ដាណឺម៉ាក៖ មន្រ្តីបានឲ្យដឹងថា ខ្លាឃ្មុំតំបន់ប៉ូលដែលជាបុព្វហេតុ នៃឧប្បត្តិហេតុជាច្រើនជាមួយ មនុស្សរួមទាំងសត្វមួយ នៅដើមសប្តាហ៍នេះ ដោយសត្វប្រភេទនេះ បានខាំមនុស្សម្នាក់ អាចត្រូវបានគេបាញ់សម្លាប់ នៅពេលក្រោយ ប្រសិនបើវាបង្កគ្រោះថ្នាក់ ដល់មនុស្សម្តងទៀត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អង្គភាពយោធាអាកទិកដាណឺម៉ាក នៅ Greenland បាននិយាយថា ខ្លាឃ្មុំដែលកំពុងស្វែងរកចំណីមួយក្បាល បានដើរឆ្លងកាត់ស្ថានីយ៍ស្រាវជ្រាវមួយ ដែលក្រុមឯកសារមួយកំពុងថត ហើយខាំដៃរបស់បុរសម្នាក់...
អាមេរិក៖ រដូវក្តៅបានកាន់កាប់ សហរដ្ឋអាមេរិក ដោយនាំមកនូវសីតុណ្ហភាពក្តៅ ដែលបង្ខំមនុស្សឲ្យក្រហាយ លើការបំបាត់ក្លិន ឡេការពារកម្ដៅថ្ងៃ និងបាញ់ថ្នាំកម្ចាត់សត្វល្អិត ប៉ុន្តែការស្រាវជ្រាវថ្មីមួយបានរកឃើញថា ផលិតផលក្រអូបទាំងនេះ ទទួលខុសត្រូវចំពោះផ្សែងអ័ព្ទដ៏ច្រើនសន្ធឹកសន្ធាប់ នៅតាមទីក្រុង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ការស្រាវជ្រាវថ្មីធ្វើឡើង ដោយរដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិ (NOAA)បានរកឃើញធាតុផ្សំហួតដែលប្រើ នៅក្នុងទំនិញក្រអូបបែបនេះជាធម្មតា មានប្រភពពីឥន្ធនៈហ្វូស៊ីល ដោយមានមនុស្សរាប់លាននាក់ បានអនុវត្តផលិតផលទាំងនេះ...
អាមេរិក៖ក្រុមហ៊ុន Amazon ត្រូវបានគេរាយការណ៍ថា ក្រុមហ៊ុនកំពុងប្រើប្រាស់ម៉ាស៊ីនថត ដែលបំពាក់ដោយបញ្ញាសិប្បនិម្មិត (AI) នៅក្នុងរថយន្តរបស់ខ្លួនដើម្បីកំណត់ប្រាក់ឈ្នួលរបស់អ្នកបើកបរ ដោយដាក់ពិន្ទុលើការរំលោភបំពានសុវត្ថិភាពដូចជាការបើកភ្លើងស្តុបភ្លើងក្រហម និងការបត់ក្រោយនេះ បើយោងតាមការចេញផ្សាយពីគេហទំព័រ ឌៀលីម៉ែល។ យោងតាមព័ត៌មានបានរាយការណ៍ថា ព័ត៌មានដំបូងកាមេរ៉ាឃ្លាំមើលដែលបំពាក់ដោយបញ្ញាសិប្បនិម្មិត (AI) លើកឡានដឹកទំនិញកំពុងត្រួតពិនិត្យឥរិយាបថរបស់អ្នកបើកបរ និងដាក់ពិន្ទុលើការរំលោភបំពានសុវត្ថិភាពដូចជាការបើកថយក្រោយការបត់ឆ្វេង ឬបត់ឆ្វេងដោយខុសច្បាប់។ បណ្តាញព័ត៌មាននិយាយថា ខ្លួនទទួលបានឯកសារសម្ងាត់ដែលបង្ហាញពីកាមេរ៉ានៅខាងក្នុងរថយន្តរាប់ចំនួនសកម្មភាពអាចបង្កគ្រោះថ្នាក់ភាគច្រើនស្មើនឹងមួយពិន្ទុ ប៉ុន្តែខ្លះទៀតចូលចិត្តរត់ផ្លាកសញ្ញាមានតម្លៃ ១០ ពិន្ទុ។...
សេអ៊ូល៖ ក្រសួងការពារជាតិបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង និងសិង្ហបុរី បានរៀបចំកិច្ចពិភាក្សាយុទ្ធសាស្ត្រការពារជាតិនៅទីក្រុងសេអ៊ូល កាលពីថ្ងៃច័ន្ទហើយបានយល់ព្រមពង្រីកការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការការពារជាតិ របស់ប្រទេសទាំងពីរ។ នៅក្នុងកិច្ចប្រជុំនេះអនុរដ្ឋមន្រ្តីក្រសួងការពារជាតិលោកគីម ម៉ានគី និងសមភាគីសិង្ហបុរីលោក Teo Eng Dih បានឯកភាពជំរុញការផ្លាស់ប្តូរក្នុងវិស័យបច្ចេកវិទ្យាការពារជាតិ សកម្មភាពមនុស្សធម៌ និងសន្តិសុខតាមអ៊ីនធឺណិត។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់បានឲ្យដឹងថា កិច្ចប្រជុំកាលពីថ្ងៃចន្ទ បានកត់សម្គាល់ជាលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំ...
