លោក Felix គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ចង់ឈ្នះគ្រប់ប្រកួតទាំងអស់នៅស៊ីហ្គេម ២០១៩នៅប្រទេសហ្វីលីពីន ដើម្បីបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ក្រុមយុវជនក្រោមអាយុ២២ឆ្នាំរបស់កម្ពុជាកំពុងហ្វឹកហាត់ជុំគ្នា ដើម្បីត្រៀមខ្លួនចេញទៅប្រកួតនៅស៊ីហ្គេម។ ដោយបច្ចុប្បន្ននេះមានកីឡាករជាង២០នាក់ដែលកំពុងហ្វឹកហាត់ ហើយលោក Felix នឹងត្រូវជ្រើសយកតែ២០នាក់ប៉ុណ្ណោះ តមតាមការកំណត់របស់ការប្រកួត។ ស្របពេលបញ្ជីឈ្មោះ២០នាក់នោះ អាចនឹងចេញក្រោយពីការប្រកួតមិត្តភាពទល់ក្រុមហុងកុងរួច។ ជាមួយការរំពឹងទុកសម្រាប់ស៊ីហ្គេមឆ្នាំនេះដែរ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនបានបញ្ជាក់ថាលោកចង់ឈ្នះការប្រកួតគ្រប់ទាំងអស់ក្នុងពូល និងបានឡើងទៅជុំបន្ដទៀត។ នេះជាអ្វីដែលគ្រប់គ្រូបង្វឹកទាំងអស់ចង់បាន ប៉ុន្តែវាមិនមែនជារឿងងាយស្រួលនោះទេ ព្រោះក្រុមទាំងអស់សុទ្ធតែល្អនិងប្រឹងប្រែងដូចគ្នា។ កម្ពុជានៅពូលA...
កាលពីរដូវក្តៅកន្លងមកគ្រប់គ្នាបានជឿជាក់ថាកីឡាករខ្សែប្រយុទ្ធវេលGareth Baleស្ទើរតែបានផ្លាស់ទៅលេងនៅក្លឹបលីកកំពូលចិនJiangsu Suningពីអេស្បាញក្នុងកុងត្រាដែលអាចទទួលបានកម្រៃរហូតទៅដល់១លានផោនក្នុងមួយសប្តាហ៍ប៉ុន្តែចុងក្រោយត្រូវបានReal Madridបដិសេធតាមរយៈការទាមទារតម្លៃផ្ទេរថ្លៃ។ The Sunsportsនៅថ្ងៃអាទិត្យទី១៧ខែវិច្ឆិកានេះបានសរសេរថាតាមពិតមូលហេតុចុងក្រោយដែលReal Madridបានបដិសេធការផ្ទេរនេះនៅនាទីចុងក្រោយនោះគឺដោយសារតែក្លឹបជឿជាក់ថាMan Unitedនឹងហ៊ានចំណាយច្រើនសម្រាប់កីឡាករខ្សែប្រយុទ្ធរូបនេះឬជម្រើសមួយទៀតគឺការដោះដូរគ្នារវាងកីឡាករគោលដៅរបស់ខ្លួនPaul Pogbaជាមិនខាននៅក្នុងខែមករាឬយ៉ាងយូរណាស់ដល់រដូវក្តៅក្រោយ។ ទាំងReal Madridនិងគ្រូបង្វឹកក្លឹបលោកZidaneជាពិសេសអ្នកគាំទ្រក្លឹបមិនដែលមានបំណងចង់ឲ្យកីឡាករBaleបន្តនៅទីនេះឡើយតាមរយៈការមើលឃើញជាក់ស្តែងសូម្បីទំនាក់ទំនងល្អជាមួយនឹងមិត្តរួមក្លឹបក៏Baleមិនសូវមានឡើយ៕ ប្រែសម្រួល:ស៊ុនលី
ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសពីសមាសភាពតាមប្រភេទកីឡា កម្ពុជាត្រូវបញ្ជូនឲ្យទៅចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡា SEA Games លើកទី៣០ នៅប្រទេសហ្វីលីពីនហើយដើម្បីចូលជួបសម្តែងការគួរសម និងជម្រាប់លាសម្តេចតេជោ ហ៊ុន សែនចេញបំពេញបេសកកម្ម។ កីឡាចំនួន ៣០ប្រភេទ នេះមាន ១៧៦វិញ្ញាសារួម នឹងប្រតិភូ និងកីឡាករ កីឡាការិនី ចំនួន ៤០០នាក់។ ចំពោះ ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍...
