ហ្វីលីពីន៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាសម្ដែងជើងចាស់ជនជាតិសិង្ហបុរី លោក Laurence Pang អាយុ ៧៨ ឆ្នាំបានបាត់បង់ទឹកប្រាក់ជិត ១.៩ លានដុល្លារហ្វីលីពីន ស្មើនឹង ២៦,០០០ដុល្លារអាមេរិក ចំពោះការបោកប្រាស់អាជីវកម្មអនឡាញដែលរៀបចំដោយស្ត្រីម្នាក់ដែលលោកបានជួបនៅលើគេហទំព័រណាត់ជួប។ លោក Pang បានរៀបរាប់ពីទុក្ខសោករបស់លោកនាថ្ងៃទី១៧ ខែមករា ក្នុងកម្មវិធីហ្វីលីពីន...
ថៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រទេសថៃនឹងក្លាយជាប្រទេសដ៏ធំបំផុតនៅអាស៊ី ដែលបានអនុញ្ញាតិឲ្យរៀបចំអាពាហ៍ពិពាហ៍ភេទដូចគ្នាស្របច្បាប់នៅថ្ងៃព្រហស្បតិ៍នេះ ដោយប្រទេសនេះបានសំឡេងមើលឃើញស្ថានភាពនៅជុំវិញពិភពលោក។ សិទ្ធិរៀបការត្រូវបានធ្វើឲ្យស្របច្បាប់ក្នុងរដ្ឋសមាជិក ៣៧ ផ្សេងទៀតរបស់អង្គការសហប្រជាជាតិ ការស្រឡាញ់ភេទដូចគ្នានៅតែត្រូវបានហាមឃាត់ក្នុងផ្នែកជាច្រើននៃពិភពលោក ខណៈអឺរ៉ុបជាអ្នកត្រួសត្រាយផ្លូវអាពាហ៍ពិពាហ៍ភេទដូចគ្នា។ នៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩៨៩ ជាលើកដំបូងនៅលើពិភពលោក គូស្វាមីភរិយាស្រលាញ់ភេទដូចគ្នាជាច្រើននៅដាណឺម៉ាកបានចងសម្ព័ន្ធភាពក្នុងសហជីពស៊ីវិល ដោយផ្តល់ឲ្យទំនាក់ទំនងរបស់ពួកគេមានភាពស្របច្បាប់ ប៉ុន្តែមិនបានរៀបការពេញលេញ ក្នុងនោះប្រទេសហូឡង់អនុញ្ញាតឲ្យរៀបការភេទដូចគ្នាជាលើកដំបូងក្នុងខែមេសា ឆ្នាំ២០០១។...
ញូវយ៉ក៖ ក្រុមហ៊ុនលក់ទំនិញអនឡាញយក្សអាមេរិក Amazon បាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងបិទឃ្លាំងទាំង៧ របស់ខ្លួននៅខេត្ត Quebec របស់ប្រទេសកាណាដាក្នុងរយៈពេល ២ ខែខាងមុខនេះ ព្រមទំាងបញ្ឈប់បុគ្គលិក ១,៧០០ នាក់ផងដែរ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ៕ ក្រុមហ៊ុនអេឡិចត្រូនិកយក្សបានបន្តថា ការផ្លាស់ប្តូរនេះនឹងផ្តល់នូវការសន្សំកាន់តែច្រើនដល់អតិថិជនរបស់យើងក្នុងរយៈពេលវែង។ Amazon បានបន្ថែមថា ការបិទនឹងលុបបំបាត់ការងារពេញម៉ោងអចិន្ត្រៃយ៍ប្រហែល...
ថៃ ៖ អាជ្ញាធរថៃបាននិយាយថា ជនជាតិកូរ៉េខាងត្បូង ២ នាក់ ត្រូវបានចាប់ខ្លួនក្នុងប្រទេសថៃ កាលពីថ្ងៃពុធដោយសង្ស័យថា ពួកគេបានបើកគេហទំព័រ លេងល្បែង តាមប្រព័ន្ធអ៊ីនធើណេត ខុសច្បាប់ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ នេះបើយោងតាមប្រធានការិយាល័យ អន្តោប្រវេសន៍លោក Panumart Boonyalak ត្រូវបានដកស្រង់ដោយកាសែតBangkok Post...
មនុស្សម្នាទូទៅតែងតែរត់គេចវេស ឬដេញតាមទះនៅពេលឃើញសត្វមូស ហើរកាត់ខ្លួន ដោយសារតែវា អាចមានផលប៉ះពាល់សុខភាព ព្រមទាំងអាចចំលងជំងឺផ្សេងៗ ។ ជាក់ស្តែង នេះគឺជារដូវភ្លៀង ហើយក៏ជារដូវ ដែលមូសងាយនឹងកកើតច្រើនដែរ ជាពិសេសនៅកន្លែងដែលមានទឹកដក់ ឬ កន្លែងងងឹតកង្វក់ដែលងាយនឹងកើតជាដង្កូវទឹក ។ ហេតុដូច្នេះហើយដើម្បីជៀសវាងពីជំងឺផ្សេងដែលឆ្លងដោយសត្វមួស យើងត្រូវស្វែងរកវិធានការ ដើម្បីកំចាត់ពួកវាចោល។ ដោយឡែក អត្ថបទមួយនេះ នឹងប្រាប់អ្នកអំពីវិធីងាយដើម្បីកំចាត់សត្វមូស ចេញពីកន្លែងដែលអ្នករស់នៅយ៉ាង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថារដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសទួរគីបាននិយាយកាលពីថ្ងៃអង្គារថា ហេតុការណ៍ភ្លើងឆាបឆេះនៅសណ្ឋាគាររមណីយដ្ឋានជិះស្គីមួយ នៅភាគពាយ័ព្យប្រទេសតួគីបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧៦នាក់ និងជាង ៥០នាក់បានរងរបួសផងដែរ។ ប្រភពដដែលបានសរសេរទៀតថាអគ្គីភ័យបានឆាបឆេះនៅព្រឹកព្រលឹមនៅឯសណ្ឋាគារ Grand Kartal ក្នុងរមណីយដ្ឋានជិះស្គី Kartalkaya ដែលជាទិសដៅកំសាន្តនៅរដូវរងាដ៏ពេញនិយមនៅក្នុងខេត្ត Bolu ។ យោងតាមរដ្ឋមន្ត្រីលោក Ali Yerlikaya អគ្គីភ័យបានចាប់ផ្តើមនៅជាន់ភោជនីយដ្ឋាននៃសណ្ឋាគារកម្ពស់១២ ជាន់ប្រហែលម៉ោង...
