បន្ទាប់ពីបរាជ័យទាំងគួរភ្ញាក់ផ្អើល កាលពីយប់មិញមកគ្រូបង្វឹករបស់ Atalanta លោក Gian Piero Gasperini បានសារភាពថាពិតជាមានអារម្មណ៍សោកស្តាយខ្លាំងមែនទែន។ លោកបានបញ្ជាក់ថាលោកបានបង្កកំហុសមួយដ៏ធំ នៅតែប៉ុន្មាននាទីចុងក្រោយប៉ុណ្ណោះជាពិសេសគឺការដោះដូរកីឡាករដោយ មានការធ្វេសប្រហែលហើយក៏ដោយសារតែគាត់បានគិតថាក្រុម បានទទួលជ័យជំនះបាត់ទៅហើយ។ គួរបញ្ជាក់ដែរថា Atalantan នាំមុខមុនតាំងតែពីតង់ទី១ក្នុងលទ្ធផល១ទល់នឹង០រហូតដល់នាទីទី៩០ទើប PSG តាមយកស្មើវិញហើយនិងបន្ថែម មួយគ្រាប់ជ័យជំនះនាទី ៩០ បូក៣ឡើង ទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champion...
Bruno Fernandes ជឿជាក់ថាប្រសិនបើ Manchester United អាចឈ្នះពានរង្វាន់ Europa League បាននៅរដូវកាលនេះ នោះក្រុមកាន់តែមានកម្លាំងចិត្តថែមទៀតសម្រាប់លេង Premier League រដូវកាលក្រោយ។ ក្រុមបិសាចក្រហម Man Utd បានឡើងដល់វគ្កពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយក្នុងពានរង្វាន់ Europa League ដោយត្រូវប៉ះក្រុម Sevilla ដែលជាជើងខ្លាំងមកពីអេស្ប៉ាញ។...
រថយន្ត Bugatti Chiron និងរថយន្ត Porsche 911 Cabriolet បានរងការខូចខាតធ្ងន់ក្នុងឧបទ្ទវហេតុមួយដែលកើតឡើងកាលពីថ្មីៗនេះលើដងផ្លូវនៃតំបន់ Gotthard Pass ប្រទេសស្វីស។ គេជឿថារថយន្ត Bugatti និង Porsche បានបើកបរនៅពីក្រោយរថយន្ត Mercedes-Benz C-Class ដែលរថយន្ត C-Class បើកបរនៅពីក្រោយរថយន្តមួយបើកបរយឺតៗ។ ម្ចាស់រថយន្ត...
បរទេស៖នាយករដ្ឋមន្រ្តី ប៉ទុយហ្កាល់លោក Antonio Costa បាននិយាយនៅថ្ងៃរនេះថាប្រទេសរបស់លោកមានគ្រប់លក្ខខណ្ឌទាំងអស់ដើម្បីធានានូវសន្តិសុខសាធារណៈនិងសុខភាពក្នុងកំឡុងពេលនៃការប្រកួតពានរង្វាន់Champion League ដែលនឹងត្រូវធ្វើឡើង នៅទីក្រុង Lisbon ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២៣ ខែសីហា។ លោក Costa បាននិយាយនៅក្នុងខ្សែអាត់វីដេអូ ជាមួយ ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិជាច្រើនថា ប៉ទុយហ្គាល់បានប្រយ័ត្នប្រយែងបំផុត ក្នុងការការពារ ប្រព័ន្ធសុខភាពហើយពួកយើងមានសមត្ថភាពឆ្លើយតបល្អនិងគ្រប់គ្រាន់ទៅលើបញ្ហានេះ...
ភ្នំពេញ៖ សហព័ន្ធកីឡាវាយកូនឃ្លី លើតុកម្ពុជានាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ បានរៀបចំការប្រកួតកីឡា វាយកូនឃ្លីលើតុធ្វើតេស្តិ៍ សាកល្បងបច្ចេកទេសសម្រាប់ កីឡាករ-កីឡាការិនី ក្រុមជម្រើសជាតិឈុតធំ និងក្រុមជម្រើសជាតិឈុត តូចថ្នាលដំណាក់កាលទី១ នៅទីលានសហព័ន្ធ ក្នុងពុកីឡដ្ឋានជាតិអូឡាំពិក។ លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា បានមានប្រសាសន៍ថា នេះជាការប្រកួតស្ទាប់ស្ទង់ សមត្ថភាពកីឡាករ-កីឡាការិនី...
