ចិន៖ប្រទេសចិនបាននិយាយថា ខ្លួននឹងមិនអនុញ្ញាតឲ្យពលរដ្ឋរបស់ខ្លួន ធ្លាក់ក្នុងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ពីប្រទេសដទៃទៀតឡើយ ខណៈខ្លួនបានអំពាវនាវ ឲ្យមានការដោះលែង ជាបន្ទាន់ប្រធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei គឺលោកស្រី Meng Wanzhou ត្រូបានអាជ្ញាធរកាណាដាឃុំខ្លួនអស់រយៈពេល ១០០០ ថ្ងៃយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។ ក្រសួងការបរទេសក៏បាន ស្នើឲ្យសហរដ្ឋអាមេរិកដកដីកាចាប់ខ្លួន លោកស្រី Meng និងសំណើធ្វើបត្យាប័នទៅប្រទេស កាណាដាដែលបានឃុំខ្លួននាយកប្រតិបត្តិក្រុមហ៊ុន Huawei...
បរទេស៖ក្នុងខណៈបញ្ចប់ដំណើរទស្សនកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍ អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិកស្វាគមន៍ចំពោះការប្រកួតប្រជែង និងមិនស្វះស្វែងឲ្យមានជម្លោះជាមួយទីក្រុងប៉េកាំងទេ ប៉ុន្តែនឹងបង្កើនការនិយាយស្តីបញ្ហានានា ដូចជាជម្លោះដែនសមុទ្រនៅដែនសមុទ្រចិនខាងត្បូងជាដើម។ ក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសសិង្ហបុរីនិងប្រទេសវៀតណាម លោកស្រី Kamala Harris បានចោទប្រកាន់ចិន ពីបទសម្លុងគម្រាមប្រទេសជិតខាងនៅអាស៊ីអាគ្នេយ៍ បង្កឲ្យមានការរិះគន់វិញពីទីក្រុងប៉េកាំង ដែលចោទអាមេរិកពីបទជ្រៀតជ្រែកក្នុងកិច្ចការក្នុងតំបន់ និងរំខានដល់សន្តិភាព។ នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម លោកស្រីអនុប្រធានាធិបតីអាមេរិក...
ESA ៖ ទីភ្នាក់ងារអវកាសអ៊ឺរ៉ុប (ESA) បានស្នើសុំឲ្យមានការអត់ធ្មត់ នៅពេលកំពុងតែឆ្លង កាត់ការស្នើសុំពីអវកាស យានិកជាង ២៣.០០០ នាក់ក្នុងនោះមាន ១.៩៧៩ នាក់មកពីចក្រភពអង់គ្លេស នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។ ESA និយាយថា ចំនួនបេក្ខជនលើស ពីការព្យាករណ៍សុទិដ្ឋិនិយមបំផុត របស់ខ្លួនដោយពណ៌នាថា វាជាការបង្ហាញវិជ្ជមាន នៃកម្រិតនៃការចាប់អារម្មណ៍...
អាមេរិក ៖ វិទ្យាសាស្ត្របានរកឃើញភស្តុតាងដំបូង នៃត្រីឆ្លាមដែលមានទំហំធំ ប្រហែលត្រីឆ្លាម Megatoothed វាយប្រហារត្រីបាឡែន មេជីវិតឈ្មោល បន្ទាប់ពីសិក្សាពីធ្មេញ របស់ត្រីបាឡែន ដែលងាប់អស់រយៈពេលជាយូរ មកហើយនេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។ ធ្មេញត្រីបាឡែនមេជីវិតឈ្មោល មានប្រវែង ៤.៥ អ៊ីញ (១១៦.៥ មីល្លីម៉ែត្រ) និងស្នាមធ្មេញត្រីឆ្លាម ចំនួន៣...
