ក្រុមតោបីអង់គ្លេស ហាក់ដូចជាមានជំនឿចិត្តខ្លាំងណាស់ សម្រាប់ព្រឹត្តិការណ៍អ៊ឺរ៉ូឆ្នាំ២០២០លើកនេះ ដោយក្រុមរបស់លោក Southgate នាពេលខាងមុខនេះ នឹងនៅសល់ការប្រកួតមិត្តភាពចុងក្រោយមួយ ប៉ះនឹងជម្រើសជាតិនៃប្រទេសរ៉ូម៉ានី ដែលធ្វើឡើងនៅកីឡាដ្ឋាន Villa Park របស់ក្លឹបbAston Villa។ អង់គ្លេសនឹងត្រូវប្រកួតចំថ្ងៃទី៧ ខែមិថុនាគឺរយៈពេលតែមុនព្រឹត្តិការណ៍នេះ មួយសប្តាហ៍ប៉ុណ្ណោះនៅក្នុងទឹកដី Villa Par ដែលអាចផ្ទុកអ្នកទស្សនាបានទៅដល់ ៤២៧៨៥នាក់ ហើយដោយក្នុងពូលដំបូងអង់គ្លេសនឹងត្រូវប៉ះ ក្រូអាតម្ចាស់ជើងឯកចាស់តែម្តង។...
ថ្ងៃនេះ The Sunsport បានធ្វើការចេញផ្សាយមួយដោយអះអាងយ៉ាងច្បាស់ថាគ្រូបង្វឹកក្លឹបតោខៀវ Chelsea លោក Frank Lampard បានជួបពិភាក្សាគ្នាដាច់ស្រឡះអស់ហើយ ជាមួយនឹងកីឡាករអ្នកចាំទីវ័យ២៥ឆ្នាំ Kepa ក្នុងរដូវវិស្សមកាលរដូវរងាកន្លងមកនេះ ចំពោះបញ្ហាអាប់អួរទាំងឡាយពីមុន។ ប្រភពដដែលនេះបានសរសេរថាក្នុងពេលដែលតោខៀវ Chelsea នឹងត្រូវប្រកួតប៉ះនឹងបិសាចក្រហម Man United នាយប់ថ្ងៃចន្ទនេះលោក Lampard បានបញ្ជាក់ប្រាប់ក្រុមការងាររបស់ខ្លួនថា ប្រតិកម្មចុងក្រោយរបស់អ្នកចាំទី...
នៅថ្ងៃនេះកាសែតអង់គ្លេស The Mirror បានសរសេរថា គ្រូបង្វឹកក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp បានបញ្ជាក់ថា លោកនឹងត្រៀមពេលវេលា រួចរាល់ហើយក្នុងការចចារជាមួយនឹងកីឡាករ ខ្សែប្រយុទ្ធ Mohamed Salah ពាក់ព័ន្ធនឹងការសម្រេច ចិត្តចូលរួមជាមួយនឹងអេហ្ស៊ីបក្នុងពានអូឡាំពិកឆ្នាំ២០២០ ខាងមុខ។ គួរឲ្យដឹងដែរថា កីឡាករខ្សែប្រយុទ្ធរូបនេះ អាចនឹងត្រូវដាក់ឲ្យលេង ក្នុងបញ្ជីក្រុម ទាំង២៣នាក់របស់អេហ្ស៊ីបក្នុងនាមជាកីឡាករដែលមានអាយុលើស២៣ឆ្នាំទាំង៣រូប ដែលអាចមាន សិទ្ធចូលរួមជាមួយនឹងឈុតក្រោម ២៣ឆ្នាំ របស់ប្រទេសនីមួយៗក្នុងព្រឹត្តិការណ៍នេះ។ នេះបានន័យថាបើសិន Salah នឹងត្រូវដាក់ឈ្មោះនៅក្នុងបញ្ជីរបស់អេហ្ស៊ីប ទៅលេងនៅប្រទេសជប៉ុនមែននោះបានន័យថា ក្រុមរបស់លោកKloppនឹងចាប់ផ្តើមការប្រកួតមុន បើករដូវកាលថ្មីនឹងមិនមានវត្តមានរបស់កីឡាករ រូបនេះឡើយ៕ ប្រែសម្រួល៖ស៊ុនលី
កាសែតអង់គ្លេស The Sun នៅថ្ងៃនេះបានសរសេរថាក្លឹបយក្សអ៊ីតាលី Inter Milan បានត្រៀមខ្លួនរួចរាល់ហើយក្នុងការទៅធ្វើការចចារជាមួយនឹងកីឡាករខ្សែប្រយុទ្ធនៅ លីកកំពូលម្នាក់ប្រសិនបើ Barcelona ពិតជាអាចទាក់យកកីឡាករ Martinez របស់ខ្លួនបានមែននោះ។ Barcelona កំពុងតែធ្វើការយ៉ាងមមាញឺកក្នុងការរកខ្សែប្រយុទ្ធជួរមុខម្នាក់ មកជំនួស តំណែងរបស់ Luis Suarez ដែលមានវ័យកាន់តែជ្រេបន្តិចហើយនោះហើយជឿជាក់ថា ក្លឹបនឹងធ្វើវិធីគ្រប់យ៉ាងដើម្បីនាំយកខ្សែប្រយុទ្ធវ័យ២២ឆ្នាំរូបនេះ មកអេស្បាញឲ្យទាល់តែបាន។ ក្នុងពេលជាមួយគ្នានេះ The Sun ក៏បានជឿជាក់ដែរថាលោក Mikel Artetaគ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal នោះនឹងធ្វើការផ្លាស់ប្តូរទ្រង់ទ្រាយធំមួយនាពេលបញ្ចប់រដូវកាល ហើយក្នុងនោះកីឡាករសំខាន់ៗជាច្រើនរូបនឹងត្រូវទាត់ចេញ ពីក្លឹបជាមិនខាន៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖កាប្រកួតកីឡាប្រដាល់គុនខ្មែរអន្តរជាតិ (អធិរាជកម្លាំងរេដអាន) នៅលើសង្វៀន SEATV នាយប់ថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ អ្នកប្រដាល់ជើងខ្លាំងស្រករក្រោយនោះ គឺ លាភ រដ្ឋា ក្លិបដីឡូត៍មានរិទ្ធខេត្តបន្ទាយមានជ័យ ហើយអ្នកប្រដាល់ថៃ Khum Phechhit ក្នុងប្រភេទទម្ងន់ ៥៧គីឡូ ក្រាម ខណៈអ្នកប្រដាល់ជើងខ្លាំង លន បញ្ញា...
