កីឡាករខ្សែការពារអេស្បាញ Hector Bellerin កន្លងមកត្រូវបានគេដឹងថាហើយពិតជាស្ថិតនៅក្នុងស្ថានភាពដ៏តានតឹងបំផុត ជាមួយនឹងជម្រើសជាតិព្រោះថា បានខកខានក្នុងការបង្ហាញអស់រយៈពេល ជាយូរមកហើយ។ ទើបតែមកដល់សប្តាហ៍នេះ ទីបំផុត Bellerin ត្រូវបានជម្រើសជាតិ អេស្បាញកោះហៅសាជាថ្មីឡើងវិញហើយបន្ទាប់ពីគាត់ មិនអាចបង្ហាញខ្លួន ឲ្យជម្រើសជាតិរយៈពេល៤ឆ្នាំហើយគិតចាប់តាំងតែពីការប្រកួតចុងក្រោយប្រកួតមិត្តភាព ប៉ះនឹង Georgia នាខែកក្កដាឆ្នាំ២០១៦។ កីឡាករវ័យ២៥ឆ្នាំរូបនេះត្រូវបានគ្រូបង្វឹក ជម្រើសជាតិលោក Luis Enriqueហៅឲ្យចូលលេងវិញក្នុងការប្រកួតមិត្តភាពប៉ះនឹងហូឡង់និង ការប្រកួត...
តាមការអះអាង របស់ the Goal នៅថ្ងៃនេះបានសរសេរថា ក្លឹបបិសាចក្រហម Man UTD នឹងមិនអនញ្ញាតិ ឲ្យកីឡាករខ្សែការពារ Lindelof ក្នុងការធ្វើដំណើរទៅចូលរួមជាមួយ នឹងជម្រើសជាតិស៊ុយអែត ក្នុងការប្រកួត នាពេលខាងមុខនេះឡើយ ។ ប្រភពដដែលបានសរសេរទៀតថា ក្លឹបបានប្រើប្រាស់គោលការណ៍ច្បាប់ថ្មី របស់ប្រទេសអង់គ្លេស ដែលបានរឹងបន្តឹងរាល់ការធ្វើដំណើរ នានា និងជាពិសេសចំពេលដែលស៊ុយអែតកំពុងតែរងការ...
ភ្នំពេញ៖ក្រុមកីឡាករ-កីឡាការិនីប៉េតង់ទីស្តីការគណៈរដ្ឋមន្រ្តីគ្រងតំណែងជើងឯកនៃការប្រកួតកីឡាប៉េតង់ពានរង្វាន់ “គរុគុណ” ដើម្បីរម្លឹកពីកិច្ចខិតខំប្រឹងប្រែង លះបង់ កម្លាំងកាយចិត្ត និងពេលវេលាដ៏មានតម្លៃរបស់ សម្តេចក្រឡាហោម ស ខេង និងសម្តេចវិបុលបញ្ញា សុខ អាន ក្នុងការដឹកនាំប្រភេទកីឡាប៊ូល និងប៉េតង់រហូតទទួលបានភាពល្បីល្បាញ ការកោតសរសើរទាំងថ្នាក់ជាតិ និង ពិភពលោក។ លោក សូមៃ សុខគា អគ្គលេខាធិការរងនៃសហព័ន្ធ និងអ្នកដឹកនាំក្រុមកីឡាករ-កីឡាការិនីប៉េតង់ទីស្តីការគណៈរដ្ឋមន្រ្តីបានមានប្រសសាសន៍ថា...
ខេត្តសៀមរាប ៖ វគ្គបណ្តុះបណ្តាល មន្ត្រីរៀបចំការប្រកួត និងចៅក្រម កម្រិតមធ្យមកីឡាឡើងភ្នំ ឆ្នាំ២០២០ ខេត្តសៀមរាបនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១២០បានបញ្ចប់ ដោយជោគជ័យ សម្រាប់វគ្គនេះរៀបចំឡើង ដោយហព័ន្ធកីឡាឡើងភ្នំកម្ពុជា ក្រោមការឧបត្ថម្ភថវិកា របស់ក្រសួងអប់រំ យុវជន និងកីឡា ។ លោក អ៊ុង សេរីឌី ប្រធានមន្ទីរអប់រំ...
