The Sunsportsនៅថ្ងៃសុក្រទី១ខែវិច្ឆិកានេះ បានសរសេរថា គ្រូបង្វឹកក្លឹបបិសាចក្រហម Man Unitedដែលទើបអាចមានភាពធូរស្រាល បន្តិចចំពោះស្ថានភាព ដ៏អាក្រក់បំផុត របស់ក្លឹបនោះប្រហែល ជានឹងប្រឈមមុខទៅនឹងបញ្ហាសាជាថ្មី ហើយក្នុងការប្រកួតក្នុង លីកប្រកួតក្រោយនេះ។ ទោះបីជា៤ប្រកួតចុងក្រោយ Man Unitedទទួលបានជ័យជំនះជាប់គ្នាទាំង៤ដង មែនប៉ុន្តែការប្រកួត លើកក្រោយប៉ះនឹង Bournemouthដើម្បីរកឲ្យបាន៣ពិន្ទុ ទៀតនោះ បែរទៅជាបញ្ហាប្រឈមសម្រាប់ គ្រូបង្វឹកសញ្ជាតិនវេយរូបនេះ ដោយសារតែខ្សែប្រយុទ្ធដ៏សំខាន់...
ក្រុមបាល់ទាត់អាយុក្រោម១៩ឆ្នាំរបស់កម្ពុជា បានបរាជ័យក្រោមថ្វីជើងក្រុមម៉ាឡេស៊ី ៥-៤ ក្នុងការប្រកួតពានរង្វាន់ AFC U-19 Championship 2020 Qualifiers ពូល G។ ក្នុងការប្រកួតនេះដែរ នៅតង់ទី១ក្រុមម៉ាឡេស៊ី បានយកឈ្នះលើក្រុមកម្ពុជា ៣-០ ទៅហើយ។ ស្របពេលដល់តង់ទី២វិញ នាទី៦០ ខាងក្រុមម៉ាឡេស៊ី បានបាត់កីឡាករដល់ទៅ២នាក់ឯណោះ ដោយសារតែទទួលបានកាតក្រហម។ ដូច្នេះនៅសល់៣០នាទីចុងក្រោយនេះ...
បរទេស: ក្រុមការងារអ្នករៀបចំកម្មវិធី របស់ប្រទេសអ៊ីស្រាអែល បានប្រកាស នៅថ្ងៃសុក្រនេះថា ជម្រើសជាតិនៃប្រទេសអាហ្សង់ទីន និងប្រទេសអ៊ុយរ៉ាហ្គាយ នឹងត្រូវជួបប្រកួតគ្នា នាថ្ងៃទី១៨ខែវិច្ឆិកា សម្រាប់ការប្រកួតបាល់ទាត់ មិត្តភាពនៅ ក្នុងប្រទេស អ៊ីស្រាអែល។ ការប្រកាសដដែលបានបញ្ជាក់ ទៀតថាការប្រកួតនឹងត្រូវធ្វើឡើង នៅកីឡដ្ឋាន New Bloomfield ក្នុងតំបន់ Jaffa ភាគខាងត្បូងនៃទីក្រុងឆ្នេរសមុទ្រ Tel...
The Sunsports ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី៣១ខែតុលានេះ បានឲ្យដឹងថាក្លឹបបារាំង Lyon ត្រូវបានគេរាយការណ៍ថា កំពុងតាមចចារជាមួយនឹងកីឡាករខ្សែប្រយុទ្ធ ជើងចាស់តោខៀវ Chelsea កីឡាករ Olivier Giroud ដើម្បីពិនិត្យមើលលទ្ធភាព ក្នុងការផ្ទេរនាខែមករាខាងមុខនេះ។ ប្រភពដដែលបានឲ្យដឹង ដែរថាការចង់បាន Giroud នេះគឺ Lyon មានបំណងដើម្បី...
