តូក្យូ៖ អ្នករៀបចំព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ និងរដ្ឋាភិបាលជប៉ុនបានបន្តរងការវាយលុកដដែល បន្ទាប់ពីសមាជិក IOC ជាន់ខ្ពស់ម្នាក់បាននិយាយថា ព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០២០ កំពុងត្រូវបានគំរាមកំហែងដោយការរីករាលដាលនៃវីរុស ដោយជោគវាសនារបស់ពួកគេ ប្រហែលជាត្រូវសម្រេចនៅ ៣ខែបន្ទាប់យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ នាយកប្រតិបត្តិគណៈកម្មាធិការរៀបចំកម្មវិធីនៅទីក្រុងតូក្យូ លោក Toshiro Muto បានហៅសន្និសីទកាសែតមួយភ្លាមៗ នៅរសៀលថ្ងៃពុធ ដើម្បីឆ្លើយតបនឹងយោបល់របស់លោក Dick Pound...
ATHENS៖ អ្នករៀបចំព្រឹត្តិការណ៍ភ្លើងគប់អូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ នៅអូឡាំពិកបុរាណនៅខែក្រោយបាននិយាយថា ពួកគេបានចាត់វិធានការបន្ថែម ដើម្បីចៀសវាងការរីករាលដាល នៃមេរោគឆ្លងក្នុងកំឡុងពេលបញ្ជូនភ្លើងគប់ រយៈពេលមួយខែយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ភ្លើងគប់អូឡាំពិកជានិមិត្តរូបនៃសន្តិភាពពិភពលោក និងភាពជាអ្នកកីឡានឹងត្រូវបានបំភ្លឺនៅទីតាំង នៃព្រឹត្តិការណ៍កីឡាក្រិកបុរាណនៅថ្ងៃទី១២ ខែមីនា មុនពេលការបញ្ជូនតរយៈពេល៧ថ្ងៃនៅប្រទេសក្រិក បន្ទាប់មកពិធីប្រគល់ នៅទីក្រុងអាតែន ទៅកាន់ប្រទេសជប៉ុននៅថ្ងៃទី១៩ ខែមីនា។ បន្ទាប់មកវានឹងបញ្ជូនបន្តនៅជុំវិញប្រទេសជប៉ុន ដែលបញ្ចប់ដោយពិធីបើកការប្រកួត នៅទីក្រុងតូក្យូនៅថ្ងៃទី...
កាសែតអង់គ្លេស The Sunsports ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី២៨ ខែកុម្ភៈនេះបានឲ្យដឹងថាក្លឹបបិសាចក្រហម Man United ទំនងជានឹងត្រូវលះបង់ កីឡាករអ្នកចាំទី David De Gea ចេញនៅរដូវក្តៅខាងមុខនេះ ដើម្បីអាចប្រមូលយកលុយ មួយចំនួនទិញយក កីឡាករថ្មីៗមកជួយក្លឹប។ ប្រភពដដែលបានអះអាងថាក្លឹបនឹងត្រៀម ខ្លួនរួចរាល់ស្តាប់រាល់ សំណើរទាំងឡាយសាជាថ្មី នៅពេលរដូវកាលដោះដូរកីឡាករនឹងមកដល់ក្រោយ ពេលបញ្ចប់រដូវកាលនេះ ដែលកន្លងមក...
កាសែតអង់គ្លេស The Sun នៅថ្ងៃនេះបានសរសេរថា ក្លឹបបិសាចក្រហម Man Unitedនិង Barcelona នៅពេលនេះក៏បានចុះឈ្មោះសុំចចារនាំយកកីឡាករខ្សែប្រយុទ្ធឆ្នើម Timo Werner ផងដែរខណៈដែល កីឡាករត្រូវ បានគេជឿ ជាក់ថាកំពុងរងចាំមើលតែផ្លូវរបស់ក្លឹបហង្សក្រហម Liverpool ប៉ុណ្ណោះ។ កីឡាករខ្សែប្រយុទ្ធវ័យ ទើបតែ២៣ឆ្នាំរូបនេះ កំពុងក្លាយទៅជាគោលដៅ ក៏គួរឲ្យចង់បានបំផុតនៅតំបន់អ៊ឺរ៉ុបដោយ សារតែរូបគេអាចរក...
