ហុងកុង៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ហុងកុង Cathay Pacific បានចេញលិខិតសុំទោសមួយកាលពីថ្ងៃសុក្រ ដល់អ្នកដំណើរនៃជើងហោះហើរទាំង២ ជើងពីនេប៉ាល់ទៅកាន់ហុងកុង បន្ទាប់ពីការផ្ទុះឡើងនៃការពុលអាហារបានប៉ះពាល់ដល់មនុស្សចំនួន ៣៦ នាក់កាលពីដើមសប្តាហ៍នេះ។ យោងតាមសារព័ត៌មាន South China Morning Post បានឲ្យដឹងថា អ្នកដំណើរដែលជិះលើជើងហោះហើរលេខ CX640...
វ៉ាស៊ីនតោន៖ កាលពីថ្ងៃព្រហស្បតិ៍ លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក បានថ្លែងថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ចង់ជួបគាត់ ហើយបានលើកឡើងថា កិច្ចប្រជុំបែបនេះកំពុងត្រូវបានរៀបចំឡើង ។ “គាត់ចង់ជួប ហើយយើងកំពុងរៀបចំជំនួបនេះ” លោក ត្រាំ បានថ្លែងអំពីមេដឹកនាំរុស្ស៊ី ដូច្នេះនៅមុនពេលកិច្ចប្រជុំជាមួយអភិបាលនៃគណបក្សសាធារណរដ្ឋនៅឯទីតាំងអចលនទ្រព្យ Mar-a-Lago...
អ.ស.ប៖ យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ (UN) ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចពិភពលោកត្រូវបានព្យាករណ៍ថា នឹងនៅតែមានកម្រិត ២,៨ភាគរយនៅក្នុងឆ្នាំ២០២៥នេះ ដែលមិនផ្លាស់ប្តូរពីឆ្នាំមុននោះទេ ។ ទោះបីជាអតិផរណាបានថយចុះ ការកែលម្អលក្ខខណ្ឌទីផ្សារការងារ និងការធ្លាក់ចុះតម្លៃរូបិយវត្ថុក៏ដោយ កំណើនពិភពលោកត្រូវបានគេព្យាករណ៍ថា នឹងនៅតែទាបជាងល្បឿនដែលបានឃើញនៅមុនពេលជំងឺឆ្លងរាតត្បាត ហើយសេដ្ឋកិច្ចពិភពលោកនៅតែបន្តប្រឈមមុខនឹងភាពមិនច្បាស់លាស់សំខាន់ៗ របាយការណ៍ស្តីពីស្ថានភាពសេដ្ឋកិច្ចពិភពលោក និងទស្សនវិស័យឆ្នាំ២០២៥ របស់អង្គការសហប្រជាជាតិបានឲ្យដឹងដូច្នេះ ។ នៅក្នុងរបាយការណ៍បានព្យាករណ៍ឲ្យដឹងថា សេដ្ឋកិច្ចពិភពលោកនឹងកើនឡើង២,៩ភាគរយនៅក្នុងឆ្នាំ ២០២៦ខាងមុខ...
វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា វៀតណាមអាចនឹងចូលលេងក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ King’s Cup ប្រចាំឆ្នាំរបស់ប្រទេសថៃម្តងទៀត ហើយត្រូវប្រឈមមុខនឹងក្រុមអាស៊ីអាគ្នេយ៍របស់ពួកគេ បន្ទាប់ពីលោកស្រី Nualphan Lamsam ត្រូវបានគេស្គាល់ថា លោកស្រី Madam Pang ចង់បញ្ជូនក្រុមទៅចូលរួមការប្រកួត។ យោងតាម Siam Sport បាននិយាយថា...
ថៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា លោកស្រី Madam Pang ដែលជាអ្នកស្នងមរតកពីគ្រួសារអ្នកមានបំផុតក្នុងប្រទេសថៃ ប្រាថ្នាចង់ធ្វើជាគ្រូបង្រៀនកាលពីនាងនៅក្មេង ប៉ុន្តែក្រោយមកបានរីកចម្រើនក្នុងវិស័យអាជីវកម្មប្រណីត និងឧស្សាហកម្មបាល់ទាត់របស់ប្រទេសខ្លួនទៅវិញ។ អ្នកស្រី Nualphan Lamsam អាយុ ៥៨ឆ្នាំ ឬលោកស្រី Madam Pang ដូចដែលនាងត្រូវបានគេស្គាល់ជាទូទៅថាជាមនុស្សឆ្នាំជំនាន់ទី៥ នៃគ្រួសារ...
វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ផ្លែគូលែនពងនាគអូស្ត្រាលី ជាពូជដែលមានទំហំទ្វេរដង ឬ៣ដងនៃទំហំផ្លែគូលែនប្រពៃណីរបស់ប្រទេសវៀតណាម ត្រូវបានលក់ក្នុងតម្លៃ ១.៤ លានដុងស្មើនឹង ៥៥ដុល្លារ ឮក្នុងមួយគីឡូក្រាម។ ផ្លែគូលែនពងនាគដែលមានតម្លៃ៥ ដងនៃផ្លែគូលែនមានគុណភាពល្អបំផុតរបស់ប្រទេសវៀតណាមត្រូវបានគេលក់២សប្តាហ៍មុនថ្ងៃបុណ្យចូលឆ្នាំថ្មី នៅពេលអ្នកស្រុកតែងផ្តល់អំណោយដល់គ្នាទៅវិញទៅមក។ អាជីវករបានឲ្យដឹងថា នេះជាឆ្នាំទី២ ហើយ ដែលផ្លែឈើត្រូវបាននាំចូលទៅប្រទេសវៀតណាម ក្នុងឱកាសបុណ្យឆ្នាំថ្មី។ ផ្លែគូលែនមានទំហំធំ...
តូក្យូ៖ រដ្ឋាភិបាលជប៉ុនបាននិយាយកាលពីថ្ងៃសុក្រថា ចំនួនអ្នកជំងឺគ្រុនផ្តាសាយ ត្រូវបានរាយការណ៍នៅស្ថាប័នវេជ្ជសាស្រ្តដែលបានកំណត់នៅទូទាំងប្រទេសជប៉ុន នៅចុងឆ្នាំនេះបានកើនឡើងខ្ពស់បំផុតចាប់តាំងពីទិន្នន័យដោយអាចប្រៀបធៀបកាលឆ្នាំ១៩៩៩ កន្លងទៅយោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ នេះបើយោងតាមក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពបានប្រាប់ឲ្យដឹងថា នៅទូទាំងស្ថាប័នប្រហែល ៥,000 មានអ្នកជំងឺ ៣១៧,៨១២នាក់ ត្រូវបានរាយការណ៍ក្នុងសប្តាហ៍រហូតដល់ថ្ងៃទី ២៩ ខែធ្នូ ជាមធ្យមមានមនុស្សចំនួន ៦៤.៣៩ នាក់ក្នុងមួយមណ្ឌល...
ហ្វីលីពីន ៖ ទីភ្នាក់ងារអន្តោប្រវេសន៍ជាតិ របស់ប្រទេសហ្វីលីពីនបាននិយាយថា ជនជាតិបរទេស ប្រហែល ៤០០ នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ ក្នុងការវាយឆ្មក់ លក្ខណៈទ្រង់ទ្រាយធំមួយទៅលើមជ្ឈមណ្ឌលបោកប្រាស់ តាមអ៊ីនធើណេត ដែលសង្ស័យ ស្ថិតនៅទីក្រុងម៉ានីល យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express ។ អាជ្ញាធរបានឆ្មក់ចូល អគារមួយ ហើយបាន រកឃើញកម្មករ...
ចិន ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ China Daily បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនឱសថអាមេរិក Merck & Co បាននិយាយកាលពីថ្ងៃពុធថា វ៉ាក់សាំងការពារមេរោគ Papillomavirus របស់មនុស្សចំនួន ៤ ប្រភេទ ត្រូវបានអនុម័ត សម្រាប់បុរស ដែលមានអាយុពី ៩ ទៅ...
អាមេរិក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា ប្អូនស្រីបង្កើតរបស់លោក Sam Altman ដែលជានាយកប្រតិបត្តិ នៃ OpenAI និងជាតួអង្គសំខាន់ក្នុងផ្នែកបញ្ញា សិប្បនិមិត្តបានចោទប្រកាន់លោក ពីបទរំលោភបំពានផ្លូវភេទ នាងកាលពីពួកគេនៅក្មេង ខណៈលោក Altman បានបដិសេធ ការចោទប្រកាន់នេះ ដោយអះអាងថា ប្អូនបង្កើត របស់លោកកំពុងស្វែង រកប្រាក់ចំណេញផ្នែកហិរញ្ញវត្ថុ។...