The Sunsportsចេញផ្សាយនៅថ្ងៃចន្ទទី២៨ខែតុលានេះបានឲ្យដឹងថាក្លឹបមមេឃខៀវMan Cityដែលកន្លងមកបានបញ្ជាក់ហើយថាមិនមានបំណងលក់កីឡាករខ្សែប្រយុទ្ធប្រេស៊ីល Gabriel Jesusនោះប៉ុន្តែមកដល់ពេលនេះបែរជាបានដាក់តម្លៃខ្លួនរបស់កីឡាកររូបនេះរហូតទៅដល់១០០លានផោនរួចទៅហើយ។ គេបានមើលឃើញថាការដាក់តម្លៃខ្លួនរបស់Jesusក្នុងទំហំនេះត្រូវបានធ្វើឡើងនៅក្រោយពេលដែលក្លឹបយក្សអាល្លឺម៉ង់Bayern Munichបានបង្ហាញពីចំណាប់អារម្មណ៍របស់គេជាមួយនឹងកីឡាកររូបនេះ។Jesusមានតម្លៃខ្លួនត្រឹមតែ២៩លានផោនប៉ុណ្ណោះកាលពីគ្រាដែលក្លឹបទិញគេបានពីPalmeirasកាលពីឆ្នាំ២០១៦ហើយមកដល់ពេលនេះJesusអាចរកគ្រាប់បាល់បានទៅដល់៥០គ្រាប់មកហើយ។ រដូវកាលនេះJesusអាចបង្ហាញខ្លួនបានតែ៤ប្រកួតប៉ុណ្ណោះហើយកំពុងបានក្លាយទៅជាគោលដៅរបស់ក្លឹបធំៗដូចជាBayern MunichនិងParis Saint Germainផងដែរ៕ ប្រែសម្រួល:ស៊ុនលី ប្រភព៖Sabay
ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi បាននិយាយប្រាប់ TyC Sports កាលពីពេលថ្មីៗនេះ ដោយប្រៀបធៀបពីស្ថានភាពសន្តិសុខបាល់ទាត់នៃប្រទេសអេស្ប៉ាញ និងនៅប្រទេសអាហ្សង់ទីន។ លោក Messi បានយល់ឃើញថា បើចាញ់ប្រកួតនៅអាហ្សង់ទីន ប្រាកដជាមានបញ្ហាធំកើតឡើងហើយ។ កីឡាកររូបនេះបានលើកឡើងថា៖ ” ប្រសិនបើចាញ់ប្រកួតនៅអេស្ប៉ាញ គ្មានអីកើតឡើងធំដុំទេ។ នៅអាហ្សង់ទីន បើចាញ់វិញ ដឹងតែចេញពីផ្ទះមិនកើតហើយ វាពិតជាឆ្កួតណាស់...
បើតាមសេចក្ដីប្រកាសរបស់ក្លឹប Southampton បានឲ្យដឹងថា ក្រុមកីឡាករឈុតធំ ក៏ដូចជាក្រុមការងារគ្រូបង្វឹក បានព្រមព្រៀងបរិច្ចាគប្រាក់ខែរបស់ខ្លួន ចំនួនមួយថ្ងៃ កាលពីថ្ងៃសុក្រ (ថ្ងៃចាញ់ក្លឹប Leicester ៩-០) ដើម្បីបរិច្ចាគទៅកាន់មូលនិធិ Saint។ យោងតាមគេហទំព័រផ្លូវការរបស់ក្លឹបបានឲ្យដឹងថា ក្រុមកីឡាករបានជួបប្រជុំគ្នានៅក្នុងជំរំហ្វឹកហាត់របស់ខ្លួន ដើម្បីគិតគូរពីវិធីប៉ះប៉ូវចិត្តរបស់អ្នកគាំទ្រក្លឹប។ ក្នុងជំហានទី១ ពួកគេបានសម្រេចបរិច្ចាគប្រាក់ខែរបស់ពួកគេចំនួនមួយថ្ងៃ ដើម្បីទ្រទ្រង់ដំណើរការ របស់មូលនិធិ។ មូលនិធិ Saint...
