ភ្នំពេញ៖លោកអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជាឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា និងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០បានអញ្ជើញចូលរួមពិធីមហាសន្និបាត បញ្ចប់អាណត្តិទី៨ បន្តអាណត្តិទី៩ ប្រចាំឆ្នាំ២០២០-២០២៤ សហព័ន្ធកីឡាការ៉ាតេកម្ពុជា នៅទីស្នាក់ការគណៈកម្មាធិការជាតិ...
កាសែតអង់គ្លេស The Sunsports ជឿជាក់ថាក្លឹបបិសាចក្រហម Man United ត្រៀមជម្រុះកីឡាករធ្លាក់ជើងៗ ចេញបន្ថែមទៀតនៅក្រោយពេល ដែលក្លឹបបានបរាជ័យផ្ទួនៗ ក្នុងការប្រកួតក្នុងលីក៤ដង ចុងក្រោយនេះហើយក្នុងនោះ ក៏មានខ្សែការពារស្លាបម្នាក់ គឺកីឡាករ Marcos Rojo ផងដែរ។ ប្រភពដដែលអះអាងថា Man United បានត្រៀមខ្លួនរួចរាល់ហើយក្នុងការអនុញ្ញាតិ ឲ្យកីឡាកររូបនេះចាកចេញទៅលេងជាមួយនឹងក្លឹប នៅលីកកំពូលអាហ្សង់ទីន...
កាសែតអង់គ្លេស The Sunsports នៅថ្ងៃអាទិត្យនេះបានសរសេរថា គ្រូបង្វឹកឆ្នើមរបស់ក្រុមតោបី អង់គ្លេសលោក Gareth Southgate បានក្លាយទៅជាគោលដៅ នាំមុខគេក្នុងការមកធ្វើការ ជាគ្រូបង្វឹកក្លឹបបិសាចក្រហម Man United ប្រសិនបើក្លឹបពិតជាបានសម្រេចចិត្តបណ្តេញ លោក Solskjare មែននោះ។ បិសាចក្រហម Man United ក្នុងការប្រកួត៣ដងក្នុងលីកកំពូល គឺបានត្រឹមតែបរាជ័យជាប់ៗគ្នា...
មកដល់ចុងខែមករានេះ ទៅហើយ ការបន្តប្រជែងយកកីឡាករ ខ្សែប្រយុទ្ធមិនសូវឡើងទំរង់ លេងរបស់ក្លឹប Real Madrid គឺកីឡាករ James Rodriquez នៅតែបន្តធ្វើនៅឡើយ ទាំង ដែលមិនទាន់មានលទ្ធផល យ៉ាងណានៅឡើយ។ គេជឿជាក់ថាកីឡាករ ខ្សែប្រយុទ្ធកូឡំប៊ីរូបនេះ នឹងមានតម្លៃត្រឹមតែ៣៤ លានផោនប៉ុណ្ណោះហើយ ក្នុងនោះលក្ខណ្ឌខ្ចីជើង ក៏មានសម្រាប់ចចារផងដែរ។ ក្លឹប២នៅអង់គ្លេស ដែលកំពុងនាំមុខគេ...
កាសែតអង់គ្លេស The Mirror នៅថ្ងៃនេះបានសរសេរថា កីឡាករខ្សែការពារកណ្តាល របស់ ក្លឹបប្រេស៊ីល Flamengo កីឡាករ Pablo Mari គឺទំនង ជាបាន នឹងឈាន ទៅដល់កិច្ចព្រមព្រៀងជាផ្លូវការ ហើយក្នុងការ ប្រែក្លាយខ្លួនជាកីឡាករខ្ចីជើង រយៈពេលវែងជាមួយ នឹងក្លឹបកាំភ្លើងធំArsenalនិងបន្តក្លាយខ្លួនជា កីឡាករ ពេញសិទ្ធក្នុងរដូវក្តៅ។ កីឡាករខ្សែការពាររូបនេះត្រូវបាន...
សប្តាហ៍ព័ត៌មានដ៏គួរឲ្យចាប់ អារម្មណ៍របស់ក្លឹប Newcastle ដោយសារតែស្តេចអារ៉ាប់ ព្រះអង្គម្ចាស់ Mohammad bin Salmanត្រូវបានគេជឿជាក់ថា បានត្រៀមកញ្ចប់លុយប្រមាណជា ៣៤០លានផោនក្នុងការទិញយកក្លឹប អង់គ្លេស Newcastle មកស្ថិតនក្រោមការដឹកនាំរបស់ទ្រង់ហើយ ក្នុងនោះក៏មានខ្ទង់ចំណាយប្រមាណជា ២០០លានផោនផងដែរដើម្បី ធ្វើការដោះដូរកីឡាករថ្មី។ តាមពិតអ្វីដែលគេអាចដឹងនោះគឺថា ការចចារគ្នារវាងម្ចាស់ ក្លឹបបច្ចុប្បន្នលោក Mike Ashley និងព្រះអង្គម្ចាស់អារ៉ាប់អង្គនេះធ្លាប់...
