សឹងមិនគួរឲ្យជឿ ក្រោយការចេញផ្សាយ របស់កាសែតអង់គ្លេស The Sunsports នៅថ្ងៃពុធនេះ ទើបយើងអាចដឹងបានថាកីឡាករ Marcus Rashford មានតួលេខគ្រាប់បាល់ ច្រើនជាងកំពូលកីឡាករខ្សែប្រយុទ្ធ ប៉ទុយហ្គាល់ Cristiano Ronaldo ក្នុងការបង្ហាញខ្លួន ទាំង២០០ប្រកួតដំបូងដូចគ្នា ។ Rashford ដែលមានវ័យទើបតែ២២ឆ្នាំ អាចរកបាន២គ្រាប់បន្ថែមទៀត កាលពីប្រកួតប៉ះនឹង Norwich...
The Sunsports ចេញផ្សាយ នៅថ្ងៃអង្គារទី ១៤ ខែមករានេះ បានឲ្យដឹងថាកីឡាករខ្សែការពារវ័យក្មេងអង់គ្លេស John Stone បានក្លាយទៅជាគោលដៅ របស់ក្លឹបកាំភ្លើងធំ Arsenal ទាំងគួរឲ្យភ្ញាក់ផ្អើល។ ព័ត៌មានបានចុះផ្សាយនៅក្រោយពេល ដែលស្ថានភាពជាក់ស្តែង របស់ John Stone ជាមួយនឹង Man City ហាក់ដូចជាមិនសូវល្អប្រសើរឡើយ...
រូបភាពមួយសន្លឹកត្រូវបានក្រុមអ្នកគាំទ្រ របស់ក្លឹបបិសាចក្រហម Man United ចែកចាយពាសពេញបណ្តាញសង្គម ។ ជារូបភាពដែលកីឡាករខ្សែប្រយុទ្ធជួរមុខ Marcus Rashford កាន់មកជាមួយនឹងប្រអប់ដ៏ចម្លែកមួយ ក្នុងពេលហ្វឹកហាត់មុនការប្រកួតទល់នឹង Norwich កាលពីចុងសប្តាហ៍កន្លងទៅនេះ ។ ថ្ងៃនេះThe Sunsports បានស្រាវជ្រាវនិងស៊ើបដឹងថាប្រអប់នេះ ជាប្រភេទប្រអប់ដើម្បីព្យាបាលឆ្អឹង។ព័ត៌មាននេះបានធ្វើឲ្យគ្រប់គ្នា អាចជឿជាក់បានថាកីឡាករ ខ្សែប្រយុទ្ធអង់គ្លេសរូបនេះ បានបង្ខំលេងទាំងខ្លួនមានរបួសហើយលើសពីនេះ វានឹងក្លាយទៅជាក្តីបារម្ភសម្រាប់ក្លឹប...
ភ្នំពេញ៖ អ្នកប្រដាល់ ឈុត សេរីវ៉ាន់ថង ក្លិបរាហ៊ូកីឡាខេត្តបាត់ដំបងប៉ះអ្នកប្រដាល់ជើងខ្លាំងថៃ Thanuo Ngen ដោយប្រកួតគ្នាក្នុងទម្ងន់៦០គីឡូក្រាមនាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែមករា ឆ្នាំ ២០២០ នេះ នៅសង្វៀន Boostrong Fighter On Fire របស់ SEATV ។ លោក...
ភ្នំពេញ៖ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ ប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ សម្រាប់ឆ្នាំ ២០១៩ ដែលប្រព្រឹត្តធ្វើចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ ក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញដោយមាន ២0 វិញ្ញាសា។ លោកអ៊ូ រតនា អគ្គលេខាធិការ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានបញ្ជាក់ក្នុងសេចក្តីជួនដំណឹងឲ្យដឹងថា ព្រឹត្តិការណ៍ប្រកួតជើងឯកថ្នាក់ជាតិ២០១៩មាន...