ភ្នំពេញ៖សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ ត្រៀមបញ្ជូនក្រុមជម្រើសជាតិថ្នាលកម្ពុជានឹងចូលរួម ការប្រកួតកីឡាទ្រីយ៉ាត្លុង Asian Cup នៅខេត្ត Rayong ប្រទេសថៃដែលនឹងព្រឹត្តិថ្ងៃទី ២១-២៣ ខែកុម្ភៈ ឆ្នាំ២០២០។ លោកងិន សុខបញ្ញា អគ្គលេខាធិការនៃ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បាននិយាយថា ការប្រកួត កីឡាទ្រីយ៉ាត្លុង Asian...
ពិតជាអត្ថបទគួរ ឲ្យចាប់អារម្មណ៍មួយ នៅពេលដែលវិរៈបុរស របស់ក្លឹបលោក Paul Scholes បានលើកឡើងថាប្រសិនបើ ជាវត្តមាន របស់លោក Sir Alex Ferguson វិញនោះលោកនឹងមិនអនុញ្ញាតិឲ្យ Pogba ហាត់តែម្នាក់ឯង ដាច់ដោយឡែកដូចលោក Solskjare កំពុងធ្វើបច្ចុប្បន្ននេះឡើយ។ គួរឲ្យដឹងដែរថា កីឡាករម្ចាស់ ជើងឯកពិភពលោករបស់បារាំង Paul...
ទីបំផុតជារឿងសឹងមិនគួរ ឲ្យជឿមួយនៅពេល ដែលគណកម្មការគ្រប់គ្រង បាល់ទាត់ពិភពលោក UEFA បានសម្រេចចិត្តក្នុងការ ដាក់ទណ្ឌកម្មដល់ក្លឹប មេឃខៀវMan City មិនឲ្យមានវត្តមាន លេងក្នុងពានរង្វាន់ Champion League ដល់ទៅ២រដូវកាលជាប់គ្នាគិតចាប់ពី ឆ្នាំក្រោយទៅ។ ការប្រកាសនេះត្រូវបាន ធ្វើឡើងក្រោយគណកម្មាការនេះ បានរកឃើញភាពមិនប្រក្រតី នៃហិរញ្ញវត្ថុរបស់ក្លឹបហើយ ក្នុងនោះភ្លាមៗក៏មានប្រតិកម្មខ្លាំង ពីសំណាក់ ក្លឹបនិងបញ្ជាក់ថា...
ភ្នំពេញ៖ លោក សុខ សប្បាយណា អនុរដ្ឋលេខាធិការតំណាងលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡានាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលជាតិហ្វឺកហ្វឺនកីឡាបានបើកកិច្ចប្រជុំ និងស្តាប់ការណែនាំត្រៀមខ្លួនពិធីពិសារអាហារសាមគ្គីក្នុងមហាគ្រួសារកីឡាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែននាថ្ងៃទី៤ មេសាខាងមុខនេះ។...
ភ្នំពេញ៖ នារសៀលថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះវគ្គបណ្តបណ្តាលអាជ្ញាកណ្តាល និងគណៈកម្មាការថ្នាក់ជាតិ២០១៩ បានបញ្ចប់ដោយជោគជ័យ ដែលមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១១ដល់១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅអគ្គលេខាធិការដ្ឋានសហព័ន្ធក្នុងហពុកីឡដ្ឋានជាតិរៀបចំពីសហព័ន្ធកីឡាវាយកូនបាល់ក្រោមឧបត្ថម្ភរបស់ក្រសួងអប់រំ យុវជន និងកីឡា២០១៩។ លោក ជា ពៅ អគ្គលេខាធិការរង នៃសហព័ន្ធបានប្រាប់ឲ្យដឹងថា ក្រោយឆ្លងកាត់សិក្សាវគ្គខាងលើកនេះ យើងសំឡឹងឃើញថា សិក្ខាកាមទាំងអស់ទទួលលទ្ធផលល្អចំនួន...