The Mirrorនៃចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃពុធទី១៣ខែវិច្ឆិកានេះបានសរសេរថាកីឡាករទាំងឡាយរបស់ក្លឹបបិសាចក្រហមMan Unitedដែលមិនមានជាប់កាតព្វកិច្ចសម្រាប់ជម្រើសជាតិរបស់ខ្លួននោះត្រូវបានក្លឹបបញ្ជូនឲ្យធ្វើការហោះហើរទៅធ្វើការហ្វឹកហាតដល់ទីក្រុងឌុបៃមុនការប្រកួតក្នុងលីកចុងសប្តាហ៍នឹងឈានមកដល់សាជាថ្មី។ ប្រភពដដែលបានសរសេរថាទៀតថាការសម្រាកលំហែផងហ្វឹកហាត់ផងនេះនឹងមានរយៈពេល៣ថ្ងៃមុនការប្រកួតក្នុងលីកជាមួយនឹងក្រុមSheffield Unitedប៉ុន្តែជឿជាក់ថាការធ្វើដំណើរលើកនេះគឺមិនមានវត្តមានរបស់លោកគ្រូបង្វឹកក្លឹបSolskjaerឡើយដោយជឿជាក់ថាលោកកំពុងមានវត្តមាននៅអង់គ្លេសនៅឡើយ។ កីឡាករស្ទើរតែទាំងអស់បានធ្វើដំណើរទៅដល់ទីក្រុងអារ៉ាប់នេះរួចរាល់ហើយខណៈដែលកីឡាករសំខាន់ៗដូចជាRashford, James និងMaguireជាដើមគឺកំពុងបំពេញបេសកកម្មនិងហ្វឹកហាត់ជាមួយនឹងក្រុមជម្រើសជាតិរបស់ពួកគេ៕ ប្រែសម្រួល:ស៊ុនលី
The Mirror នៃចក្រភពអង់គ្លេស ចេញផ្សាយនៅថ្ងៃពុធ ទី១៣ ខែវិច្ឆិកានេះបានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធ ក្លឹបហង្សក្រហម Liverpool កីឡាករMo Salah ដែលធ្លាប់បានទទួលរងរបួសតាំង តែពីខែមុន នៅតែបន្តលេងក្នុង ប្រកួតសំខាន់ជាមួយ នឹងMan City នាពេលចុងក្រោយនេះផងដែរ ទាំងដែលមិនទាន់បាធូរស្រាល។ នៅថ្ងៃនេះសហព័ន្ធបាល់ទាត់អេហ្ស៊ីប បានប្រកាសហើយថាកីឡាករ ខ្សែប្រយុទ្ធរូបនេះនឹងមិនមានវត្តមានឲ្យជម្រើសជាតិ បានឡើយក្នុងការប្រកួត...
The Sunsportsចេញផ្សាយនៅថ្ងៃអង្គារទី១២ខែវិច្ឆិកានេះបានឲ្យដឹងថាសមាគមន៍បាល់ទាត់អង់គ្លេសបានធ្វើការប្រកាសជាផ្លូវការដាច់ដោយឡែកមួយថាកីឡាករខ្សែប្រយុទ្ធRaheem Sterlingគឺនឹងមិនមានឈ្មោះក្នុងក្រុមអង់គ្លេសក្នុងការប្រកួតវគ្គជម្រុះEuro 2020ឡើយនាយប់ថ្ងៃព្រហស្បតិ៍នេះ។ មុននេះគេបានដឹងហើយថាកីឡាករSterlingកាលពីប្រកួតចាញ់របស់Man Cityទៅលើក្រុមLiverpoolបានប៉ះទង្គិចទាំងពាក្យសម្តីនិងកាយវិការខ្លាំងជាមួយនឹងកីឡាករJoe Gomezដោយមានឈានទៅដល់ទាំងការច្របាច់ករគ្នាទៅវិញទៅមកផងដែរ។ ប្រភពដដែលបានសរសេរទៀតដែរថាមិនត្រឹមតែជម្លោះគ្នាពេលប្រកួតរវាង LiverpoolនិងMan Cityនោះទេកីឡាករទាំងពីរក៏បានប៉ះទង្គិចគ្នាក្នុងការហ្វឹកហាត់ឲ្យជម្រើសជាតិមុនការប្រកួតវគ្គជម្រុះEro 2020ប៉ះនឹងម៉ុងតេណេក្រូផងដែរ៕ ប្រែសម្រួល:ស៊ុនលី
តូក្យូ៖គណៈកម្មាធិការរៀបចំទីក្រុងតូក្យូបាននិយាយថា ម្ចាស់មេដាយមាសរត់ម៉ារ៉ាតុងនារីនៃការប្រកួតកីឡាអូឡាំពិកទីក្រុងអាតែននឹងក្លាយជាអ្នករត់ប្រណាំងដំបូងគេមកពីប្រទេសជប៉ុនដែលកាន់ ភ្លើងគប់ទៅដំណើរឆ្ពោះទៅព្រឹត្តិការណ៍អូឡាំពិករដូវក្តៅឆ្នាំក្រោយយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ អ្នករៀបចំកម្មវិធីបាននិយាយថា Noguchi នឹងក្លាយជាអ្នករត់ប្រណាំងទី២ដែលចូលរួមក្នុងការបញ្ជូនភ្លើងគប់របស់ប្រទេសក្រិកដោយទទួលពីម្ចាស់ទឹកដី បន្ទាប់ពីពិធីភ្លើងបំភ្លឺនៅអូឡាំពិកបុរាណស្ថិតនៅភាគខាងលិចប្រទេសក្រិកកាលពីថ្ងៃទី ១២ ខែមីនា។ ពិធីនេះចាប់ផ្តើមការបញ្ជូនភ្លើងគប់រយៈពេល៨ ថ្ងៃឆ្លងកាត់ប្រទេសក្រិក មុនពេលភ្លើងគប់ត្រូវបានប្រគល់ជូនអ្នករៀបចំការប្រកួតនៅទីក្រុងអាតែននាថ្ងៃទី ១៩ ខែមីនា។ លោកស្រី Noguchi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្ញុំពិតជាមានអំណរគុណណាស់ដែលបានជាអ្នកកាន់ភ្លើងគប់នៅក្នុងប្រទេសក្រិក ជាកន្លែងពិសេសសម្រាប់ខ្ញុំ។ វានឹងមានរយៈពេល ១៦ ឆ្នាំចាប់តាំងពីខ្ញុំបានទៅប្រកួតប្រទេសក្រិកជាលើកដំបូងសម្រាប់ព្រឹត្តិការណ៍អូឡាំពិកទីក្រុងអាតែនឆ្នាំ...
ភ្នំពេញ៖លោកស្រី ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា និងរដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី លោកស្រី ឆៃ រឹទ្ធីសូលីដា រដ្ឋលេខាធិការក្រសួងព័ត៌មាន និង ជាអនុប្រធាន កិត្តិយសសហព័ន្ធកីឡារាំកម្ពុជានាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩អញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅទទួលអត្តពលិកកីឡារាំកម្ពុជាឈ្នះមេដាយជាច្រើនគ្រឿងនៃការប្រកួត ADSF Asain Youth Single Dance Championship 2019 នៅទីក្រុងហុងកុងនៅព្រលានយន្តហោះភ្នំពេញអន្តរជាតិ។...
ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន អគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហ័ន្ធកីឡាប្រដាល់គុនខ្មែរ លោកសាស្ត្រា ចារ្យ ម៉ិល កាដូ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡាតំណាងរបស់ក្រសួងអបរំ យុវជន និងកីឡា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល ចៅក្រមកម្រិតបរិញ្ញាប័ត្ររបស់ខ្លួនជាលើកដំបូងនៅថ្ងៃទី ១៣ ខែវិច្ឆិការ ឆ្នាំ២០១៩ នៅសាលប្រជុំ ក្នុងមជ្ឈមណ្ឌលកីឡាកងយោធពលខេរភូមិន្ទ ស្តាតចាស់។ លោក...