ភ្នំពេញ៖អ្នកប្រដាល់ជើងខ្លាំង មឿន សុខហ៊ុច ក្លិបពុទ្ធសេរីវង្សខណ្ឌពោធិសែនជ័យ ប៉ះខ្លាកំណាច់ឆ្លងដែន Phat Alin ប្រភេទទម្ងន់៦៣,៥០គីឡូក្រាម រីឯអ្នកប្រដាល់ យ៉ុន ដារ័ត្នក្លិប រាជសីហ៏ ខេត្ត រតនៈគីរីជួបជាមួយអ្នកប្រដាល់ខ្លាចាស់ថៃ Pravith ប្រភេទទម្ងន់៦៣,៥០គីឡូក្រាម នៃព្រឹត្តិការណ៍ប្រដាល់ដណ្តើមខ្សែក្រវាត់ខារ៉ាបាវនៅលើសង្វៀន SEATV នារសៀលថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២០នេះ។...
កាសែតអង់គ្លេស The Sunsports ចេញផ្សាយនៅថ្ងៃអង្គារទី ១៤ ខែមករានេះបានឲ្យដឹងថា កីឡាករអាល្លឺម៉ងកំពស់ខ្ពស់ Thomas Muller នឹងអាចចាកចេញពីក្លឹប Bayern Munich មែនទែនហើយ ក្រោយការបន្តស្នាក់នៅទីនេះ អស់រយៈពេល ២០ ឆ្នាំមកហើយនោះ។ ក្រោយទទួលបានព័ត៌មាននេះភ្លាម គេជឿជាក់ថាក្លឹបបិសាចក្រហម Man United បានប្រុងប្រៀបខ្លួនរួចជាស្រេច...
Nou Camp កំពុងបន្តចង់បានគ្រូបង្វឹកថ្មីខ្លាំងបំផុត នៅពេលនេះជាពិសេសចុងក្រោយ បានថែមទាំងទាក់ទងជាមួយនឹងវិរៈបុរស របស់ក្លឹបគឺលោក Xavi ផង ប៉ុន្តែចុងក្រោយបានត្រឹម បដិសេធប៉ុណ្ណោះ ។ ក្រោយបរាជ័យលើកនេះ គេជឿជាក់ថាក្លឹបកំពុងបន្តពិចារណាបេក្ខភាព ជាច្រើនទៀតក្នុងនោះ កាសែតអង់គ្លេស The Sunsports បានចុះផ្សាយថាលោក Pochettino គឺជាបេក្ខភាពអទិភាពបំផុតរបស់ក្លឹប ទោះបីជាកន្លងមកបុរសអាហ្សង់ទីនរូបនេះ បានបញ្ជាក់ហើយថា...
Real Madrid មានក្តីសប្បាយរីករាយយ៉ាងខ្លាំង ក្រោយលើកពាន Super Cup ដោយបានយកជ័យជំនះ លើក្រុម Atletico Madrid ទាំងប្រផិតប្រផោយ បាល់ប៉េណាល់ ទីនៅចុងបញ្ចប់ម៉ោង។ ជ័យជំនះដ៏អស្ចារ្យមួយនេះ ត្រូវបានគេមើលឃើញ គឺជាគុណសម្បត្តិដ៏ធំធេងរបស់កីឡាករម្នាក់ របស់ក្លឹប Real Madrid គឺកីឡាករ Federico Valverde។...
LAUSANNE៖ លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ទទូចដល់ការសម្រេចចិត្តហាមឃាត់ ប្រទេសរុស្ស៊ីពីព្រឹត្តិការណ៍ កីឡាអន្តរជាតិ ខណៈការដាក់ទណ្ឌកម្ម ចំពោះការប្រើប្រាស់សារធាតុហាមឃាត ក្នុងកីឡាត្រូវតែជាភស្តុតាង និងមិនត្រួសត្រាយផ្លូវសម្រាប់ “ការភាន់ច្រលំ” ទាំងស្រុងនោះទេ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ជាមួយនឹងពេលវេលាតិចជាង ២០០ ថ្ងៃត្រូវទៅមុនព្រឹត្តិការណ៍ កីឡាអូឡាំពិកទីក្រុងតូក្យូ...