GENEVA ៖ គណៈកម្មាធិការអូឡាំពិក អន្តរជាតិ បានទទួលស្គាល់ថា ការពន្យារពេលកីឡាអូឡាំពិក ទីក្រុងតូក្យូ ដល់ឆ្នាំ ២០២១ នឹងធ្វើឲ្យព្រឹត្តិការណ៍នេះ មានតម្លៃថ្លៃសម្រាប់គ្រប់ ភាគីទាំងអស់ ទោះបីជាវាបានផ្តល់នូវព័ត៌មាន លម្អិតមួយចំនួននៅលើច្បាប់ ចុងក្រោយក៏ដោយយោង តាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ នាយក៤រូប នៃអង្គអូឡាំពិកបានធ្វើសន្និសីទ ការហៅទូរស័ព្ទចំនួន៣ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទថ្មី...
ប៉ារីស ៖ ទោះបីបាល់ទាត់អឺរ៉ុប ត្រូវបានបិទការប្រកួតនាពេលថ្មីៗនេះ ចំពេលមានការរីករាលដាល នៃជំងឺឆ្លងវីរុសកកូរ៉ូណាក៏ដោយ ក៏គណៈកម្មាធិការ UEFA កំពុងមានបំណង បន្តការប្រកួតលីកឡើងវិញ នៅខែកក្កដា និងសីហាយោងតាមការចេញ ផ្សាយពីគេហទំព័រឆៃណាឌៀលី ។ នៅក្នុងលិខិតរួមផ្ញើដោយ UEFA សមាគមក្លិបអឺរ៉ុប និងលីគអ៊ឺរ៉ុប ទៅកាន់សមាជិក របស់ពួកគេត្រូវបានគេប្រាប់ថា មិនត្រូវបោះបង់ការប្រកួត របស់ពួកគេនៅឡើយទេ...
ប៉េកាំង ៖ អ្នករៀបចំកីឡាអូឡាំពិក ទីក្រុងប៉េកាំង២០២២ “Beijing 2022 Olympics” បាននិយាយថា ពួកគេប្រឈមមុខ នឹងស្ថានភាពពិសេសមួយ បន្ទាប់ពីការពន្យារពេល នៃព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ ២០២០ មានន័យថា តិចជាង ៦ ខែរវាងព្រឹត្តិការណ៍រដូវក្តៅ និងរដូវរងារយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ អូឡាំពិកទីក្រុងតូក្យូ នាពេលនេះត្រូវបានគ្រោង នឹងដំណើរការពីថ្ងៃទី...
ខណៈដែលប្រទេសបារាំងកំពុង រងការវាយប្រហារ ខ្លាំងក្លាដែរដោយសារវិរុសកូរ៉ូណានោះ កីឡាករថ្លៃបំផុតលើលោកNeymarត្រូវបានគេដឹងថា បានហោះចេញពីប្រទេសមួយនេះដោយយន្តហោះឯកជន ដើម្បីធ្វើការរក្សាខ្លួនមួយរយៈពីជំងឺរាតត្បាតនេះ។ តារាល្បីរបស់PSGរូបនេះបានហៅ ទៅដល់ប្រទេសប្រេស៊ីលជាប្រទេសកំណើត និងបន្តស្នាក់នៅក្នុងវិឡាដ៏ស្កឹមស្កៃរបស់ខ្លួនដែលជឿជាក់ថា មានតម្លៃរហូតទៅដល់៧លានផោនក្នុងរដ្ឋធានី Rio។រូបគេត្រូវបានគេមើលឃើញថា បានចំណាយពេលយ៉ាង រីករាយជាមួយនឹងមិត្តភ័ក្តជិតស្និទ្ធក្នុងវិឡាដ៏ថ្លៃមួយនេះ។ គួរបញ្ជាក់ថាវិឡានេះមានទីតាំង ប្រមាណតែជា៦០ម៉ាលប៉ុណ្ណោះពីឆ្នេរក្នុងទីក្រុងRio ហើយជាកន្លែងដែលNeymar មិនសូវបានរស់នៅជាមួយឡើយ ប៉ុន្តែចុងក្រោយនេះរូបគេបានស្នាក់នៅទីនេះម្តងពោល គឺកាលពីឆ្នាំ២០១៨ក្នុងពេលដែលសម្រាកព្យាបាលរបួសបាក់ជើង៕ ប្រែសម្រួល៖ស៊ុនលី