ភ្នំពេញ ៖ សហព័ន្ធកីឡារាំកម្ពុជា បានចេញសេចក្តីប្រកាស ជាផ្លូវការ នៃការពន្យារ ពេលការប្រកួតកីឡារំា ជ្រើសរើសជើងឯក ប្រចាំ២០២០ ចាប់ពីថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីលានសហព័ន្ធ ក្នុងពហុកីឡដ្ឋានជាតិ បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល ផ្អាកការលេងកីឡា លក្ខណៈប្រមូលផ្តុំ ។ យោងលិខិតលេខ...
យោងតាមការកាសែត AS នៅថ្ងៃនេះបានសរសេរថា ក្លឹបយក្សអ៊ីតាលី Juventus គឺបានត្រៀមផែនការរួចទៅហើយ ក្នុងការដាក់ឈ្មោះកីឡាករ CR7 ទៅក្នុងបញ្ជីកីឡាករ ដែលត្រូវលក់ចេញ នារដូវក្តៅខាងមុខនេះ។ ក្លឹបយក្សនេះសង្ឃឹមថា ខ្លួននឹងនៅតែមានឧិកាស ក្នុងការប្រមូលលុយវិញ បានខ្លះក្រោយពេល ដែលបានចំណាយ លើតម្លៃខ្លួនរបស់ CR7 ដល់ទៅ១០០លានអ៊ឺរ៉ូ កាលពីពេលផ្ទេរមកពី Real Madrid...
ខ្សែប្រយុទ្ធអង់គ្លេសកីឡាករ Marcus Rashford បានទម្លាយតាមបណ្ដាញសង្គម Twitter ថា ខ្លួនបាននិយាយទូរស័ព្ទឆ្លើយឆ្លង ជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ទាក់ទិននឹងរឿងយុទ្ធនាការអាហារសម្រាប់កុមារក្រីក្រ។ កីឡាកររូបនេះ បានបង្ហោះសារ ក្នុងបណ្ដាញ Twitter ថា ខ្លួនបាននិយាយទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស ក្រោយពីប្រកួត Manchester United និង...
កីឡាករខ្សែបម្រើការពារឆ្នើមចំណូលថ្មី របស់កាំភ្លើងធំ Arsenal កីឡាករ Partey ត្រូវបានគេដឹងថា បានទទួលរងរបួស ក្នុងអំឡុងពេលប្រកួតបរាជ័យ លើក្រុម Aston Villa។ នៅថ្ងៃនេះ មានការចេញផ្សាយប្រកាសបន្ថែម ដោយ the Goal ថាកីឡាកររូបនេះ គឺនឹងមិនអាចធ្វើដំណើរទៅ ជួយជម្រើសជាតិហ្គាណាបានឡើយ ហើយនឹងបន្តស្នាក់នៅអង់គ្លេសដដែល ដើម្បីធ្វើការព្យាបាល។ កីឡាកររូបនេះ...
តូក្យូ ៖ ការប្រកួតកីឡាកាយសម្ព័ន្ធ ចូលរួមពីប្រទេសចំនួន៤ តាមរយៈការជួបជុំមិត្តភាព នៅទីក្រុងតូក្យូកាលពីថ្ងៃអាទិត្យ ក្នុងព្រឹត្តិការណ៍ ឃ្លាំមើលយ៉ាងដិតដល់ ដើម្បីបង្ហាញពិភពលោកថា ជប៉ុនអាចអនុវត្តព្រឹត្តិការណ៍ អូឡាំពិក ឆ្នាំ ២០២០ ត្រូវបានពន្យារពេលប្រកប ដោយសុវត្ថិភាព នៅក្នុងយុគសម័យ នៃជំងឺឆ្លងយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ក្រុមកីឡាករ-កីឡាការិនី កាយសម្ព័ន្ធចំនួន ៣០...
ភ្នំពេញ ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ប្រកាសពន្យារព្រឹត្តិការណ៍ ការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី ១៦ ដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២០នោះលើកទៅពេលខាងមុខ និងសូមរង់ចាំទទួលព័ត៌មានថ្មីនៅពេលក្រោយ ។ ពន្យារការប្រកួតលើក ទៅពេលខាងមុខនេះយោង ៖ -លិខិតលេខ ២២៣ សខល ចុះថ្ងៃទី...