ភ្នំពេញ៖លោក គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លី លើតុ កម្ពុជានាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ អញ្ជើញចូលរួម ពីធីបិទវគ្គបណ្តុះបណ្តាល បច្ចេកទេសដល់អាជ្ញាកណ្តាល កីឡាវាយកូនឃ្លីលើតុកម្រិតមូលដ្ឋាន ដែលមានរយៈពេល៥ថ្ងៃ ចាប់ថ្ងៃទី១៨ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នៅលេខាធិការដ្ឋានសហព័ន្ធដំបូលទូក នៃពហុកីឡដ្ឋានជាតិ។ លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការនៃសហព័ន្ធ...
The Mirror នៃចក្រភពអង់គ្លេសចេញផ្សាយ នៅថ្ងៃអង្គារទី២១ខែមករានេះ បានឲ្យដឹងថាក្លឹបបិសាចក្រហម Man United ក្រោយទទួលបានត្រឹមបរាជ័យជាច្រើនដង ក្នុងការនាំយកកីឡាករចំណូលថ្មីមករួមក្លឹបនោះ នៅពេលនេះបាននឹងត្រៀមខ្លួនរួចសាជាថ្មី ចចារជាមួយនឹងក្លឹបបារាំង Lyon ដើម្បីអាចផ្ទេរកីឡាករ ខ្សែប្រយុទ្ធរូបនេះ មករួមក្លឹបឲ្យបាន ។ កីឡាករខ្សែប្រយុទ្ធកំពុងខ្វះខាតផង ហើយពេលនេះថែមទាំង Marcus Rashford ពិតជារឿងស៊យជាន់លើស៊យមែនសម្រាប់ក្លឹបនិងជាពិសេសលោក Solskjare...
យើងបានដឹងមកហើយថាកីឡាករប៉ទុយហ្គាល់ Fernandes នៅតែបន្តមានព័ត៌មានក្នុងការផ្ទេរទៅកាន់ទឹកដី Old Trafford ប៉ុន្តែវាកំពុងបានអូសបន្លាយកាន់តែយូរទៅៗ និងដដែលអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ។ សូម្បីតែក្លឹបនិងកីឡាករ ក៏បានទទួលស្គាល់ការពិតនេះដែរ ប៉ុន្តែអ្វីដែលជាបញ្ហានោះ គឺការចចារគ្នានៅសល់លក្ខណ្ឌមិនត្រូវរ៉ូវគ្នាមួយចំនួនទៀត ដែលមិនទាន់អាចសម្រេចបាន ដែលជាហេតុធ្វើឲ្យកុងត្រាផ្ទេរ នៅបែរទៅជាជាប់គាំងទៅវិញ ។ គ្រូបង្វឹកក្លឹបនិងជំនួយការគ្រូបង្វឹកផង របស់ក្លឹប Sporting Lisbon បានធ្វើការបញ្ជាក់ចុងក្រោយមួយដែរថា ទាំងក្លឹបទាំងកីឡាករនិងមនុស្សគ្រប់គ្នា នៅទីនេះសុទ្ធតែសង្ឃឹមថាកីឡាករវ័យ២៥ឆ្នាំរូបនេះ...
The Sunsports នៅថ្ងៃអង្គារទី២១ ខែមករានេះ បានឲ្យដឹងថា គ្រូបង្វឹកក្លឹប Newcaslte លោកS teve Bruce បានបង្ហាញឈ្មោះកីឡាករ ជាច្រើនរូបដែលលោកមាន ផែនការក្នុងការនាំយក មកជួយក្លឹបក្នុងពេល ដ៏ឆាប់ខាងមុខនេះ។ ក្នុងនោះមានដូចជា កីឡាករ Nabil Bentaleb ដែលនឹងអាចមកលេងនៅទីនេះ ក្នុងនាមជា កីឡាករខ្ចីជើងពីក្លឹប...
អាល្លឺម៉ង់៖ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ ចង់មានការនិយាយស្តី ពីបម្រាមរុស្ស៊ីក្នុងរឿងអាស្រូវ ស្តីពីប្រើប្រាសសារធាតុហាមឃាត ក្នុងកីឡារបស់អត្តពលិកខ្លួន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ IPC បាននិយាយថា ដោយប្រទេសរុស្ស៊ី ប្រឈមនឹងការហាមឃាត់ រយៈពេល៤ឆ្នាំលើឈ្មោះ និងភ្លេងជាតិនៅក្នុងព្រឹត្តិការណ៍ធំ ៗ រួមមានព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក។ IOC បាននិយាយ ថាស្ថាប័នទាំង២...