ក្រុមកីឡាប្រដាល់ សកលកម្ពុជា បានត្រឡប់មកដល់កម្ពុជាវិញ នាវេលាម៉ោង ២ រសៀលនេះដោយសុវត្ថិភាពបន្ទាប់ពី ទទួលបានមេដាយសំរឹទ្ធ ៣គ្រឿង ពីការប្រកួត “THE BELT & ROAD CHINA-ASEAN BOXING CHAMPIONSHIP 2019” នៅប្រទេសចិន។ ក្រុមជម្រេីសជាតិកីឡាប្រដាល់សកលកម្ពុជា នឹងបន្តបេសកកម្មទៅហ្វឹកហាត់ នៅប្រទេសថៃរយៈពេល ១ខែ...
ភ្នំពេញ៖នាថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៩ ព្រឹត្តិការណ៍ការប្រកួតជើងឯកកីឡាស៉្បេស្យាល់ អូឡាំពិកថ្នាក់ជាតិឆ្នាំ ២០១៩ កម្មវិធីត្រួតពិនិត្យសុខភាពជនបញ្ញាខ្សោយបានបើកជាផ្លូវការហើយ ដោយមានក្លិប សមាគម និងគណៈកម្មការជនបញ្ញាខ្សោយមកពីបណ្តាល១៤រាជធានីខេត្តក្រុងចំនួន១៤ អញ្ជើញចូលរួពីលោកបណ្ឌិត មាស សាន តំណាងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គម អតីតយុទ្ធជន និងយុវនីតិសម្បទា និងប្រធានគណៈកម្មាធិការកីឡាស៉្បេស្យាល់...
ខេត្តកែប៖នៅថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០១៩ នេះ លោក កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប និងលោក ឧកញ៉ា គង់ រិទ្ធីជព្វ ប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានអញ្ជើញពិធីបិទព្រឹត្តិការណ៍ការប្រកួតកីទ្បាទ្រីយ៉ាត្លុងកម្ពុជាជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៩ ។ ការប្រកួតឆ្នាំនេះមានកីឡាករ-កីឡាការិនីសរុបចំនួន៥២រូបរៀបចំឡើងនៅរមណីដ្ឋានឆ្នេរលេងទឹក ក្រុងកែប ខេត្តកែប។ សម្រាប់វិញ្ញាសារទ្រីយ៉ាត្លុងផ្នែកបុរស៖កីឡាករ នាង ពេជ្រពិសិដ្ឋ ឈ្នះមេដាយមាសមកពីក្រសួងមហាផ្ទៃ...
Juventus និង Napoli ត្រូវបានឲ្យដឹងថា កំពុងដាល់គោលដៅផ្ទេរយក Son Heung-min នៅទីផ្សារដោះដូរកីឡាករនៅខែមករាខាងមុខ។ កីឡាករវ័យ២៧ឆ្នាំនៅសល់កុងត្រា៤ឆ្នាំទៀតជាមួយថ្លៃនឿយហត់១៤ម៉ឺនផោនក្នុងមួយសប្ដាហ៍ជាមួយក្រុមលោក Mauricio Pochettino។ យ៉ាងនេះក្ដីបើតាមសារព័ត៌មាន Express បញ្ជាក់ថា ក្លឹបយក្សរបស់អ៊ីតាលីទាំងពីរខាងលើនៅតែចិញ្ចឹមចិត្តចង់បានកីឡាករសញ្ជាតិកូរ៉េខាងត្បូង។ តាមស្ថានភាពបច្ចុប្បន្ន Spurs ហាក់មិនចង់ឲ្យ Son ចេញពីក្រុមពេលនេះទេ។ រដូវកាលនេះ Son...
