The Mirror នៃចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃអាទិត្យទី៣ ខែវិច្ឆិកានេះបានឲ្យដឹងថាក្លឹបបិសាចក្រហម Man United នៅសប្តាហ៍ចុងក្រោយនេះកាន់តែស្ថិតនៅក្នុងសំពាធខ្លាំងឡើងក្រោយការប្រកួតចាញ់ Burnley ក្នុងលទ្ធផល១ទល់នឹង០ដែលនេះមានន័យថាកំសោយនៅតំបន់ប្រយុទ្ធគឺជារឿងដែលមិនអាចខ្វះបាន។ មានព័ត៌មានចចាមអារ៉ាមជាច្រើនអំពីការព្យាយាមរបស់ក្លឹបបិសាចក្រហម Man United ក្នុងចចារទិញយកខ្សែប្រយុទ្ធសំបូរពិសោធជាច្រើនមកជួយក្លឹបឲ្យបាននៅខែមករានេះក្នុងនោះក៏មានខ្សែប្រយុទ្ធរបស់ក្លឹប RB Leipzig ដែលទើបមានអាយុ២៣ឆ្នាំម្នាក់ផងដែរដែលក៏ជាកីឡាករគោលដៅសំខាន់បំផុតរបស់ Liverpool ផងដែរនោះ។ ប្រភពដដែលបានសរសេរទៀតថាទោះបីជាកីឡាករ Timo Werner ត្រូវបានគេជឿជាក់ថាកំពុងកៀកទៅនឹងការផ្ទេរទៅកាន់ក្លឹបហង្សក្រហម...
ភ្នំពេញ៖លោក ស សុខា រដ្ឋលេខាធិការនៃ ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជានាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានអញ្ជើញចូលរួមពិធីសន្និសីទសារព័ត៌មាន ស្តីពី “ព្រឹត្តិការណ៍ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោក យុវជន និងនារី” លើកទី១៧ ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។ ការប្រកួតនឹងប្រព្រឹត្តចាប់ ពីថ្ងៃទី១៨ដល់២៣ ខែវិច្ឆិកា...
ក្រុមបាល់ទាត់ក្រោមអាយុ១៩ឆ្នាំរបស់កម្ពុជាបានយកឈ្នះលើក្រុមកោះម៉ារីណា ៩-០ ក្នុងការប្រកួតវគ្គជម្រុះ AFC U19 Championship ។ លទ្ធផលឈ្នះយ៉ាងធំធេងនេះ មិនទាន់ធ្វើឱ្យលោក Koji Gyotoku សប្បាយចិត្តខ្លាំងនោះទេ ត្បិតអីលោកបានមើលឃើញចំណុច១ក្រៅពីសប្បាយចិត្តលើលទ្ធផល។ គ្រូជប៉ុនម្នាក់នេះ បាននិយាយថាកូណក្រុមធ្វើមិនសូវបានល្អទេ ជាមួយបច្ចេកទេសលេង។ ពួកគេត្រូវត្រៀមខ្លួនបន្ថែមទៀតសម្រាប់ការប្រកួតបន្ទាប់ជាមួយថៃ។ លោកថាការប្រកួតនៅពាន AFF ក្នុងប្រទេសវៀតណាម កម្ពុជាបានយកឈ្នះថៃមែន ប៉ុន្តែសម្រាប់ការប្រកួតខាងមុខ...
ក្លឹប Everton បានប្រកាសថាកំពុងធ្វើការស៊ើបអង្កេតករណីជេរប្រមាថមានលក្ខណៈរើសអើងពូជសាសន៍លើខ្សែប្រយុទ្ធ Son Heung-min។ ក្នុងប្រកួតរវាង Tottenham Hotspur និង Everton យប់មិញដែលបញ្ចប់ដោយលទ្ធផលស្មើ ១ ទល់នឹង ១ កីឡាករកូរ៉េខាងត្បូងបានទទួលកាតក្រហម ក្រោយបានឈូសខ្សែបម្រើ Andre Gomes ដែលរួមចំណែកបង្កឲ្យកីឡាករអេស្ប៉ាញបាក់កជើងស្ដាំ។ Son ត្រូវបានឃើញថាបានសម្រក់ទឹកភ្នែកបង្ហាញភាពសោកស្ដាយចំពោះហេតុការណ៍នេះ មុនចាកចេញពីទីលានប្រកួត។...
គិតមកត្រឹមសប្ដាហ៍ទី ១១ នៃលីគកំពូលអង់គ្លេសរដូវកាល ២០១៩/២០២០ ខ្សែប្រយុទ្ធ Jamie Vardy របស់ Leicester City កំពុងនាំមុខបណ្ដោះអាសន្នក្នុងតារាង Top Scorer ជាមួយនឹងការស៊ុតបញ្ចូលទីចំនួន ១០ គ្រាប់។ ខាងក្រោមជា បណ្ដាកីឡាករ ៥ រូបដែលកំពុងនាំមុខក្នុងការស៊ុតបញ្ចូលទីនៅលីគកំពូលអង់គ្លេស គិតមកទល់ពេលនេះ៖ ១....
