ប៉េកាំង៖ប្រទេសចិនបានបើកឡើងវិញនូវកំពង់ផែសំខាន់មួយ នៅកំពង់ផែដឹកទំនិញមមាញឹកបំផុតទីបីរបស់ ពិភពលោកកាលពីថ្ងៃពុធ បន្ទាប់ពីការបិទដើម្បីគ្រប់គ្រងមេរោគឆ្លងបង្ក ឲ្យមានការថយចុះដ៏សំខាន់នៅកន្លែងផ្សេងទៀតហើយ ការនាំចេញកាន់តែអាក្រក់ទៅៗ បានពន្យារពេលដែលបណ្តាលមកពីជំងឺរាតត្បាត យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ការផ្អាកនៅកំពង់ផែ Ningbo-Zhoushan ភាគខាងកើតបានចាប់ផ្តើមកាលពី២សប្តាហ៍មុន នៅពេលដែលកម្មករម្នាក់នៅចំណត Meishan របស់ខ្លួនបានធ្វើតេស្តិ៍វិជ្ជមានមេរោគCOVID-19។បើតាមប្រព័ន្ធផ្សព្វផ្សាយចិន Caixin នៅសប្តាហ៍នេះថា កំពង់ផែនេះគ្រប់គ្រងមួយភាគប្រាំនៃបរិមាណកុងតឺន័រនៅ Ningbo-Zhoushan និងការបង្ខំឲ្យកប៉ាល់ទៅកាន់កំពង់ផែចិន ផ្សេងទៀតត្រូវបានប្រឈមមុខនឹងការកកស្ទះដ៏អាក្រក់បំផុតរបស់ពួកគេក្នុងរយៈពេល៧ឆ្នាំនេះ។ ការបិទនេះបានបន្ថែមភាពតានតឹងដល់បណ្តាញដឹកជញ្ជូន ទូទាំងពិភពលោក...
តុលាការប្រទេសជប៉ុន បានសម្រេចកាត់ទោសប្រហារជីវិត មេក្រុមបងធំ Yakuza ក្រោយរកឃើញថា សមាជិករបស់ក្រុមបងធំមួយនេះ បានបាញ់សម្លាប់ជនសុីវិលម្នាក់ និង បង្ករបួសស្នាមដល់មនុស្ស ៣នាក់ផ្សេងទៀត។ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន Daily Mail។ មេក្រុមបងធំសង្គមងងឹត ដែលត្រូវតុលាការជប៉ុនកាត់ទោសប្រហារជីវិត ឈ្មោះ Satoru Nomura អាយុ ៧៤ឆ្នាំ ជាមេក្រុមបងធំ Yakuza...
នាឡិកា Casio F-91W ត្បិតថាមានរូបរាងសាមញ្ញអេក្រង់សខ្មៅមិនទំនើប ប៉ុន្ដែវាត្រូវបានប្រើប្រាស់យ៉ាងច្រើនសម្បើមដោយក្រុមភេរវករល្បីៗ ធ្វើជាឧបករណ៍បំពាក់លើគ្រាប់បែកនាឡិកា សម្រាប់បញ្ជារឱ្យផ្ទុះពីចម្ងាយ។ មិនតែប៉ុណ្ណោះសូម្បីកំពូលមេដឹកនាំអាល់កៃដា លោក អូសាម៉ា បិនឡាឌិន និងអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា មុនឡើងកាន់តំណែង ក៏ធ្លាប់ពាក់នាឡិកាជប៉ុន F-91W ដែលមានអាយុជិត៣០ឆ្នាំ នេះផងដែរ។ ក្រៅពីនេះ Casio F-91W...
បរទេស៖នៅថ្ងៃរដ្ឋាភិបាលនៃប្រទេសជប៉ុនបានធ្វើការប្រកាសជាផ្លុវការក្នុងការដាក់ឲ្យទីក្រុងចំនួន៨បន្ថែមទៀតនៅក្នុងកម្រិតប្រកាសអាសន្នដោយសារបញ្ហារីករាលដាលនៃវិរុសកូវីដ។ ទីក្រុងទាំងនោះត្រូវបានគេស្គាល់ដូចជា Hokkaido, Miyagi, Gifu, Aichi, Mie, Shiga, Okayama និងទីក្រុងHiroshimaហើយការអនុវត្តនឹងចាប់ផ្តើមធ្វើឡើងចាប់ពីថ្ងៃសុក្រនេះតទៅរហូតដល់ថ្ងៃទី១២ខែកញ្ញា។ គួរឲ្យដឹងដែរថាការប្រកាសអាសន្ននៅក្នុងតំបន់មួយចំនួនបូករួមទាំងទីក្រុងតូក្យូនិងទីក្រុងចំនួន១២ផ្សេងទៀតគឺនៅតែកំពុងបន្តនៅឡើយដើម្បីកាត់បន្ថយចំនួនរីករាលនៃកូវីដនៅក្នុងប្រទេស៕ ប្រែសម្រួល៖ស៊ុនលី
អ៊ីតាលី៖អ្នកវិទ្យាសាស្ត្របានព្រមានថា ជំងឺរាតត្បាតមួយទៀតស្រដៀងនឹងមេរោគ Covid-19 ទំនងជានឹងវាយលុកពិភពលោកក្នុងរយៈពេល ៦០ ឆ្នាំខាងមុខ ហើយវាអាចនឹងក្លាយជារឿងធម្មតាទៅវិញនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ យោងតាមក្រុមដែលដឹកនាំដោយអ្នកជំនាញមកពីសាកលវិទ្យាល័យ Padua ប្រទេសអ៊ីតាលីបានសិក្សាពីការរីករាលដាលនៃជំងឺនៅជុំវិញពិភពលោកក្នុងរយៈពេល ៤០០ ឆ្នាំកន្លងមកនេះដើម្បីព្យាករណ៍ពីហានិភ័យនាពេលអនាគត។ពួកគេបានរកឃើញថា ស្ថិតិជំងឺរាតត្បាតធ្ងន់ធ្ងរមិនកម្រមានដូចការសន្មតពីមុនទេ ហើយទំនងជាបន្ទាប់នឹងកើតឡើងនៅឆ្នាំ ២០៨០ ។ ក្រុមអ្នកស្រាវជ្រាវអាមេរិកបានរកឃើញថា លទ្ធភាពនៃការរាតត្បាតដែលមានផលប៉ះពាល់ប្រហាក់ប្រហែលនឹងមេរោគ Covid-19នៃកម្រិតពិភពលោកស្រដៀងគ្នាគឺប្រហែល ២ភាគរយក្នុងឆ្នាំណាមួយ។ នេះមានន័យថា អ្នកដែលកើតក្នុងឆ្នាំ...