ភ្នំពេញ៖ក្លិបប៉េតង់ទីស្តីគណៈរដ្ឋមន្ត្រីដណ្តើមបានជើងឯកចំនួន៣ជាប់ៗគ្នានៃព្រឹត្តិការណ៍ធំៗថ្នាក់ជាតិប្រចាំឆ្នាំ២០១៩ដែលរៀបចំដោយសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ខណៈក្លិប ប៉េតង់ ក្រសួងការពារជាតិទទួលបានត្រឹមជើងឯករងទំាង៣លើក។ លោក សូម៉ៃ សុខភា អ្នកគ្រប់គ្រងក្លិបប៉េតង់ទីស្តីគណៈរដ្ឋមន្ត្រី និងអគ្គលេខាធិការនៃសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានមានប្រសាសន៍ថា ក្លិបប៉េតង់ទីស្តីគណៈរដ្ឋមន្ត្រីឆ្នាំ២០១៩នេះបានគ្រងតំណែងជើងឯកចំនួន៣ធំៗ ទី១ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិ ២០១៩ក្នុងចំណោម៣៧ក្លិប និងសមាគម។ លោកបានបន្ថែមទៀតថា សម្រាប់ជើងឯកទី២ ការប្រកួតកីឡាប៉េតង់ពាន់រង្វាន់សម្តេចវិបុលបញ្ញាសុខ អាន លើកទី៧ ឆ្នាំ២០១៩ដោយមានក្លិប និងសមាគមនៅទូទាំងប្រទេសចំនួន៣៦...
ភ្នំពេញ៖សហព័ន្ធខ្មែរហែលទឹកត្រៀមបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន៣នាក់ទៅចូលរួមការបោះជំរុំហ្វឹកហាត់រយៈពេល១០ថ្ងៃនៅទីក្រុងដូហា ប្រទេសកាតាដើម្បីកម្តៅសាច់ដុំត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2019 លើកទី៣០ ប្រទេសហ្វីលីពីននឹងចាប់ផ្តើមថ្ងៃសៅរ៍ទី ៣០ ខែវិច្ឆិកាដល់ថ្ងៃពុធទី ១១ ខែធ្នូ ឆ្នាំ២០១៩។ លោកហែម គិរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរហែលទឹកបានមានប្រសាសន៍ថា សហព័ន្ធបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន៣នាក់បោះជំរុំហ្វឹកហាត់តាមរយៈពេលគណៈកម្មាធិការអូឡាំពិកអាស៊ីសហការជាមួយសហព័ន្ធហែលទឹកពិភពលោកយើងធ្លាប់ចូលរួម៣ឬ៤ដងហើយ សម្រាប់លើកនេះសហព័ន្ធបញ្ជូនលោកគូ្រ នាង សូរិទ្ធិយ៉ា កីឡាករ...
ឆ្លើយតបទៅនឹងព័ត៌មានចចាមអារ៉ាមជាច្រើនអំពីក្លឹបបិសាចក្រហមMan Unitedថាគួរតែចាំបាច់ទិញយកខ្សែប្រយុទ្ធHarry Kaneដើម្បីមកស្តារស្ថានភាពបច្ចុប្បន្នរបស់ក្លឹបនោះនៅថ្ងៃអាទិត្យទី២៧ខែតុលានេះលោកSolkjareត្រូវបានThe Mirrorចេញផ្សាយថាបានបញ្ជាក់ថាក្លឹបមានMartialទៅហើយគឺគ្រប់គ្រាន់សម្រាប់ទំរង់លេងរបស់គាត់ហើយ។ ការលើកឡើងឲ្យMan UnitedគួរតែទិញយកKaneនោះចាប់ផ្តើមដំបូងចេញពីគំនិតរបស់វិរៈបុរសក្លឹបគឺលោកRoy Keaneប៉ុន្តែទោះបីជាស្ថិតនៅក្នុងស្ថានភាពយ៉ាប់យ៉ឺនក្នុងការរកគ្រាប់បាល់បែបនេះក្តីក៏លោកSolkjareនៅតែបានបញ្ជាក់ថាMartialគឺគ្រប់គ្រាន់ហើយសម្រាប់ការកែប្រែទំរង់លេងរបស់លោកជាមួយនឹងក្លឹបនាពេលអនាគត។ ទោះបីជាយ៉ាងណាក្តីបច្ចុប្បន្នគេជឿជាក់ថាក្លឹបបិសាចក្រហមMan Unitedកំពុងចាប់ផ្តើមធ្វើការស្វែងរកកីឡាករខ្សែប្រយុទ្ធបន្ថែមឡើងវិញក្រោយពេលដែលLukakuនិងSanchezបានចាកចេញទៅក្លឹបInter Milanទៅហើយនោះ៕ ប្រែសម្រួល:ស៊ុនលី