តូក្យូ៖ខ្សែការពារជប៉ុន កីឡាករGotoku Sakai បានធ្វើតេស្ត៍វិជ្ជមាន ចំពោះវីរុសកូរ៉ូណា ចំណែកក្លិបរបស់លោក Vissel Kobe បានបញ្ជាក់ថា Sakai ក្លាយជាកីឡាករដំបូងរបស់ J.League ដែលមាន ផ្ទុកវីរុសនេះ យោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។ ប្រទេសជប៉ុនបានរាយការណ៍ថា Sakaiមានលក្ខណៈ គ្រុនក្តៅកាលពីថ្ងៃពុធហើយ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺកូរ៉ូណានៅ ក្នុងមន្ទីរពេទ្យនៅថ្ងៃបន្ទាប់។...
UEFA ត្រូវបានគេជឿជាក់ថា នឹងបើកកិច្ចប្រជុំជាបន្ទាន់មួយ នៅថ្ងៃពុធស្អែកនេះដើម្បីសម្រេចចិត្តថា តើព្រឹត្តិការណ៍ Champion League ដែលស្ថិតដល់វគ្គ ៨ក្រុមចុងក្រោយនោះ នឹងត្រូវប្តូរកាលវិភាគ ឬលប់ចោលហើយកិច្ចប្រជុំនេះ ត្រូវបានគេមើលឃើញថា បានធ្វើឡើងបន្ទាប់តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដែលប្រធានគណកម្មការបានប្រកាសថា វានឹងអាចត្រូវបានលប់ចោលជាផ្លូវការតែម្តង។ កូរ៉ូណាកំពុងបន្តរាតត្បាត នៅក្នុងគ្រប់តំបន់ទាំងអស់ ក្នុងតំបន់អ៊ឺរ៉ុបហើយបានធ្វើឲ្យលីក ក្នុងស្រុកជាច្រើនត្រូវបានពន្យាពេល និងកំពុងពិចារណាលប់ចោល រដូវកាលផងដែរ ដោយជឿជាក់ថា...
អតីតកីឡាករខ្សែការពារឆ្នើម របស់ក្លឹបបិសាចក្រហម Man Unitedកីឡាករ Rio Ferdinand ចុងក្រោយនេះហាក់បីដូចជាបានតាមដានព័ត៌មាន និងតម្លៃច្បាស់លាស់អំពីកីឡាករខ្សែប្រយុទ្ធគោលដៅ របស់ក្លឹបបិសាចក្រហម Man Unitedចំនួន២រូបយ៉ាងខ្លាំង ដោយក្នុងនោះរូបគាត់បានលើកឡើងយ៉ាងច្បាស់ៗក្នុង ការជម្រុញឲ្យក្លឹបបញ្ចេញលុយ២៣០លានផោនទិញឲ្យបាន។ Harry Kaneកាលពីថ្ងៃចន្ទម្សិលមិញនេះ បានបញ្ជាក់ច្បាស់ហើយដែរថានឹងមិនបដិសេធសំណើរ ណាមួយសម្រាប់ចាកចេញពីSpurs ឡើយដោយរូបគេបាននិយាយថាមិនមានពេលវេលាទៀត ទេដើម្បីតែការកែប្រែទំរង់លេងរបស់ក្លឹបនោះព្រោះថាបាន ចំណាយពេលអស់ច្រើនរដូវកាលមកហើយហើយក៏ជាពេល ដែលត្រូវចាកចេញដើម្បីអភិវឌ្ឍខ្លួនជាកីឡាករល្អបំផុត លើលោកផងដែរ។...
