កីឡាករខ្សែប្រយុទ្ធអង់គ្លេស Tammy Abraham ត្រូវបានគេមើលឃើញយ់ាងច្បាស់ហើយថានឹងក្លាយទៅជាផ្នែកមួយដ៏សំខាន់របស់ក្លឹបតោខៀវ Chelsea នារដូវកាលក្រោយទោះបីជាទើបបានបង្ហាញខ្លួនពេញលេញកាលពីរដូវកាលកន្លងមកក្តី។ The Goal បានសរសេរថា Abraham ដែលដុះចេញពីថ្នាល យុវជនរបស់ក្លឹបរូបនេះមានមហិច្ឆិតាដ៏ធំជាមួយនឹងក្លឹបដោយ ក្នុងនោះរួមមានទាំងពានរង្វាន់ ស្បែកជើងមាសផងពានអង់គ្លេស Premier League ផងនិងក៏ដូចជាពានរង្វាន់ ពិភពលោកជូនជម្រើសជាតិអង់គ្លេសផង។ កីឡាករខ្សែប្រយុទ្ធវ័យ២២ឆ្នាំរូបនេះបានបង្ហាញទំរង់លេងយ៉ាងល្អ ក្រោយពេលដែលលោក Frank Lampard...
អតីតកីឡាករខ្សែបម្រើ របស់បិសាចក្រហម លោក Owen Hargreaves បានធ្វើការលើកឡើង នៅថ្ងៃនេះថា គ្រូបង្វឹកក្លឹបលោក Pep Guardiola គួរតែពិចារណា ដើម្បីទិញយកកីឡាករ ខ្សែការពារថ្មី ក្រោយពេលដែលអវត្តមានកីឡាករ ខ្សែការពារឆ្នើមដូចជា Vincent Kompany ទៅហើយនោះ។ គាត់បញ្ជាក់បន្ថែមទៀតថា ក្លឹបមេឃខៀវ Man City...
ភ្នាក់ងារកីឡាកររបស់ខ្សែបម្រើ Paul Pogba លោក Mino Raiola បាននិយាយកាលពីពេលថ្មីៗនេះថា កីឡាកររូបនេះនឹងនៅបន្តជាមួយក្លឹប Manchester United ។ លោក Raiola បាននិយាយថា៖” Pogba នឹងនៅបន្តជាមួយក្លឹប Man Utd ហើយខ្ញុំគិតថាខាងក្លឹបនេះចង់បន្តកុងត្រាជាមួយគេថែមទៀតផង។ “ លោកបានបន្តថា៖” ព្រោះថាឥឡូវនេះគេជាខ្សែបម្រើដ៏សំខាន់មួយរបស់ក្លឹប...
ភ្នំពេញ ៖ សហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា ចេញក្តីប្រកាសបញ្ឈប់ អតីតកីឡាករវាយកូនឃ្លីលើតុ ណៃ សារ៉ាវ័យ គ្រប់សកម្មភាពកីឡា វាយកូនឃ្លីលើតុជាស្ថាពរ ដោយសារកីឡាកររូប ប្រព្រឹត្តកំហុសយ៉ាងធ្ងន់ធ្ងរ ផ្ទុយនឹងក្រមសីលធម៌ និងវិន័យ របស់សហព័ន្ធ ចំណែកកីឡាករ ឡាយ ភក្តី ត្រូវបានព្យួរ មិនឱ្យចូលរួមក្នុងការ ប្រកួតលក្ខណៈជាតិ និងអន្តរជាតិនានា...
ភ្នំពេញ ៖ យោងតាមផេក របស់សហព័ន្ធកីឡាគុន ដាវកម្ពុជា បានឲ្យដឹងថា ក្រោយការចង្អុលបង្ហាញ និងពិគ្រោះយោបល់ ជាមួយថ្នាក់ដឹកនាំសហព័ន្ធកីឡា គុនដាវកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ក្រុមកីឡាគុនដាវកម្ពុជា ទទួលបានទីតាំងហ្វឹកហាត់ថ្មី ២កន្លែងបន្ថែមទៀត ក្នុងឆ្នាំ២០២០នេះ ។ ដោយសារបញ្ហាជំងឺរាតត្បាត ជាសកលCOVID-19 បានធ្វឲ្យការហ្វឹកហាត់ របស់ក្រុមកីឡាជម្រើសជាតិ...
