ជាលើកឡើងរបស់ម្ចាស់ពានរង្វាន់៨សម័យ រត់ប្រណាំងអូឡាំពិក Usain Bolt នៅថ្ងៃនេះកីឡាករប៉ទុយហ្គាល់ Cristiano Ronaldo គឺមានល្បឿនលឿនជាងគាត់នៅពេលនេះ។ Bolt បានជឿជាក់ថា CR7 គឺពិតជាកីឡាករដែលមានល្បឿនលឿនជាងគាត់នៅពេលនេះ ហើយបន្តថាកីឡាករប៉ទុយហ្គាល់រូបនេះគឺជាអត្តពលិក ដ៏អស្ចារ្យបំផុតនៅសម័យបច្ចុប្បន្ន។ គួរឲ្យដឹងដែរថា Bolt វ័យ៣៤ឆ្នាំរូបនេះបានប្រកាសចូលនិវត្តន៍រួចទៅហើយ កាលពីឆ្នាំ២០១៧ប៉ុន្តែអតីតកីឡាកររូបនេះនៅតែជាម្ចាស់ឯកទក្តកម្មរត់ចំងាយ១០០ម៉ែត្រនិង២០០ម៉ែត្រនៅឡើយទេ៕ ប្រែសម្រួល៖ស៊ុនលី
the Goal នៅថ្ងៃនេះបានសរសេរថាក្លឹបអេស្បាញ Sevilla បានច្រានចោលកញ្ចប់ប្រាក់ដល់ទៅ៥៥លានអ៊ឺរ៉ូពីសំណាក់ក្លឹបមេឃខៀវ Man City ដែលប៉ុនប៉ង់ចង់បានកីឡាករខ្សែការពារឆ្នើមម្នាក់។ កីឡាករ Jules Kounde គឺជាដែលទាក់ទាញចំណាប់អារម្មណ៍របស់ Man City យ៉ាងខ្លាំងចំពេលដែកក្លឹបអង់គ្លេសមួយនេះកំពុងមានបញ្ហានៅត្រង់ តំបន់ការពារផងនោះ។ ការអះអាងដែលត្រូវបានធ្វើឡើងដោយផ្ទាល់ពីសំណាក់ប្រធានផ្នែកកីឡាកររបស់ក្លឹបគឺលោក Monchi បានបញ្ជាក់ថា Sevilla បានបដិសេធសំណើរនេះព្រោះថាខ្លួនបានគិតថាវាមិនសាកសមឡើយចំពោះតម្លៃខ្លួនរបស់ Kounde ៕...
ការប្រកួតយប់មិញនេះ បានធ្វើឲ្យអ្នកគាំទ្រអាហ្សង់ទីនមិនសប្បាយចិត្តឡើយក្រោយពេល ដែលកំពូលកីឡាករខ្សែប្រយុទ្ធ Lionel Messi គឺជាអ្នកដែលរកគ្រាប់បាល់ទី២ ជាបាល់ជ័យជំនះទៅហើយនោះ បែរជាត្រូវបានបដិសេធដោយ VAR ទៅវិញ។ ជាការប្រកួតវគ្គជម្រុះ សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ជាមួយនឹងក្រុមប៉ារ៉ាហ្គាយ ប៉ុន្តែជាលទ្ធផលចុងក្រោយគឺអាហ្សង់ទីន១គ្រាប់ ខណ:ដែលប៉ារ៉ាហ្គាយបាន១គ្រាប់ស្មើដូចគ្នា។ កីឡាកររបស់ប៉ារ៉ាហ្គាយ A.Romero គឺជាអ្នករកបាល់គ្រាប់នាំមុខមុនតាំងតែពីនាទទី២១ជាបាល់ពិន័យ១១ម៉ែត្រប៉ុន្តែត្រូវបានបដិសេធទៅវិញដោយកីឡាករ N.Gonzalez វិញនៅនាទីទី៤១៕ ប្រែសម្រួលៈស៊ុនលី
តូក្យូ៖ការពន្យារពេលអូឡាំពិកទីក្រុងតូក្យូដែលត្រូវបានពន្យារពេលនៅឆ្នាំក្រោយ ប្រសិនបើវាកើតឡើងនោះនឹងអនុញ្ញាតឲ្យបរទេសចូលទស្សនាត្រូវស្ថិតក្រោមការត្រួតពិនិត្យយ៉ាងត្រឹមត្រូវមេរោគ COVID-19 យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ នាយកប្រតិបត្តិគណៈកម្មាធិការរៀបចំទីក្រុងតូក្យូលោក Toshiro Muto បន្ទាប់ពីកិច្ចប្រជុំមួយអំពីការប្រឆាំងនឹងការឆ្លងបានបញ្ជាក់ជាលើកដំបូងថា ចំនួនអ្នកគាំទ្រដែលមិនមែនជាជនជាតិជប៉ុនអាចត្រូវបានអនុញ្ញាតឲ្យចូលរួម។ ប៉ុន្តែនឹងមានគោលការណ៍ណែនាំតឹងរ៉ឹងសៀវភៅត្រួតពិនិត្យសុខភាព និងកម្មវិធីសុខភាព ដើម្បីតាមដានអ្នកគាំទ្រ និងតាមដានការរីករាលដាលនៃការឆ្លង។ លោក Muto បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានតាមអ៊ីនធើណេតថា នៅនិទាឃរដូវឆ្នាំក្រោយយើងនឹងត្រៀមវិធានការសម្រាប់អ្នកទស្សនាទាំងអស់រួមទាំងអ្នកមិនមែនជនជាតិជប៉ុន។ សម្រាប់អ្នកមិនមែនជប៉ុនយើងត្រូវប្រាកដថា យើងទទួលបានឱកាសសម្រាប់ពួកគេផងដែរ។ ។ អ្នករៀបចំ និងគណៈកម្មាធិការអូឡាំពិកអន្តរជាតិបានផ្តល់ពេលវេលាយ៉ាងហោចណាស់៥ខែទៀតដល់និទាឃរដូវនៅអឌ្ឍគោលខាងជើងដើម្បីចាប់ផ្តើមបញ្ចប់នូវរបៀបដែលពួកគេនឹងបិទអូឡាំពិកសម្រាប់អត្តពលិកចំនួន...