Bayern Munich បង្ហាញបំណងចង់បានPochettinoជំនួសលោកKovac The Sunsportsចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី៣១ខែតុលានេះ បានឲ្យដឹងថា ក្លឹបយក្សអាល្លឺម៉ង់Bayern Munichបាន កំពុងពិចារណាក្នុងការនាំយកលោកMauricio PochettinoមកជំនួសលោកNiko Kovac។ គួរឲ្យដឹងដែរថាផែនការរយៈពេល វែងរបស់លោកPochettinoជាមួយនឹងក្លឹបSpursនោះត្រូវបានក្លាយទៅជាសំណួរ ជាច្រើនក្រោយទំរង់លេងដ៏យ៉ាប់យ៉ឺននៅពេល ចាប់ផ្តើម រដូវកាលនេះប៉ុន្តែស្ថានភាពរបស់លោកKovacក៏មិនភាព ខុសគ្នាខ្លាំងនោះដែរ។ បច្ចុប្បន្នSpursមាន៨ពិន្ទុ ឆ្ងាយពីតំបន់ក្រុមជើងខ្លាំងទាំង៤នៅលើកំពូល តារាងប៉ុន្តែលោកPochettinoហាក់មិនមានភាពព្រួយបារម្ភខ្លាំងនោះដែរចំពោះបញ្ហានេះ ទោះបីជា លោកបានសារភាពថាវានឹងមិនអាច ធ្វើឲ្យលោកទៅជាសក់ស្កូវបានដែរ៕
ភ្នំពេញ៖លោកមាន សារិន ប្រធានសហព័ន្ធកីឡាសីដក់ និងឈិនឡូន កម្ពុជានាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩បានអញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាសីដក់អន្តរជាតិកម្រិត១ ដោយវគ្គបានប្រព្រឹត្តិកន្លងទៅពីថ្ងៃទី ២៨ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកាឆ្នាំ២០១៥នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ លោកទុយ ប៊ុនហឿន អគ្គលេខាធិការរងនៃសហព័ន្ធកីឡាសីដក់ និងឈិនឡូន កម្ពុជាបាននិយាយថា យោងតាមផែនការកសាងធនធានមនុស្សរបស់សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជាសហការជាមួយក្រសួងអប់រំ យុវជន និងកីឡាដើម្បីរៀបចំបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹក អន្តរជាតិ កម្រិត១ក្នុងការបង្កើនធនធានមនុស្សរបស់សហព័ន្ធ។ លោកបានបន្តថា វគ្គនេះមានសិក្ខាកាមបានចូលរួមចំនួន៣០នាក់មកពីសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា ក្រសួងមហាផ្ទៃក្រសួងការពារជាតិ អង្គការមិត្តសំឡាញ់ នាយកដ្ឋានអប់រំកាយ និងកីឡា សិស្ស ក្លិបកីឡាសីដក់ ដេអិន ក្លិបកីឡាសីដក់ បានលុង ក្លិបកីឡាសីដក់ ទន្លេបាសាក់ ក្លិបកីឡាសីដក់ ស្រុកកណ្តាលស្ទឹង ក្លិបកីឡាសីដក់ មេគង្គកីឡា មន្ទីរ អ.យ.ក ខេត្តកំពង់ចាម គ្រូបង្វឹកជម្រើសជាតិ សហព័ន្ធកីឡាសីដក់ និងគ្រូបង្វឹកថ្នាល សហព័ន្ធកីឡាសីដក់។ លោកអគ្គលេខាធិការរងបានបន្ថែមថា ឆ្លងកាត់ការបណ្តុះបណ្តាលអស់រយៈពេល៥ថ្ងៃមកនេះ សិក្ខាកាមទាំងអស់ទទួលបានលទ្ធផលរួមមាន៖យកចិត្តទុកដាក់សិក្សា ៥០ភាគរយ យល់ដឹងពីទ្រឹស្ដីកីឡាសីដក់ ៤០ភាគយ និងយលដឹងពីមូលដ្ឋានបច្ចេកទេស៥០ភាគរយ៕ដោយ៖លី ភីលីព