កីឡាករខ្សែការពាររឹងម៉ាំរបស់ ក្លឹបមេឃខៀវ Man City កីឡាករ Aymeric Laporteកំពុងធ្វើឲ្យក្លឹបមានការព្រួយបារម្ភសាជាថ្មីហើយ ក្រោយ ទើបតែបានបង្ហាញខ្លួនក្នុងការប្រកួត ជាមួយនឹងក្រុម Real Madrid បានតែ៣៣នាទី ក៏បែរជាបានទទួលរង របួសសាជាថ្មី។ Laporteត្រូវបានដាក់ជំនួសដោយ កីឡាករ Fernandinho ភ្លាមហើយត្រូវបានគេមើលឃើញថាបានដើរចេញពីទីលាន Bernabeu ទាំងទឹកភ្នែកផង។ Man...
ភ្នំពេញ៖ ការប្រកួតកីឡាប្រដាល់គុនខ្មែរខារ៉ាបាវនៅលើសង្វៀន SEATV នារសៀលថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ អ្នកប្រដាល់កម្ពុជា ចាន់ ស៊ីណាត ក្លិបនិរោធន៍មានជ័យប៉ះអ្នកប្រដាល់ថៃ Lam Namchhok ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាមខណៈអ្នកប្រដាល់កម្ពុជា ពុទ្ធ ឆាយរិទ្ធី ក្លិបពុទ្ធសេរីវង្ស ខណ្ឌពោធិសែនជ័យ ជួបអ្នកប្រដាល់ ថៃ Keng Kat...
ភ្នំពេញ៖ អ្នកប្រដាល់ សែម ណាង “ឡុង សំណាង” ក្លិបសាលវ័ន្តកីឡាជួបជាមួយអ្នកប្រដាល់ថៃ Aram Boy ប្រកួតគ្នាក្នុងទម្ងន់៦៣,៥០គីឡូក្រាម ខណៈ អ្នកប្រដាល់ជើងស៊ុន ប៊ុនសាន់ ក្លិបនាគរាជចតុមុខប៉ះអ្នកប្រដាល់សាន សំអុន ក្លិប អារុណរះ កីឡា ប្រកួតគ្នាក្នុងទម្ងន់៥៤គីឡូក្រាម នៃ នៃព្រឹត្តិការណ៍ប្រដាល់ដណ្តើមនៅសង្វៀន Boostrong...
តូក្យូ៖ សមាជិកជាន់ខ្ពស់នៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិបាននិយាយថា ប្រសិនបើបង្ហាញថាមានគ្រោះថ្នាក់ពេកក្នុងការរៀបចំកីឡាអូឡាំពិក នៅទីក្រុងតូក្យូនៅរដូវក្តៅនេះ ដោយសារតែការផ្ទុះឡើងនៃវីរុសថ្មី អ្នករៀបចំទំនងជានឹងលុបចោលទាំងអស់ជាជាងពន្យារពេល ឬផ្លាស់ប្តូរការប្រកួតយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។ លោក Dick Pound ជាអតីតជើងឯកហែលទឹកកាណាដាបានចូលរួមក្នុង IOC ចាប់តាំងពីឆ្នាំ១៩៧៨ ដែលធ្វើឲ្យលោកក្លាយជាសមាជិក បម្រើសេវាកម្មបានយូរបំផុតបានប៉ាន់ស្មានថា បង្អួចនឹងបើករយៈពេល៣ខែទៀត ប្រហែលជា២ខែដើម្បីសម្រេចចិត្តជោគវាសនា នៃព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ មានន័យថា ការសម្រេចចិត្តអាចត្រូវបានដាក់ចេញ រហូតដល់ចុងខែឧសភា...
