ខ្សែប្រយុទ្ធឆ្នើមចំនួន២រូបរួចទៅហើយដែលនឹងត្រៀមខ្លួនធ្វើដំណើរមកចូលរួមជាមួយនឹងក្លឹប Chelsea គឺ Timo Werner និង Hakim Ziyech ប៉ុន្តែគ្រូបង្វឹកក្លឹបលោក Frank Lampard មិនបានបដិសេធទេថាក្លឹប ពិតជាមានផែនការទិញខ្សែប្រយុទ្ធបន្ថែមនៅរដូវក្តៅនេះ។ បរាជ័យផ្ទួនៗនិងជាពិសេស ការប្រកួតចុងក្រោយចាញ់ក្រោមស្នាដៃរបស់ West Ham ក្នុងលទ្ធផល៣ទល់នឹង២ ពិតជាកាន់តែធ្វើឲ្យក្លឹបអាចមើលឃើញថា ការទិញខ្សែប្រយុទ្ធបន្ថែមគឺជារឿងសំខាន់ បំផុតទោះបីជាបានចំណាយ ៨៩លានផោនរួចទៅហើយសម្រាប់...
ទោះបីជាទើបទទួលជ័យជំនះ២ ប្រកួតជាប់គ្នាចុងក្រោយនេះមែនប៉ុន្តែជឿជាក់ថាក្លឹបកាំភ្លើងធំ Arsenal ក្រោមការដឹកនាំរបស់លោក Mikel Arteta ពិតជានៅមានការងារជាច្រើនទៀត ដែលត្រូវធ្វើនៅរដូវកាលដោះដូរ កីឡាករខាងមុខនេះ។ កាំភ្លើងធំ Arsenal ទើបតែយកឈ្នះ Norwich ក្នុងលទ្ធផល៤ទល់នឹង០ពិតមែនតែត្រូវដឹងថា Norwich ត្រឹមជាក្រុមបាតតារាងដែលមានទំរង់លេងអន់បំផុត ប៉ុណ្ណោះនិងជ័យជំនះទាំងប្រផិតប្រផោយលើក្រុម Sheffield United ក្នុងលទ្ធផល២ទល់នឹង១នោះមិនអាចបង្ហាញថា Arsenal មានទំរង់លេងខ្លាំងនោះទេ។...
មកដល់សប្តាហ៍នេះ Thiago ត្រូវបានសារព័ត៌មាន ជាច្រើនចុះផ្សាយថា មានបំណងចង់ចាកចេញពីក្លឹប Bayern Munich ហើយជាការឆ្លើយតប ប្រធានប្រតិបត្តិ របស់ក្លឹបលោក Karl Heize Rummenigge បានបញ្ជាក់អះអាងពីព័ត៌មាន ពិតទាំងនេះដែរ ។ លោកក៏បានបញ្ជាក់ដែរថា ក្លឹបក៏មិនរារាំងពីផែនការនេះដែរ ហើយនឹងមិនរងចាំ រហូតដល់ឆ្នាំ២០២១ ឡើយនិងកំពុងចាប់ផ្តើមធ្វើការលើរឿងនេះ ហើយផងដែរដោយសង្ឃឹមថា...
ខ្សែការពារឆ្វេងអន្តរជាតិសញ្ជាតិជប៉ុន Yuto Nagatomo នឹងចាកចេញពី Galatasaray នៅចុងបញ្ចប់នៃកិច្ចសន្យារបស់គាត់ហើយ។ Nagatomo បាននិយាយនៅលើបណ្តាញសង្គម Twitter ថា “សូមអរគុណចំពោះមិត្តភក្តិដ៏អស្ចារ្យរបស់ខ្ញុំថា ខ្ញុំនឹងមិនភ្លេចអ្នកឡើយ។ អតីតប្រធានក្រុម Inter Milan បានផ្លាស់ពីអ៊ីតាលីទៅលេងជាមួយនឹងក្លឹបតួកគី Galatasaray ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីខែមករាឆ្នាំ ២០១៨ និងបានបញ្ចប់ការផ្ទេរនៅ ៦ ខែក្រោយមកដោយរកបាន...
មកដល់សប្តាហ៍នេះទៅហើយទោះបី ជាយ៉ាងណាអនាគតរបស់កីឡាករខ្សែប្រយុទ្ធ Aubameyang ហាក់ដូចជាមិនទាន់មានភាពច្បាស់លាស់ នៅឡោះយខណៈដែលកុងត្រាក៏ចេះតែរំកិលខិត ជិដល់ពេលចុងបញ្ចប់។ នៅថ្ងៃនេះ The Mirror បានសរសេរថាគ្រូបង្វឹក របស់ក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp ត្រូវបានគេជឿជាក់ថាកំពុងមានមនុស្សជាច្រើនស្នើឲ្យគាត់ក្នុងការពិចារណាទិញយកខ្សែប្រយុទ្ធរូបនេះ មករួមក្លឹបដោយបុគ្គលទាំងពីរនាក់ធ្លាប់ស្គាល់ ចិត្តថ្លើមគ្នាខ្លាំងហើយកាលពីពេលនៅ Dortmund ជាមួយគ្នា។ ទោះបីជាទើបលើកពាន Champion...
