ភ្នំពេញ ៖ រសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ ២០២០ លោក បណ្ឌិត ជា ប៊ុនហេង ប្រធានអង្គភាពកីឡា នគរបាលជាតិកម្ពុជា និងជាអនុប្រធានទី១ សហព័ន្ធកីឡា សូហ្វតិន្នីស បានចុះដឹកនាំមន្ត្រី ធ្វើការបាញ់ថ្នាំ សម្លាប់មេរោគ នៅក្នុងបរិវេណ ទីលានសហព័ន្ធកីឡា សូហ្វតិន្នីសកម្ពុជា...
រដូវកាលចុងក្រោយនេះកីឡាករ ខ្សែបម្រើសញ្ជាតិស្វីស Xherdan Shaqiri ត្រូវបានគេមើលឃើញយ៉ាងច្បាស់ថាមិនសូវជា បានបង្ហាញខ្លួនជូនក្លឹបហង្សក្រហមLiverpool ឡើយហើយជឿជាក់ថា អនាគតរបស់គាត់នឹងមិនមានច្រើនឡើយ ជាមួយនឹងក្លឹប។ មកដល់សប្តាហ៍ចុងក្រោយនេះ កីឡាកររូបនេះត្រូវបានលេចឬព័ត៌មានថាកំពុងទាក់ចិត្តក្លឹបអ្នកមានថ្មី Newcastleយ៉ាងខ្លាំងដោយនៅរងចាំតែ សេចក្តីសម្រេចចិត្តចុងក្រោយពីសំណាក់ Premier League ប៉ុណ្ណោះថាតើម្ចាស់ក្លឹបថ្មី ព្រះអង្គម្ចាស់របស់ប្រទេសអារ៉ាប៊ីសាអូឌីតនឹង អាចមានសិទ្ធទិញក្លឹបនេះដាច់បានឬអត់ក្នុងតម្លៃ៣០០លានផោន។ គួរបញ្ជាក់ថាកីឡាករវ័យ២៨ឆ្នាំរូបនេះ គឺជាសមាជិដ៏សំខាន់របស់ក្លឹបក្នុងការលើកពានរង្វាន់ Champion Leagueកាលពីរដូវកាលមុន...
ក្លឹបយក្សអេស្បាញ Barcelona មានផែនការច្បាស់លាស់ហើយ នៅរដូវក្តៅនេះ ដើម្បីទិញឲ្យកីឡាករ Lautaro Martiniez ព្រមទាំងកីឡាករ Miralem Pjanic ប៉ុន្តែក៏ចាំបាច់ដែរថា នឹងត្រូវលក់កីឡាករយ៉ាង ហោចណាស់៦រូប ដើម្បីប្រមូលបានលុយ មួយចំនួនជាមុនសិន។ ក្នុងចំណោមនោះកីឡាករArturo Vidalនឹងអាចធ្វើដំណើរ ទៅលេងជាមួយនឹងក្លឹប Inter Milan ជាមួយនឹងក្លឹប លោក...
LAUSANNE ៖ លោក Thomas Bach ប្រធានគណៈកម្មាធិការ អូឡាំពិកអន្តរជាតិ បានបបើកកិច្ចពិភាក្សា ជាបន្តបន្ទាប់ជាមួយ សមាជិកគណៈកម្មាធិការ អូឡាំពិកអន្តរជាតិ ស្តីពីផលប៉ះពាល់ នៃមេរោគកូរ៉ូណា ត្រូវបានគេមើលឃើញថា អូឡាំពិកត្រូវបានរុញ ច្រានមួយឆ្នាំដល់ឆ្នាំ ២០២១ យោងតាមការ ចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។ លោក Bach...
ភ្នំពេញ ៖ ព្រឹត្តិការណ៍ប្រដាល់ ដណ្តើមខ្សែក្រវាត់ ខារ៉ាបាវ នៅលើសង្វៀន SEATV នារសៀលថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០ អ្នកប្រដាល់ នន់ ជំនិត ក្លិប ស្វាយរលំមានរិទ្ធ ឡើងសង្វៀនសាកកណ្តាប់ដៃ ជាមួយអ្នកប្រដាល់ ហ៊ា ចាន់ថន ក្លិប គីសែមានរិទ្ធ...
បាត់ដំបង ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរ កីឡាហែលទឹក បានដឹកនាំគណៈប្រតិភូ ចុះពិនិត្យវឌ្ឍនភាព គម្រោងសាងសង់មណ្ឌលកីឡាហែលទឹក ដែលមានទីតាំងឋិតនៅក្នុងបរិវេណ នៃសាកលវិទ្យាល័យ ខេត្តបាត់ដំបង។ មណ្ឌលហែលទឹកនេះ សាងសង់ឡើងតាមស្តង់អន្តរជាតិ គ្រោងចំណាយថវិកា ប្រមាណ២លានដុល្លា អាមេរិកដោយចំណាយ ពេលសាងសង់ប្រមាណ២៤ខែ ហើយគិតរហូតមកដល់ពេលនេះ...
ភ្នំពេញ ៖ នាល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ លោក ស សុខា រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានបើកកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារ របស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ជាមួយសមាជិកប្រតិបត្តិ ក្រុមគ្រូបង្វឹក និងកីឡាករ-កីឡាការិនី ទំាងអស់ របស់សហព័ន្ធ...
កំពូលកីឡាករខ្សែប្រយុទ្ធ ប៉ទុយហ្គាល់វ័យចំណាស់ C.Ronaldo បានធ្វើឲ្យអ្នកគាំទ្របិសាចក្រហម Man United រីករាលមិនស្ទើរនោះទេនៅពេលដែលបុរសរូបនេះបានបង្ហោះរូបភាព មួយទៅកាន់គណណនេយ្យ Instagram ដែលមានអ្នក Followដល់ទៅ២២០លាននាក់។ រូបភាពជាមួយនឹងម៉ូតសក់ ដែលគាត់ធ្លាប់លេងជាមួយនឹង Man Unied កាលពីឆ្នាំ២០០៣អាចប្រមូលអ្នក ចុចរូបបេះដងដល់ទៅជាង១០លាននាក់។ កីឡាករ C.Ronaldo ទោះបីជាយ៉ាងណាមិនបាន និយាយច្រើនអពីរូបភាពមួយនេះឡើយដោយត្រឹមនិយាយថា Approved?...
ភ្នំពេញ ៖ មជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា បើកកិច្ចប្រជុំស្តីពី ការពិនិត្យ និងកំណត់គោលដៅ នៃការហ្វឹកហាត់ ក្រុមកីឡាថ្នាល នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ដោយមានការអញ្ជើញ ចូលរួមពីលោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន កីឡាជាលើកដំបូង បន្ទាប់ពីរំសាយឲ្យហ្វឹកហាត់ នៅផ្ទះអស់មួយរយៈ នៅរដូវកាលមេរោគកូរ៉ូណា ។...
ក្លឹបទាំងអស់នៅលីគកំពូលអង់គ្លេស ត្រូវបានគេដឹងហើយថាបានវិលត្រឡប់មកហ្វឹកហាត់វិញហើយក្នុងដំណាក់កាល ទី១កាលពីសប្តាហ៍មុនដើម្បីធ្វើឲ្យច្បាស់ ថាមានដំណើរការប្រកួតរដូវកាល ២០១៩-២០២០ឡើងវិញ។ ការសម្រេចចិត្តចុងក្រោយអំពីពេលវេលា ច្បាស់លាស់នឹងត្រូវធ្វើឡើងនៅសប្តាហ៍ហើយក្នុងនោះ គេជឿជាក់ថាសំណើរចុងក្រោយមួយទៀតដែលនឹងត្រូវពិភាក្សានោះគឺការប្រើប្រាស់កីឡាដ្ឋានរួមគ្នា។មានក្លឹបជាច្រើន ដែលបានរារាំងអំពីការវិលត្រឡប់វិញហើយប្រើប្រាស់ កីឡាដ្ឋានរួមប៉ុន្តែយោងទៅតាមស្ថានភាពជាក់ស្តែង ពេលនេះវាបានក្លាយទៅជាប្រធានបទសំខាន់ ដើម្បីត្រូវតែធ្វើឡើង។ គួរឲ្យដឹងដែរថាក្នុងនោះផងដែរកាលវិភាគ ការប្រកួតដំបូងត្រូវបានរៀបចំរួចរាល់ផងដែរទោះបីមិនទាន់ មានពេលវេលាច្បាស់លាស់នៅឡើយ ដោយក្លឹបបិសាចក្រហមMan Unitedនឹងត្រូវប៉ះក្លឹបមាន់ខ្នាយមាសSpurs ៕ ប្រែសម្រួល៖ស៊ុនលី