អតីតកីឡាករឆ្នើម របស់ជម្រើសជាតិអេហ្ស៊ីបនិងក្លឹបSpursលោកMidoនៅ ថ្ងៃសុក្រនេះបានធ្វើការ ព្រមានចំៗទៅកាន់ក្លឹបហង្សក្រហម Liverpoolនិងអ្នកគាំទ្រក្លឹបផងដែរថាកីឡាករខ្សែប្រយុទ្ធMo Salahនឹងប្រាកដជាសម្រេចចិត្តក្នុងការបោះបង់ការប្រកួត របស់ក្លឹបនារដូវកាលក្រោយដើម្បីទៅជួយ ក្រុមជម្រើសជាតិជំនួសវិញ។ នេះមានន័យថា៣ឬ៤ ខែក្នុងឆ្នាំ២០២១ និងរដូវកាលថ្មីនៅលីកកំពូលអង់គ្លេសនឹងមិនមានវត្តមាន របស់កីឡាករSalahឡើយ ពីព្រោះថាកាតព្វកិច្ចដ៏សំខាន់របស់ខ្លួនសម្រាប់ជម្រើសក្នុងព្រឹត្តិការណ៍ធំៗ ដូចជាពានរង្វាន់តំបន់អាហ្វ្រិកAFCONនិងអូឡាំពិកOlympic នោះផងដែរ។ ទោះបីជាមិនទាន់មានអ្វីប្រែប្រួលប៉ុន្តែតាមផែនការបច្ចុប្បន្នព្រឹត្តិការណ៍ពានរង្វាន់Africa Cup of Nationនឹងធ្វើឡើងនៅប្រទេសកាម៉េរូនក្នុងខែមករាឆ្នាំក្រោយរីឯព្រឹត្តិការណ៍អូឡាំពិករដូវក្តៅដែលនឹងត្រូវលើកពេលនៅក្នុងទីក្រុងតូក្យូនឹងធ្វើឡើងចន្លោះពីខែកក្កដានិងសីហាឆ្នាំក្រោយ៕ ប្រែសម្រួល៖ស៊ុនលី
Zurich ៖នៅពេលដែលផលវិបត្តិសេដ្ឋកិច្ចនៃជំងឺរីករាលដាលកូរ៉ូណាកំពុងរីករាលដាលពាសពេញបាល់ទាត់ពិភពលោក FIFA មើលឃើញពីកាតព្វកិច្ចដើម្បីផ្តល់ជូននូវអាយុកាលនៃការបម្រុងទុកសាច់ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់របស់ខ្លួនយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ កិច្ចពិភាក្សាកំពុងដំណើរការមូលនិធិសម្រាប់ការគាំទ្ររបស់គណៈគ្រប់គ្រងនឹងត្រូវចែកចាយដោយសហជីពរបស់កីឡាករពិភពលោកអំពាវនាវឲ្យមានលុយជាគោលដៅនៅទីផ្សារតូចៗជាជាងការបញ្ចប់នៃវណ្ណៈអភិជន។ មិនមានផ្នែកណាមួយនៃកីឡាដ៏ធំបំផុតរបស់ពិភពលោកត្រូវបានប៉ះពាល់ដោយការរីករាលដាលយ៉ាងលឿននៃ មេរោគCOVID-១៩ ខណៈការប្រកួតត្រូវបានលុបចោលនៅលើលីកអាជីព។ កីឡាកររបស់ក្រុម Barcelona និង Juventus បានធ្វើការកាត់បន្ថយប្រាក់ខែអតីតម្ចាស់ជើងឯកSlovakian កីឡាករ Zilina កំពុងឈានដល់ការរំលាយ ហើយបុគ្គលិកកំពុងត្រូវបានគេពុះកញ្ជ្រោលពាសពេញទូទាំងពិភពលោកក្នុងនោះរួមមានគ្រូបង្វឹកអ៊ុយរូហ្គាយ Oscar Tabarez និងសហសេវិកសហព័ន្ធរាប់រយនាក់របស់លោក។ ឥឡូវ FIFA...