ខ្សែប្រយុទ្ធក្លឹប Manchester United កីឡាករ Marcus Rashford ត្រូវបានដកចេញពីសមាជិក ក្រុមជម្រើសជាតិអង់គ្លេស ដោយសារតែរឿងរបួស។ កីឡាកររូបនេះត្រូវបានកោះហៅ ទៅចូលរួមក្នុងក្រុមជម្រើសជាតិ សម្រាប់ប្រកួតអន្តរជាតិ ចុងក្រោយក្នុងឆ្នាំ២០២០នេះ ។ យ៉ាងណាមិញ ដោយសារតែការប៉ះទង្គិច កំឡុងប្រកួតរវាង Manchester United និង Everton កាលពីថ្ងៃសៅរ៍កន្លងទៅ។...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា រៀបចំកម្មវិធីកីឡា ដើម្បីទាំងអស់គ្នា ២០២០ (Sport for All 2020)ក្រោមប្រធានបទ “ប្រជាជនម្នាក់ លេងកីឡាមួយមុខ” នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលាបឋមសិក្សា បណ្តុះវិជ្ជា ឃុំស្វាយភ្លើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។...
Andy Robertson ប្រធានក្រុមរបស់ជម្រើសជាតិស្កុតឡេន និងជាកីឡាករខ្សែការពារឆ្នើម របស់ក្លឹបហង្សក្រហម Liverpool បានក្លាយទៅជាវិរៈបុរស របស់ក្រុមជម្រើសជាតិ កាលពីប្រកួតយប់មិញ។ បាល់ពិន័យ១១ម៉ែត្រ ដែលត្រូវបានទាត់បញ្ចូលទីដោយ Robertson នៅចុងម៉ោង បានធ្វើឲ្យជម្រើសជាតិ ឡើងទៅលេងក្នុងការប្រកួតពានរង្វាន់ ដ៏ធំមួយរបស់អ៊ឺរ៉ុបគឺ Euro ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ២៣ឆ្នាំចុងក្រោយដែលខកខាន។ កីឡាករ Steve Clarke...
ភ្នំពេញ ៖ បិទវគ្គបណ្ដុះបណ្ដាលគ្រូបច្ចេកទេសកម្រិត១កីឡាកាយសម្ព័ន្ធ(Level 1 ClassP-1 and P-2) មានសិក្ខាកាមចូលរួមចំនួន២២រូប ក្នុងនោះមាន៦រូប ជានារីនៅទីរួមខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០រៀបចំដោយសហព័ន្ធកីឡា កាយសម្ព័ន្ធកម្ពុជា និងប្រើប្រាស់ថវិកា របស់ក្រសួងអប់រំយុវជន និង កីឡា។ លោក ណយ ផាណា ជាអគ្គលេខាធិការ...
កីឡាករខ្សែការពារអង់គ្លេស Joe Gomez កន្លងមកត្រូវបានគេដឹងហើយថា មិនអាចបង្ហាញវត្តមានឲ្យក្លឹបឡើយក្រោយ ទទួលរងរបួសនៅក្នុងភារកិច្ចរបស់ ជម្រើសជាតិ នាពេលកន្លងមក។ Joe Gomez ដែលកំពុងលេងឲ្យក្លឹប Liverpool រូបនេះកំពុងត្រូវបានគេជឿជាក់ថានឹងអាចបន្តអវត្តមានប្រកួតឲ្យក្លឹបរហូតដល់ចប់រដូវកាល ២០២០-២០២១តែម្តងបើយោងតាម ការចេញផ្សាយរបស់ The Mirror ដោយសារតែរបួសក្បាលជង្គង់ធ្ងន់ធ្ងរពេក។ គួរឲ្យដឹងដែរថា Gomez បានទទួលរងរបួស នៅពេលកំពុងហ្វឹកហាត់ឲ្យអង់គ្លេសកាលពីប៉ុន្មានសប្តាហ៍មុនមុនពេលដែលគាត់បានវិលត្រឡប់...
ក្រុមជម្រើសជាតិហុងគ្រីអាចធ្វើបាន២គ្រាប់នៅចុងម៉ោង២នាទីចុងក្រោយ យកឈ្នះលើអ៊ីស្លង់ ២-១ បានឡើងទៅកាន់វគ្គចែកពូលពាន Euro 2020។ ខ្សែបម្រើប្រយុទ្ធរបស់ក្លឹប Everton កីឡាករ Gylfi Sigurdsson ជាអ្នករកគ្រាប់នាំមុខឲ្យអ៊ីស្លង់ ដោយការទាត់ Free-Kick ទម្លុះដៃអ្នកចាំទី Peter Gulacsi។ ប៉ុន្តែនៅចុងម៉ោងទៅហើយ ពោលនាទីទី៨៨ កីឡាករបម្រុង Loic Negao...