ភ្នំពេញ៖ នាល្ថាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ លោក ព្រុំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា តំណាងឲ្យលោក អ៊ុក សិទ្ធិជាតិអគ្គនាយកកីឡា បានដឹកនាំកិច្ចប្រជុំជាមួយសហព័ន្ធកីឡាជាតិទំាង ៣០ ជាលើកទី៣នៃកិច្ចប្រជុំត្រៀមលក្ខណៈការប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ ២០២០ នៅសាលប្រជុំនាយកដ្ឋាន ។ លោក ព្រុំ...
ភ្នំពេញ៖ មណ្ឌលហែលទឹកមួយកន្លែង ដែលមានលក្ខណៈស្តង់ដារអន្តរជាតិ និងមានតម្លៃប្រមាណ២លានដុល្លារអាមេរិកនោះ នឹងលេចចេញជារូបរាងឡើងនៅក្នុងទឹកដីខេត្តបាត់ដំបង នាពេលខាងមុខ បន្ទាប់ពីបានសាងសង់ រយៈពេល២ ខែទទួលបានលទ្ធផល៣០ភាគរយ ហើយគិតត្រឹមខែនេះ ។ លោក ហែម គិរី អគ្គលេខាធិការនៃសហព័ន្ធកីឡាខ្មែរហែលទឹកបានឲ្យដឹងថា មណ្ឌលហែលទឹកខេត្តបាត់ដំបងនាពេលនេះ យើងទទួលបានលទ្ធផល ៣០ ភាគរយក្នុងការវាយតម្លៃ យើងអាចប្រើពេល១ឆ្នាំតាមគម្រោងឆ្នាំ ២០២០ របស់សហព័ន្ធ...
ក្រោយការមកដល់របស់គ្រូបង្វឹកក្លឹបលោក Antonio Conte ជាមួយនឹងក្លឹបInter Milan នោះលោកបាននឹងកំពុងធ្វើឲ្យទំរង់លេង មានភាពល្អប្រសើរខ្លាំងជាងមុន ហើយក្នុងនោះគេអាចមើលឃើញថា តាមរយៈការប្រើប្រាស់អតីតកីឡាករអង់គ្លេស ជាច្រើនរូប ។ កាសែតអង់គ្លេស The Sun ជឿជាក់ដែរថាវិធីនេះនឹងបន្តធ្វើឡើងដដែល នៅរដូវកាលក្រោយដែលនេះមានន័យថា កីឡាករដែលលេងនៅអង់គ្លេសកាន់តែច្រើនបន្ថែមទៀតនឹងត្រូវលោក Conte នាំយកមកជួយ Inter Milan ជាមិនខានក្នុងនោះកន្លងមកមានដូចជា...
កាសែតអង់គ្លេស The Sunsports នៅថ្ងៃអង្គារនេះបានសរសេរថាក្លឹបមាន់ខ្នាយមាស Spurs កំពុងប្រឈមមុខនឹងបញ្ហាតំបន់ប្រយុទ្ធខណៈដែល Kane មិនទាន់អាចជាសះស្បើយ ពីរបួសផងពេលនេះ Son Heung min ក៏ទើបតែទទួលរបួស បាក់ម្រាមដៃថែមទៀត។ កីឡាករខ្សែប្រយុទ្ធស្លាបកូរ៉េខាងត្បូង រូបនេះបានបាក់ម្រាមដៃក្នុងការប្រកួតជ័យជំនះ លើក្រុម Aston Villa ថ្ងៃអាទិត្យកន្លងមកហើយ នឹងត្រូវរងចាំមើលស្ថានភាពបន្ថែមក្រោយការ វះកាត់ក្នុងសប្តាហ៍នេះទោះបីជាមានការលើងឡើងថា របួសនេះនឹងអាចធ្វើឲ្យគេអវត្តមានដល់ចុងបញ្ចប់រដូវកាល ជាមិនខាន។ ទោះបីជាមានការបញ្ជាក់ពីក្លឹបថា នឹងពិនិត្យមើលស្ថានភាពជាក់ស្តែងបន្ទាប់ពី ការវះកាត់ក្តីប៉ុន្តែជឿជាក់ថាយ៉ាងហោចណាស់ Son នឹងត្រូវការពេលវេលាជាច្រើនសប្តាហ៍ទំរាំអាចត្រឡប់វិញ ខណៈដែលគ្រូបង្វឹកលោក Mourinho វិញបានអះអាងកីឡាកររូបនេះនឹងមិនមានវត្តមានឡើយ ក្នុងរដូវកាលដែលនៅសេសសល់៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖តោខៀវ Chelsea បានបាត់បង់កីឡាករឆ្នើមបំផុតម្នាក់របស់ខ្លួនក្នុងប្រវត្តិសាស្ត្រ កាលពីរដូវក្តៅកន្លងទៅហើយ បច្ចុប្បន្នក្លឹបនៅតែកំពុងបន្តស្វែងរកមនុស្សម្នាក់ ដើម្បីមកបំពេញតំណែងមួយនេះ។ Hazard បានផ្ទេរទៅលេងឲ្យ Real Madrid ដើម្បីសម្រេចគោលដៅមួយជាមួយនឹងក្លឹប ដែលជាក្តីស្រមៃរបស់ខ្លួនតាំងតែពីវ័យក្មេង ។ មកដល់សប្តាហ៍នេះកាសែតបានចេញផ្សាយ ព្រោងព្រាតថាទីបំផុត Chelsea គឺអាចទិញយកបានកីឡាករ Ziyech ពីក្លឹប Ajaxជា ផ្លូវការហើយរងចាំតែពេលវេលាផ្ទេរមកដល់ប៉ុណ្ណោះ ។...
