វ៉ាស៊ីនតោន៖ សេតវិមានអាមេរិក បានណែនាំផែនការចែកចាយថ្នាំវ៉ាក់សាំង ការពារជំងឺកូវីដ- ១៩ ចំនួន ៥៥ លានដូស ជាមួយប្រទេសផ្សេងទៀតនៅលើពិភពលោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្នុងចំណោមថ្នាំចំនួន ៥៥ លានថ្នាំ ប្រហែលជា ៤១ លានដូស ត្រូវបានចែកចាយតាមរយៈកម្មវិធី COVAX រួមទាំងថ្នាំអាមេរិចឡាទីន និងការ៉ាបៀនប្រមាណ ១៤...
បរទេស៖មន្ត្រីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចចាជាមួយកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បាននិយាយក្នុងពេលថ្មីៗនេះថា មន្ត្រីរដ្ឋបាលលោក បៃដិន មានបំណងចង់ ជមួយជាមួយមន្ត្រីចរចារបស់ទីក្រុងព្យុងយ៉ាង ដោយគ្មានលក្ខខណ្ឌជាមុន។ លោក ស៊ុង គីម ដែលបច្ចុប្បន្នជាឯកអគ្គរដ្ឋទូតប្រចាំ នៅប្រទេសឥណ្ឌូនេស៊ី បាននិយាយក្នុងអំឡុងជំនួបត្រីភាគីជាមួយសមភាគីមកពីប្រទេសជប៉ុននិងកូរ៉េខាងត្បូង នៅក្នុងទីក្រុងសេអ៊ូលថា សហរដ្ឋអាមេរិកមានបំណងចង់ជួប ដែលនេះគឺការលើកឡើងសំដៅដល់សេចក្តីថ្លែងការណ៍ថ្មីៗនេះមួយពីលោក គីម ជុងអ៊ុន។ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យុនហាប់...
បរទេស៖សហភាពអឺរ៉ុប បានធ្វើការដាក់ ទណ្ឌកម្មជុំទី៣មួយ ផ្តោតគោលដៅ លើមន្ត្រីរដ្ឋាភិបាល និងក្រុមហ៊ុនសាជីវកម្មរបស់រដ្ឋ នៅថ្ងៃចន្ទសប្ដាហ៍នេះ ជុំវិញរដ្ឋប្រហារកាលពីខែកុម្ភៈ របស់របបយោធាមីយ៉ានម៉ា និងការធ្វើប្រតិបត្តិការបង្ក្រាបដោយ បង្ហូរឈាមជាបន្តបន្ទាប់ លើក្រុ្មមអ្នកតវ៉ា។ សហភាពអឺរ៉ុប តាមសេចក្តីរាយការណ៍ បានប្រាប់ឈ្មោះមនុស្ស៨នាក់ ដែលរួមមានទាំងរដ្ឋមន្ត្រី អនុរដ្ឋមន្ត្រីនិងអគ្គមេធាវីផង សម្រាប់ការដាក់ទណ្ឌកម្ម ដែលបង្កកភ្លាមៗនូវទ្រព្យសម្បត្តិរបស់ពួកគេ និងហាមឃាត់ អ្នកផ្សេងមិនឲ្យធ្វើប្រតិបត្តិការហិរញ្ញវត្ថុជាមួយនឹងពួកគេ។ ចំណែកក្រុមហ៊ុន...
លោក Cui Tiankai ឯកអគ្គរដ្ឋទូតយូរជាងគេបំផុតរបស់ចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោន បានប្រកាសកាលពីថ្ងៃអង្គារទី ២២ ខែមិថុនា ឆ្នាំ២០២១ ថាលោកនឹងចាកចេញពីមុខតំណែងរបស់ លោកបន្ទាប់ពីចំណាយរយៈពេល ៨ ឆ្នាំ នៅសហរដ្ឋអាមេរិក។ ការចាកចេញទៅរបស់ឯកអគ្គរដ្ឋទូតចិនរូបនេះ ចំពេលដែលទំនាក់ទំនងមានភាពតានតឹងរវាង ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង២ នៅលើពិភពលោក។ លោក Cui មានអាយុ ៦៨ ឆ្នាំ...
បរទេស៖កងកម្លាំងសន្តិសុខមីយ៉ានម៉ាគាំទ្រដោយរថពាសដែក តាមសេចក្តីរាយការណ៍ បានប៉ះទង្គិចគ្នាជាមួយក្រុមកងជីវពលទើបបង្កើតឡើងថ្មីមួយ នៅក្នុងទីក្រុង Mandalay ដែលជាទីក្រុងធំបំផុតទី២នៅមីយ៉ានម៉ា ជាលទ្ធផលបណ្ដាលឲ្យមានអ្នករងគ្រោះយ៉ាងហោចចំនួនពីរនាក់។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា សមាជិកនៃកងជីវពលមួយរូប ដែលមានឈ្មោះ Tun Tauk Naing បាននិយាយតាមទូរស័ព្ទនៅថ្ងៃអង្គារនេះថា “ការប្រយុទ្ធគ្នាបានចាប់ផ្តើម...
