កីឡាករជាច្រើននាក់ របស់ហង្សក្រហម Liverpool ម្ចាស់ជើងឯកចាស់ Premier League មានចំនួនកាន់តែច្រើនឡើងរហូតមកដល់ពេលនេះ ហើយដំណឹងដ៏អាក្រក់ បន្ថែមមួយទៀតក្រោយការប្រកួតរវាងអង់គ្លេសនិងប៊ែលហ្ស៊ិក យប់មិញនោះគឺប្រធាន ក្រុមរបស់ក្លឹបម្នាក់ទៀតក៏របួសផងដែរ។ Henderson ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីកីឡាកររងរបួសរបស់ Liverpool បន្ថែមម្នាក់ទៀតក្រោយពេលដែលក្លឹបមានឈ្មោះកីឡាកររបួសជាច្រើននាក់ រួចទៅហើយដូចជា Alcantara, Chamerlain, Fabinho, Van Dijk ព្រមទាំងខ្សែប្រយុទ្ធឆ្នើម...
យើងបានដឹងហើយថា កីឡាករឆ្នើមទាំងពីរគឺ Lionel Messi និងកីឡាករ Luis Suarez បានបញ្ចប់ទំនាក់ទំនងជាមួយគ្នាមួយរយៈមកហើយនៅលើទឹកដី Camp Nouក្រោយការចាកចេញ របស់លោក Suarezទៅដល់ទឹកដី AT. Madrid។ ប៉ុន្តែនៅថ្ងៃនេះកីឡាករអ៊ុយរ៉ាហ្គាយ Suarez បានធ្វើការលើកឡើងថាជាក់ស្តែងគាត់និង Messi នៅតែបានបន្តទំនាក់ទំនងគ្នាជិតស្និទ្ធជាធម្មតាទាំងបញ្ហាជីវិតប្រចាំថ្ងៃនិងបញ្ហាបាល់ទាត់អាជីពរបស់ពួកគេ។ រំលឹកដែរថា AT. Madrid...
កីឡាករខ្សែបម្រើឆ្នើម Kante របស់ក្លឹបតោខៀវ Chelsea យប់មិញនេះបានក្លាយទៅជាវិរៈបុរសរបស់បារាំង ដើម្បីអាចកក់កៅអីវគ្គផ្តាច់ព្រ័ត្រពាន Nation League ក្រោយស៊ុតបាន១គ្រាប់ទំលាក់ ព័រទុយហ្គាល់ ជាម្ចាស់ជើងឯកចាស់ ។ នេះគឺជាគ្រាប់បាល់ទី២ ហើយរបស់ Kante ក្នុងតំណែងជាមួយនឹងជម្រើសជាតិ បារាំង ហើយការប្រកួតយប់មិញនេះបារាំង បានអវត្តមានរបស់កីឡាករសំខាន់ៗ ជាច្រើនបូករួមទាំង ខ្សែប្រយុទ្ធឆ្នើម Kylian...
ភ្នំពេញ ៖ កីឡាជាច្រើនប្រភេទចាប់ផ្តើមធ្វើការហ្វឹកហាត់តាមផ្ទះ ដើម្បីពង្រឹងសមត្ថភាព បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡាចេញសេចក្តីជូនដំណឹង ការផ្អាកការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្ដុំ និងការផ្អាកការចេញ-ចូលក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ជាបណ្តោះអាសន្នសម្រាប់រដូវCOVID-19។ កីឡាការិនីវ៉ូវីណាម ម្ចាស់មេដាយមាស កម្រិតពិភពលោក ប៉ាល់ ឆរស្ស៊ី បាននិយាយថា ក្រោយក្រសួងអប់រំ យុវជន និងកីឡា ផ្អាកការចេញ-ចូល...
តាំងតែពីយូរមកហើយ គេបានដឹងមកហើយថា ក្លឹបយក្សអ៊ីតាលី Juventus តែងតែមានបំណងចង់ បានកីឡាករខ្សែការពារឆ្នើមរបស់ Bayern Munich ម្នាក់។ យោងតាមការចេញផ្សាយរបស់ Tuttosport នៅសប្តាហ៍នេះបានសរសេរថា ដូចដែរការចង់បានពេលនេះ Juventus កំពុងតែនាំមុខក្នងការប្រជែងយកកីឡាករ David Alaba ពីក្លឹប Bayern Munich ក្រោយពេលដែលកុងត្រាថ្មី រវាងក្លឹបនិងកីឡាកររូបនេះប្រព្រឹត្ត...