ភ្នំពេញ៖ ក្រុមជម្រើសជាតិយុវជន U-19 កម្ពុជា ធ្វើបានយ៉ាងល្អសម្រាប់ប្រកួតទី២ របស់ខ្លួន ដោយបានលត់ក្រុម U-19 កោះម៉ារីអាណាខាងជើង ៩-០ ក្នុងវគ្គជម្រុះពានរង្វាន់ AFC U-19 Championship 2020 ពូល G នៅយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅពហុកីឡដ្ឋានជាតិ ។...
The Mirror នៃចក្រភពអង់គ្លេស ចេញផ្សាយនៅថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកានេះបានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal គឺកាន់តែខិតជិត ក្នុងការចុះកុងត្រា ជាមួយនឹងបុរសជនជាតិប៉ទុយហ្គាល់លោក Jose Mourinho ហើយដើម្បីមកជំនួសតំណែង របស់លោក Unai Emery ។ អ្វីដែលកាន់តែច្បាស់អំពីព័ត៌មាន ចចាមអារ៉ាមដែលកំពុង ធ្វើឲ្យអ្នកតាមដានបាល់ទាត់ភ្ញាក់ផ្អើលនេះទៀតនោះ គឺកាលពីសប្តាហ៍នេះ បុរសរហ័សនាមThe...
អតីតអាជ្ញាកណ្ដាលប្រចាំ Premier League លោក Mark Clattenburg បាននិយាយថា លោកយល់ហេតុអ្វីបានជាលោក Martin Atkinson ឲ្យកាតក្រហមទៅ Son Heung-min។ យ៉ាងណាលោកនៅតែមានគំនិតមួយយល់ថា សកម្មភាពរបស់ Son តែម្នាក់បានធ្វើឲ្យ Andre Gomes បាក់កជើងនោះទេ។ Premier League...
The Sunsportsចេញផ្សាយនៅថ្ងៃអាទិត្យទី៣ខែវិច្ឆិកានេះបានឲ្យដឹងថាស្ថានភាពរបស់លោកUnai Emeryកាន់តែតានតឹងឡើងហើយជាពិសេសនៅក្រោយការប្រកួតស្មើជាមួយនឹងក្រុមWolvesក្នុងលទ្ធផល១ស្មើក្នុងទឹកដីខ្លួនឯងចុងក្រោយនេះ។ គ្រូបង្វឹកបារាំងរូបនេះត្រូវបានអ្នកគាំទ្រក្លឹបស្រែករិះគន់យ៉ាងខ្លាំងពេញកីឡាដ្ឋានក្នុងការប្រកួតលើកនេះ។មានអ្នកគាំទ្រខ្លះថែមទាំងបានស្រែកដេញគ្រូបង្វឹករូបនេះឲ្យចាកចេញពីក្លឹបទៀតផងទោះបីជាបច្ចុប្បន្នកុងត្រារបស់គាត់នឹងមានសុពលភាពរហូតដល់រដូវក្តៅឆ្នាំក្រោយ។ ថ្លែងទៅកាន់ក្រុមអ្នកកាសែតក្រោយចប់ការប្រកួតលោកEmeryបាននិយាយថានេះគឺជាទំនួលខុសត្រូវរបស់គាត់ទាំងស្រុងហើយសន្យាថានឹងធ្វើឲ្យល្អប្រសើរជាងនេះនៅឧិកាសក្រោយប៉ុន្តែលោកក៏បានបដិសេធថានឹងមិនចាកចេញឡើយក្នុងស្ថានភាពបែបនេះ៕ ប្រែសម្រួល:ស៊ុនលី
ខេត្តកំពង់ស្ពឺ៖ការប្រកួតប្រដាល់គុនខ្មែរលក្ខណៈអន្តរជាតិ “Khmer Fight” ដើម្បីអបអរសាទរពិធីបុណ្យអុំទូកខេត្តកំពង់ស្ពឺនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសង្វៀនកីឡដ្ឋានខេត្តកំពង់ស្ពឺកម្ពុជាឈ្នះ៣ប្រកួត ខណៈថៃឈ្នះមួយប្រកួត និងស្មើមួយប្រកួត ដោយការប្រកួតមាន៥ប្រទេសចូលរួមគឺ កម្ពុជា ថៃ បារាំង អ៊ីរ៉ង់ និង អាល់ហ្ស៊េរី ។ លោក ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា...