ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាហែលទឹក ប្រកាសរៀបចំការប្រកួតកីឡា ហែលទឹកជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០១៩ ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំ របស់សហព័ន្ធនឹងប្រព្រឹត្តទៅចាប់ថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិ មរតកតេជោ រាជធានីភ្នំពេញ ។ លោក ហែម គិរី អគ្គលេខាធិការ នៃសហព័ន្ធបានប្រាប់ឲយដឹងថា សម្រាប់កម្រិតអាយុដែលអាចចូលរួមប្រកួតបានរួមមាន ផ្នែកបុរស៖...
គ្រូបង្វឹកក្លឹប Barcelona លោក Ernesto Valverde ត្រូវបានគេមើលឃើញដកឈ្មោះកំពូលកីឡាករ Messi ចេញពីកូនក្រុមរបស់លោកដើម្បីប្រកួតជាមួយនឹងInter Milan ក្នុងការប្រកួតចុងក្រោយនៃវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League ។ Barcelonaបានធ្វើដំណើរទៅដល់ទីក្រុងMilanរួចហើយនិងកំពុងត្រៀមខ្លួនដើម្បីធានាថានឹងត្រូវឡើងទៅវគ្គ១៦ក្រុមចុងក្រោយនៃការប្រកួតក្នុងនាមជាអ្នកឈ្នះក្នុងពូលទាំងដែលទុកខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះនិងកីឡាករសំខាន់២រូបទៀតដូចជាGerard PiqueនិងSergi Robertoចេញពីបញ្ជីក្រុមផង។ Messiទើបតែបានរកគ្រាប់បាល់បញ្ចូលទីហ៊ែតទ្រីកលើកទី៣៥សម្រាប់អាជីពរបស់ខ្លួនក្នុងជ័យជម្នះ ៥-២ កាលពីថ្ងៃសៅរ៍ជាមួយនឹងក្រុម Mallorca ហើយឥឡូវនេះបានវិលត្រលប់ទៅរកទម្រង់លេងដ៏ល្អបំផុតរបស់គេវិញ៕
ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនីវ៉ូវីណាកម្ពុជា ត្រៀមខ្លួនជាស្រេចសម្រាប់ស្វាគមន៍ក្រុមវ៉ូវីណាមចំនួន២៣ប្រទេសទៀត ចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាវ៉ូវីណាមជើងឯក ពិភពលោកលើកទី៦ “The 6th WVVF World Vovinam Championships 2019” ដែលនឹងប្រព្រឹត្តិចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនៅកម្ពុជា។ លោក អ៊ូ រតនា អនុប្រធានទី១ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានប្រសាសន៍ថា...
The Sunsports ចេញផ្សាយនៅថ្ងៃអង្គារទី ១០ ខែធ្នូនេះ បានសរសេរថាក្លឹបយក្សអេស្បាញ Barcelona បានធ្វើការងារលើតំណាក់កាល ចាប់ផ្តើមហើយ សម្រាប់ចចារផ្ទេរយកកីឡាករខ្សែប្រយុទ្ធរបស់ក្លឹប Inter Milan ម្នាក់ក្នុងគ្រាដែលកីឡាកររូបនេះ ក៏ជាកីឡាករគោលដៅ របស់ក្លឹបបិសាចក្រហម Man United ដូចគ្នាផងនោះ។ កីឡាករខ្សែប្រយុទ្ធឆ្នើម Lautaro Martinez បានផ្លាស់មកលេងជាមួយនឹងក្លឹបយក្សអ៊ីតាលី...
The Sunsports ចេញផ្សាយ នៅថ្ងៃអង្គារទី ១០ខែធ្នូនេះ បានសរសេរថាកំពូលកីឡាករ ខ្សែប្រយុទ្ធរបស់ ក្លឹបហង្សក្រហម Liverpoolកីឡាករ Sadio Mane បានក្លាយទៅ ជាគោលដៅថ្មីមួយ សម្រាប់ជំនួសតំណែងរបស់ កីឡាករ Neymar ដែលនៅតែកំពុងបន្ត ចិញ្ជឹមចិត្តក្នុងការចាកចេញ ពីក្លឹបបារាំង PSG៕ កាសែតបារាំងក៏បាន ធ្វើការអះអាង...