ថៃ ៖ មន្ត្រីជាន់ខ្ពស់គ្រឿងញៀន បាននិយាយកាលពីថ្ងៃចន្ទថា អាជ្ញាធរថៃបានស្ទាក់ចាប់ថ្នាំញៀន ប្រភេទមេតំហ្វេតាមីនគ្រីស្តាល់ ជាងមួយតោនកន្លះ សម្រាប់ការរឹបអូស បានកំណត់ត្រានៃគ្រឿងញៀនខុសច្បាប់ក្នុងប្រទេសនេះ ហើយក៏បានចាប់ខ្លួនមនុស្សចំនួន ៤ នៅនឹងកន្លែងតែម្តង យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express ។ អាជ្ញាធរបានបន្តថា ថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រីស្តាល់ ត្រូវបានបញ្ជូនពីទ្វីបអាហ្រ្វិក ឆ្លងកាត់ប្រទេសឥណ្ឌា ហើយត្រូវបានភ្ជាប់ទៅនឹងអឺរ៉ុប...
យោងតាមទីភ្នាក់ងារព័ត៌មានវិទ្យាសាស្រ្តចេញផ្សាយនៅថ្ងៃទី ២១ ខែមិនា ឆ្នាំ ២០១៦ បានឲ្យដឹងថា ការសិក្សាស្រាវជ្រាវថ្មីរបស់ក្រុមអ្នកវិទ្យាសាស្រ្តនៅភាគខាងត្បូងប្រទេសអ៊ីតាលី បានរកឃើញរូងភ្នំដ៏ចម្លែកមួយ ដែលត្រូវបានគេហៅថា Grotta Paglicci។ រូងភ្នំដ៏ចម្លែកនេះបានបង្ហាញឲ្យក្រុមអ្នកវិទ្យាសាស្រ្តបានដឹងអំពីស្ថានភាពរស់នៅរបស់ប្រជាជនកាលពី ៣២.០០០ ឆ្នាំមុន ដែលជាសម័យបរបាញ់សត្វ និងដំនំាធ្វើជាអាហារ។ ជាមួយគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវ បានរកឃើញភស្តុតាងដ៏សំខាន់មួយនៃគ្រាប់ស្រូវ សាលីស្ថិតនៅក្នុងត្បាល់ថ្មនៅក្នុងរូងភ្នំនោះ ដែលបញ្ជាក់ឲ្យឃើញថា ប្រជាជននាសម័យនោះក៏មានស្រូវសាលីធ្វើជាអាហារផងដែរ។...
ខណៈដែលសីតុណ្ហភាព របស់ភពផែនដីកើនឡើង ចំនូនកាបូនឌីអុកស៊ីត CO2 នៅក្នុងខ្យល់ក៏កើនឡើងដែរ។ ហើយ នៅពេលដែរ ចំនួនកាបូនឌីអុកស៊ីត នៅក្នុងខ្យល់កើនឡើង នោះសីតុណ្ហភាពរបស់ភពផែនដី ក៏កាន់តែកើនឡើង បន្ថែមទៀត ។ គួរបញ្ជាក់ដែរថា កាបូនឌីអុកស៊ីត គឺជាឧស្ម័នផ្ទះកញ្ចក់ ។ មានន័យថា វាចាប់យកកម្តៅពីផ្ទៃផែនដី បន្ទាប់មកបញ្ចេញកម្តៅ នោះទៅក្នុងស្រទាប់បរិយាកាស។ ជាមួយគ្នានេះដែរ...
ខណៈដែលអ្នកធ្វើដំណើរកម្សាន្ត សម្រាប់ថ្ងៃឈប់សម្រាក ក្នុងអំឡុងពេលពីរសប្តាហ៍ កន្លងមកនេះ ត្រូវបានគេប៉ាន់ស្មានថា ប្រជាជនចំនួន ១១៦ លាននាក់នៅសហរដ្ឋអាមេរិក បានធ្វើដំណើរកម្សាន្តសម្រាប់ ថ្ងៃឈប់សម្រាកនារដូវកាលចុងឆ្នាំ ។ សម្រាប់អ្នកខ្លះ វាជាការត្រលប់មកផ្ទះវិញ ប្រកបដោយភាពរីករាយ ។ សម្រាប់អ្នកផ្សេងវាជាប្រភពកម្ចាត់ នៃភាពតានតឹងក្នុងគ្រួសារ ។ប៉ុន្តែអ្វីដែលមនុស្សភាគច្រើន មិនបានអនុវត្តគ្រប់គ្រាន់ គឺការធ្វើលំហាត់ប្រាណ ដែលជាហេតុនាំមនុស្សមួយ ភាគច្រើនមានការកើនឡើង...