ទាំងក្លឹបកាំភ្លើងធំ Arsenal និងសេះបង្កង់ Juventus សុទ្ធតែមានបំណងដូចគ្នា ដើម្បីលក់កីឡាកររបស់គេរៀងៗខ្លួនគឺ Alexandre Lacazette និងកីឡាករ Douglas Costa ហើយការដោះដូរគ្នាទំនងជានឹង អាចកើតឡើងជាមិនខាន រវាងក្លឹបទាំងពីរ។ យោងតាមការចេញផ្សាយ របស់សារព័ត៌មានអ៊ីតាលី Juventus ត្រូវបានគេជឿជាក់ថា បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការលក់កីឡាករខ្សែប្រយុទ្ធស្លាប Costa ចេញតាមរយៈការដោះដូរ...
ខ្សែបម្រើក្លឹប Arsenal កីឡាករ Mesut Ozil បាននិយាយកាលពីពេលថ្មីៗនេះថា ក្នុងនាមជាកីឡាករ គេចង់ជួយណាស់ តែទាល់តែមើលឃើញថាក្លឹប និងស្ថាប័នបាល់ទាត់ទាំងមូល ជួបវិបត្តិហិរញ្ញវត្ថុដោយសារកូវីដ-១៩នេះមែន។ Ozil បាននិយាយថា៖” ក្នុងនាមជាកីឡាករ យើងចង់ជួយណាស់ក្នុងពេលលំបាកនេះ តែទាល់តែនិយាយពីហេតុផលឲ្យច្បាស់លាស់សិន តែម្នាក់ៗព្រមទាំងដឹងថាមានរឿងមិនទាន់ច្បាស់លាស់ និងចម្ងល់ច្រើនណាស់ លើរឿងកាត់ប្រាក់ខែ។ “ ខ្សែបម្រើរូបនេះបានបន្តថា៖” ប្រសិនបើច្បាស់ថា...
គ្រាប់បាល់របស់ខ្សែប្រយុទ្ធ សញ្ជាតិកូរ៉េខាងត្បូងកីឡាករ Son Heung-Min ប៉ះនឹងក្លឹប Burnley កាលពីខែធ្នូ ឆ្នាំ២០១៩ ជាប់ជាគ្រាប់បាល់ល្អជាងគេ ប្រចាំរដូវកាល២០១៩/២០។ គ្រាប់បាល់មួយនេះកើតចេញពី ការអូសបាល់តែម្នាក់ឯងរបស់ ខ្សែប្រយុទ្ធអាស៊ីរូបនេះ ចេញពីទឹកដីរបស់ក្លឹប Tottenham Hotspur ហើយរត់បាន ៧១.៤ម៉ែត្រ ក្នុងរយៈពេល ១១វិនាទី មុននឹងស៊ុតបញ្ចូលទី។ កាលនោះ...
នៅក្រោយទំលាក់ ក្រុមអង់គ្លេស Wolves កាលពីយប់មិញរួចមក ចេញពីពានរង្វាន់ Europa League ហើយនោះគ្រូបង្វឹករបស់ក្រុម Sevilla លោក Lopetegui បានចាប់ផ្តើមងាក ទៅរកការងារបន្ទាប់ ហើយគឺជំនួបជាមួយនឹង Man Unied។ ក្នុងនោះផងដែរលោក Julen Lopetegui បាននិយាយថា បិសាចក្រហម Man...
នៅក្រោយចប់ការប្រកាស កាលពីយប់មិញលោក Nuno Santo គ្រូបង្វឹករបស់ក្លឹប Wolves បានបញ្ជាក់ពីផែនការ និងក៏ដូចជាធ្វើការអំពាវនាវ ឲ្យក្លឹបគួរតែចាប់ផ្តើមពិចារណា ក្នុងការនាំចូលកីឡាករចំណូលថ្មី បន្ថែមទៀតនារដូវក្តៅខាងមុខ។ យប់មិញនេះ Wolves បានធ្លាក់ចេញពី Europa League ហើយក្នុងវគ្គ៨ ក្រុមចុងក្រោយដោយស្នាដៃ របស់ក្រុមខ្លាំងអេស្បាញ Sevilla ក្នុងលទ្ធផល ត្រឹមតែ១ទល់នឹង០ប៉ុណ្ណោះ។...