ប៉ារីស៖ ប្រទេសបារាំង បានប្រកាសថា ខ្លួននឹងបន្តប្រតិបត្តិការយោធារួមគ្នានៅក្នុងប្រទេសម៉ាលីបន្ទាប់ពីបានផ្អាកពួកគេ កាលពីដើមខែមុនបន្ទាប់ពីរដ្ឋប្រហារលើកទី២ របស់ប្រទេសអាហ្វ្រិកខាងលិចមួយនេះ ក្នុងរយៈពេលតិចជាងមួយឆ្នាំ។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP បានឲ្យដឹងថា បន្ទាប់ពីមានការពិគ្រោះយោបល់ជាមួយអាជ្ញាធរអន្តរកាលម៉ាលីនិងបណ្តាប្រទេសក្នុងតំបន់ បារាំងបានសម្រេចចិត្តបន្តប្រតិបត្តិការយោធារួមគ្នា ក៏ដូចជាបេសកកម្មប្រឹក្សាជាតិ ដែលត្រូវបានផ្អាកចាប់តាំងពីថ្ងៃទី០៣ មិថុនាមក។ ការសម្រេចកាលពីខែមុន ក្នុងការផ្អាកប្រតិបត្តិការរួមគ្នានេះ បានកើតឡើងបន្ទាប់ពីបុរសខ្លាំងខាងយោធារបស់ប្រទេសម៉ាលី លោក Assimi Goita ដែលដឹកនាំរដ្ឋប្រហារកាលពីឆ្នាំមុន...
បរទេស៖ទស្សនាវដ្ឋីមួយក្នុងប្រទេសចិន បានចេញបង្ហាញនូវការគូសបញ្ជាក់ពី ការវាយលុក៣ដំណាក់កាលទៅលើតៃវ៉ាន់ ក្នុងថ្ងៃគម្រប់ខួបបក្សកុម្មុយនិស្តចិន ស្របពេលដែលទីក្រុងប៉េកាំងបង្កើតវោហារសាស្ត្រ ស្តីពី ការបំពេញការបង្រួបបង្រួមគ្នាឡើងវិញ ជាមួយកោះលទ្ធិប្រជាធិបតេយ្យនេះ។ ទស្សនាវដ្ឋី Naval and Merchant Ships បានបង្ហាញនូវសេចក្តីលម្អិត នៃការវាយប្រហាររបស់ចិនទៅលើកោះតៃវ៉ាន់ និងបានផ្សព្វផ្សាយអត្ថបទតាមគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម Weibo អមដោយវីដេអូឃ្លីប នេះបើតាមការចេញផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន South China...
បរទេស៖ ក្រុមមន្រ្តីបាននិយាយនៅថ្ងៃសុក្រថា សហរដ្ឋអាមេរិករំពឹង ថានឹងបញ្ចប់ការដកកងទ័ពរបស់ខ្លួនចេញពី ប្រទេសអាហ្វហ្គានីស្ថាននៅចុងខែសីហាឆ្នាំ២០២១នេះ បន្ទាប់ពីបានប្រកាសថាទាហានអាមេរិក និងណាតូទាំងអស់ បានចាកចេញពីមូលដ្ឋាន អាកាសធំបំផុតរបស់ប្រទេសដែលមានជម្លោះនេះ។ យោងតាមវែបសាយ TIMES MALTA ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា បន្ទាប់ពីសង្គ្រាមអស់រយៈពេល ២០ ឆ្នាំប្រធានាធិបតីអាមេរិកលោក Joe Biden បានកំណត់ពេលវេលា...
បរទេស៖សារព័ត៌មានក្នុងស្រុករបស់អ៊ីរ៉ង់ នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា រដ្ឋាភិបាលក្រុងតេហរ៉ង់បានធ្វើការបដិសេធ ទៅនឹងព័ត៌មានចោទប្រកាន់ថាខ្លួនគឺជាអ្នកដែលពាក់ព័ន្ធ នឹងសកម្មភាពវាយប្រហារលើកងកម្លាំង អាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី។ កាលពីថ្ងៃអង្គារសហរដ្ឋអាមេរិកបានថ្លែងប្រាប់ ទៅកាន់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិថា ជាការឆ្លើយតបរដ្ឋាភិបាលវ៉ាស៊ិនតោនក៏កំពុងដាក់គោលដៅវាយប្រហារតបតវិញផងដែរ ទៅលើក្រុមប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់នៅក្នុង ប្រទេសស៊ីរីនិងអ៊ីរ៉ាក់តាមរយៈ ការវាយប្រហារតាមអាកាស។ ប្រេសិតពិសេសរបស់អ៊ីរ៉ង់ប្រចាំនៅអង្គការ សហប្រជាជាតិលោក Majid Takht Ravanchi បានថ្លែងបែបនេះថា ការអះអាងទាំងឡាយដែលពាក់ព័ន្ធមកលើអ៊ីរ៉ង់ថាជាអ្នកនៅពីក្រោយ ការវាយប្រហារ ទៅលើកងកម្លាំងអាមេរិកនោះគឺ ជាមិនពិតនិងប្រឌិតហើយទាមទាររកភាពត្រឹមត្រូវ...