ភ្នំពេញ៖ ព្រឹត្តិការណ៍ការប្រកួតប្រដាល់គុនខ្មែរTV5 Boxing Knock-Out Serie by K-Cement នាយប់ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៩ អ្នកប្រដាល់២រូបទៀតហើយដែលបានកក់កៅអីសម្រាប់វគ្គជម្រុះជុំទី២ហើយក៏មាន២រូបទៀតដែរដែលខ្ទាតចេញពីការប្រកួតលើសង្វៀន TV5ព្រែកកំពឹស។ ណាម ម៉ូរ៉ាក់ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបងបានបន្តបេសកកម្មទៅប្រកួតជម្រុះជុំទី២ទៀតបន្ទាប់ពីប្រកួតឈ្នះអ្នកប្រដាល់មាសសារ៉ាក់ក្លិបអាណាចក្រគុនខ្មែរដោយពិន្ទុបន្ទាប់ពីប្រកួតគ្នា៣ទឹកពេញនោះ ដោយអ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាយ៉ាងតឹងតែងជាទីបំផុត ។ នៅទឹកទី៣ម៉ូរ៉ាក់បានបង្ហាញពីសមត្ថភាពកាន់តែខ្លាំងពិសេសកណ្ដាប់ដៃរបស់គេបញ្ចេញចំគោលដៅយ៉ាងល្អ បន្ទាប់ពីបញ្ចប់ទឹកទី៣ម៉ូរ៉ាក់បានជ័យជំនះដោយពិន្ទុប៉ុណ្ណោះ ។ ការប្រកួត វេង...
ក្រុងតូក្យូ៖ ព្រឹត្តការណ៍សំខាន់ៗជាច្រើននៅឆ្នាំ ២០១៩ សម្រាប់ទីក្រុងអូឡាំពិករដូវក្តៅបន្ទាប់ ប៉ុន្តែការព្រួយបារម្ភជាយូរមកហើយអំពីកម្ដៅ ដែលមិនអាចទ្រាំទ្របានត្រូវបានលេចចេញជាថ្មី ដែលនាំឲ្យមានការឈឺក្បាលសម្រាប់អ្នករៀបចំក្នុងស្រុក និងរដ្ឋាភិបាលជប៉ុនដូចគ្នា យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ បន្ទាប់ពីរដូវក្តៅមួយផ្សេងទៀត នៅទីក្រុងតូក្យូវាច្បាស់ណាស់ថា បញ្ហាសុខុមាលភាពរបស់អត្តពលិកនិងអ្នកទស្សនា ទាក់ទងទៅនឹងសីតុណ្ហភាពនៅក្នុងរដ្ឋធានីជប៉ុន នឹងមិនរលត់ឡើយ។ អត្តពលិកមួយចំនួនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ប្រណាំងទូកអូឡាំពិកនៅទីក្រុងឆ្នេរសមុទ្រតូក្យូ ត្រូវបានព្យាបាលដោយរោគសញ្ញា ដូចជាការឡើងកម្តៅនៅថ្ងៃ ៣៤ អង្សាសេក្នុងខែសីហា បង្ហាញជាទ្រង់ទ្រាយតូចមួយ អំពីរបៀបវាអាចនឹងកើតឡើង...
ការបង្ហាញខ្លួនរដូវកាលដំបូងឲ្យក្លឹបអ្នកមានបុណ្យBarcelonaកីឡាករFrenkie De Jongហាក់ដូចជាមិនសូវបានទទួលលទ្ធផលល្អឡើយហើយចុងក្រោយនេះកីឡាករផ្ទាល់បានបញ្ជាក់និងសារភាពថាលីកកំពូលអង់គ្លេសPremier Leagueជាលីកល្អបំផុតលើលោក។ ការបញ្ជាក់បែបនេះត្រូវបានគេមើលឃើញថាកីឡាករហូឡង់រូបនេះពិតជាមានអារម្មណ៍សោកស្តាយក្នុងការសម្រេចចិត្តផ្ទេរទៅកាន់ក្លឹបBarcelonaនិងបដិសេធសំណើរក្នុងការផ្លាស់ទៅលេងMan Unitedដែលបានធ្វើឡើងកាលពីរដូវក្តៅកន្លងទៅនោះ។ មានការណែនាំជាច្រើនឲ្យកីឡាករល្អវ័យ២២ឆ្នាំរបស់ក្លឹបAjaxនាគ្រានោះរូបនេះក្នុងការផ្ទេរទៅកាន់ក្លឹបMan CItyក្រោមការដឹកនាំរបស់លោកPep Guardiolaដូចជាអតីតគ្រូបង្វឹកជម្រើសជាតិហូឡង់លោកRonald Koemanជាដើមប៉ុន្តែចុងក្រោយDe Jongបានសម្រេចចិត្តផ្លាស់ទៅអេស្បាញដើម្បីទទួលបានប្រាក់កម្រៃ២៧៥០០០ផោនក្នុងមួយសប្តាហ៍ទៅវិញ៕ ប្រែសម្រួល:ស៊ុនលី
បរទេស: ក្លឹបបិសាចក្រហម Man United នៅតែបន្តចង់បាន កីឡាករគោលដៅរបស់ Haaland ប៉ុន្តែមកដល់ថ្ងៃអាទិត្យនេះ មានរបាយការណ៍ នៅអ៊ីតាលី បែរជាបានអះអាងថា កីឡាករវ័យក្មេងរូបនេះ បានយល់ព្រមរួចរាល់ហើយ ជាពាក្យសម្តីជាមួយនឹងក្លឹប Juventus ក្នុងលក្ខណ្ឌ ដែលគេទទួលបាន ៦,៨លានផោន ក្នុងមួយឆ្នាំ។ ដំណឹងនេះ កំពុងបានធ្វើឲ្យបិសាចក្រហម Man...