តូក្យូ៖ មូលនិធិសត្វព្រៃពិភពលោក “WWF” បានសម្តែងការព្រួយបារម្ភ ចំពោះស្តង់ដារលទ្ធកម្មទំនិញ របស់គណៈកម្មាធិការរៀបចំ ព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ ២០២០ ដោយនិយាយថា ពួកគេមិនសមរម្យឡើយ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អង្គការ WWF បាននិយាយថា ខ្លួនមានការព្រួយបារម្ភ យ៉ាងខ្លាំងដែលគណៈកម្មាធិការរៀបចំ បានបង្កើតពិធីសារស្ថិតនៅ ក្រោមកម្រិតស្តង់ដារ និរន្តភាពត្រូវបានទទួលយក...
វ៉ាស៊ីនតោន៖ កីឡាការិនីបាល់ទាត់ Megan Rapinoe និង Carli Lloyd ស្ថិតក្នុងចំណោមកីឡាករ ១៨ នាក់មកពីសហរដ្ឋអាមេរិកកាលពីឆ្នាំមុន និងក្រុមបាល់ទាត់ជើងឯកនារីពិភពលោក បានដាក់ឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូឆ្នាំនេះហើយយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ការប្រកួតជម្រុះប្រចាំតំបន់របស់ CONCACAF ដែលមាន ៨ ប្រទេស (ខាងជើងអាមេរិកកណ្តាល និងការ៉ាបៀន) នឹងត្រូវចាប់ផ្តើមពីថ្ងៃទី...
តូក្យូ៖ នៅសល់តែរយៈពេល ៦ ខែមុនពេលព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូ និងបើកការប្រកួតកីឡានានា មិនអាចគេចរួចទេនៅក្នុងប្រទេសជប៉ុន រួមទាំងការគ្របដណ្តប់ លើសុន្ទរកថាគោលនយោបាយ របស់លោកនាយករដ្ឋមន្រ្តីជប៉ុនស៊ីនហ្សូ អាប យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។ ជាធម្មតាការដាក់ចេញនូវគោលនយោបាយជាតិ របស់លោកអាបេ នៅពេលនេះបានចាប់ផ្តើម ជាមួយនឹងការបណ្តេញចេញ ដោយភាពរំជើបរំជួលនៅពេលចុងក្រោយ ដែលទីក្រុងតូក្យូធ្វើជាម្ចាស់ផ្ទះ អូឡាំពិករដូវក្តៅក្នុងឆ្នាំ ១៩៦៤ ត្រូវបានគេមើលដោយមោទនភាពថា ជាការកត់សម្គាល់ការវិលត្រឡប់របស់ជប៉ុន...
The Mirror នៃចក្រភពអង់គ្លេសចេញផ្សាយ នៅថ្ងៃអាទិត្យទី១៩ខែមករានេះ បានឲ្យដឹងថាកីឡាករ Lionel Messi ត្រូវបានគេជឿជាក់ថាបានធ្វើជំនួប ដោយផ្ទាល់ជាមួយនឹងគ្រូបង្វឹកថ្មីលោក Quique Setien ក្នុងការឲ្យក្លឹបដើម្បី ធ្វើការក្នុងការនាំយកខ្សែប្រយុទ្ធបទពិសោធ Aguero មកអេស្បាញវិញ ។ យោងតាមការប្រភពព័ត៌មាន របស់អេស្បាញក៏បានសរសេរដូចគ្នាផងដែរ ថាកីឡាករខ្សែប្រយុទ្ធដ៏ល្អម្នាក់ត្រូវបានផ្តល់យោបល់ដោយផ្ទាល់ ពីសំណាក់កីឡាករ Messi ដោយសង្ឃឹមថាកីឡាករអាហ្សង់ទីនរូបនេះ...
ភ្នំពេញ៖សហព័ន្ធខ្មែរហែល ទឹកនាថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ បានវគ្គបណ្តុះបណ្តាលឆ្មាំអាងហែលទឹក “Poll Lifeguard” ដល់មន្រ្តី និងគ្រូបង្វឹករបស់សហព័ន្ធ ដែលមានរយៈពេល២ថ្ងៃក្រោយការសហការជាមួយ Gardena City Water Park ប្រព្រឹត្តនាអាងហែលទឹក នៃពហុកីឡដ្ឋានជាតិ មរតកតេជោ។ លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធបានប្រាប់ឲ្យដឹងថា...