ភ្នំពេញ៖ លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡានាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ បានអញ្ជើញចូលរួមក្នុងឱកាស ពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សា ជ្រើសរើសជើងឯករាជធានីភ្នំពេញប្រចាំ២០១៩-២០២០លើក៤ប្រភេទកីឡានៅវិទ្យាល័យឥន្ទ្រទេវី ដើម្បីចម្រាញ់រកក្រុមកីឡាករ-កីឡាការិនីឆ្នើមៗ ត្រៀមការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯក ទូទំាងប្រទេសនាមីនាខាងមុខនេះ។ លោក ម៉ក ច័ន្ទរិទ្ធិ៍ អនុប្រធានការិយាល័យអប់រំកាយ និងកីឡាបានប្រាប់ឲ្យដឹងថា ការប្រកួតឆ្នាំនេះដោយមានសមគមកីឡាខណ្ឌទំាង១៤ និងសាលាឯកជនមួយនៅទូទំាងរាជធានីភ្នំពេញលើក...
កាសែតអង់គ្លេស The Sunsports នៅថ្ងៃចន្ទនេះ បានសរសេរថាជ័យ ជំនះរបស់កាំភ្លើងធំ Arsenal លើក្រុម Newcastle គឺពិតជាបានធ្វើឲ្យអ្នកគាំទ្រ របស់ក្លឹបពេញចិត្តពេញថ្លើម យ៉ាងខ្លាំងចំពោះកីឡាករនិង ជាពិសេសគ្រូបង្វឹកថ្មី របស់ខ្លួនលោក Mikel Arteta ផងដែរ។ លទ្ធផល៤ ទល់នឹង០ គឺជាការប្រកួតដ៏អស្ចារ្យបំផុតរបស់ Arsenal នៅរដូវកាលនេះនិងក្នុង...
ក្រោយការប្រកាសគួរឲ្យភ្ញាក់ផ្អើល អំពីការបាត់បង់បេក្ខភាព ក្នុងការបង្ហាញខ្លួននៅ Chapmpion League ដល់ទី២រដូវកាលជាប់គ្នា ពេលនេះក្លឹប Man City បានបង្ហាញអារម្មណ៍ គួរឲ្យបារម្ភតែសង្ឃឹមថា គ្រូបង្វឹកលោក Pep Guardiola នឹងបន្តស្នាក់នៅជាមួយ នឹងក្លឹបរហូតដល់ រដូវកាលក្រោយ។ ក្នុងពេលជាមួយគ្នានេះក្លឹប ក៏បានបញ្ជាក់ដែរថា ខ្លួននឹងធ្វើការជាមួយនឹង មេធាវីដ៏ពូកែម្នាក់ ក្នុងការបន្តដាក់ពាក្យបណ្តឹង...
មន្រ្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ជ្រើសរើសក្រុមកីឡាករ-ក្រុមកីឡារិនីជើងខ្លាំង កម្រិតបឋមសិក្សាចំនួន៦ប្រភេទកីឡា បន្ទាប់ពីធ្វើការប្រកួតកីឡាកម្រិតបឋមសិក្សា ជ្រើសរើសជើងឯកខេត្តកណ្តាលប្រចាំឆ្នាំ ២០១៩-២០២០ រយៈពេល៧ថ្ងៃដែលចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២០ នៅតាមទីលានរបស់ខេត្ត។ ក្នុងឳកាសពិធីបិទការប្រកួតកីឡាកម្រិតបឋមសិក្សា ជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ ២០១៩-២០២០ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ចេង...
បុរាណ៖ ល្បែងក្តារមរណៈសម័យអេហ្ស៊ីបបុរាណ ដែលលេងនៃរបៀបស្រដៀងនឹងលោក Ludo សម័យទំនើបត្រូវបានប្រើ ដើម្បីឃុំជាមួយមនុស្ស ដែលបានស្លាប់កាលពី៣៥០០ឆ្នាំមុន បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល ។ ល្បែង ឬអេណែតត្រូវបានគេលេងនៅគ្រប់កម្រិត នៃសង្គមអេហ្ស៊ីបបុរាណ ដែលបានបង្ហាញវត្តមាន របស់វាកាលពី ៥០០០ ឆ្នាំមុនរហូតទាល់តែវាលែងមានប្រជាប្រិយភាព ប្រហែលជា ២,៥០០ ឆ្នាំក្រោយមក ។ ទោះយ៉ាងណាប្រហែលជា ៧០០...