The Sunsportsចេញផ្សាយនៅថ្ងៃអាទិត្យទី១៧ខែវិច្ឆិកានេះបានឲ្យដឹងថាកីឡាករខ្សែការពារអេស្បាញដែលមានឈ្មោះថាPau Torresត្រូវបានក្លឹបកាំភ្លើងធំArsenalរំពឹងថានឹងក្លាយទៅជាកូនសោរដើម្បីដោះស្រាយបញ្ហានៅតំបន់ការពារក្នុងរដូវកាលដែលនៅសេសសល់។ ប្រភពដដែលបានសរសេរទៀតថាArsenalកំពុងត្រៀមខ្លួនដើម្បីចចារទិញយកកីឡាករខ្សែការពារកណ្តាលរបស់ក្លឹបVillarrealរូបនេះក្នុងខែមករានេះទោះបីដឹងថានឹងមិនមានភាពងាយស្រួលខ្លាំងក្នុងការទាក់ចិត្តកីឡាករវ័យទើបតែ២២ឆ្នាំរូបនេះក្តី។ក្នុងកុងត្រាបច្ចុប្បន្នគេជឿជាក់ថាTorresនឹងអាចមានតម្លៃខ្លួនប្រមាណជា៤៣លានផោននៅលើទីផ្សារ។ ក្រៅតែពីក្លឹបកាំភ្លើងធំArsenalគេជឿជាក់ថាក៏នៅមានក្លឹបផ្សេងទៀតផងដែរដែលមានបំណងចង់បានTorresជាពិសេសគឺមេឃខៀវMan Cityដែលត្រូវបានគេដឹងថាបានតាមដានស្ថានភាពរបស់កីឡាករជិតស្និទ្ធបំផុតបន្ទាប់ពីArsenal៕ ប្រែសម្រួល:ស៊ុនលី
ភ្នំពេញ៖លោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងលោក Claude Azema ប្រធានសហព័ន្ធប៉េតង់អន្តរជាតិអញ្ជើញចូលរួមព្រឹត្តិការណ៍នៃការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកយុវជន និងនារី លើកទី១៧ នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ប្រទេសជាសមាជិករបស់សហព័ន្ធកីឡាប៉េតង់ពិភពលោក ចំនួន ៤៩ប្រទេស ស្មើនឹង...
ខ្សែប្រយុទ្ធ Cristiano Ronaldo បានសន្យានឹងប្រឹងប្រែងបំបែកកំណត់ត្រាជាអ្នករកគ្រាប់បាល់បានច្រើនជាងសម្រាប់ជម្រើសជាតិ បន្ទាប់ពីទាត់ចូលគ្រាប់ទី៩៩កាលពីយប់មិញ ជួយព័រទុយហ្គាល់ឈ្នះលុចហ្សំបួរ ២-០ ធានាបានកៅអីទៅ Euro 2020។ វីរបុរសរបស់អ៊ីរ៉ង់ លោក Ali Daei បច្ចុប្បន្នជាអ្នកកាន់កំណត់ត្រាជាអ្នកទាត់បញ្ចូលទីច្រើនជាងគេឲ្យជម្រើសជាតិមាន១០៩គ្រាប់។ ដូច្នេះ Ronaldo ត្រូវការរក១០គ្រាប់ទៀតទើបស្មើនឹងកំណត់ត្រារបស់ Ali។ ក្រោយពីទាត់បញ្ចូលទីមួយគ្រាប់កាលពីយប់មិញកីឡាកររបស់ក្លឹប Juventus បានសន្យាថា...