ក្មេងៗ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ បាល់ទាត់មួយរវាងក្រុម Cruzeiro និងក្រុមភ្ញៀវ Palmeiras ត្រូវបានគេជន្លៀសចេញទៅរកតំបន់សុវត្ថិភាពភ្លាម ក្រោយហេតុការណ៍ប្រយុទ្ធគ្នារវាងក្រុមអ្នកគាំទ្រក្រុម Cruzeiro ដែលពោរពេញទៅដោយកំហឹងជាមួយ នឹង ក្រុមបង្ក្រាបបាតុកររបស់ប្រទេសប្រេស៊ីល។ ក្រុមអ្នកគាំទ្របានបង្ហាញសកម្មភាព គប់ភ្លើងនិងកាំជ្រួចទាញកៅអីគប់កីឡាករក្រោយជឿជាក់ថា ក្រុមរបស់ខ្លួននឹងត្រូវបានកាត់ចេញពីលីកកំពូល របស់ប្រទេសប្រេស៊ីលនារដូវកាលក្រោយជាផ្លូវការ មិនធ្លាប់កើតមានឡើយក្នុងប្រវត្តិសាស្ត្រក្លឹបអស់រយៈពេល ៩៨ ឆ្នាំមកហើយ។ មានអ្នកគាំទ្រខ្លះបានចាកចេញពីកីឡាដ្ឋាននេះ ជាមុនទៅហើយដោយមើលឃើញ ស្ថានភាពមិនសូវល្អ...
SAPPORO៖ Sapporo ស្នើថវិកាបន្ថែមចំនួន ៧០០ លានយ៉េនដល់សភាក្រុងរបស់ខ្លួន សម្រាប់ការចំណាយលើការជួសជុល ផ្លូវក្នុងការរៀបចំព្រឹត្តិការណ៍រត់ម៉ារ៉ាតុង និងការប្រណាំងនៃអូឡាំពិក ត្រូវបានបញ្ជាក់កាលពីខែមុនថា នឹងត្រូវផ្លាស់ទៅទីក្រុងតូក្យូយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ទីក្រុងដែលបានវាយតម្លៃថា ចម្ងាយ ៨,៧ គីឡូម៉ែត្រនៃចំណែកផ្លូវ ១០,៧ គីឡូម៉ែត្រនៃផ្លូវព្រឹត្តិការណ៍ ស្ថិតនៅក្រោមយុត្តាធិការរបស់ខ្លួន នឹងត្រូវការការជួសជុលគឺមានគោលបំណង ដើម្បីបញ្ចប់ការធ្វើផ្លូវថ្នល់នៅចុងខែ ឧសភាខាងមុខនេះ។ មានតែការប្រណាំងម៉ារ៉ាតុងចម្ងាយ ២០...
ភ្នំពេញ៖ ក្រុមកីឡា-កីឡាការិនីកម្ពុជា៣ប្រភេទចុងក្រោយ ការប្រកួតដែលដណ្តើមមេដាយសំរិទ្ធដូចគ្នា ជូនប្រទេសជាតិក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2019 លើកទី៣០ នៅទីក្រុង Clark ប្រទេសហ្វីលីពីនថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩។ ចំពោះកីឡា៣ប្រភេទចុងក្រោយនេះរួមមានតេក្វាន់ដូ WT ចំបាប់ និងសូហ្វតិន្នីស សម្រាប់តេក្វាន់ដូ WTម្ចាស់មេដាយសំរិទ្ធ កីឡាការិនី ពេជ្រ ចរណៃ...
វ៉ាស៊ីនតោន៖អតីតប្រធានទីភ្នាក់ងារប្រឆាំង សារធាតុហាមឃាតក្នុង កីឡារបស់ប្រទេសរុស្ស៊ី ដែលបានភៀសខ្លួន ចេញពីទីក្រុងមូស្គូប ន្ទាប់ពីបានធ្វើឲ្យមានការភ្ញាក់ផ្អើល ដោយបានស្វាគមន៍ ការហាមឃាត់រយៈពេល៤ឆ្នាំ ពីព្រឹត្តិការណ៍កីឡាសំខាន់ៗ បានដាក់លើប្រទេសរបស់ លោកយោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។ នៅក្នុងសេចក្តីថ្លែងការណ៍ មួយលោក Grigory Rodchenkov បាននិយាយថា ចុងក្រោយការក្លែងបន្លំ ការកុហក និងការក្លែងបន្លំ នៃសមាមាត្រ ដែលមិនអាចនិយាយបានត្រូវបានផ្តន្ទាទោសទាំងស្រុង។...
ភ្នំពេញ៖ក្រុមកីឡាការិនីតេក្វាន់ដូ WT កម្ពុជាដណ្តើមមេដាយ៤គ្រឿង ផ្នែកនារីក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2019 លើកទី៣០ នៅទីក្រុង Clark ប្រទេសហ្វីលីពីនថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ ជូនប្រទេសជាតិដែល ជាបំបែកកំណត់ត្រាថ្មី សម្រាប់វិស័យតេក្វាន់ដូ WT សម្រាប់ SEA GAMES ។...