ថៃ ៖ ប៉ូលីសបាននិយាយកាលពីថ្ងៃចន្ទថា សត្វដំរីចុះប្រេងមួយក្បាល បានសម្លាប់អ្នកទេសចរជនជាតិ អេស្ប៉ាញម្នាក់ ខណៈដែលនាងកំពុងងូតទឹកសត្វនេះ នៅជម្រកមួយនៅភាគខាងត្បូង ប្រទេសថៃ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express ។ យោងតាមប៉ូលីសបានឲ្យដឹងថា ស្ត្រីអាយុ ២៣ ឆ្នាំត្រូវបានបុកដោយ ប្រម៉ោយរបស់សត្វដំរី នៅពេលសត្វកំពុងចុះប្រេង នៅមជ្ឈមណ្ឌលថែទាំដំរីកោះយ៉ាវក្នុងខេត្ត Phang...
បរទេស៖ បុរសជនជាតិរុស្សីម្នាក់ បានប្រាប់ប៉ូលីសថា គាត់ត្រូវបានចោរវាយប្រហារ និងប្លន់យកប្រាក់ចំនួន ៧០០ ដុល្លារអាមេរិក (២៤,២៣៧ បាត) ដោយបុរសម្នាក់ទៀត និយាយភាសារុស្សីនៅក្នុងបន្ទប់សណ្ឋាគារ របស់គាត់កាលពីយប់ថ្ងៃអាទិត្យ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ជនរងគ្រោះ ដែលមិនបានបញ្ចេញព័ត៌មានលម្អិត បានប្រាប់ប៉ូលិសកាលពីម្សិលមិញថា...
អង់គ្លេស ៖ បេសកជនពិសេស របស់ចក្រភពអង់គ្លេស ទទួលបន្ទុក AMR និងអតីតប្រធានពេទ្យរបស់អង់គ្លេស លោក លោកស្រី Sally Davies បានប្រាប់អ្នកសង្កេត ការណ៍កាលពីថ្ងៃអាទិត្យថា ភាពធន់នឹងថ្នាំអង់ទីប៊ីយោទិច អាចឆក់យកជីវិត មនុស្ស ៤០ លាននាក់ នៅឆ្នាំ ២០៥០ ប្រសិនបើមិនបានត្រួតពិនិត្យឲ្យត្រឹមត្រូវ យោងតាមការចេញ...
អាមេរិក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX លោក Elon Musk បានវាយប្រហារដោយសម្តីជាថ្មីលើ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmerកាលពីថ្ងៃអាទិត្យ ដោយរិះគន់ទៅលើការដោះស្រាយរឿង អាស្រូវការរំលោភផ្លូវភេទ ទៅលើក្មេងស្រីមិនទាន់គ្រប់អាយុ។ លោកMusk បាននិយាយលើការបង្ហោះ មួយអំពីរបាយការណ៍...
តូក្យូ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា លោកតា Shigemi Fukahori ជាអ្នករស់រានមានជីវិត ពីការទម្លាក់គ្រាប់ បែកបរមាណូ Nagasaki ឆ្នាំ ១៩៤៥ ដែលបានលះបង់ជីវិត របស់លោក ក្នុងការតស៊ូមតិ ដើម្បីសន្តិភាព និងយុទ្ធនាការប្រឆាំង នឹងអាវុធនុយក្លេអ៊ែរ បានទទួលមរណភាពអាយុ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT កាលពីឆ្នាំ២០២៤កន្លងទៅនេះ គេមើលឃើញ មានការកើនឡើងមិនធ្លាប់មានពីមុន នៃទ្រព្យសម្បត្តិ របស់បុគ្គលមានបំផុត ក្នុងពិភពលោក។ ប្រភពដែលចេញផ្សាយ ដោយកាសែត Bloombergនៅក្នុងរបាយការណ៍ Billionaires Index ទ្រព្យសម្បត្តិសរុប នៃអ្នករកប្រាក់ចំណូល កំពូលទាំង៥០០នាក់ របស់ពិភពលោក បានឈានដល់១០ទ្រីលានដុល្លារ ជាលើកដំបូងនៅលើកំណត់ត្រា ក្នុងឆ្នាំ២០២៤នេះ...
ញូវយ៉ក៖ សារព័ត៌មាន The New York Times បានរាយការណ៍ថា លោកស្រី Shigeko Sasamori អ្នករស់រានមានជីវិតពីការវាយប្រហារដោយគ្រាប់បែកបរមាណូនៅឆ្នាំ ១៩៤៥ របស់អាមេរិកលើទីក្រុង Hiroshima ដែលបានទទួលការវះកាត់ឡើងវិញនូវស្លាកស្នាមរបស់លោកស្រីនៅអាមេរិក បានទទួលមរណភាពកាលពីខែមុននៅផ្ទះរបស់លោកស្រីក្នុងរដ្ឋកាលីហ្វ័រញ៉ាអាយុ ៩២ឆ្នាំ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ កាសែតបានបន្តថា ...
រ៉ងហ្គូន៖ នៅថ្ងៃសៅរ៍នេះ ក្រុមប្រឹក្សារដ្ឋបាលរដ្ឋរបស់ប្រទេសមីយ៉ាន់ម៉ា បានលើកលែងទោសអ្នកទោសប្រមាណ ៦.០០០នាក់ ខណៈប្រារព្ធខួបលើកទី៧៧នៃទិវាបុណ្យឯករាជ្យជាតិ របស់ប្រទេសនេះ ។ នេះបើយោងតាមបទបញ្ជារបស់ក្រុមប្រឹក្សាខាងលើនេះបានប្រាប់ឲ្យដឹងដូច្នេះ ។ បទបញ្ជាបានដាក់ថា អ្នកទោសដែលត្រូវបានលើកលែងទោស រួមមាន៥.៨៦៤នាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងចំនួន ១៨០នាក់មកពីប្រទេសដទៃទៀត ។ ក្រុមប្រឹក្សាក៏បានកាត់បន្ថយទោសទណ្ឌិតមួយចំនួនផងដែរ ។ គួររំលឹកថា កាលពីឆ្នាំមុន អ្នកទោសជាង ៩.០០០នាក់...
តូក្យូ៖ ទីក្រុង Ashiya បានប្រកាសថា បុគ្គលដែលមានចំណាស់ជាងគេបំផុតនៅលើពិភពលោក គឺជាស្ត្រីជនជាតិជប៉ុន Tomiko Itooka បានទទួលមរណភាពក្នុងអាយុ ១១៦ ឆ្នាំនៅទីក្រុង Ashiya ដែលលោកយាយរស់នៅសព្វថ្ងៃនេះយោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ អភិបាលក្រុងភាគខាងត្បូងបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា លោកយាយ Itoka ដែលមានកូន ៤ នាក់...
វ៉ាស៊ីនតោន ៖ រដ្ឋបាលដែលផុតអាណត្តិ របស់ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួននឹងបែងចែកប្រាក់ចំនួន ៣០៦ លានដុល្លារ ដើម្បីជំរុញការឆ្លើយតប នឹងជំងឺផ្តាសាយបក្សី របស់ប្រទេសនេះ មុនពេលប្រធានាធិបតី ជាប់ឆ្នោត លោក Donald Trump ចូលកាន់តំណែង យោងតាមការ ចេញផ្សាយពីគេហទំព័រ...