ភ្នំពេញ៖ ស្ថានីយទូរទស្សន៍ CNCបានសហការជាមួយ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ប្រកាសធ្វើការសន្និសិទកាសែតនាព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២០ ដោយមានអ្នកប្រដាល់ជើងខ្លាំងកម្ពុជាចំនួន៤រូប និង ថៃចំនួន៤រូបណាត់ជួបគ្នាលើសង្វៀនគុនខ្មែរ អធិរាជកម្លាំងរេដអានទម្ងន់ ៦៣,៥០ គីឡូក្រាមរបស់ស្ថានីយទូរទស្សន៍ CNC ដើម្បីប្រជែងយកខ្សែក្រវាត់ ពាន និងទឹកប្រាក់ចំនួន៥ពាន់ដុល្លារអាមេរិក ។ ព្រឹត្តិការណ៍នេះមានអ្នកប្រដាល់ជើងខ្លាំងកម្ពុជា៤រូបមកពីក្លិបផ្សេងគ្នា និងអ្នកប្រដាល់ថៃ៤រូបដែលមកពីក្លិបផ្សេងគ្នាដែរ...
ថ្ងៃទី២១ខែវិច្ឆិកាកាលពីឆ្នាំ១៨៨៧គឺជាគ្រាមួយនៅពេលដែលអ្នកប្រាជ្ញជនជាតិអាមេរិកដ៏ល្បីល្បាញដែលមានឈ្មោះថាEdison បានចៃដន្យក្នុងការច្នៃប្រឌិតចេញ ឧបករណ៍ដ៏អស្ចារ្យមួយដែលជាឧបករណ៍ថតសម្លេងដែលពិភពលោកមិនដែលនឹងស្មានដល់កាលពីពេលនោះ។ ឧបករណ៍នេះត្រូវបានរកឃើញនៅខណៈពេលដែលគាត់កំពុងព្យាយាមសាកល្បងវិធីដើម្បីកត់ត្រាសម្លេងនៃការទំនាក់ទំនងគ្នាទូរស័ព្ទ នៅមន្ទីរពិសោធន៍របស់គាត់នៅក្នុងតំបន់ Menlo Park, New Jersey។ការធ្វើតេស្តរបស់គាត់បាននាំគាត់ឱ្យគាត់ ចាប់ផ្តើមសាកល្បងជាមួយនឹងប៊ិច នៅពី៏លើប្រអប់ស៊ីឡាំងតូចមួយដោយជាលទ្ធផលគួរឲ្យភ្ញាក់ផ្អើលគាត់បានថតជាប់បទចម្រៀងខ្លី មួយដែលគាត់បានច្រៀងលេងគឺបទ “MARY HAD A LITTLE LAMB”” ។ ក្រោយការប្រកាសដ៏អស្ចារ្យនូវឧបករណ៍ដ៏អស្ចារ្យនេះទៅកាន់ពិភពលោកក្រោយមកនាឆ្នាំបន្តបន្ទាប់ការធ្វើតេស្តសាកល្បងថ្មីៗបន្ថែម ត្រូវបានធ្វើឡើងដោយនាឆ្នាំ១៩១២លោកEdisonបានបញ្ចេញនូវឌីសថតសម្លេងជាលើកដំបូងរបស់ខ្លួនប៉ុន្តែហាក់មិនសូវបាន ទទួលជោគជ័យខ្លាំងឡើយដោយឆ្នាំ១៩២៩ការរីកចម្រើននិងការពេញនិយមស្តាប់វិទ្យុបានធ្វើឲ្យឌីសថតសម្លេងរបស់គាត់ត្រូវបានញ្ឈប់ការផលិតជាផ្លុវការ ទទួលជោគជ័យខ្លាំងឡើយដោយឆ្នាំ១៩២៩ការរីកចម្រើននិងការពេញនិយមស្តាប់វិទ្យុបានធ្វើឲ្យឌីសថតសម្លេងរបស់គាត់ត្រូវបានញ្ឈប់ការផលិតជាផ្លុវការ