ភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ ខេមរសហព័ន្ធតេក្វាន់ដូ បានធ្វើសន្និបាតបូកសរុបការងារប្រចាំឆ្នាំ របស់ខ្លួនដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោក ហង់ជួន ណារ៉ុន ជាប្រធានសហព័ន្ធ និងរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡានៅទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ មហាសន្និបាតនេះធ្វើឡើង ដើម្បីបានពីនិត្យលើរបាយការណ៍ ការងារប្រចាំឆ្នាំ ពីនិត្យលើរបាយការណ៍ ហិរញ្ញវត្ថុប្រចាំឆ្នាំពិសេសពិភាក្សាលម្អិត លើរបាយការណ៍ហិរញ្ញវត្ថុ របស់សហព័ន្ធប្រចាំឆ្នាំ...
The Sunsports ចេញផ្សាយនៅថ្ងៃសុក្រទី ៣ ខែមករានេះ បានឲ្យដឹងថាកីឡាករ ខ្សែបម្រើឆ្នើមវ័យចំណាស់ សញ្ជាតិប្រេស៊ីល Fernandinho នឹងអាចទទួលបាននូវរង្វាន់ លើកទឹកចិត្តថ្មីមួយ ពីសំណាក់ក្លឹប Man City ដែលវាគឺជាកុងត្រាថ្មី ដែលមានសុពលភាព រយៈពេល១ឆ្នាំទៀត។ ប្រភពដដែលបានសរសេរទៀតថា ជាក់ស្តែងកីឡាកររូបនេះ នៅសល់កុងត្រាចាស់ តែប៉ុន្មានខែទៀតប៉ុណ្ណោះ ហើយនឹងអាចចាប់ផ្តើមចចារ...
ភ្នំពេញ៖ សហព័ន្ធខ្មែរហែលទឹក បានបញ្ជូនកីឡាករហែលទឹក វ័យក្មេងមួយរូប ទៅធ្វើការហ្វឹកហាត់ ព្រមទាំងបណ្តុះបណ្តាល រយៈពេលមួយឆ្នាំ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសបន្ថែមទៀត នៅខេត្តភូកេត ប្រទេសថៃរយៈពេលមួយឆ្នាំពេញ ក្រោមអាហារូបករណ៍ FINA “FINA Scholarship” ។ លោក ហែម គិរី អគ្គលេខាធិកានៃសហព័ន្ធបានប្រាប់ឲ្យដឹងថា សហព័ន្ធនឹងបញ្ជូនកីឡាករហែលទឹកវ័យក្មេង ផានសុវណ្ណណារុន...
ភ្នំពេញ៖ អ្នកប្រដាល់ហ៊ីម គឹមរៀង តាព្រហ្មមានជ័យ ប៉ះអ្នកប្រដាល់ថៃ Nong Lek ទម្ងន់៥៤ គីឡូក្រាម រីឯអ្នកប្រដាល់ កំពែង ខ្មៅ សមាគមកីឡាប្រដាល់ក្រសួងកសិកម្ម ជួបអ្នកប្រដាល់ Mouch Charach ទម្ងន់៥៤គីឡូក្រាមនៃការប្រកួតដណ្តើមខ្សែក្រវាត់ខារ៉ាបាវ នៅលើសង្វៀន SEATV នារសៀលថ្ងៃសៅរ៍ ទី៣ ខែមករា...
ភ្នំពេញ៖ ស្ថានីយទូរទស្សន៍ SEATV បានសហការជាមួយសហព័ន្ធ កីឡាប្រដាល់គុនខ្មែរ នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ ២០២០ ប្រកាសសន្និសីទ សារព័ត៌មានជាផ្លូវការ ស្តីពីការប្រកួតកីឡា ប្រដាល់គុនខ្មែរអន្តរជាតិ (អធិរាជកម្លាំងរេដអាន) នៅលើសង្វៀន S EATV ដែលប្រព្រឹត្តចាប់យប់ថ្ងៃអាទិត្យ ទី៥ ខែមករា ឆ្នាំ ២០២០...
កីឡាករអង់គ្លេស Lallana ត្រូវបានគេមើលឃើញថា មិនមានភាពសំខាន់ទៀតឡើយ សម្រាប់ក្លឹបជាពិសេស ប៉ុន្មានរដូវកាលចុងក្រោយនេះ ហើយជឿជាក់ថា ការចាកចេញនឹងមិនមានអ្វីស្ទាក់ស្ទើរដែរ សម្រាប់កីឡាកររូបនេះ នៅពេលដែលចុងបញ្ចប់រដូវកាល ចូលមកដល់ ក៏ជាពេលដែលកុងត្រា របស់គេអស់សុពលភាពដែរនោះ ។ កាន់តែច្បាស់នៅពេលនេះគឺថា សូម្បីតែគ្រូបង្វឹកក្លឹបលោក Jurgen Klopp នៅថ្ងៃព្រហស្បតិ៍ទី២ខែមករា ដែលចេញផ្សាយ ដោយកាសែតអង់គ្លេសThe Mirror...
នៅថ្ងៃព្រហស្បតិ៍ទី២ខែមករានេះ បានសរសេរថាគ្រូបង្វឹកក្លឹបកាំភ្លើងធំ Arsenal លោក Mikel Arteta នៅក្រោយជ័យជំនះ លើក្រុមបិសាចក្រហម Man United បានអះអាងថា នឹងមានកិច្ចប្រជុំមួយភ្លាម រវាងលោកនិងក្រុមប្រធានក្លឹប ក្នុងពេលឆាប់ៗនេះ។ លោកបានបញ្ជាក់ថាកិច្ចប្រជុំ ដែលនឹងមានវត្តមាន របស់ប្រធានក្រុមបច្ចេកទេស លោក Edu និងប្រធានផ្នែកកីឡារបស់ក្លឹប គឺលោក Raul...