រដ្ឋផ្លរីដា ៖ Boeing បានលុបចោលការបាញ់ បង្ហោះយានអវកាស Starliner ដែលមានមានតម្លៃទឹកប្រាក់ ចំនួន ៤១០ លានដុល្លារ (២៩៤ លានផោន) ទៅកាន់ស្ថានីយ អវកាសអន្តរជាតិ ដោយសារតែ ទីតាំងសន្ទះបិទបើកដែលមិន បានរំពឹងទុក នៅក្នុងប្រព័ន្ធជំរុញ ដោយសង្ឃឹមថា នឹងបើកដំណើរការ នៅថ្ងៃស្អែកជំនួសវិញ នេះបើយោងតាមការចេញ...
ញូវដេលី ៖ រដ្ឋាភិបាលឥណ្ឌា បានឲ្យដឹងថាសមយុទ្ធរួមគ្នាមួយ ដែលមានកងកម្លាំង ទ័ពជើងទឹកឥណ្ឌា អាមេរិក ជប៉ុន និងអូស្ត្រាលី ឬហៅកាត់ថាសម្ព័ន្ធមិត្ដ Quad នឹងត្រូវធ្វើឡើងនៅឆ្នាំនេះម្តងទៀត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សមយុទ្ធដែលបានគ្រោងទុក ដែលត្រូវបានគេហៅថា ម៉ាឡាបា នឹងត្រូវបានធ្វើឡើង នៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ហើយមានគោលបំណង រក្សាប្រទេសចិន ឱ្យស្ថិតក្នុងការត្រួតពិនិត្យ...
បរទេស ៖ សកម្មជននៅជប៉ុន តាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន កូរ៉េខាងត្បូង បានប្រារព្ធធ្វើក្បួនដង្ហែ នៅខាងក្រៅស្ថានទូត សហរដ្ឋអាមេរិក ប្រចាំ ទីក្រុងតូក្យូ ដើម្បីតវ៉ាចំពោះសហសមយុទ្ធអាមេរិក-កូរ៉េខាងត្បូង ដែលនឹងប្រព្រឹត្ត ធ្វើឡើងនៅក្នុង ពេលខាងមុខនេះ ។ សកម្មជន ដែលមានទំនាក់ទំនង ជាមួយក្រុមគណៈកម្មការសម្រាប់ការអនុវត្តរួម លើសេចក្តីប្រកាសជំនួប កំពូលថ្ងៃទី១៥ មិថុនា...
បរទេស ៖ មនុស្សរាប់លាននាក់ត្រូវបានគេបង្ខាំង នៅក្នុងផ្ទះ នៅក្នុងប្រទេសចិន កាលពីថ្ងៃច័ន្ទ ខណៈប្រទេសនេះ ព្យាយាមទប់ស្កាត់ការផ្ទុះឡើង នៃមេរោគឆ្លងធំបំផុតរបស់ខ្លួន ក្នុងរយៈពេលជាច្រើនខែ ដោយមានការធ្វើតេស្ត យ៉ាងច្រើន និងទប់ស្កាត់ការធ្វើដំណើរ។ យោងតាមសារព័ត៌មាន AFP ចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេសចិនកាលពីថ្ងៃច័ន្ទ បានរាយការណ៍ពីករណី ឆ្លងវីរុសកូរ៉ូណាថ្មីក្នុងស្រុក...
បរទេស ៖ នៅសប្តាហ៍នេះក្រុមហ៊ុនលក់ ទំនិញអនឡាញយក្ស របស់ចិន Alibaba បានប្រកាសថា ខ្លួនបានទទួលបានប្រាក់ ចំណូលកើនឡើងទៅដល់៣៤ភាគរយ គិតត្រឹមត្រីមាសដំបូងដើមឆ្នាំ។ មុខជំនួញភាគច្រើន ដែលខ្លួនអាចប្រមូលលុយ បាននោះដូចជាការលក់ទំនិញ អនឡាញដឹកជញ្ជូននិងជាពិសេស ការលក់សេវាកម្មអ៊ិនធឺណេតនោះ បានធ្វើឲ្យក្រុមហ៊ុន ប្រមូល បានប្រាក់ចំណូល ប្រមាណជា២០៥,៧៤ ពាន់លានយ័ន ឬត្រូវជា៣១,៨៧ពាន់លានដុល្លារ ត្រូវជាអត្រាកើនឡើង៣៤ភាគរយ...
បរទេស៖ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានធ្វើការថ្កោលទោសចំពោះ ការសម្រេចចិត្តអង់គ្លេស បញ្ជូននាវាផ្ទុកយន្តហោះ HMS Queen Elizabeth មកក្នុងតំបន់អាស៊ី នៅមុនការចូលចត របស់នាវាផ្ទុកយន្តហោះនេះនៅប្រទេសកូរ៉េខាងត្បូង នាចុងខែនេះ។ ក្រសួងការបរទេសរបស់ទីក្រុងព្យុងយ៉ាង បានចេញផ្សាយនូវសេចក្តីថ្លែងការណួមួយកាលពីថ្ងៃអង្គារ ពីលោក Choe Hyon Do ដែលជាអ្នកស្រាវជ្រាវមួយរូបមកពីសមាគមអឺរ៉ុប-កូរ៉េខាងជើង ដែលចោទប្រទេសអង់គ្លេស ពីបទបង្កើនភាពតានតឹងនៅក្នុងតំបន់។ លោក...