វីរបុរសវគ្គផ្ដាច់ព្រ័ត្រ Champions League របស់ Bayern Munich កីឡាករ Kingsley Coman បាននិយាយថា គេមានអារម្មណ៍មិនសប្បាយចិត្តទេ សម្រាប់ក្លឹប PSG បន្ទាប់ពីគេរកបានគ្រាប់ជ័យជម្នះលើពួកគេ។ ការតែតបាល់បញ្ចូលទី នៅវគ្គទីពីរតែមួយគ្រាប់គត់ របស់កីឡាករសញ្ជាតិបារាំង ក្រោយមានការបញ្ជូនពី Joshua Kimmich គ្រប់គ្រាន់ឲ្យ Bayern...
យោងតាមការបញ្ជាក់និងលើកឡើង របស់អតីតមិត្តរួមក្លឹប Barcelona លោក Deco នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបចាំបាច់ត្រូវតែបញ្ចុះបញ្ចូល ឲ្យកីឡាករ Lionel Messi មានអារម្មណ៍ថា នឹងមិនមានក្លឹបណា ដែលល្អជាង Barcelona ឡើយនៅពេលនេះ។ អនាគតរបស់កីឡាករ នៅតែជាប្រធានបទពាសពេញ បណ្តាញសង្គមនៅក្រោយពេល ដែល Barcelona បានរបូតទាំង La...
នៅថ្ងៃសៅរ៍នេះក្លឹប Barcelona បានប្រកាសជាផ្លូវការហើយថាអតីតកីឡាករ របស់ក្លឹបគឺលោក Henrik Larsson និងលោក Alfred Schreuder គឺត្រូវបានជ្រើសរើស ដើម្បីទទួលតំណែងជាជំនួយការគ្រូបង្វឹកក្លឹបដើម្បីធ្វើការជាមួយ នឹងគ្រូបង្វឹកថ្មីលោក Ronald Koeman។ ជំនួយការគ្រូបង្វឹកថ្មីទាំងពីររូបនេះបានចុះកុងត្រាដែលមានសុពលភាព រហូតដល់ខែមិថុនាឆ្នាំ២០២២។រំលឹកដែរថាលោក Larsson ដែលធ្លាប់ បង្ហាញខ្លួនជូនក្លឹបបាន៤០ដងកាលពីគ្រានៅជាកីឡាករអាចរកគ្រាប់បាល់បាន១៣គ្រាប់ ចន្លោះពីឆ្នាំ២០០៤និងឆ្នាំ២០០៦។ ខណៈដែលលោក Schreuder...
Neymar បានត្រឹមអង្គុយសោកស្ដាយ ហូរទឹកភ្នែក បន្ទាប់ Bayern Munich យកឈ្នះ Paris St-Germain លើកពាន Champions League ជាលើកទី៦ ក្នុងទីក្រុង Lisbon កាលពីយប់មិញ។ ការប្រកួតដ៏តានតឹង រវាងក្រុមទាំងមានគ្រាប់បាល់ កើតឡើងតែមួយគ្រាប់គត់ សម្រេចទីដោយ Kingsley Coman...
នៅថ្ងៃនេះអតីតកីឡាករខ្សែប្រយុទ្ធរបស់ក្លឹប Chelsea, Tianjin Tianhai និង AC Milan លោក Alexandre Pato បានប្រកាសចែកផ្លូវគ្នាជាមួយនឹងក្លឹប Sao Paulo ហើយ។ ប្រភពសារព័ត៌មានបរទេសជាច្រើន បានអះអាងថាការសម្រេចចិត្តចាកចេញលើកនេះគឺធ្វើឡើង ដោយមានការយល់ព្រមគ្នាទៅវិញទៅមកហើយក៏នៅចំពេល ដែលមានការសង្ស័យថាកីឡាកររូបនេះមានទំនាក់ទំនងក្នុងការផ្លាស់ទៅលេងជាមួយនឹង ក្លឹបដើមរបស់គាត់គឺ Internacional ។ កីឡាករវ័យ...