បរទេស៖យន្តហោះដ្រូនមួយគ្រឿង កាលពីថ្ងៃចន្ទម្សិលមិញត្រូវបាន គេបាញ់ទំលាក់ក្បែរទៅនឹងស្ថានទូតអាមេរិកប្រចាំក្នុងទីក្រុង បាដាដប៉ុន្តែមិនមានបណ្តាឲ្យគ្រោះថ្នាក់ ដល់អ្នកណាម្នាក់ឡើយ។ យោងតាមការបញ្ជាក់របស់មន្ត្រីសន្តិសុខ២រូប របស់អ៊ីរ៉ាក់បានបញ្ជាក់ថា យន្តហោះដ្រូនទាំងនោះត្រូវបានបាញ់ទំលាក់ នៅមុនពេល ដែលវាអាចហោះមកក្បែរទីតាំង អគាររបស់ទូត។ មកដល់ពេលនេះនៅមិនទាន់មានប្រភពព័ត៌មាន ណាអាចបញ្ជាក់បានទេថា ក្រុមអ្នកជាអ្នករៀបចំផែនការពីក្រោយនេះ នៅឡើយទេ៕ ប្រែសម្រួល៖ស៊ុនលី
អាមេរិក ៖ បន្ទាប់ពីបានបម្រើការងារ អស់រយៈពេលជាង ៣០ ឆ្នាំ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សហរដ្ឋអាមេរិក Microsoft បានប្តូរពណ៌ខៀវ នៃការស្លាប់ពណ៌ (BSoD) ទៅជាពណ៌ខ្មៅ សម្រាប់ប្រព័ន្ធប្រតិបត្តិការថ្មី របស់ខ្លួនគឺ Windows 11 នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ទោះបីជាមិនបានបញ្ជាក់ជាផ្លូវការ ពីក្រុមហ៊ុន...
អ្នកវិទ្យាសាស្ត្រ បានរិះរកវិធីផ្លាស់ប្តូរ សំរាមប្លាស្ទិក ទៅជារសជាតិ វ៉ានីឡា ដោយផ្តល់នូវដំណោះ ស្រាយដ៏ឈ្ងុយឆ្ងាញ់ ចំពោះវិបត្តិសេដ្ឋកិច្ច ដែលកំពុងកើនឡើង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ក្រុមអ្នកស្រាវជ្រាវ នៅ សាកលវិទ្យាល័យ Edinburgh បានបង្កើត បាក់តេរីអ៊ីកូឡាហ្សែន គឺវត្ថុបណ្តាល ឲ្យពុលអាហារ ព្យាបាលសារធាតុ ប៉ូលីតេលីនតេអេធីលីត...
អាមេរិក ៖ ក្រុមហ៊ុន Amazon ដាក់លក់ឧបករណ៍ បំពងសំឡេង Echo Dot Kids ឆ្លាតវៃរបស់កុមារ នៅចក្រភពអង់គ្លេស ក្នុងតម្លៃ ៥៩,៩៩ ផោនទោះបីជាមានការ ភ័យខ្លាចពីភាពឯកជន និងសុវត្ថិភាព ក៏ដោយ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។ Echo Dot...
ប៉េកាំង ៖ ក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន លោកវ៉ាង យី បានលើកឡើងថា “ យុទ្ធសាស្ត្រឥណ្ឌូ – ប៉ាស៊ីហ្វិក” ដែលស្វែងរកការ ប្រឈមមុខជាមួយប្លុក និងមានគោលបំណង ដើម្បីបង្កើតការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយ គឺជាការត្រឡប់មកវិញ នៃចិត្តគំនិតសង្គ្រាមត្រជាក់ និងការថយក្រោយ នៃប្រវត្តិសាស្ត្រ ។ យោងតាមការ...