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានសម្តែងការព្រួយបារម្ភលើរបាយការណ៍មួយដែលថា ប្រទេសចិន កំពុងសាងសង់ស៊ីឡូថ្មីជាង ១០០កន្លែង សម្រាប់បាញ់មីស៊ីលផ្លោងអន្តរទ្វីប ICBM នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។ កាសែត Washington Post ដែលដកស្រង់ការសិក្សាស្រាវជ្រាវលើរូបភាពផ្កាយរណបពាណិជ្ជកម្ម ដោយក្រុមដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ស៊ីណូកំពុងត្រូវបានសាងសង់នៅវាលខ្សាច់មួយ នៅជិតទីក្រុងយិនភាគពាយ័ព្យប្រទេសចិន។ មជ្ឈមណ្ឌលសិក្សាជែមម៉ាទីន នៅទីក្រុងម៉ុនតេរីបានឲ្យដឹងថា ការដ្ឋានសាងសង់ចំនួន ១១៩...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសនៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា យន្តហោះចម្បាំងជាច្រើន របស់ប្រទេសរុស្សីបាន ចាប់ផ្តើមធ្វើសកម្មភាព អនុវត្តទំលាក់គ្រាប់ពិត ទៅលើនាវាសត្រូវនៅក្នុងសមុទ្រខ្មៅ។ រុស្សីបានប្រកាសទៀតថា វាគឺជាផ្នែកមួយនៃសមយុទ្ធជាច្រើន ដែលខ្លួនកំពុងរៀបចំនិងត្រូវបានគេមើលឃើញថា ធ្វើឡើងនៅក្នុងពេលដែល មានការកើនឡើងនៃសមយុទ្ធយោធា របស់ក្រុមអង្គការណាតូ និងបន្ទាប់ពីហេតុការណ៍ប៉ះទង្គិចគ្នា ជាមួយនឹងនាវចម្បាំងរបស់អង់គ្លេស។ រំលឹកដែរថា កាលពីសប្តាហ៍មុនកងកម្លាំងយោធា របស់ទីក្រុងមូស្គូបានធ្វើការតាមដេញបាញ់នាវាចម្បាំង របស់អង់គ្លេសក្បែរតំបន់សមុទ្ររបស់ Crimea ដោយអង់គ្លេសឆ្លើយតបថា...
បរទេស៖ក្រសួងទទួលបន្ទុកកិច្ចការងារ ប្រេងកាតរបស់ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានប្រកាសថាទំហំនៃការនាំចេញប្រេងឆៅរបស់ប្រទេសកាលពីថ្ងៃមិថុនា គឺបានកើនឡើងទៅដល់៨៦,៧៦លានបារ៉ែល ឬត្រូវជាប្រាក់ដែលទទួលបាន ៦,១៤ពាន់លានដុល្លារ។ ប្រភពដដែលបានឲ្យដឹងទៀតដែរថា ប្រេងឆៅដែលបានលក់កាលពីខែមិថុនាទៅនេះ ជាធម្យមគឺមានតម្លៃប្រមាណជា ៧០,៧៧ដុល្លារក្នុងមួយបារ៉ែលដោយ ក្នុងនោះ៨៣,៦៩លានបារ៉ែល ត្រូវបាននាំចេញពីភាគកណ្តាលនៃ ប្រទេសនិងភាគខាងត្បូងខណៈដែល ភាគខាងជើងអាចនាំចេញបាន ៣,០៧លានបារ៉ែល។ គួរឲ្យដឹងដែរថាប្រទេសអ៊ីរ៉ាក់ធ្លាប់ធ្វើការនាំចេញ ប្រេងឆៅបានរហូតទៅដល់១០០លានបារ៉ែល ក្នុងមួយខែជាមួយនឹងតម្លៃ ដែលខ្ពស់ជាងនេះប៉ុន្តែ OPEC Plus...
បរទេស ៖ មន្ទីរបញ្ចកោណ តាមសេចក្តីរាយការណ៍ នៅក្នុងសប្ដាហ៍នេះ បានប្រគល់កុងត្រាមួយ ឲ្យទៅក្រុមហ៊ុន ការពារជាតិ Raytheon មានទំហំជាទឹកប្រាក់ រហូតដល់ទៅចំនួន ២ពាន់លានដុល្លារ ដើម្បីឲ្យធ្វើការអភិវឌ្ឍមីស៊ីល សមត្ថភាព នុយក្លេអ៊ែថ្មីមួយ ។ កុងត្រា ដែលត្រូវបានប្រកាស កាលពីថ្ងៃព្រហស្បតិ៍នោះ ស្នើឲ្យធ្វើការអភិវឌ្ឍមីស៊ីលថ្មី នេះរហូតដល់ឆ្នាំ២០២៧ ជាពេលការ...
អាមេរិក ៖ របាយការណ៍ថ្មីមួយ បានព្រមានថា ការផ្លាស់ប្តូរអាកាសធាតុអាចបិទ ទាំងស្រុងនូវ Geyser ចាស់ដ៏ល្បីបំផុត របស់ Yellowstone ដែលបានដំណើរការអស់រាប់រយឆ្នាំ មកហើយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ អ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យ Montana State ការស្ទង់មតិភូគព្ភសាស្ត្រ នៃសហរដ្ឋអាមេរិក (USGS)...
បរទេស ៖ នាយករដ្ឋមន្ត្រីនៃប្រទេស អ៊ីស្រាអ៊ែល លោក Natfali Bennet កាលពីថ្ងៃព្រហស្បតិ៍បានធ្វើការ លើកឡើងថា ប្រទេសអ៊ីស្រាអ៊ែល គឺបានក៉ណត់យកការប្តេជ្ញាចិត្ត របស់ខ្លួនហើយថា នឹងមិនអនុញ្ញាតិឲ្យអ៊ីរ៉ង់អាចសម្រេច កម្មវិធីនុយក្លេអ៊ែរ របស់ខ្លួនឡើយ។ លោក Bennet បានធ្វើសេចក្តីថ្លែងការណ៍បែបនេះ នៅក្នុងឱកាសនៃជំនួបពិភាក្សា របស់លោកជាមួយនឹង ប្រធានាធិបតីអាល្លឺម៉ង់Walter Steinmeier...