ប្រព័ន្ធកំព្យូទ័រថ្មីជួយក្នុងការផ្តល់ពិន្ទុរបស់ចៅក្រមអាចមើលឃើញក្នុងពេលវេលាជាក់ស្តែងក្នុងគោលបំណងចៀសវាងនូវភាពចម្រូងចម្រាសដោយញាំញីទីក្រុងរីយ៉ូឆ្នាំ ២០១៦ នៅពេលមន្រ្តី និងអាជ្ញាកណ្តាលរាប់សិបនាក់ត្រូវបានព្យួរពីបទកំណត់លទ្ធផលនៃការប្រកួត។ កីឡាប្រដាល់ដែលជាកីឡាមួយក្នុងចំណោមកីឡាបានចូលរួមប្រកួតកីឡាអូឡាំពិកដំបូងនៅប្រទេសក្រិកបុរាណក្រោយមកត្រូវបានគេគំរាមនឹងបណ្តេញចេញពីព្រឹត្តិការណ៍កីឡាទាក់ទងនឹងការគ្រប់គ្រងមិនត្រឹមត្រូវដោយស្ថាប័ន AIBA និងត្រូវបានដកហូតសិទ្ធិក្នុងការរៀបចំការប្រកួតនៅទីក្រុងតូក្យូ ២០២០ ។ យោងតាមប្រព័ន្ធថ្មីនេះនៅលើទីលានសម្រាប់ការប្រកួតប្រដាល់នៅឆ្នាំក្រោយ ចៅក្រមទាំង ៥ នាក់បានរុញប៊ូតុងមួយសម្រាប់កណ្តាប់ដៃពិន្ទុនីមួយៗដោយសញ្ញារបស់ពួកគេបង្ហាញនៅលើអេក្រង់ត្រូវបានត្រួតពិនិត្យដោយអ្នកត្រួតពិនិត្យម្នាក់។ ការផ្សាយបន្តផ្ទាល់នេះក៏អាចត្រូវបានបង្ហាញដល់ហ្វូងមនុស្សដោយមានមន្ត្រីធ្វើការសម្រេចចិត្តនៅពេលក្រោយ។ លោក Morinari Watanabe ជាប្រធានក្រុមការងាររៀបចំការប្រកួតប្រដាល់នៅអូឡាំពិកបាននិយាយថា “ ការមិនទុកចិត្តចៅក្រមគឺធំណាស់។ លោក Watanabe ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធអន្តរជាតិ និងជាសមាជិកនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិបានបន្ថែមថា “ យើងបានខិតខំយ៉ាងខ្លាំងដើម្បីយុត្តិធម៌” ។ លោកបន្តថា លោកមានជំនឿចិត្តថា ប្រព័ន្ធថ្មីនេះនឹងជួយជំរុញតម្លាភាព និងបង្កើតពិន្ទុដែលមានលក្ខណៈ“ សមរម្យនិងងាយយល់សម្រាប់អ្នកទស្សនា” ៕ដោយ៖លី ភីលីព
អាល្លឺម៉ង់៖គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិនិយាយថា ខ្លួនមិនមានគម្រោងធ្វើតាមនៃព្រឹត្តិការណ៍កីឡាអូឡាំពិកក្នុងការផ្លាស់ប្តូរម៉ារ៉ាតុងនៅឆ្នាំក្រោយចេញពីទីក្រុងតូក្យូទេ ពីព្រោះសីតុណ្ហភាពត្រជាក់ជាងនៅក្នុងខែកញ្ញាយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិបាននិយាយកាលពី ២ សប្តាហ៍មុនថា ខ្លួននឹងរំកិលការរត់ម៉ារ៉ាតុង និងការដើរប្រណាំងឆ្ពោះទៅភាគខាងជើងទីក្រុងSapporo ដោយលើកឡើងពីកង្វល់អំពីកម្តៅរដូវក្តៅ ហើយការសម្រេចចិត្តនោះបានធ្វើឲ្យមន្រ្តីទីក្រុងតូក្យូខឹងយ៉ាងខ្លាំង។ ប្រធាន IPC លោក Andrew Parsons មានប្រសាសន៍ថា “វាមិនទំនងទេ” ការរត់ម៉ារ៉ាតុង ប៉ារ៉ា ឡាំពិកនឹងផ្លាស់ចេញពីទីក្រុងតូក្យូដែលពួកគេត្រូវបានគ្រោងធ្វើនៅថ្ងៃទី ៨ ខែកញ្ញា។...
The Mirrorនៃចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី៣១ខែតុលាបានឲ្យដឹងថាកីឡាករNaby Keitaដែលត្រូវបានផ្លាស់ជំនួសដោយយុវជនCurtis Jonesនៅនាទី៥៥គឺកំពុងស្ថិតនៅក្នុងការត្រួតពិនិត្យបន្ថែមនៅឡើយពីស្ថានភាពរបួស។ Keitaខ្សែបម្រើស្បែកខ្មៅរូបនេះហាក់មិនសូវជាមានស្ថានភាពល្អប្រសើរឡើយជាមួយនឹងរបួសព្រោះថាបានអវត្តមានឲ្យក្លឹបហង្សក្រហមLiverpoolតាំងតែពីចុងរដូវកាលមុននិងការប្រកួតរដូវកាលថ្មីនេះដោយសារតែរបួសក្នុងការប្រកួតChampion League ជាមួយនឹង Barcelona តាំងតែពីខែឧសភាមកម្ល៉េះ។ លោកKloppគ្រូបង្វឹកក្លឹបនៅក្រោយហេតុការណ៍នេះបានបញ្ជាក់ថាលោកមិនទាន់ហ៊ានប្រាកដថាស្ថានភាពយ៉ាងណាឡើយថាតើវាធ្ងន់ធ្ងរឬយ៉ាងណានោះទេ។ គួរឲ្យដឹងដែរថា Keitaបានបង្ហាញខ្លួន៥ដងប៉ុណ្ណោះរដូវកាលនេះខណៈដែលការបង្ហាញខ្លួននៅលីកកំពូលអង់គ្លេសបានត្រឹមតែ៨នាទី ៕ ប្រែសម្រួល:ស៊ុនលី
ខ្សែប្រយុទ្ធវ័យក្មេងន័រវែស កីឡាករ Erling Braut Haaland ត្រូវបានក្លឹបតូចធំជាង ២០ បានចែចូវក្រោយពី បង្ហាញទម្រង់លេងយ៉ាងល្អ កំឡុងពេលថ្មីៗនេះ នេះបើតាម សារព័ត៌មាន The Guardian។ ក្នុងចំណោមក្លឹបចំនួន ២០ នោះ ក្លឹប Manchester United ត្រូវបានសារព័ត៌មានជាច្រើន ផ្សារភ្ជាប់ទៅនឹង ការ ទាក់ទងកីឡាករក្លឹបអូទ្រីស RB Salzburg រូបនេះ ដោយសារតែលោក Ole Gunnar Solskjaer ធ្លាប់ដឹកនាំ Haaland។ ក្រៅពីនេះក្លឹប Juventus ក៏លេចធ្លោក្នុងទំព័រសារព័ត៌មាន ដែរពាក់ព័ន្ធនឹង ចំណាប់អារម្មណ៍ក្នុងការចង់បាន កីឡាករ រូបនេះ ។ក្រៅពីនេះទៀតមានដូចជា ៥ក្លឹបធំៗទៀត នៃ Premier League ក្លឹបយក្សទាំងពីរនៃ La Liga គឺ Barcelona និង Real Madrid ក្លឹបយក្សអាល្លឺម៉ង់ទាំង ពីរ Bayern Munich និង Borussia Dortmund និង ក្លឹប ខ្លាំងអ៊ីតាលី Napoli។ ក្រៅពីនេះសូម្បីតែក្លឹប Newcastle United នៃអង់គ្លេស ក៏បានបង្ហាញការចង់បាន កីឡាកររូបនេះដែរ ហើយក្លឹប អាល្លឺម៉ង់Eintracht Frankfurt ក៏ចង់យកកីឡាកររូបនេះ មកជំនួស Luca Jovic ដែលដាក់ឲ្យ Real Madrid ខ្ចី ជើង។ គិតត្រឹមពេលនេះដែរ Haaland រកបាន ២២គ្រាប់ហើយ ក្នុង ១៩ប្រកួត ដោយក្នុងនោះរកបាន ៦គ្រាប់ ក្នុង ៤ប្រកួត នៃ UEFA Champions...