ជប៉ុន៖ដាយណូស័រយក្ស Tyrannosaurus rex ត្រូវបានគេដាក់ឈ្មោះថា ស្តេចដាយណូស័រមាន សរសៃប្រសាទនៅក្នុង ថ្គាមរបស់វាដែលនឹងធ្វើឲ្យសត្វប្រភេទនេះស្គាល់ ផ្នែកផ្សេងៗនៃសត្វព្រៃ និងខាំស៊ីសត្វព្រៃទំាងនេះទៅតាមស្ថានភាព នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ នេះគឺជាការសន្និដ្ឋានរបស់អ្នកជំនាញមកពីសាកលវិទ្យាល័យ ហ្វូគូអ៊ី ដែលបានស្កេនថ្គាមក្រោមហ្វូស៊ីលរបស់ T. rex និងបង្កើតរចនាសម្ព័ន្ធសរសៃប្រសាទឡើងវិញ។ សត្វល្មូនដែលគួរឲ្យខ្លាច ក៏អាចមានមាត់ល្មមគ្រប់គ្រាន់ដើម្បីប្រើវាធ្វើសំបុក ថែរក្សាកូនរបស់វាថែមទាំងអាចប្រាស្រ័យទាក់ទងគ្នាបានទៀតផង។ ក្រុមនេះបាននិយាយថា រចនាសម្ពន្ធ័ផ្ទៃក្នុងនៃថ្គាម ត្រូវបានគេសិក្សាផ្តោតលើសត្វល្មូនហ្វូស៊ីលជាច្រើននេះ...
អាមេរិក ៖ លោក Jim Irsay ម្ចាស់ក្រុមហ៊ុន Indianapolis Colts បានចំណាយប្រាក់ជាង ៧៨៧,០០០ ដុល្លារ ដើម្បីឈ្នះការដេញថ្លៃ សៀវភៅណែនាំ Apple II ដែលបានចុះហត្ថលេខា ក្នុងឆ្នាំ ១៩៨០ ដោយ Steve Jobs នេះបើយោងតាមការចេញផ្សាយ...
ទីក្រុងឡុងដ៍ ៖អ្នកមុជទឹកកំពុងប្រើប្រព័ន្ធ តាមដានក្រោមទឹក ដើម្បីបង្កើតផែនទីឌីជីថល នៃទីក្រុងឡុងដ៍ ជួបប្រទះនាវាចម្បាំង នៅសតវត្សរ៍ទី ១៧ ជាផ្នែកមួយ នៃកងអនុសេនាធំ ដែលបាននាំ លោក Charles II ត្រឡប់មកវិញ ពីប្រទេសហូឡង់នៅឆ្នាំ ១៦៦០ ដើម្បីជួសជួលឡើងវិញ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ នាវាចម្បាំងកម្ពស់...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ក្រុមតាលីបង់ បានធ្វើការសន្យា និងប្តេជ្ញាចិត្តយ៉ាងច្បាស់ ហើយទៅ កាន់អាមេរិកថា ខ្លួននឹងផ្តល់នូវសុវត្ថិភាព១០០ភាគរយ ជូនដល់ដំណើរការចាកចេញ ពីអាហ្គានីស្ថាន ទៅដល់ក្រុមពលរដ្ឋបរទេស និងក៏ដូចជាអាហ្គានីស្ថាន ផងដែរ នៅមុនពេលថ្ងៃទី៣១ខែសីហា។ រដ្ឋមន្ត្រីក្រសួងការបរទេស អាមេរិកលោក Antony...
រដ្ឋកាលីហ្វ័រញ៉ា ៖ អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់ បាននិយាយថា ភ្លើងឆេះព្រៃនៅទូទាំងពិភពលោក នៅឆ្នាំនេះបានបញ្ចេញ បរិមាណកាបូនឌីអុកស៊ីត ច្រើនបំផុត ដែលជាធាតុផ្សំ ឈានមុខគេ នៅក្នុងឧស្ម័ន ផ្ទះកញ្ចក់ដែលរួមចំណែក ដល់ការប្រែប្រួលអាកាសធាតុ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ យោងតាមទិន្នន័យ ដែលចងក្រង ដោយលោក Mark Parrington អ្នកវិទ្យាសាស្ត្រ...
ប៉ារីស ៖ របាយការណ៍ ដែលបានចេញផ្សាយ នៅថ្ងៃពុធនេះបានរកឃើញថា ការចាក់វ៉ាក់សាំង ការពារមេរោគឆ្លង COVID-19 យឺតនឹងធ្វើឲ្យខាតបង់ សេដ្ឋកិច្ច ពិភពលោកចំនួន ២,៣ ពាន់ពាន់លានដុល្លារអាមេរិក ឯណោះ យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ ។ ការសិក្សារបស់អង្គភាព ស៊ើបអង្កេតសេដ្ឋកិច្ច បានរកឃើញថា ប្រទេសកំពុង អភិវឌ្ឍន៍...