ការទន្ទឹងរង់ចាំរបស់ទស្សនិកជន អស់រយៈពេលកន្លះឆ្នាំដើម្បីដឹងថា នរណាជាអធិរាជលំដាប់កំពូលបំផុត ក្នុងកម្មវីធីអធិរាជគុនខ្មែរ ISI PALM- ISI PIPE រដូវកាលទី២ ទម្ងន់៥៧គីឡូក្រាម នៅ PNN នឹងត្រូវបិទបញ្ចប់នៅថ្ងៃអាទិត្យទី៥ខែកក្កដាឆ្នាំ២០២០ ចុងសប្ដាហ៍នេះហើយ នៅពេល វ៉ាន់ វឿន ឡើងតតាំងទល់នឹង អេលីត ចំរើន ក្នុងវគ្គផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់មាស និងប្រាក់រង្វាន់៤០លានរៀល។...
ភ្នំពេញ ៖ ប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ លោក តែម ម៉ឺន បានមានប្រសាសន៍ថា ចំពោះគ្រូបង្វឹកជម្រើសជាតិថ្មី ទំាង២រូប ត្រូវខិតខំបង្ហាត់បង្រៀន កូនសិស្ស ដែលជាកីឡាករគុនខ្មែរ ឲ្យអស់ពីសមត្ថភាពរៀងៗខ្លួន ដើម្បីទទួលបានគុណផលល្អ ក្នុងដណ្តើមមេដាយ តបសងគុណក្រសួងអប់រំ យុវជន និងកីឡាវិញ ។ លោកបានបន្តថា ប្រសិនបើយើងបង្ហាត់បង្រៀនកូនសិស្ស...
អតីតកីឡាករខ្សែការពារ របស់ក្លឹបកាំភ្លើងធំ Arsenal លោក Martin Keown នៅថ្ងៃនេះ បានធ្វើការបញ្ចេញទស្សនៈ អំពីកង្វះខាតរបស់ក្លឹបបច្ចុប្បន្ន ជាពិសេសតំបនការពារ និងតំបន់បម្រើ។ លោក Keown បាននិយាយបែបនេះថា កាំភ្លើងធំ Arsenal ពិតជាមានមិនមានទំរង់លេង នៅតំបន់ការពារល្អនោះទេ ប៉ុន្តែលោកបានបញ្ជាក់ថា ប៉ុន្តែក្លឹបគួរតែពិចារណា ក្នុងការទិញយកកីឡាករខ្សែបម្រើ ដែលមានភាពជាអ្នកដឹកនាំវិញ...
នៅថ្ងៃនេះប្រធាន ផ្នែកកីឡារបស់ ក្លឹប Eintracht Frankfurt លោក Fredi Bobic បានសារភាពថា តារាឆ្នើមរបស់ក្លឹបគឺ កីឡាករ Filip Kostic ពិតជានឹងអាចចាកចេញពី ក្លឹបហើយនៅរដូវកាលដោះដូរកីឡាករ ខាងមុខនេះ។ កីឡាករខ្សែប្រយុទ្ធស្លាបរូបនេះ ត្រូវបានសារព័ត៌មាន ជាច្រើនចេញផ្សាយថាមានទំនាក់ទំនងជាមួយនឹងគ្រូបង្វឹករបស់ក្លឹប Inter Milan លោក...
ភ្នំពេញ៖អគ្គលេខាធិការនៃសហព័ន្ធកីឡាវាយកូន ឃ្លីលើតុកម្ពុជា លោកស៊ុន សុទ្ធារិទ្ធ បានប្រាប់ឲ្យដឹងថា សហព័ន្ធមានគម្រោងរៀបចំការប្រកួត កីឡាវាយកូនឃ្លីជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០នាខែតុលា បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡាអនុញ្ញាត ឲ្យមានការប្រកួត និងហ្វឹកហាត់ជាផ្លូវការហើយ។ លោកបានបន្តថា មេរោគcovid19 បានធ្វើឲ្យគុណផល កីឡាគ្រប់ប្រភេទបានធ្លាក់ចុះដោយសារតែពួកគេទៅហ្វឹកហាត់តាមផ្ទះមួយរយៈ ដោយគ្រូបានត្រឹមតែប្រាប់ពីចម្ងាយ ឬប្រាប់តាមប្រព័ន្ធអនឡាញ ប៉ុណ្ណោះ ពេលនេះការហ្វឹកហាត់បានចាប់ផ្ដើមឡើងវិញហើយៗគ្រប់សហព័ន្ធជាតិទាំង អស់បានពង្រឹងនូវសមត្ថភាព អត្តពលិករបស់ខ្លួនឡើងវិញ...