The Sunsports ចេញផ្សាយនៅ ថ្ងៃព្រហស្បតិ៍ទី២ខែមករានេះ បានសរសេរថាភ្នាក់ងារ របស់កីឡាករ Gedson Fernandes ត្រូវបានគេជឿជាក់ថា កំពុងធ្វើការងារយ៉ាងមមាញឹកមួយ នៅក្នុងប្រទេសអង់គ្លេស ធ្វើយ៉ាងណាផ្ទេរកីឡាករ តម្លៃ៣៤លានផោនរូបនេះ ឲ្យបានក្នុងពេលឆាប់បំផុត ។ កីឡាករខ្សែបម្រើសញ្ជាតិ ប៉ទុយហ្គាល់វ័យ២០ឆ្នាំរូបនេះ គឺជាកីឡាករគោលដៅម្នាក់ផងដែរ សម្រាប់ក្លឹបបិសាចក្រហម Man United និងកំពុងមានភាពល្អក់កករ...
សករាជថ្មីនៃកម្មវិធី អធិរាជគុនខ្មែរ ISI PALM-ISI PIPE រដូវកាលទីពីរ នឹងចូលមកដល់ នៅថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ២០២០ ដែលត្រូវស្វែងរក ជើងខ្លាំង អនាគតម្ចាស់ ខ្សែក្រវាត់មាស បន្ទាប់ពីរដូវកាលទីមួយ ត្រូវបានគ្រប់គ្រងដោយឡៅ ចិត្រា ក្នុងប្រភេទទម្ងន់ ៦៩គីឡូក្រាម។ រដូវកាលថ្មី កំពូលអ្នកប្រដាល់គុនខ្មែរ៨រូប ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម នឹងចេញដណ្ដើម ច្បាមឱកាសទៅគ្រប់គ្រង ខ្សែក្រវាត់មាសវិញ។ នៅសប្ដាហ៍បើកឆាក ជម្រុះខ្សែក្រវាត់ ប្រាក់មុនឈានទៅផ្សងព្រេង ប្រជែងខ្សែក្រវាត់ ម៉ន អ្នកលេងគុនខ្មែរ មាឌល្អិតចិត្តធំកណ្ដាប់ដៃអន្ទងសង្ខារ ត្រូវតទល់ខ្លាចង្កូមពិឃាដ ផ្សាក់អិនស៊ី។ ចំណែកជំនួបអន្តរជាតិ ដ៏កក្រើក គឺរាហ៊ូមាសបាត់ដំបង ឈុត សេរីវណ្ណថង ល្បងក្បាច់វ៉ៃប្រហារ តទល់ជើងខ្លាំងថៃ និតិកន។ ក្រៅពីនេះ ក៏នៅមានគូពន្លកគុនខ្មែរ លំដាប់ជួរមុខ គឺអ្នកប្រយុទ្ធវ័យក្មេង កំពុងឡើងកូដ អេលីត ផានិត ដាក់ចិត្តយកជ័យ លើអ្នកលេងក្បាច់រហ័ស សួរ ចាន់រាជ ខណៈអ្នកប្រយុទ្ធ ថ្នាលមុតស្រួច សៅ សេងហុង ប្រឈមមុខនឹង នាគរាជជំទង់ ប៊ន ពន្លឹក។ គួរបញ្ជាក់ថា បេក្ខជនកម្ពុជាទាំង៨រូប ដែលត្រូវប្រជែងខ្សែក្រវាត់មាស រដូវកាលទីពីរ អធិរាជគុនខ្មែរ ISI PALM-ISI PIE មានម៉ន សាម៉េត, វ៉ាន់ វឿន, អេ ណារ័ត្ន, ពេជ្រ ម្ទេសខ្មាំង, លាភ រដ្ឋា, ប៊ុន សុធា, អេលីត ចំរើន និងឃួន ឡាំងកូស៊ីន។ សម្រាប់រូបមន្ត គឺមិនខុសពីរដូវកាលទីមួយទេ ដោយមួយសប្ដាហ៍ មានការប្រកួត ខ្សែក្រវាត់មួយគូ៕ ដោយ:លី ភីលីព
តូក្យូ៖ ប្រភពព័ត៌មានបានប្រាប់ក្យូដូ សារព័ត៌មានផ្សាយថា ពិធីបើកព្រឹត្តិការណ៍ កីឡាអូឡាំពិក ទីក្រុងតូក្យូឆ្នាំ ២០២០ នឹងប្រើតួអង្គមកពីឧស្សាហកម្មគំនូរជីវចល ដ៏ល្បីល្បាញរបស់ពិភពលោក ជាផ្នែកមួយនៃការអំពាវនាវអន្តរជាតិ សម្រាប់សន្តិភាព យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ប្រធានបទនៃពិធីនេះនឹងរួមរស់ជាមួយគ្នា ក្នុងចំណោមការប្រណាំងចម្រុះ ពាសពេញពិភពលោក ជាមួយនឹងតួអង្គជីវចល ផ្តល់សារសន្តិភាព ដ៏មានឥទ្ធិពលតាមរយៈកីឡា តាមរបៀបដែលអាចចូលទៅដល់ បានយ៉ាងងាយស្រួល។ គំនិតមួយដែលត្រូវបានពិចារណា...