តូក្យូ៖ប៉ូលីសនៅទីក្រុងតូក្យូ បានចាប់ខ្លួនបុរសអាយុ ៥២ ឆ្នាំម្នាក់ពីបទសង្ស័យថា បានរំលោភ និងរារាំងមន្ត្រីប៉ូលីសម្នាក់នៅយាមក្បែរពហុកីឡដ្ឋានជាតិមុន ពេលពិធីបើកប៉ារ៉ាឡាំពិកកាលពីយប់ថ្ងៃអង្គារ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ យោងតាមប៉ូលីសបានឲ្យដឹងថាលោក Hiroyuki Matsunaga ជាអ្នកស្រុក Kawasaki ដែលមុខរបរនេះមិនស្គាល់បានចូលរួមក្នុងការតវ៉ាប្រឆាំងប៉ារ៉ាឡាំពិក។ លោកត្រូវបានចាប់ខ្លួននៅផ្លូវបំបែកមួយនៅមុខពហុកីឡដ្ឋាន Rugby Memorial Prince Chichibu នៅម៉ោងប្រហែល ៧ ៖០២...
ឈីលី ៖ ក្រុមតារាវិទូបានរកឃើញអាចម៍ផ្កាយ ដែលមានគន្លងគោចរបានលឿនបំផុត នៅក្នុងប្រព័ន្ធព្រះអាទិត្យ គឺជាដុំថ្មមានទទឹង ០.៦ ម៉ាយល៍ដែលត្រូវ ចំណាយពេលត្រឹមតែ ១១៣ ថ្ងៃដើម្បីប្រណាំង ជុំវិញ ព្រះអាទិត្យ ហើយវានៅជិតដូច្នេះសំណ នឹងរលាយនៅលើផ្ទៃ របស់វានេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ក្រុមតារាវិទូបាននិយាយថា វាត្រូវបានគេស្គាល់ថា 2021 PH27...
បរទេស ៖ អនុប្រធានាធិបតី សហរដ្ឋអាមេរិក លោកស្រី Kamala Harris នៅថ្ងៃពុធនេះ បានធ្វើការចោទ ប្រកាន់ចិនជាថ្មី ពីបទបង្កការគម្រាមកំហែង ចំពោះប្រទេសជិតខាងនៅអាស៊ីអាគ្នេយ៍ ហើយនេះជាលើកទីពីរក្នុងពេលពីរថ្ងៃ ដែលលោកស្រីធ្វើការវាយ ប្រហារទីក្រុងប៉េកាំង នៅក្នុងអំឡុងដំណើរ ទស្សនកិច្ចអាស៊ី ដែលមានគោលដៅទប់ទល់ នឹងឥទ្ធិពលកំពុងកើនឡើងរបស់ចិន។ នៅថ្ងៃពុធនេះដែរ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានធ្វើការចោទប្រកាន់...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការ បរទេសចិនលោក Wang Wenbin បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការចោទប្រកាន់ ដោយគ្មានហេតុផល ប្រឆាំងនឹងប្រទេសដទៃទៀត ទាក់ទងនឹងប្រភពដើម នៃ ជំងឺឆ្លងកូវីដ-១៩ និងធ្វើការស៊ើបអង្កេតលើមន្ទីរ ពិសោធន៍ផ្ទាល់របស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Wang Wenbin បានធ្វើសុន្ទរកថានៅក្នុងសន្និសីទ សារព័ត៌មាន...
កាប៊ុល ៖ ក្រុមតាលីបង់បានព្រមានថានឹងមាន“ ផលវិបាក” ប្រសិនបើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនពង្រីកវត្តមានរបស់ពួកគេ នៅអាហ្វហ្គានីស្ថាន លើសពីសប្តាហ៍ក្រោយ នៅពេលដែលភាពវឹកវរនៅតែបន្តគ្របដណ្តប់លើអាកាសយានដ្ឋានទីក្រុងកាប៊ុល។ ការកាន់កាប់ប្រទេស ដោយក្រុមសកម្មប្រយុទ្ធ កាលពីចុងសប្តាហ៍មុន បានធ្វើឱ្យប្រទេសលោកខាងលិច មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានមកត្រឹមតែពីរសប្តាហ៍ មុនថ្ងៃផុតកំណត់ថ្ងៃទី៣១ ខែសីហា សម្រាប់កងទ័ពទាំងអស់ត្រូវដក ថយចេញពីប្រទេសនេះ។ ដើម្បីគ្រប់គ្រងភាពវឹកវរ នៃការជម្លៀសជនបរទេស និងជនជាតិអាហ្វហ្គានីស្ថាន...