តារាឆ្នើមរបស់ប៊ែលហ្ស៊ិកកីឡាករ Kevin de Bruyne ត្រូវបាន the Goal នៅថ្ងៃនេះចេញផ្សាយថា បានចូលរួមក្នុងកិច្ចចរចាបន្តកុងត្រាថ្មីជាមួយនឹង Man City ដោយខ្លួនឯងតែម្តងដោយមិនមានតំណាងរបស់ កីឡាករមានវត្តមានឡើយ។ ប្រភពដដែលបានសរសេរទៀតថា កីឡាកររូបនេះគឺមានបំណងចង់បានបន្តនៅ Etihad ខ្លាំងមែនទែនហេតុដូច្នេះគាត់មិនស្ទាក់ស្ទើរឡើយ ដើម្បីមកចរចាជាតំណាងរបស់ខ្លួនឯងតែម្តងជំនួស ឲ្យភ្នាក់ងាររបស់ខ្លួនគឺលោក Patrick De Koster។...
ចាប់តាំងតែពីបានផ្ទេរមកដល់ទឹកដី Emirates មកកីឡាករខ្សែការពារប្រេស៊ីលម្នាក់នេះពិតជាបានធ្វើឲ្យទំរ់ងលេង របស់ក្លឹបកាំភ្លើងធំ Arsenal បានផ្លាស់ប្តូរយ៉ាងខ្លាំង។ កីឡាករ Gabril Magalhaes នៅថ្ងៃនេះបានធ្វើការសារភាពថានៅមុនការសម្រេចចិត្ត មកចូលរួមជាមួយនឹងក្លឹបក្នុងក្តីស្រម៉ៃរបស់ខ្លួននោះជាក់ស្តែងគាត់ ធ្លាប់បានបដិសេធរួចមកនូវសំណើររបស់ក្លឹបធំៗ ដូចជា Man UTD និង Chelseaផងដែរ។ មកដល់ពេលនេះចាប់តាំងតែពី បានផ្ទេរមកពីក្លឹបលីគបារាំង Lille មកកីឡាករ Gabriel...
ក្លឹបយក្សអេស្បាញ Real Madrid ត្រូវបានកាសែត AS រាយការណ៍ថាកំពុងចូលរួមប្រជែងជាមួយនឹងក្លឹបផ្សេងទៀតក្នុងការនាំយកកីឡាករឆ្នើមម្នាក់របស់ក្លឹប RB Salzburg ។ កីឡាករ Domink Szoboszlai ដែលកំពុង លេងឲ្យក្លឹប RB Salzburg បានក្លាយទៅជា កីឡាករគោលដៅរបស់ក្លឹបជាច្រើនដូចជា Arsenal និង RB Leipzig...
ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានធ្លាក់ចេញពីពានរង្វាន់ UEFA Nations League ហើយកាលពីយប់មិញនេះ ក្រោយពីចាញ់ក្រុមបែលហ្សិកក្នុងលទ្ធផល ២-០។ ក្នុងការប្រកួតនៅយប់មិញនេះ ក្រុមម្ចាស់ផ្ទះបែលហ្សិកបាននាំមុខមុន២គ្រាប់តាំងពីតង់ទី១ ដោយ Tielemans ក្នុងនាទីទី ១០ មុនពេល Merten រកបានគ្រាប់ទី២នៅនាទី២៣។ ក្រុមអង់គ្លេស មិនអាចមានគ្រាប់បាល់កើតឡើងឡើយ បើទោះជាព្យាយាមវាយសម្រុកណាស់ដែរក៏ដោយ។ ចប់ការប្រកួត បែលហ្សិកបានយកឈ្នះក្នុងលទ្ធផល...
តារាឆ្នើមបារាំងដែលជាគោលដៅរបស់ Real Madrid ជាយូរមកហើយនោះ មកដល់ពេលនេះកំពុងតែស្ថិតនៅក្នងកិច្ចចរចាជាមួយនឹងក្លឹប PSG នៅឡើយដើម្បីអាចបន្តកុងត្រាថ្មី។ យោងតាមការចេញផ្សាយរបស់ AS បាននិយាយថា Mbappe កំពុងទាមទារលើលក្ខខណ្ឌមួយពី PSG ដើម្បីឲ្យគាត់អាចសម្រេចចិត្តបន្តកុងត្រាថ្មី។ ការចរចាគ្នានិងសំណើរ ត្រូវបានធ្វើឡើង៣ដង មកហើយពីសំណាក់ PSG ប៉ុន្តែ Mbappe នៅតែទាមទារឲ្យក្លឹបក្នុងការកំណត់តម្លៃដ៏ច្បាស់មួយ ដើម្បីឲ្យគាត់អាចចាកចេញក្នុងពេលអនាគតខាងមុខណាមួយ៕...