រ៉ូម៖ ទោះបីជាមានទស្សនៈ ខុសគ្នាបន្តិចបន្តួចក៏ដោយ ក៏កីឡាទាំង៣៣ប្រភេទ ដែលបង្កើតកម្មវិធីអូឡាំពិក រដូវក្តៅត្រូវបានបោះឆ្នោតជ្រើសរើស ជាឯកច្ឆន្ទដើម្បីពន្យាពេលការប្រកួតអូឡាំពិកទីក្រុងតូក្យូ រយៈពេលមួយឆ្នាំយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ មួយសន្ទុះក្រោយមកអ្នករៀបចំ ក្នុងស្រុក និងគណៈកម្មាធិការអូឡាំពិកអន្តរជាតិបានធ្វើជាផ្លូវការ។ យោងតាមប្រសាសន៍របស់លោក Francesco Ricci Bitti ប្រធានសហព័ន្ធសហព័ន្ធអន្តរជាតិអូឡាំពិករដូវក្តៅថា យើងជាអ្នកចុងក្រោយដើម្បីបង្ហាញទស្សនៈរបស់យើង។ យើងគឺជាអ្នកដែលមានបញ្ហាទាក់ទងនឹងប្រតិទិនដើម្បីដោះស្រាយជាមួយ។ លោក Ricci Bitti បានប្រាប់សារព័ត៌មាន...
នៅថ្ងៃចន្ទនេះ កាសែតអង់គ្លេសThe Sun បានចេញផ្សាយទាំងជឿជាក់ថា កិច្ចព្រមព្រៀង លក់ដូរក្លឹបអង់គ្លេស Newcastle ក្នុងតម្លៃប្រមាណជា ៣៤០លានផោន នឹងអាចធ្វើឡើងជាផ្លូវការ យ៉ាងយូរបំផុត ក្នុងអំឡុងពេលប៉ុន្មានខែទៀតប៉ុណ្ណោះ។ ប្រភពដដែលនេះ ក៏ជាអ្នកដែលបានសរសេរដំបូងគេ អំពីបំណងច់ងបានក្លឹបNewcastle ពីសំណាក់ព្រះអង្គម្ចាស់ នៃប្រទេសអារ៉ាប៊ីសាអូឌីត ទ្រង់ Mohammed bin Salman ដោយក្នុងនោះ...
នៅថ្ងៃចន្ទ ទី៣០ ខែមីនា កីឡាករនាំមុខគេ សម្រាប់ក្លឹបយក្សអេស្បាញ Barcelona កីឡាករ Lionel Messi បានចេញមកអះអាងថា កីឡាករទាំងអស់របស់ក្លឹប នឹងទទួលយកការកាត់ប្រាក់ខែរបស់ពួកគេ ដល់ទៅ៧០ភាគរយ ក្នុងស្ថានភាពនៃការវាយលុយ ជំងឺរាតត្បាតកូរ៉ូណា ពេលបច្ចុប្បន្ននេះ។ កីឡាករដដែលនេះ ក៏បានបញ្ជាក់ទៀតដែរថា លើសពីនេះប្រាក់បរិច្ចាគបន្ថែម ពីកីឡាករទាំងអស់ក៏ នឹងអាចត្រូវបានក្លឹប យកទៅប្រើប្រាស់...
យោងតាមការស្រាវជ្រាវ ដែលត្រូវបានចេញផ្សាយ ដោយThe Sunsports នៅថ្ងៃអង្គារ ទី៣១ ខែមីនា បានឲ្យដឹងថា បញ្ហាវិបត្តិវិរុសកូរ៉ូណា ក្នុងពេលបច្ចុប្បន្ននេះ កំពុងបានធ្វើឲ្យវិស័យ បាល់ទាត់ពិភពលោក រងប៉ះពាល់យ៉ាងខ្លាំង ដោយក្នុងនោះ ទំហំនៃការដោះដូរកីឡាករ លើពិភពលោក បានធ្លាក់ចុះទៅដល់ ៨,៣ពាន់លានផោន គិតក្នុងរដូវក្តៅខាងមុខនេះ។ ជាការស្រាវជ្រាវ ដែលត្រូវបានធ្វើឡើង ដោយCIES...
កាសែតអង់គ្លេស The Sun នៅថ្ងៃចន្ទនេះ បានសរសេរថា ស្ថានភាពដ៏អាក្រក់ នៅក្នុងប្រទេសអ៊ីតាលី ដែលហាក់មិនមានភាពថមថយនោះ បានកំពុងជំរុញ ឲ្យមានការសម្រេចចិត្តចុងក្រោយមួយ ដែលនឹងធ្វើឡើង ក្នុងរយៈពេលប៉ុន្មានម៉ោងនេះ ក្នុងការលប់ចោលការប្រកួត ដែលនៅសេសសល់រដូវកាលនេះ ឬមានន័យថា នឹងមិនមានលទ្ធផលឡើយ សម្រាប់រដូវកាលនេះ។ ប្រធានសមាគមន៍កីឡាករ របស់លីកកំពូលអ៊ីតាលី ហៅកាត់ថា AICលោកDamiano Tommasi...
តូក្យូ៖ ការពន្យារពេលដ៏គួរឲ្យភ្ញាក់ផ្អើល នៃព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០ បានធ្វើឲ្យប៉ះពាល់ដល់សណ្ឋាគារ និងឧស្សាហកម្មទេសចរណ៍ របស់ប្រទេសជប៉ុន ដែលកំពុងដំណើរការឡើងវិញ ពីផលប៉ះពាល់នៃជំងឺរាតត្បាតឆ្លង យោងតាមការចេញផ្សាយពី គេហទំព័រឆៃណាឌៀលី។ សមាគមសណ្ឋាគារ និងយូរីខូនបាននិយាយ ប្រតិបត្តិករជាច្រើនបានឃើញការកក់ត្រូវបាន បំផ្លាញដោយវីរុសកូរ៉ូណា ដែលកំពុងជាប់នឹងក្តីសង្ឃឹមការប្រកួត នឹងជួយពួកគេឲ្យមានការថយចុះនូវការខាតបង់នៅឆ្នាំនេះ។ លោក Shigemi Sudo អគ្គលេខាធិការនៃក្រសួងការពារជាតិ បានមានប្រសាសន៍ថា នេះគឺជាការតក់ស្លុតយ៉ាងខ្លាំងសម្រាប់យើង...
តូក្យូ៖ មុនពេលព្រឹត្តិការណ៍កីឡាអូឡាំពិក ត្រូវបានពន្យារពេលប្រទេសជប៉ុន មើលទៅដូចជាវាមានផ្ទុក នូវមេរោគកូរ៉ូណា ទោះបីជាវារីករាលដាលនៅក្នុងប្រទេសជិតខាងក៏ដោយ ចំណែកការប្រកួតទាំងនេះត្រូវលើកដល់ឆ្នាំក្រោយករណីទីក្រុងតូក្យូ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ករណីនៅទីក្រុងតូក្យូមាន លក្ខណៈទូលំទូលាយ ហើយអភិបាលក្រុងកំពុងស្នើសុំ ឲ្យប្រជាជនស្នាក់នៅផ្ទះសូម្បីតែតម្រុយពីការចាក់សោរ ដែលអាចកើតមាន។ ការកើនឡើងនូវចំនួនករណីវីរុសនៅទីក្រុងតូក្យូ និងសកម្មភាពខ្លាំងក្លារបស់រដ្ឋាភិបាលភ្លាមៗ បន្ទាប់ពីការពន្យារពេលអូឡាំពិកបានធ្វើឲ្យមានសំណួរជាច្រើននៅក្នុងសភា និងក្នុងចំណោមប្រជាជនអំពីថា តើប្រទេសជប៉ុនបាន យល់ដឹងពីវិសាលភាពនៃការផ្ទុះឡើង និងការពន្យារពេលនៃការអនុវត្តវិធានការណ៍ឃ្លាតឆ្ងាយសង្គម នៅពេលប្រកាន់ខ្ជាប់នូវក្តីសង្ឃឹមថា ការប្រកួតនឹងចាប់ផ្តើមនៅថ្ងៃទី...