តូក្យូ៖ ទីក្រុងតូក្យូ បានដាក់បង្ហាញកាំជ្រួច ដែលមានពន្លឺខ្លាំង កាលថ្ងៃសុក្រ ដើម្បីកត់សម្គាល់នូវព្រឹត្តិការណ៍ដ៏ធំ នឹងចាប់ផ្តើម៦ខែទៀត ដែលនឹងត្រូវធ្វើសម្រាប់ព្រឹត្តិការណ៍ កីឡាអូឡាំពិកឆ្នាំនេះ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ការសម្តែងបានធ្វើឡើង នៅពីលើជណ្តើរយន្តមួយ ដែលមានទីតាំង នៅទីក្រុងឆ្នេរសមុទ្រតូក្យូ ដោយមានគាំទ្រការយ៉ាងធំ នៃកងអូឡាំពិក ចំនួនប្រាំ ដែលបង្ហាញការប្រកួត ស្ទើរតែទាំងអស់ នៅទីនេះ។ ប្រជាជនជប៉ុនត្រូវការរីករាយ...
ភ្នំពេញ៖ សិក្ខាកាម៤នាក់ ក្នុងចំណោម២៤នាក់ បានប្រឡង់ជាប់វគ្គបណ្ដុះបណ្ដាល មន្រ្តីបច្ចេកទេស កីឡាអត្តពលកម្មអន្តរជាតិ កម្រិតទី១ ឈានជើងចូល អន្តរជាតិកម្រិតទី២ បន្ទាប់ពីសិក្សារយៈពេល៦ថ្ងៃ គឺពីថ្ងៃទី២០ ដល់២៥ ខែមករា ឆ្នាំ២០២០ វគ្គនេះបង្រៀន ដោយលោកសាស្រ្តាចារ្យ មកពីសហព័ន្ធ អត្តពលកម្មអន្តរជាតិ គឺលោក Chinetamby Suppish មកពីIAAF...
The Sunsports ចេញផ្សាយនៅថ្ងៃសុក្រទី២៤ ខែមករានេះបានឲ្យដឹងថាក្លឹបយក្សអ៊ីតាលី AC Milan បានត្រៀមកញ្ចប់លុយប្រមាណជា ១០លានផោនរួចរាល់ហើយ ក្នុងការទៅចចារជាមួយនឹងក្លឹប Wigan ក្នុងការនាំយកកីឡាករម្នាក់មកចូលរួមជាមួយខ្លួន នាពេលខាងមុខ។ កីឡាករខ្សែការពារស្លាប ជនជាតិអាមេរិក Antonee Robinson នឹងអាចផ្ទេរទៅលេងជាមួយ នឹងក្លឹបអ៊ីតាលីមួយនេះយ៉ាងលឿនបំផុតចុងសប្តាហ៍នេះ បើអ្វីៗប្រព្រឹត្តទៅតាមផែនការ។ Robinson ទើបតែបានផ្ទេរមក Wigan...
ព្រឹត្តិការណ៍កីឡាទេសចរណ៍ លើភ្នំដងរែកដែលប្រសិទ្ធិនាមថា “ថ្មើរជើងប្រវត្តិសាស្រ្ត–អន្លង់វែង” ខេត្តឧត្តរមានជ័យ លើកទី២ នឹងចាប់ផ្តើមធ្វើនៅដើម ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីទាក់ទាញ និងពង្រីកសក្តានុពល ឲ្យកាន់តែកក្រើកនៅលើអតីតទឹកដីនៃការតស៊ូ ចុងក្រោយនៃរបបខ្មែរក្រហម។ ព្រឹត្តិការណ៍កីឡា–ទេសចរណ៍ “ថ្មើរជើងប្រវត្តិសាស្ត្រ” នៅលើភ្នំដងរែក ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ គឺជាការចាប់ផ្តើមថ្មី សម្រាប់ស្រុកអន្លង់វែង ដើម្បីគាំទ្រដល់សន្តិភាព សន្តិសុខ និងវិបុលភាព នៅក្នុងតំបន់តស៊ូចុងក្រោយ នៃចលនាខ្មែរក្រហម។ ព្រឹត្តិការណ៍កីឡាថ្មើរជើងប្រវត្តិសាស្ត្រ»ព្យាយាមតម្រង់ការចាប់អារម្មណ៍ ទៅលើសារសំខាន់ផ្នែកប្រវត្តិសាស្ត្ររបស់អន្លង់វែង និងទៅលើចំណុចគោលនៃសន្តិភាព សន្តិសុខ និងវិបុលភាព របស់ប្រទេសកម្ពុជា។ អន្លង់វែងគឺជាតំបន់តស៊ូចុងក្រោយ របស់ខ្មែរក្រហមប៉ុន្តែតំបន់នេះ ក៏ជាចំណុចរបត់និមិត្តរូបមួយ នៃការងើបចេញពីអតីតកាលដ៏សោកសង្រេងរបស់កម្ពុជាដែរ។ ការធ្វើសមាហរណកម្មរបស់តំបន់នេះគឺមានន័យស្មើនឹងការចាប់ផ្តើមសាជាថ្មីសម្រាប់ប្រជាជនកម្ពុជា ទាំងអស់គ្នាដែរ ដែលបានបញ្ចប់នូវរយៈកាលជាងបីទសវត្សរ៍នៃសង្គ្រាម អំពើប្រល័យពូជសាសន៍ និងការសម្លាប់រង្គាល។ ...