បរទេស៖អតីតប្រធានាធិបតីអាហ្គានីស្ថានលោក Hamid Karzai នៅសប្តាហ៍នេះបានធ្វើការលើកឡើងថា សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តដែលត្រៀមនឹងចាកចេញពីប្រទេស របស់លោកនោះនឹងអាចបង្កទៅជា បញ្ហានិងគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរជាមិនខានសម្រាប់ សន្តិភាពក្នុងប្រទេសប៉ុន្តែ ក៏បញ្ជាក់ដែរថាវានឹងក្លាយទៅជារឿងដ៏ល្អប្រសើរបំផុត មកឲ្យអាហ្គានីស្ថាន ទៅវិញនោះទេ។ ការសម្រេចចិត្តដកទ័ពចេញក្រោយវត្តមាន នៅទីនេះអស់រយៈពេលជិត២ទសវត្ស បានធ្វើឲ្យលោក Karzai និយាយថាប្រទេសរបស់លោកនឹងរស់នៅក្នុងភាពល្អប្រសើរជាងនេះនៅពេលដែល គ្មានវត្តមានរបស់យោធាបរទេសពីព្រោះថា២០ឆ្នាំមកហើយ ដែលពួកគេមកទីនេះដើម្បីប្រយុទ្ធភេវរកម្ម និងស្តារស្ថេរភាពតែមិនមានលទ្ធផលអ្វីឡើយបែរជាបានត្រឹមភាពបរាជ័យ ហើយពេលនេះ ភេវរកម្មគឺកាន់តែខ្លាំង ក្លាដល់ចំណុចខ្ពស់បំផុត...
បរទេស៖អ្នកនាង គីម យូជុង ជាប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃអង្គារនេះថា សហរដ្ឋអាមេរិក បានធ្វើការបកស្រាយខុសចំពោះសញ្ញាថ្មីៗនេះថា ទីក្រុងព្យុងយ៉ាង កំពុងតែស្វះស្វែងរកកិច្ចពិភាក្សាគ្នាជាមួយទីក្រុងវ៉ាស៊ីនតោន។ នៅក្នុងកិច្ចប្រជុំពេញអង្គនៃគណបក្សពលករកូរ៉េ ជាបក្សកាន់អំណាចនៅកូរ៉េខាងជើង កាលពីសប្ដាហ៍មុន លោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសកូរ៉េខាងជើង ត្រូវតែត្រៀមខ្លួនទាំងសម្រាប់កិច្ចពិភាក្សាគ្នា និងការប្រឈមមុខដាក់គ្នាជាមួយសហរដ្ឋអាមេរិក...
ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរ បានឲ្យដឹងថា ពលរដ្ឋចំនួន០៣នាក់ ត្រូវបានសម្លាប់ កាលពីថ្ងៃចន្ទ នៅក្នុងអំពើបាញ់ប្រហារមួយ ដែលបានកើតឡើងនៅក្នុងក្រុង Arvada រដ្ឋ Colorado សហរដ្ឋអាមេរិក ។ នាយកដ្ឋានប៉ូលិសប្រចាំនៅ Arvada បានឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថា...
បរទេស៖អង្គការសុខភាពពិភពលោក តាមសេចក្តីរាយការណ៍ បានប្រកាសថា ខ្លួននឹងបង្កើតមជ្ឈមណ្ឌលមួយ នៅអាហ្វ្រិកខាងត្បូង ជាទីដែលក្រុមហ៊ុនផលិតមកពីប្រទេស មានចំណូលទាប និងកណ្ដាល អាចទទួលបានចំណេះដឹងនិងអាជ្ញាប័ណ្ណ ដែលចាំបាច់ក្នុងការផលិតថ្នាំ វ៉ាក់សាំងដោយខ្លួនឯងផ្ទាល់ ប្រឆាំងនឹងមេរោគកូរ៉ូណា។ អស់រយៈពេលជាច្រើនខែមកនេះ អង្គការសុខភាពពិភពលោក បានព្រមានពីការទទួលបានថ្នាំវ៉ាក់សាំងមិនស្មើគ្នានៅទូទាំងពិភពលោក ដោយប្រទេសអ្នកមាន កំពុងតែព្យាយាមចាក់ថ្នាំវ៉ាក់សាំងប្រឆាំងមេរោគ ឲ្យដល់ប្រជាជនទាំងអស់របស់ខ្លួន ប៉ុន្តែវាជាការចំណាយដ៏ខ្ពស់ នៅក្នុងប្រទេសក្រីក្រ។ នៅក្នុងពាក់កណ្ដាលខែមេសា ដោយសារតែតម្រូវការថ្នាំវ៉ាក់សាំងជាបន្ទាន់...
បរទេស៖កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃចន្ទសប្ដាហ៍នេះថា សមយុទ្ធទ័ពជើងទឹក Sea Breeze 2021 ដែលចាប់ផ្តើមនៅសប្ដាហ៍ក្រោយ នៅសមុទ្រខ្មៅ នឹងមានការចូលរួមដោយកងទ័ព ជាង៥.០០០នាក់ នាវាចំនួន ៣២គ្រឿង និងយន្តហោះចំនួន ៤០គ្រឿង។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ដោយធ្វើការរៀបចំរួមគ្នាពីសំណាក់...