Virgil van Dijk បានសុំដកខ្លួនចេញពីក្រុមជម្រើសជាតិហូឡង់សម្រាប់ការប្រកួតថ្ងៃចុងក្រោយទល់នឹងអេស្តូនីនៅថ្ងៃអង្គារស្អែកនេះ។ ខ្សែការពារនិងជាប្រធានក្រុមវ័យ២៨ឆ្នាំបានរួមចំណែកជួយក្រុមរហស្សនាមថា ពណ៌ទឹកក្រូចកក់កៅអី Euro2020 រួចទៅហើយក្រោយស្មើគ្នា ០-០ ជាមួយអៀរឡង់ខាងជើងកាលពីចុងសប្ដាហ៍។ មូលហេតុដែល Van Dijk សុំដកខ្លួនគឺមិនត្រូវបានទម្លាយនោះទេ គ្រាន់តែរូបគេបញ្ជាក់ថា មានបញ្ហាផ្ទាល់ខ្លួន។ ជយលាភីកីឡាករឆ្នើមទ្វីបអឺរ៉ុបក្លាយជាកីឡាករ Liverpool ទី៥ដែលដកខ្លួនចេញពីជម្រើសជាតិបន្ទាប់ពី Mo Salah, Robertson,...
ភ្នំពេញ៖នាល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក មាស សារិន ប្រធានសហព័ន្ធកីឡាទាញ ព្រ័ត្រ និងលោក ឯម ហៀង តំណាងឲ្យលោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាអញ្ជើញចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៩។ លោក មាស សារិន បានមានប្រសាសន៍ថា ជាការពិតណាស់ការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៩រយៈពេល៣ គឺជាការផ្តល់ឱកាសឲ្យកីឡាករ-កីឡាការិនីបញ្ចេញនូវទេពកោសល្យសមត្តភាពក៏ដូចជាវាស់ស្ទង់សមត្ថភាពបច្ចេកទេស ដែលកីឡាករ-កីឡាការិនីម្នាក់ៗ បានហ្វឹកហាត់កន្លងមក។...
ភ្នំពេញ៖ព្រឹត្តិការណ៍ការប្រកួត TV5 Boxing Knock-Out Serie by K-Cement អ្នកប្រដាល់ជើងថ្មី កាន់ ម៉េងហុង ក្លិបនាគរាជចតុមុខបានបង្ខំឲ្យអ្នកប្រដាល់ លីន និមល ក្លិបបូរីរាជសីហ៍មានរិទ្ធលើកទង់ជ័យស មុនស្នូរជួងបញ្ចប់ទឹកទី៣ បន្ទាប់ពីទទួលរងការវាយលុកយ៉ាងសន្ធាប់នោះ។ នៅទឹកទី១និមលបានព្យាយាមប្រើស្នៀតចម្លែកៗដើម្បីសម្លុតស្មារតីម៉េងហុង សម្រាប់ម៉េងហុងដែលជាម្ចាស់ជើងឯកថ្នាក់ជាតិឆ្នាំ២០១៩លើប្រភេទទម្ងន់៥១គីឡូក្រាមនោះគេក៏បញ្ចេញស្នៀតប្លែកៗរួមទាំងស្នៀតនាគវ័ធកន្ទុយសងវិញយ៉ាងធ្ងន់ៗមិនតែប៉ុណ្ណោះ ម៉េងហុង ក៏ប្រើស្នៀតជង្គង់ហោះ និងលោតផ្កាប់ចានធ្វើឲ្យនិមលបានត្រឹមតែដកថយ និងការពារប៉ុណ្ណោះ...
The Sunsports ចេញផ្សាយនៅថ្ងៃអាទិត្យទី១៧ ខែវិច្ឆិកានេះបានសរសេរថា លោក Jose Mourinho រហ័សនាមថាជាគ្រូបង្វឹក The Special One ត្រូវបានគេជឿជាក់ថា នៅតែបន្តឃ្លាំមើល ស្ថានភាពរបស់ក្លឹបមាន់ ខ្នាយមាស Spurs នៅឡើយបើទោះបីជាគេបានដឹងថា Real Madrid គឺជាគោលដៅអទិភាព បំផុតរបស់គាត់ក្តី។ លោក...