បង្ហាញខ្លួន ក្នុងការប្រកួតចុងក្រោយបំផុតមួយ កាលពីយប់ថ្ងៃ Boxing Day កីឡាករខ្សែប្រយុទ្ធ វ័យក្មេង Greenwood នៅតែបន្តរកគ្រាប់បាល់ បាននិងជួយ ឲ្យក្រុមយកឈ្នះ Newcastle ក្នុងលទ្ធផល ដល់ទៅ៤ទល់នឹង០ ក្នុងទឹកដី Old Trafford។ ជាលទ្ធផលតាមរយៈគ្រាប់បាល់មួយនេះ បានធ្វើឲ្យ Greenwood បានក្លាយទៅជា កីឡាករ...
The Sunsports ចេញផ្សាយនៅថ្ងៃសៅរ៍ទី២៨ ខែធ្នូនេះបានឲ្យដឹងថា ក្រោយការមកដល់ របស់គ្រូបង្វឹកលោក Jose Mourinho នោះមានន័យថា ការដោះដូរគ្នា រវាងកីឡាករ Gareth Bale និងកីឡាករ Christian Eriksen ក៏នឹងអាចធ្វើទៅរួចផងដែរ នាពេលខាងមុខនេះ។ ធ្លាប់តែរាល់ដង Real Madrid ជាអ្នកដាក់សំណើរសុំទិញ...
The Sunsports នៅថ្ងៃសៅរ៍នេះ បានសរសេរថា ទីបំផុតក្លឹប AC Milan ជាអ្នកដែលអាចប្រកាស ពីវត្តមានមកដល់ នៃកំពូលកីឡាករប្រយុទ្ធ ជើងចាស់ Zlatana Ibrahimovic មកដល់ទឹកដីរបស់ខ្លួន ក្នុងនាមជាកីឡាករ ដែលមិនមានតម្លៃខ្លួន។ ការប្រកាសដែលត្រូវបានធ្វើឡើង ដោយផ្ទាល់ លើវេបសាយរបស់ក្លឹប ដោយបង្ហាញរូបភាពមួយ របស់កីឡាករស៊ុយអ៊ែតរូបនេះ មកជាមួយផង...
ភ្នំពេញ៖ អ្នកប្រដាល់កម្ពុជា កូយ ឡាយ ក្លិបទ័ពពិសេសឆត្រយោង ៩១១ ប៉ះអ្នកប្រដាល់ថៃ kong Moeungluong រីឯអ្នកប្រដាល់ ឡុង ឡា ក្លិបអប់រំកាយស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ជួបអ្នកប្រដាល់ថៃវ័យចំណាស់ Pra Wit ក្នុងប្រភេទទម្ងន់ ៦៣,៥០គគីឡូក្រាម ការប្រកួតដណ្តើមខ្សែក្រវាត់ជើងឯក “អ្នកប្រយុទ្ធកំពូលថាមពលឆេមពាន” នៅសង្វៀន...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ការិយាល័យអប់រំកាយ និងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានប្រកាសបើកការប្រកួតកីឡាពានរង្វាន់ ៧ មករា ដើម្បីអបអរសាទរទិវា ៧មករា ១៧៩៧ -៧ មករា ឆ្នាំ២០២០ ជាផ្លូវការហើយ។ លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ...
ភ្នំពេញ៖កីឡាករវាយសី ទេព មុនិន្ទ និងកីឡាករវាយសី ប៊ុន សារ៉ាឌី ដណ្តើមបានមេដាយមាសនៃការប្រកួតកីឡា វាយសីមិត្តភាពខ្លាចាស់លើកទី១ ក្រោយពីឈ្នះគូប្រកួត នៅវគ្គផ្តាច់ព្រ័ត្រ នាយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ដោយរៀបចំឡើងដោយក្លិប កីឡាវាយសីពហុកីឡដ្ឋានជាតិអូឡាំពិក។ អគ្គលេខាធិការ ស្តីទី នៃសហព័ន្ធកីឡាវាយ សីកម្ពុជាបានមាន ប្រសាសន៍ថា ការប្រកួតនេះធ្វើឡើងដើម្បីអបអរសាទរពិធីចូលឆ្នាំ សកល និងផ្តល់...