Ivan Rakitic បានចាកចេញពីក្រុមជម្រើសជាតិក្រូអាតមុនគេឯង ដោយត្រូវត្រឡប់មក Barcelona វិញដើម្បីព្យាបាលរបួសកែងជើង។ ខ្សែបម្រើក្លឹបយក្សកាតាឡាន់ពីដំបូងត្រូវគ្រូបង្វឹកលោក Zlatko Dalic កោះហៅដើម្បីធ្វើការប្រកួតជម្រុះ Euro ២០២០ ជុំចុងក្រោយជាមួយ ស្លូវ៉ាគីប៉ុន្តែត្រូវខកខានឱកាសបន្ទាប់ពីមានរបួស។ ក្រូអាតត្រូវការត្រឹមស្មើប៉ុណ្ណោះដើម្បីធានាកៅអីជុំផ្ដាច់ព្រ័ត្រនៅឆ្នាំក្រោយ។ ក្រោយចប់បេសកកម្មថ្ងៃសៅរ៍នេះទៅក្រុមរងជើងឯកពិភពលោកនឹងត្រូវមានកាតព្វកិច្ចប្រកួតកម្ដៅសាច់ដុំមួយទៀតទល់នឹងហ្សកហ្ស៊ីនៅសប្ដាហ៍ក្រោយ ហើយអាចនឹងគ្មានវត្តមានរបស់ Rakitic ដដែល៕ ប្រភព៖Sabay
បរទេស:The Sunsportsចេញផ្សាយនៅថ្ងៃអង្គារទី១២ខែវិច្ឆិកានេះបានឲ្យដឹងថាគ្រូបង្វឹកក្លឹបកាំភ្លើងធំArsenalលោកUnai Emeryបានចាប់លើកឡើងពីកំហុសឆ្គងមួយដែលបានកំពុងធ្វើឲ្យទំរង់លេងរបស់ក្លឹបក្រោមការដឹកនាំរបស់លោករដូវកាលនេះមានភាពយ៉ាប់យ៉ឺនខ្លាំងបែបនេះ។ លោកEmeryបានបញ្ជាក់ថាលោកពិតជាមានបំណងចង់លក់កីឡាករ៣នាក់ខ្លាំងជាងគេចេញពីក្លឹបពេលមកដល់ទីនេះក្នុងនោះមានដូចជាកីឡាករMesut Ozil, Sead KolasinacនិងកីឡាករGranit Xhakaដែលកំពុងបន្តមានជម្លោះខ្លាំងជាមួយនឹងក្រុមអ្នកគាំទ្រក្លឹបនោះ។ ទោះបីជាយ៉ាងណាក្តីលោកគ្រូបង្វឹកអេស្បាញរូបនេះបានបញ្ជាក់ថាមិនមានការព្រួយបារម្ភអំពីសំពាធនិងតំណែងរបស់ខ្លួននៅជាមួយនឹងក្លឹបនោះទេប៉ុន្តែលោកនៅតែបញ្ជាក់ជំហថាលោកត្រូវការពេលវេលាបន្ថែមដើម្បីផ្លាស់ប្តូរទំរង់លេងរបស់ក្លឹបទៅតាមផែនការរបស់ខ្លួន៕ ប្រែសម្រួល:ស៊ុនលី
The Sunsports ចេញផ្សាយនៅថ្ងៃអង្គារទី១២ ខែវិច្ឆិកានេះបានឲ្យដឹងថាកំពូល កីឡាករថ្លៃបំផុតលើលោក Neymar ត្រូវបានគេជឿជាក់ថាបានធ្វើការហោះហើរ យន្តហោះឯកជនរបស់ខ្លួនទៅទីក្រុងបាសេឡូណាវិញ ជាមួយនឹងមិត្តស្រីថ្មីជាតារាម៉ូដេលអេស្បាញ ក្រោយការទស្សនាការប្រកួតមួយ របស់ PSG។ PSG បានយកឈ្នះក្នុងលទ្ធផល២ទល់នឹង១ហើយភ្លាមៗ Neymar ក្រោយចាប់ការប្រកួតភ្លាមបានហោះទៅកាន់ ទីក្រុងអេស្បាញវិញភ្លាមដើម្បីចូលរួមពិធីជប់លៀង មួយទៀតគឺជាពិធីខួបកំណើតរបស់មិត្តក្រុម ជម្រើសជាតិកីឡាករ Arthur Melo កាលពីយប់ថ្ងៃសៅរ៍។...
Vincent Kompany ទទូចឲ្យ Pep Guardiola ទិញខ្សែការពារឲ្យខាន តែបាននៅខែមករាខាងមុខនេះដើម្បីដោះស្រាយ វិបត្តិក្លឹបកំពុងជួបប្រទះ។ City មិនទាន់បានទិញខ្សែការពារកណ្ដាលល្អណាមួយមកវិញទេចាប់តាំងពី Kompany ចាកចេញកាលពីរដូវកាលមុនខណៈ Aymeric Laporte មានរបួសជង្គង់ធ្ងន់ធ្ងរតាំងពីខែកញ្ញាត្រូវសម្រាកព្យាបាលយ៉ាងហោចណាស់២ខែទៀតទើបអាចចូលលេងវិញបាន។ Guardiola បច្ចុប្បន្ននៅសល់ខ្សែការពារកណ្ដាលតែពីររូបប៉ុណ្ណោះគឺ John Stones និង Nicolas Otamendi...