធានាធិបតីបារាំង Emmanuel Macron នឹងត្រូវជួបពិភាក្សាគ្នា ជាមួយនឹងប្រធានាធិបតីអាមេរិក Joe Biden នៅប៉ុន្មានថ្ងៃខាងមុខនេះ។ ប្រភពដដែលបានសរសេរទៀតថា ការជួបពិភាក្សាគ្នានេះបានធ្វើឡើង នៅក្រោយពេលដែលបញ្ហា វិបត្តិទំនាក់ទំនងការទូត រវាងបារាំង និងអាមេរិក ចំពោះបញ្ហានៃកិច្ចព្រមព្រៀង នាវាមុជទឹករបស់អាមេរិក ទៅឲ្យប្រទេសអូស្ត្រាលី។ អ្នកនាំពាក្យលោក Gabriel...
បរទេស៖ថ្នាក់ដឹកនាំសហភាពអឺរ៉ុប នាពេលថ្មីៗនេះ បានបង្ហាញការគាំទ្រដល់ប្រទេសបារំាង ដោយមានការខឹងសម្បារ ជុំវិញរឿងកិច្ចព្រមព្រៀងនាវាមុជទឹករាប់ពាន់លានដុល្លារជាមួយអូស្ត្រាលី ដែលត្រូវបានលុបចោល នៅពេលទីក្រុងកង់ប៉េរ៉ាចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិសុខអាស៊ីប៉ាស៊ីហ្វិកត្រីភាគីមួយ ជាមួយសហរដ្ឋអាមេរិកនិងអង់គ្លេស។ កិច្ចព្រមព្រៀងសន្តិសុខ ឈ្មោះ AUKUS នោះ រួមបញ្ចូលទាំងការលក់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែ ទៅឲ្យប្រទេសអូស្ត្រាលី និងបានធ្វើឲ្យជាប់គាំងចំណងមិត្តភាព រវាងបណ្ដាប្រទេសលោកខាងលិច នៅមុនចាប់ផ្តើមជួបជុំគ្នាប្រចំាឆ្នាំរបស់ថ្នាក់ដឹកនាំពិភពលោក សម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ។ ថ្លែងក្រោយកិច្ចប្រជុំសម្ងាត់ នៅក្រៅមហាសន្និបាត ប្រធានគោលនយោបាយបរទេសសហភាពអឺរ៉ុប...
បរទេស៖ បុរសម្នាក់នៅខេត្ត ដាកណុង ត្រូវបានផាកពិន័យ ៧,៥ លានដុង (៣២៧.៤៨ ដុល្លារ) ពីការផ្លាស់ប្តូរលទ្ធផលតេស្តរកមេរោគឆ្លងអវិជ្ជមានរបស់គាត់ ទៅជាវិជ្ជមានវិញ ដូច្នេះគាត់មិនចាំបាច់ទៅធ្វើការនោះទេ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ប៉ូលីសនៅខេត្ត ខ្ពង់រាបភាគកណ្តាលមួយនេះ បាននិយាយកាលពីថ្ងៃអាទិត្យថា បុរសខាងលើអាយុ...
បរទេស ៖ សេតវិមានកាលពីថ្ងៃចន្ទម្សិលមិញ បានធ្វើការប្រកាស ក្នុងការលប់ចោល នូវរាល់បម្រាម នៃការធ្វើដំណើរទាំងអស់ សម្រាប់ជនបរទេសទាំងឡាយណា ដែលបានទទួលការចាក់វ៉ាក់សាំង រួចរាល់ដែលពួកគេនឹង អាចធ្វើដំណើរចូលមកអាមេរិកវិញ ចាប់ពីខែវិច្ឆិកា ។ មន្ត្រីជាន់ខ្ពស់ របស់សេតវិមានលោក Jeff Zients បានបញ្ជាក់ថាគ្រប់គ្នា ដែលមិនមែនជាជនអាមេរិក និងមានបំណងចង់ ធ្វើដំណើរចូលមកកាន់ទឹកដីអាមេរិក នឹងអាចធ្វើបានដោយគ្រាន់តែធ្វើការ...
បរទេស៖ ប្រទេសកូរ៉េខាងជើង បានព្រមានអំពីការអាចមានទង្វើវាយបកវិញ ប្រសិនបើខ្លួនរកឃើញថា កិច្ចព្រមព្រៀងអាមេរិកថ្មី ផ្តល់នាវាមុជទឹកដើរដោយ ថាមពលនុយក្លែអ៊ែ ដល់ប្រទេសអូស្ត្រាលី គឺជាការគម្រាមកំហែងមួយ ចំពោះសន្តិសុខរបស់ខ្លួន នេះបើតាមសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានកណ្ដាលកូរ៉េខាងជើង KCNA។ ក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយថា ទាំងភាពជាដៃគូសន្តិសុខ សហរដ្ឋអាមេរិក ជាមួយអង់គ្លេស និងអូស្ត្រាលី ដែលមានឈ្មោះ AUKUS...