ថ្ងៃសុក្រទី៣ខែមេសានេះកាសែតអង់គ្លេស The Mirror បានសរសេរថាកំពូលកីឡាករ ថ្លៃបំផុតនិងល្អបំផុតលើលោកNeymarរបស់ក្លឹប PSG បានសម្រេចចិត្តបរិច្ចាគលុយផ្ទាល់ខ្លួនដើម្បីកិច្ចការងារ ប្រយុទ្ធប្រឆាំងវិរុសកូរ៉ូណាដែលកំពុងរីករាលដាលនាពេល បច្ចុប្បន្ន។ ប្រភពដដែលបានសរសេរទៀតថា កីឡាកររូបនេះមិនបានប្រកាសជាផ្លូវការទេប៉ុន្តែគេបានដឹងថា រូបគេបានផ្តល់លុយប្រមាណជា៥លានរៀលលុយប្រេស៊ីល ឬប្រមាណជា៧៦៩០០០ផោនទៅដល់ទីភ្នាក់ងារ មនុស្សធម៍របស់អង្គការយូអិននិងព្រមទាំងកំពុងបង្កើតមូលនីធិ ពីក្រុមមនុស្សល្បីៗផងដែរ។ លុយទាំងនោះនឹងត្រូវបានគេជឿជាក់ថា នឹងយកទៅផ្តល់ជូនដល់ក្រុមការងារប្រយុទ្ធប្រឆាំងនឹងកូរ៉ូណានៅទូទាំងពិភពលោកតែម្តងខណៈដែលមនុស្សជាង ១លាននាក់ហើយដែលបានឆ្លងមេរោគCOVID-19 និងប្រមាណជា៥ម៉ឺននាក់ហើយដែលបានបាត់បង់ជីវិត៕ ប្រែសម្រួល៖ស៊ុនលី
ចិន៖គណៈកម្មាធិការអូឡាំពិកចិន (COC) បានចេញសេចក្តីថ្លែងការណ៍មួយដើម្បីបង្ហាញការគាំទ្រ យ៉ាងមុតមាំចំពោះការសម្រេចចិត្តរបស់ គណៈកម្មាធិការអូឡាំពិកអន្តរជាតិស្តីពីកាលបរិច្ឆេទថ្មីសម្រាប់ព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០យោងតាម ការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ IOCរួមជាមួយគណៈកម្មាធិការរៀបចំ ការប្រកួតកីឡាអូឡាំពិកលើកទី៣២បានប្រកាសថា Tokyo 2020 នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី ២៣ ខែកក្កដាដល់ថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២១ ខណៈជប៉ុន និងTokyo 2020 ព្រមព្រៀងពន្យាពេលការប្រកួតនៅពេលមានការ...
មកដល់ពេលនេះយើងបានដឹងថា ហើយកំពូលកីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Paulo Dybala បានក្លាយទៅជាកីឡាករទី៣ហើយនៅក្នុងក្លឹប Juventus ដែលត្រូវបានធ្វើតេស្តរកឃើញថាមានឆ្លងវិរុសកូរ៉ូណា ទោះបីជាស្ថានភាពបច្ចុប្បន្នរបស់គេមានស្ថេរភាព ឡើងវិញហើយក្តី។ Dybala បានពិពណ៍នាអំពីអារម្មណ៍ធ្វើទុក្ខដំបូង គ្រាដែលរូបគេបានចាប់ផ្តើមសង្ស័យថា បានឆ្លង វិរុសមួយនេះ។Dybalaបាននិយាយថារូបគេចាប់ផ្តើមអារម្មណ៍ប្លែកៗដោយមិនអាចហ្វឹកហាត់បានយូរដូចមុនចាប់ផ្តើម ក្អកនិងអស់កម្លាំងខ្លាំងហើយពេលគេងរូបគេ មានអារម្មណ៍ ត្រជាក់ខ្លាំងប៉ុន្តែជារឿយៗបានប្រើប្រាស់ថ្នាំ បន្ថយភាពឈឺចាប់ ដែលអាចធ្វើឲ្យធូរស្រាលមួយរយៈខ្លីប៉ុណ្ណោះ។ កីឡាករវ័យ២៥ឆ្នាំរូបនេះ បានបន្តទៀតថាមិនបានគិតទេថាខ្លួនបានក្លាយទៅជាកីឡាករទី៣របស់ក្លឹបដែលមានឆ្លងជំងឺនេះប៉ុន្តែដោយសារតែស្ថានភាព កាន់តែពិបាកដោយការដកដង្ហើមកាន់តែលំបាករូបគេ...
ក្រុងតូក្យូ៖ភ្លើងគប់អូឡាំពិកទីក្រុងតូក្យូ២០២០ ត្រូវបានប្រគល់ទៅឲ្យខេត្តហ្វូគូស៊ីម៉ាភាគឥ សានរបស់ប្រទេសជប៉ុនដើម្បីដាក់បង្ហាញរយៈពេលមួយខែ ទោះបីមានការលើពេលការប្រកួតជាផ្លូវការក៏ដោយ យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ ពិធីដ៏សាមញ្ញមួយត្រូវបានធ្វើឡើងនៅ មជ្ឈមណ្ឌលជាតិបណ្តុះបណ្តាល J-Village ជាកន្លែងដែល Tokyo 2020 COO Yukihiko Numomura បានប្រគល់ភ្លើងគប់ទៅឲ្យលោក Makoto Noji ប្រធានការិយាល័យ វប្បធម៌ និងកីឡានៃទីក្រុងហ្វូគូស៊ីម៉ា។ ភ្លើងគប់អូឡាំពិកដែលត្រូវបានគេបំភ្លឺនៅអូឡាំពិក ប្រទេសក្រិកកាលពីថ្ងៃទី...