បរទេស ៖ ក្រុមតាលីបង់ បានធ្វើការទាក់ទង និងបញ្ចាក់មកកាន់ ក្រុមការងាររបស់ BBC ថាកងកម្លាំង បរទេសទាំងឡាយ ដែលបានដកចេញ ពីប្រទេសអាហ្គានីស្ថាន លើសកាលកំណត់ នឹងប្រឈមមុខ ទៅនឹងភាពប្រថុយប្រថាន ជាមិនខាន ។ ការលើកឡើងនេះ ត្រូវបានធ្វើឡើង នៅក្រោយពេល ដែលមានសេចក្តីរាយការណ៍ថា យោធាអាមេរិកសំខាន់ ជាង១០០០នាក់ទៀត...
អង់គ្លេស ៖ គ្រោងឆ្អឹងមនុស្ស ប្រហែល ២០០នាក់ ត្រូវបានគេជីក នៅឆ្នេរសមុទ្រល្អបំផុត មួយរបស់ចក្រភពអង់គ្លេស បន្ទាប់ពីអ្នកបុរាណវិទូ បានជីករកឃើញ ទីបញ្ចុះសព ដែលមានអាយុកាល ១៥០០ ឆ្នាំ នៅទីតាំងពាណិជ្ជកម្មមជ្ឈិម សម័យនេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល ។ សាកសពត្រូវបានគេជឿថា ជាកម្មសិទ្ធិ របស់សហគមន៍គ្រិស្តសាសនាដំបូង ត្រូវបានគេគិតថា...
បាងកក ៖ នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចាន់អូឆា បានចាប់ផ្តើមធ្វើច័តាឡីស័ក រយៈពេល ៧ ថ្ងៃកាលពីថ្ងៃច័ន្ទ បន្ទាប់ពីមានទំនាក់ទំនង ជិតស្និទ្ធជាមួយមនុស្សមួយចំនួន ដែលក្រោយមកបានធ្វើតេស្ត រកមេរោគឆ្លងជំងឺកូវីដ-១៩ ហើយឃើញថា មានវិជ្ជមាន ។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន បានឲ្យដឹងថា ការធ្វើច័តាឡីស័ក របស់លោកប្រាយុទ្ធ នឹងបញ្ច...
វ៉ាស៊ីនតោន ៖ នៅពេលដែលលោក បានត្រៀមខ្លួនចូលប្រឡូក ក្នុងឆាកអាជីពថ្មី លោក Jeff Bezos បានបន្សល់ទុក នូវកេរ្តិ៍តំណែល ដ៏ខ្ជាប់ខ្ជួនមួយ បន្ទាប់ពីបានផ្លាស់ប្តូរក្រុមហ៊ុន Amazon ពីអ្នកលក់សៀវភៅ តាមអ៊ីនធើណេត “ online bookseller” ទៅជាសាជីវកម្ម ដ៏មានឥទ្ធិពលបំផុតមួយ របស់ពិភពលោក យោងតាមការចេញផ្សាយ...
បរទេស៖មន្ត្រីព្រំដែន តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ទាហានអាហ្វហ្គានីស្ថានជាង ១.០០០នាក់ បានភៀសខ្លួនចូលទៅក្នុងប្រទេសតាហ្ស៊ីហ្គីស្ថាន នៅថ្ងៃចន្ទម្សិលមិញនេះ បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាមួយពួកបះបោរ តាលីបង់។ សេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដែលលើកឡើងពីសេចក្តីថ្លែងការណ៍មួយ របស់អាជ្ញាធរព្រំដែនតាហ្ស៊ីហ្គីស្ថាន បាននិយាយនៅថ្ងៃចន្ទថា ទាហានអាហ្វហ្គានីស្ថាន១.០៣៧នាក់ បានភៀសខ្លួនចេញពីខេត្ត Badakhshan ហើយឆ្លងព្រំដែនដើម្បីរក្សាជីវិតពួកគេ។ ប្រធានាធិបតីនៃប្រទេសតាហ្ស៊ីហ្គីស្ថាន លោក Emomali Rahmon ក្រោយមកបានចល័តទ័ពការពារចំនួន២០.០០០នាក់...